Make snow

Friday, June 24, 2011

របៀប​ជ្រើស​រើស​ផ្លែ​ឈើ

ប្រសិន​បើ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​ជ្រើស​រើស​ផ្លែ​ឈើ​នោះ​ទេ ប្រាកដ​ជា​អ្នក​ជ្រើស​រើស​ប៉ះ​ផ្លែ​ឈើ​ដែល​មាន​គុណ​ភាព​មិន​ល្អ។​ តែ​ប្រសិន​បើ​យក​វិ​ធី​ខាង​ក្រោម​ទៅ​ប្រើ​ធានា​ថា ពិត​ជា​ទទួល​បាន​ផ្លែ​ឈើ​ល្អ​ៗ​ មាន​គុណ​ប្រយោងជន៏​ខាង​អាហារ​ និង​រស​ជាតិ​។
-​ផ្លែ​មង្ឈុតៈ ត្រូវ​ជ្រើស​រើស​យក​ផ្លែ​ មង្ឃុត​ដែល​មាន​ទំហំ​សម​ល្មម​ ឬ​ក៏​តូច​បន្តិច​ហើយ​ផ្ទៃ​សម្បក​រលីង​មិន​គ​គ្រើម។
-​ ផ្លែ​ជម្ពូៈ ត្រូវ​ជ្រើស​រើស​ផ្លែ​ដែល​មាន​សម្បក​រលីង​​មិន​គ្រើម​ ផ្លែមាន​ខ្នាត​ធំ​មិន​ជាំ ឬ​មាន​ស្នាម​ឆែក​ក្រោម​ផ្ទៃ​រីក​ ធំ។
-​ផ្លែ​ម្នាស់ៈ ត្រូវ​ជ្រើស​រើស​ផ្លែ​ម្នាស់​ណា​ ដែល​មាន​ក្រឡា​ភ្នែក​រីក​ធំ​ និង​សម្បក​លឿង​លាយ​ខៀវ​បន្តិច​។
-​ផ្លែ​ទុរេនៈ ត្រូវ​ជ្រើស​រើស​យក​ផ្លែ​ណា​ ដែល​ទៅ​មាន​សណ្តង់​ទង​ជាប់​មិន​ជ្រុះ​ មិន​ស្វិត​។
-​ក្រូច​ពោធិ៍​សាត់ៈ ត្រូវ​ជ្រើស​រើស​យក​ផ្លែ​ណា​ដែល​មាន​សម្បក​ស្ដើង​ ពណ៌​លឿង​លាយ​បៃតង​ និង​មាន​ទម្ងន់​សម​ល្ម។
-​ផ្លែទំពាំង​បាយ​ជូរៈ ត្រូវ​ជ្រើស​រើស​យក​ចង្កោម​ដែល​មាន​ផ្លែ​ធំ​ច្រើន​ មិន​សូវ​ជា​មាន​ក្ដៀប។
- ផ្លែ​ឡុងកុងៈ ត្រូវ​ជ្រើស​រើស​យក​ផ្លែ​ ដែល​មាន​ទ្រង់​ទាយ​រាង​ទ្រវែង​ សម្បក​មាន​ពណ៌​លឿង​ស្រទន់ ស្ទាប​ ឬ​ច្របាច់​មិន​ជ្រាយ​ពេក​ និង​នៅ​ត្រង់​បរិវេណ​សណ្ដង់​មាន​ពណ៌​លឿង​ចាស់​កាន់​តែ​ល្អ។
- ​ផ្លែ​សាវ​ម៉ាវៈ ត្រូវ​ជ្រើស​រើស​យក​ផ្លែ​ ដែល​មាន​សភាព​ស្រស់​ មិន​ប្រើ​វិធី​ប្រោះ​ទឹក​ ហើយ​មិន​ស្វិត​ស្រពោន៕

Sunday, June 19, 2011

តើ​លោក​អ្នក​គេង​បាន​គ្រប់​គ្រាន់​ដែរ​ឬ​ទេ?

ប្រសិន​បើ​លោក​អ្នក​តែង​តែ​មាន​ទម្លាប់​គេង​មិន​លក់​នោះ​ បញ្ហានេះ ​មិន​មែន​មាន​តែ​លោក​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ទេ។ ប្រជា​ជន​រាប់​លាន់​ នាក់​នៅ​ជុំ​វិញ​ពិភព​លោក​ ក៏​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​បញ្ហា​គេង​មិន​លក់​នេះ​ដែរ​ ហើយ​បញ្ហា​វា​ចាប់​ផ្ដើ​មពិ​ស្ថាន​ភាព​ធម្មតា​រហូត​ដល់​ស្ថាន​ភាព​រុំារៃ។ តើ​អ្នក​ដឹង​ទេថា​ ការ​ទទួល​ទាន​ដំណេក​មិន​សមស្រប អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ជីវិត​ប្រចាំ​ថ្ងៃ​ និង​ទម្លាប់​របស់​លោក​អ្នក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​ដែល​ជួយ​ឲ្យ​លោក​អ្នក​បាន​សម្រាន​ជាង​មុន​ទៅ​ទៀតៈ
-​មិន​ត្រូវ​បរិ​ភោគ​ជាតិ​កា​ហ្វេ​អ៊ីន​ពី​ ២-៣ ម៉ោង​មុន​ពេល​ចូល​គេងៈ ជាក់​ស្ដែង​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​សតិ​អារម្មណ៍​ និង​រាង​កាយ​របស់​លោក​អ្នក​ដំណើរ​ការ​មិន​ល្អ​ ហេតុ​ដូច្នេះ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។
-​អនុវត្ត​ទម្លាប់​កំណត់​ពេល​វេលា​ចូល​គេងៈ ការ​កំណត់​ពេល​វេលា​ជួយ​ឲ្យ​លោក​អ្នក​មាន​ទម្លាក់​ចូល​គេង​ និង​ក្រោក​ពី​ដំណេក​ជា​រៀង​រាល់​ថ្ងៃ​។ ធ្វើ​តាម​វិធី​នេះ វា​ជួយ​ឲ្យ​រាង​កាយ​របស់​លោក​អ្នក​មាន​ទម្លាប់​ចូល​គេង​ និង​ក្រោក​ពី​ដំណេក​ជា​រៀង​រាល់​ថ្ងៃ។ ធ្វើ​តាម​វិធី​នេះ វា​ជួយ​ឲ្យ​រាង​កាយ​លោក​អ្នក​អាច​ដឹង​បាន​ថា​ ពេល​ណា​អ្នក​គួរ​ចូល​គេង​ និង​ពេល​ណា​អ្នក​គួរ​ក្រោក​ឡើង​។
-ជៀស​វាង​មាន​ពន្លឺ​ភ្លឺ​នៅ​ក្នុង​បន្ទប់​គេងៈ ការ​បើក​ពន្លឺ​ភ្លឺ​ក្នុង​បន្ទប់​គេង​ វាមាន​ការ​លំ​បាន​ក្នុង​ការ​គេង​ជា​មួយ​នឹង​ភ្លើង​ភ្លឺ​ជះ​ពេញ​បន្ទប់​។ ភាព​ងងឹក​ នៅ​ក្នុង​បន្ទប់​ប្រាកដ​ជា​អ្នក​បាន​ក្នុង​ការ​គេង​លក់​ស្កប់​ស្កល់​ ហើយ​វា​មិន​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​លោក​អ្នក​ទៀត​ផង​៕

បង្កើត​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ឲ្យ​កូន


ជា​ការ​ពិត​ណាស់​ថា​ កុមារ​គឺ​ជារ័យ​មួយ​ដែល​ងាយ​រង​នឹង​ជំងឺ​បំ​ផុត​ ព្រោះ​ប្រព័ន្ធ​រាង​កាយ​របស់​គេ​ដែល​បាន​ទទួល​ពី​មាតា​កាលពី​នៅ​ក្នុង​គ៌ត​នោះ​ត្រូវ​បាន​ចំណាយ​អស់​ដូច្នេះ​ចាំ​បាច់​ត្រូវ​សាង​ប្រព័ន្ធ​ការ​ពារ​នោះ។
វិធី​ការ​ពារ​កូន​តូច​ឲ្យ​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​ញឹក​ញាប់​ យើង​អាច​ធ្វើ​បាន​ដោយ​រៀប​ចំ​ទី​ស្នាក់​អាស្រ័យ​ឲ្យ​មាន​អនាម័យ​គ្រប់គ្រាន់​គ្មាន​កម្ទេច​ធូលី កម្ទេចច​ម្សៅ​ជា​ដើម​ ត្រូវ​ជូត​សសម្អាត​ឥដ្ឋ​ដោយ​​ជ្រលក់​ក្រណាត់​ឲ្យ​សើម​តិចៗ​ប៉ុន្តែ​ហាម​ប្រើ​វិ​ធី​បោស​សម្អាត​ធ្វើ​ឲ្យ​ធូលី​ដី​ហុយ​ព្រោង​ព្រាត​ឲ្យ​សោះ​។ ចំណែក​ការ​រស់​នៅ​ទៀត​សោត​ គួរ​ឲ្យ​មាន​ខ្យល់​អាកាស​ចេញ​ចូល​បាន​ល្អ​មិន​ត្រូវ​នាំ​កូន​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​កុះ​ករ​ឬ ទី​កន្លែង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ដូច​ជា​ ហាង​លក់​ទំនិញ​ធំៗ និង​ទី​ផ្សារ​ទំនើប​នា​នា​។ ប្រសិន​បើ​នៅ​ក្នុង​ផ្ទះ​មាន​ប្រើ​ម៉ា​ស៊ីន​ត្រជាក់​ត្រូវ​ព្យា​យាម​សម្អាត​ឲ្យ​បាន​ញឹក​ញាប់ ផ្ដល់​អាហារ​ឲ្យ​កូន​ចៅ​តាម​វ័យ និង​បើ​មាន​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ សូម​ណែ​នាំ​ឲ្យ​ប្រើ​ម៉ាស​បិទ​ច្រមុះ​ពេល​នៅ​រួម​គ្នា​។
ចំពោះ​វ៉ាក់​សាំង​ប្រភេទ​ខ្លះ​អាច​ការ​ពារ​រោគ​ធ្ងន់​ធ្ងរ​បាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ មិន​អាច​ការ​ពារ​បាន​គ្រប់​រោគ​នោះ​ទេ។ ដូច្នេះ​ចំពោះ​ករណី​មួយ​នេះ​ណែ​នាំ​ឲ្យ​ពិ​គ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​កុមារ​មុន​ពេល​ឲ្យ​កូន​ទទួល​វ៉ាក់​សាំង​នោះ​។ នៅ​មាន​មូល​ហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ​ញឹក​ញាប់​បាន​ គឺ ការ​រស់​នៅ​ឡូក​ឡាំ​ជា​មួយ​ក្មេង​ដទៃ​ទៀត​។ ដូច្នេះ​ក្មេង​ដែល​មិន​បាន​ចូល​ទៅ​ក្នុង​មណ្ឌល​ទទួល​មើល​ការ​ថែ​ទាំ​ មិន​សូវ​កើត​មាន​ជំងឺ​រុក​រាន​កាយ​ទេ​ ក៏​ប៉ុន្តែ​ក្រោយ​ពេល​គេ​មាន​វ័យ​ធំធាត់​ត្រូវ​ចូល​សិក្សា​នៅ​តាម​សា​លា​រៀន​នោះ​គេ​នឹង​ចាប់​ផ្ដើម​មាន​ជំងឺ៕

Monday, June 13, 2011

បំ​បាត់​ស្មាម​ក្រិន​ខ្មៅ​កែងដៃ​ និង​ជង្គង់


មនុស្ស​ភាគ​ច្រើន​តែង​តែ​មាន​ស្មាម​ជាំ​ខ្មៅ​ត្រង់​បរិវេន​ក្បាល​ជង្គង់​និង​កែង​ដៃ​ប៉ុន្តែ​អ្នក​បន្ថែម​ភាព​ផូរ​ផង់​ត្រង់​កន្លែង​ទាំង​នោះ​បាន​ដូច​តទៅ​។ វត្ថុ​ដែល​ត្រូវ​មាន​គឺ ម្នាស់​ ១ ភាគ៤​យក​វា​ទៅ​ចិញ្រ្ចាំ​ឲ្យល្អិត​រួច​ដាក់​ក្លាសេ្ស​ឲ្យ​ត្រជាក់ បន្ទាប់​មក​ត្រូវ​ងូច​ទឹក​ដុស​លាង​ខ្លួន​ឲ្យ​ស្អាត​ រួច​យក​ផ្លែ​ម្នាស់​ដែល​បាន​ត្រៀម​នោះ​មក​ជូត​ដុស​ឲ្យ​សព្វ​កែង​ដៃ​ក្បាល​ជង្គង់​ និង​កំភួន​ជើង​ផង​ដែរ។ ទុក​ចោល​រយៈ​ពេល​១២​ទៅ​២០​នាទី​ សឹម​យក​ទឹក​ស្អាត​លាង​ជម្រះ​ចេញ​រួច​ជូត​ឲ្យ​ស្អាត​។​ ដំណាក់​កាល​បន្ត​ប្រើ​ប្រេង​ម៉យ​ជឺ​រ៉ៃ​ស័រ​លាប​បំប៉ន​ស្បែក​បរិវេណ​កែង​ដៃ​ជើង​ និង​ក្បាល​ជង្គង់​ហាក់​មាន​សភាព​ទន់​ជាង​មុនៗ​ភ្លាម​ៗ។ យើង​សូម​ណែ​នាំ​ឲ្យ​អ្នក​ធ្វើ​ក្រោយ​ពេល​ងូត​ទឹក​ហើយ​ព្យាយាម​លាប​ក្រែម​បំប៉ន​ស្បែក​រាល់​លើក​ ដើម្បី​ជួយ​ឲ្យ​កែងដៃនិង​ ក្បាល​ជង្គង់​ដែល​ក្រៀម​ក្រញ៉ង់​របស់​អ្នក​ត្រ​ឡប់​មក​កាន់​សភាព​ដើម​វិញ​បាន​ម្ដង​ទៀត៕

ប្រ​យោជន៏​របស់​ទឹក​ស៊ុប​បន្លែ

ចំ​ពោះ​ទឹក​ស្ងោរ​បន្លែ​នេះ​យើង​អាច​ពោល​បាន​ថា​ អាច​ប្រើ​ជា​ប្រយោជន៏​ច្រើន​ប្រការ​ដូច​ជា​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​នឹក​ចង់​ទទួល​ទឹក​គ្រឿង​ ជា​ការ​ពិត​ណាស់​ថា ចាំ​បាច់​ត្រូវ​ប្រើ​ទឹក​ដាំ​ឆ្អិន​ជា​ជំនួយ​ទើប​មាន​លក្ខណៈ​រាវ​បាន​។ដើម្បី​ជំនួស​ការ​ប្រើ​ទឹក​ឆ្អិន​នោះ​យក​ល្អ​យើង​សូម​ណែ​នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទឹក​ស៊ុប​ស្ងោរ​បន្លែ​ជំនួស​លមើល​ លើក​នេះ​ហ៊ាន​ធានា​ថា​ឱ​ជា​រស​ទឹក​គ្រឿង​របស់​អ្នក​កាន់​តែ​ឆ្ងាញ់​ឡើង​ថែម​ មួយ​កម្រិត​ទៀត​ជា​មិន​ជា​ខាន​៕

ការ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ដោយ​មិន​ដឹង​ខ្លួន​

ក្នុង​ខណៈ​ដែល​អា​កាស​ធាតុ​ប្រែ​ប្រួល​ មាន​កម្ដៅ​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​យ៉ាង​ងាយ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចេះ​ថែ​រក្សា​ស្បែក​នោះ​ បញ្ហា​ស្បែក​ស្ងួត​នឹង​ពុំ​មាន​ទៀត​ឡើយ​។ ថ្មីៗ​នេះ​ អ្នក​ឯ​ក​ទេស​ខាង​សម្រស់​បាន​ស្រាវ​ជ្រាវ​បាន​ឃើញ​ថា​​ មាន​ការ​កើន​ឡើង​នូវ​ចំនួន​ស្ដ្រី​ដែល​មាន​ស្បែក​ស្ងួត​ ផ្ទុយ​ពីមុន​ភាគ​ច្រើន​មាន​ បញ្ហា​ស្បែក​ខ្លាញ់​។ មិ​ន​មែន​​មាន​តែ​កា​ប្រែ​ប្រួល​នៃ​អាកាស​ធាតុ​ទេ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​នេះ​ នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដូច​ជាៈ
»ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង
ស្ដ្រី​មួយ​ចំនួន​ចូល​ចិត្ត​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ចំរុះ​ប្រភេទ​ ហើយ​គ្រឿង​សម្អាង​ខ្លះ​មិន​ត្រូវ​និង​ស្បែក​មុខ​របស់​ខ្លួន​ ដែល​នេះ​ហើយ​ ជាកត្តា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ ។​ ដូច​ច្នេះ​ដើម្បី​ឲ្យ​ស្បែក​ប្រសើរ​ឡើង​វិញ អ្នក​ត្រូវ​ជ្រើស​គ្រឿង​សម្អាង​ណា​ដែល​ត្រូវ​ជា​មួយ​ស្បែក​របស់​អ្នក​។ វិធី​ដែល​ល្អ​ គឺ​ត្រូវ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ ឬ​ឆ្លង​កាត់​ការ​ពិនិត្យ​ស្បែក​ជា​មុ​ន​សិន។
​​»ការ​បរិភោគ​អាហារ
ព្រោះ​តែ​ចង់​ស្គម​ មាន​រាង​តូច​ច្រឡឹង​ស្អាត​ មិន​ហាន​ញុំា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ទេ។ នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​ខ្វះ​ជាតិ​ប្រូតេអ៊ីន អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​។
»ការ​សម្អាត​ស្បែក​មិន​ស្អាត​ល្អ
ការ​លាង​មុខ​មិន​ស្អាត​ បន្សល់​ទុក​ក្អែល​ម្សៅ​ មិន​ធូលី​ដី​នៅ​តាម​រន្ធ​រោម​ យូរៗ​ទៅ អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ទះ​រោម​ មិន​អាច​បញ្ចេញ​​ជាតិ​ទឹក​ និង​ជាតិ​ខ្លាញ់​បាន​ នេះ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​នឹង​មាន​មុន​ទៀត​ផង​ដែរ​។
»អត់​ងងុយ​ច្រើន
ការ​អត់​ងងុយ​ញឹក​ញាប់​ កោសិកា​ស្បែក​មិន​បាន​សម្រាក់​ ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិ​ទឹក​ ក៏​អាច​បណ្ដោយ​ឲ្យ​ស្បែក​ស្ងួត​បាន​ដែរ។
»សុរា​ កា​ហ្វេរ និង​ទឹក​តែ
ការ​ទទួល​ទាន​តែ​ កា​ហ្វេ និង​ស្រា​ច្រើន​ពេក​ ក៏​ធ្វើ​ស្បែក​ស្ងួត​យ៉ាង​ងាយ​ដែរ។
»អារម្មណ៍​ តាន​តឹង​ និង​តប់ប្រមស់
ការ​គិត​ច្រើន​ធុញ​ថប់ ធ្វើ​ឲ្យ​ការ​សិការ​ស្បែក​ធ្វើ​ការ​ខ្លាំង​ឡើង​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ស្ងួត​។
»មិន​ហាត់​ប្រាណ
មិន​ធ្វើ​លំ​ហាត់​ប្រាណ​ ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​ស្រួល​ ក៏​ធ្វើ​អោយ​ស្បែក​ស្ងួត​ដែរ។ ក្រៅ​ពី​នេះ​ រដូវ​មិន​ទៀង​ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យស្បែក​ស្ងួត​ដូច​គ្នា៕

មាន់​ចៀន​សណ្ដែក​កំប៉ុង​

គ្រឿង​ផ្សំ

មាន់​ជំទង់ ខ្លាញ់​រាវ​ សណ្ដែក​កំប៉ុង​ ម្រេច​ អំបិល​ ទឹក​ត្រី ស្ករស ម្សៅស៊ុប​ ទឹកស៊ីអ៊ីវ ខ្ទឹម​ស ខ្ទឹម​ក្រហម ស្លឹក​វ៉ាន់ស៊ុយ។

វិធី​ធ្វើ

.​ មាន់​មួយ​កាប់​ជា​បួន​ ប្រឡាក់​អំ​បិល​ ទឹក​ត្រី​ ទឹក​ស៊ី​អ៊ីវ​ ស្ករ ម្សៅ​ស៊ុប​ ម្រេច ផ្អាប់​ទុក។
. ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឱ្យ​ក្ដៅ​ ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ​បំពង​ឲ្យ​ឡើង​ក្រហម​ ដួល​ដាក់​ចាន​ទុក​ ទើប​ដាក់​សាច់​មាន់​ចៀន​ឱ្យឡើង​​ក្រហម​ រួច​ចាក់​ទឹក​បន្តិច​គ្រប​ឱ្យ​ជិត​ទុក​ឱ្យ​ផុយ​ ហើយ​ដាក់​សណ្ដែក​កំ​ប៉ុង​ ខ្ទឹម​ក្រហម​ពុះជាបួន ខ្ទឹម​​បំពង​ រម្ងាស់​ឱ្យ​ឆ្អិន​ ភ្លក់​មើល​ឱ្យ​ល្មម ដួស​ដាក់​ចានរោយ​ស្លឹក​វ៉ាន់​ស៊ុយ​បន្តិច​រួច​ជា​ការ​ស្រេច​៕

បក្សី​ចោល​សំបុក

គ្រឿង​ផ្សំ

កូន​ព្រាប​ ខ្លាញ់​ គល់ខ្ទឹម​ ម្ទេស​ប្លោកទុំ ប្រ​មាត់​ដី អំ​បិល​ ម្រេច​ ក្រូច​ឆ្មារ ខ្ទឹម​ស សៀង​ម៉ដ្ឋ ទឹក​ម្ទេស​ដប។
វិធី​ធ្វើ​

. កូន​ព្រាប​បោច​រោម​(រោល​ភ្លើង​) វះ​ពោះ​យក​អាចម៍​ និង​ពោះ​វៀន​ចេញ​ពុះ​បណោយ​ជា​ពីរ លាង​ទឹក​ឲ្យ​ស្អាត​ដាក់​សច្រោះ​ឲ្យ​ច្រោះ​ទឹក​ហើយ​កាប់​ស្មង​ចោល។
. ដាំ​ខ្ទះ​ដាក់​ខ្លាញ់​ឲ្យ​ច្រើន​ទុក​ឲ្យ​ក្ដៅ​ ដាក់​ព្រាប​បំពង​ឲ្យ​ឆ្អិន​ឡើង​ស្រួយ​ស្រង់​ទុក​ឲ្យ​ច្រោះ​ខ្លាញ់​។
. យក​គល់​ខ្ទឹម​កាត់​ជា​កំណាត់​ខ្លី​ៗ​ប្រ​វែង​ពីរ​ថ្នាំង​ដៃ​សាប់​ចុង​ៗ​ដើម​ត្រាំ​ទឹក​ឲ្យ​រីក​ម្ទេស​ប្លោក​ទុំ​ពុះ​ជា​ប្រាំ​មួយ​ត្រាំ​ទឹក​ឲ្យ​បែក​ជា​ផ្កា​(ពុះ​កុំ​ឲ្យ​ដាច់​គល់​)
. ប្រមាត់​ដី​បេះ​លាង​ទឹក​ឲ្យ​ស្អាត​រៀប​ដាក់​ទ្រាប់​បាត​ចាន​សំ​ប៉ែត​ ទើប​យក​ព្រាប​មក​ដាក់​ពី​លើ​ ហើយ​យក​គល់​ស្លឹក​ស៊ក​តាម​គែម​ចាន​ជុំ​វិញ​ដោត​ម្ទេស​ពី​លើ​ឲ្យ​បាន​សម​រម្យ៕

មាន់​អប់


គ្រឿង​ផ្សំ

មាន់ជំទង់ ខ្លាញ់​រាវ​ ដំឡូង​បារាំង​ ម្សៅ​មី ​អំ​បិល​ ទឹក​ត្រី​​ ទឹក​ខ្មេះ ស្ករស ម្សៅ​ស៊ុប​ ស្លឹក​វ៉ាន់​ស៊ុយ។

វិ​ធី​ធ្វើ​

. យក​មាន់​ជំទង់​ដែល​គេ​ធ្វើ​រួច​ស្រាប់​ កាប់​ស្មង​ជើង​ និង​ស្លាប​ចោល​ចេញ​ លាង​ទឹក​ឲ្យ​ស្អាត​។
. ដំឡូង​បារាំង​ចិត​ជា​ដុំៗ ខ្ទឹម​បារាំង​ពុះ​ជា​៤។
. យក​កូន​ចាន​ចាក់​ទឹក​ត្រី​ អំបិល​ ស្ករស​ ម្សៅ​ឆា​ ម្សៅ​ស៊ុប​ ទឹក​ខ្មេះ​ ភ្លក់​មើល​ឲ្យ​ល្មម។
. ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្ដៅ​ទើប​ដាក់​មាន់​ចៀន​ទាំង​មូល​ឲ្យ​ឡើយ​ក្រ​ហម​ហើយ​ចាក់​ទឹក​ត្រី​ដែល​លាយ​ទុក​នោះ​ស្រោច​ពី​លើ​ដាក់​ដំឡូង​ និង​ខ្ទឹម​បារាំង​ចាក់​ទឹក​ត្រី​ដែល​លាយ​ទុក​នោះ​ស្រោច​ពី​លើ​ដំឡូង​ និង​ខ្ទឹម​បារាំង​ចាក់​ទឹក​បន្តិច​គ្រប​ឲ្យ​ជិត​ទុក​វា​១០​នាទី​ហើយ​បើក​គ្រម​ចេញ​យក​វែក​ត្រលប់​សាច់​មាន់​ពី​ម្ខាង​ទៅ​ម្ខាង​ទើប​គ្រប​ម្ដង​ទៀត​បើ​រឹង​ត្រូវ​ថែម​ទឹក​ម្ដង​ទៀត​រំងាស់​ឲ្យ​ទាល់​តែ​ផុយ​សាច់​ទឹក​ឲ្យ​ឡើង​ខាប់​ ទើប​ដួស​ដាក់​ចាន​រួច​ដួស​ទឹក​ខាប់​នេះ​ដាក់​ពី​លើ​សាច់​បេះ​ស្លឹក​វ៉ាន់​ស៊ុយ​រោយ​ពី​លើ​(នៅ​ពេល​ចៀន​គេ​ប្រើ​ភ្លើង​តិចៗ)

Sunday, June 12, 2011

ខ​បង្កង​


គ្រឿង​ផ្សំ

បង្កង​ ខ្លាញ​​រាវ​ខ្ទឹម​ស​ អំបិល​ ទឹក​ត្រី​ ទឹក​ស៊ី​អ៊ីវ ស្ករស ម្សៅ​ស៊ុប។

វិ​ធី​ធ្វើ​

. បង្កង​បក​សំបក​ឱ្យ​ស្អាត​ កាត់​ពុក​មាត់​ ដង្កៀ​បចេញ ប្រឡាក់​អំបិល​ ឱ្យ​រឹង​សាច់​ ចំណែក​ខួរ​ឆ្អឹង​ដាក់​ចាន​ទុក។
. ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​​ឱ្យ​ក្ដៅ​ ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ​បំពង​ឱ្យ​ក្តៅ​ ដាក់​ខ្ទឹម​ស​ចិញ្រ្ចាំ​បំពង​ឱ្យ​ក្រហមដួស​ដាក់​ចាន​ ហើយ​ដាក់​បង្កង​ចៀន​ឱ្យ​ឡើង​ក្រហម​ដួស​ដាក់​ចាន​ ហើយ​ដាក់​បង្កង​ចៀន​ឱ្យ​ឡើង​ក្រហម​ព្រឿង​ៗ ទើប​ដួស​ដាក់​ចាន​ទុក​ លាង​ខ្ទះ​ឱ្យ​ស្អាត​ ដាក់​ខ្លាញ់​ទុក​ឱ្យ​ក្ដៅ​ ដាក់​ខួរ​បង្កង​ឆា​ឱ្យ​ឡើង​ក្រ​ហម​ ដាក់​ទឹក​ស៊ី​អ៊ីវ​ ទឹក​ត្រី ស្ករស​ ម្សៅ​ស៊ុប​ កូរ​ចូល​គ្នា​ឱ្យ​សព្វ​រួច​ដាក់​បង្កង​រម្ងាស់​ឱ្យ​ចូល​សាច់​ទើប​ចាក់​ទឹក​បន្តិច​ ដាក់​ម្រេច​បុក​បន្តិច ​រម្ងាស់​ឱ្យ​ផុក​ៗ​ដួស​ដាក់​ចាន​យក​រោយ​ខ្ទឹម​បំ​ពង​រួច​ជា​ការស្រេច៕

Tuesday, June 7, 2011

ព្យាបាល​រោគ​មុន​ដោយ​​ខ្លួន​ឯង​

មុន​ " មាន​ច្រើន​ប្រភេទ​ប៉ុន្តែ​មិន​ថា​ "មុន" ប្រភេទ​ណា​ទេ​គឺ​យើង​មិន​ចង់​ឲ្យ​វា​កើត​មាន​លើ​ផ្ទៃ​មុខ​យើង​ឡើយ​ ថ្ងៃ​នេះ​យើង​មាន​វិធី​ងាយៗ​ក្នុង​ការ​កម្ចាត់​ "មុន​" ។ ដំបូង​គឺ​ត្រូវ​សំអាត​ផ្ទៃ​មុខ​ឲ្យ​ស្អាត​ដោយ​ប្រើ​ផលិត​ផល​ PH​ ដែល​មាន​តុល្យភាព​ និង​ត្រូវ​ទៅ​នឹង​សភាព​ស្បែក​របស់​ខ្លួន​ឯង។ នៅ​ពេល​លាង​សម្អាត​រួច​ហើយ​ត្រូវ​ប្រើ​ថូន័រ(Toner) ​ជូត​មួយ​សា​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​ស្អាត​ល្អ​ ពី​ព្រោះ​ការ​លាង​មុខ​ ឲ្យ​ស្អាត​នឹង​ជួយ​ឲ្យ​យើង​លា​ក្រេម​ទៅ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ រួច​យក​ក្រែម​កម្ចាត់​មុន​ មាន​សារធាតុ​ផ្សំ Benzoyl Peroxide Glycolic Acid Salicylic Acid យក​មក​លាប​ត្រង់​បរិវេណ​ដែល​កើត​"មុន" ។​ បន្ទាប់​មក​ប្រើ​ លាប​ឲ្យ​សព្វ​ផ្ទៃ​មុខ​នៅ​មុខ​នៅ​ពេល​ព្រឹក​មុន​នឹង​ចេញ​ពី​ផ្ទះ​។
ដំណាក់​កាល​ចុង​ក្រោយ​បើ​ចង់​បិទ​បាំង​កុំ​ឲ្យ​យើង​ "មុន" ផ្ទៃ​មុខ​អ្នក​អាច​ប្រើ​ខន់​ស៊ី​សល័រ​(Concealer)​ដែល​ត្រូវ​នឹង​ស្បែក​ អ្នក​យក​លាប​ត្រង់​បរិវេណ​ដែល​ចង់​បិទ​បាំង​នោះ​ ហើយ​ប្រើ​ម្សៅ​ហុយ​មួយ​សារ​ទៀត​។ ពេល​នោះ​"មុន​"​ក៏​រលុប​ព្រាល​ៗ មិន​ផុស​ឡើង​ច្បាស់​ដូច​ពី​ដំបូង​ឡើយ​។ រឿង​សំខាន់​មួយ​ទៀត​នោះ​គឺ​សម្រាក​អោយ​បាន​គ្រប់​គ្រាន់​យ៉ាង​តិច​មួយ​ថ្ងៃ​៦-៨​ម៉ោង​។ សុភាព​នារី​ដែល​បាន​ដឹង​យ៉ាង​នេះ​ហើយ​សូម​សាល្បង​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​ធានា​ថា​ទទួល​បាន​លទ្ធ​ផល​ពិតៗ៕

ទទួលទាន​​ត្រី​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ពិការ​ភាព​ចំ​ពោះ​ភ្នែក

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អង់​គ្លេស​បាន​រក​ឃើញ​ថា​កាតរ​ទទួល​ទាន​ត្រី​មួយ​ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ ដែល​បណ្ដាល​ឲ្យ​ខ្វាក់​ភ្នែក​បាន​ពាក់​កណ្ដាល​។
ការ​សិក្សា​នោះ​ បាន​រក​ឃើញ​ថា​ ការ​ទទួល​ទាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣​ ដែល​គេ​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង​ត្រី​ដែល​មាន​ខ្លាញ់​ដូច ជា​ត្រី​សាល់​ម៉ុន​ និង​ត្រី​ធូ​ណា​ អាច​ជួយ​ការ​ពារ​ការ​ចា់​ផ្ដើម​ខូ​ចភ្នែក​ ដែល​ជា​ស្ថាន​ភាព​មួយ​ដែល​នាំ​ទៅ​រក​ការ​បាត់​បង់​ការ​មើល​ឃើញ​ជា​ណ្ដើរៗ។ យោង​ទៅ​តាម​ការ​សិ​ក្សា​ថ្មី​មួយ​បាន​និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​ថា ការ​ទទទួល​ទាន​ត្រី​តែ​មួយ​ដង​ឬពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​អាច​កាត់​បន្ថយ​គ្រោះ​ ថ្នាក់​នៃ​ការ​បាត់​បង់​ការ​មើល​ឃើញ​ ចំនួន​ ៤២ ​ភាគរយ​ សម្រាប់​ស្ត្រី​រ័យ​ចំណាស់។ ការ​រក​ឃើញ​នេះ​ បាន​គំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​លើក​មុន​ដែល​បាន​បង្ហាញ​នូវ​លទ្ធ​ផល​ដូច​គ្នា​នេះ​ដែរ សម្រាប់​បុរស។ វេជ្ជបណ្ឌិតវីល្លៀម​គ្រីស្តេន មក​ពី​សាលា​ពេទ្យ​ហាវ៉ាត និយាយ​ថា​ ត្រី​ដែល​មាន​សាច់​ខ្មៅ​ទំនង​ជា​មាន​ច្រើន​បំផុត។ លោក​និយាយ​ថា​ ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នេះ​ទំនង​ជា​ ដោយ​សារ​តែ​ការ​ទទួល​ទាន​ត្រី​ធូ​ណា​កំប៉ុង​ និង​ត្រី​មាន​សាច់​ខ្មៅ​។ ប្រ​ជាជន​អង់គ្លេស​ ជាង​៥០០.០០០​នាក់​ក្នុង​ប្រទេស​ បាន​កើត​ជំងឺ​បាត់​បង់​ការ​មើល​ឃើញ​ ដែល​ណ្ដាល​មក​ពី​ការ​ខូច​ និង​ងាប់​កោសិកា​នៅ​ក្នុង​ភ្នែក​។ ហើយ​ជំងឺ​នេះ​ បាន​ប៉ះ​ពាល់​ជា​សំខាន់​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ជាង​៤០​ឆ្នាំ​។
ការ​សិក្សា​ទៅ​លើ​ស្ដ្រី​ចំនួន​ជាង​ ៣៨.០០០​នាក់​បាន​បង្ហាញ​ថា​ ស្ដ្រី​ដែល​ទទួល​ទាន​អាហារ​សាច់​ត្រី​មួយ​ដង​ ឬ ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​ គឺមាន​ ៣​ភាគ​រយ​ ឬ​៤២​ភាគ​រយ​ ទំនង​ជា​កើត​ជំងឺ​ខូច​ភ្នែក​តិច​ជាង​ស្ដ្រី​ដែល​ទទួល​ទាន​ត្រី​តិច​ជាង​ម្ដង​ក្នុង​មួយ​ខែ៕

Thursday, June 2, 2011

ត្រួយ​ស្ដៅ​ធ្វើ​ឲ្យ​ស្បៃក​ភ្លឺ​ថ្លា​


ស្ដៅ​មិន​មែន​ត្រឹម​តែ​មាន​តួ​នា​ទី​ស​ម្រាប់​ធ្វើ​ជា​អាហារ​ដើម្បី​ទ្រ​ទ្រង់​សុខ​ភាព​តែ​ម្យ៉ាង​ នោះ​ទេ​ តែ​វា​ក៏​មាន​តួ​នា​ទី​ជួយ​ថែ​បំ​ប៉ន​ស្បែក​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​និង​ភ្លឺ​ថ្លា​ផង​ដែរ ដោយ​យក​វា​មក​ធ្វើ​ជា​ល្បាយ​សម្រាស់​ម៉ា​ស្សា​ផ្ទៃ​មុខ​។

ចំ​ពោះ​វិ​ធី​ធ្វើ​ល្បាយ​នោះ​មិន​ពិ​បាក​ ហើយ​ងាយ​ស្រួល​មិន​ចំ​ណាយ​ថិវិកា​ច្រើន​ និង​មិន​ប្រើ​ពេល​វេលា​យូរ​ឡើយ​។ ដោយ​អ្នក​ត្រៀម​ត្រួយ​ ស្ដៅ​១-២​មែក​ពង​មាន់​ផ្នែក​ ស​ ១​គ្រាប់​ បន្ទាប់​មក​យក​ត្រួយ​​ស្ដៅ ដាក់​ចូល​ម៉ាស៊ីន​ទឹក​ក្រ​ឡុក​កិន​រហូត​ដល់​ត្រួយ​ស្ដៅ​ម៉ដ្ឋ​។​ បន្ទាប់​មក​អ្នក​លុប​មុខ​ឲ្យ​ស្អាត​ ហើយ​យក​ល្បាយ​នេះ​មក​ បំ​ពោក​ពី​លើ​ផ្ទៃ​មុខ​ (​លើ​ក​លែង​ត្រង់​បរិវេណ​ភ្នែក​ និង​មាត់) ទុក​ចោល​ប្រ​ហែល​៥​នា​ទី​ទើប​លាង​ចេញ​នឹង​ទឹក​ធម្មតា​ ។​ ល្បាយ​បែប​នេះ​នឹង​ ជួយ​កម្ចាត់​ភាព​ស្រ​គាំ​ជាំ​លើ​ផ្ទៃ​មុខ​ឲ្យ​មើល​ទៅ​ស្រស់​ថ្លា​ រលោង​ស្អាត​មិន​ខាន៕

ម្ដាយ​គួរ​យល់​ពី​ការ​បំ​បៅ​ដោះ​កូន

ការ​បំ​បៅ​ដោះ​ផ្ដល់​​សារ​ប្រ​យោជន៏​ជា​ច្រើន​ដល់​ទារក និង​​ម្ដាយ​។ ក្នុង​ទឹក​ដោះ​ផ្ទុយ​សារ​ជាតិ​ចិញ្ចឹម​ដ៏​ល្អ​ជួយ​ឲ្យ​ទារក​រឹង​មាំ​ និង​មាន​សុខ​ភាព​ល្អ។ ម្យ៉ាង​ទៀត​ សារ​ជាតិ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​ ថែម​ទាំង​ជួយ​ប្រ​ឆាំង​នឹង​ជំងឺ​ឆ្លង​ជា​ច្រើន​ផង​ដែរ។ហើយ​ប្រូតេ​អ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​មាន​គុណ​ភាព​ច្រើន​ជាង​ប្រូតេអ៊ីន​ផ្សេង​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត​នោះ​ ភាគ​រយ​នៃ​ជំងឺ​មហារីក​នឹង​ថយ​ចុះ​ចំពោះ​ម្ដាយ​ដែល​បាន​បំបៅ​ដោះ​ទារក​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បូន​ម្ដាយ​ប្ដូរ​មក​រក​ភាព​ដើម​ វិញ​យ៉ាង​ឆាប់​រហ័ស​ និង​អាច​កាត់​បន្ថយ​ការ​ចេញ​ឈាម​បន្ទាប់​ពី​សម្រាល​កូន​រួច​ថែម​ទៀត​។ ជា​មួយ​គ្នា​នេះ​ ការ​បំបៅ​ដោះ​នេះ​ ថែម​ទាំង​ជួយ​បង្កើត​ទំនាក់​ទំនង​ជា​ពិសេស​រវាង​ម្ដាយ និង​ទា​រក​បាន​ទៀត​ផង​។
ដូច្នេះ ស្ត្រី​គួរ​តែ​ព្យាយាម​បំបៅ​ដោះ​ដល់​ទារក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦​ខែ​ដំ​បូង​។ តែ​ដោយ​ឡែក​ ចំពោះ​ ស្រ្ដី​នៅ​ពេល​ដែល​ដឹង​ខ្លួន​មាន​ជំងឺ​ផ្សេងៗ​ដូច​ជា​ អេដស៍​ឬ​របេង​ មិន​គួរ​បំ​បៅ​ដោះ​ ព្រោះ​អាច​ចម្លង​រោគ​ដល់​ទារក​បាន​។ ហើយ​កុំ​ភ្លេច​ឲ្យ​​សោះ​ ម្ដាយ​ដែល​ប្រើ​ប្រាស់​ឱសថ​ ថ្នាំ​ញៀន​ និង​គ្រឿង​ស្រវឹង​ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទារក​ដែរ។
នៅ​ពេល​ដែល​បំ​បៅ​ដោះ​កូន​ អ្នក​ត្រូវ​ការ​អា​ហារ​បន្ថែម​ច្រើន​ជាង​ធម្មតា​ ដើម្បី​ផ្ដល់​ថាមពល​សម្រាប់​ផលិត​ទឹក​ដោះ​។ដូ​ច្នេះ​ត្រូវ​ទទួល​ទាន​អាហារ​ឲ្យ​មាន​តុល្យ​ភាព​ដោយៈ​
-រាង​កាយ​អ្នក​ត្រូវ​ការ​បន្ថែម​ប្រហែល​ជា ៥០០​ កាឡូរី​ ច្រើន​ជាង​ធម្មតា​ក្នុង​ ១​ថ្ងៃ​។​
-ត្រូវ​ច្បាស់​ថា​ អ្នក​​បាន​ទទួល​ជាតិ​កាល់​ស្យ៉ូម​ ១០០​mg ក្នុង​ ១​​ថ្ងៃ ។ ពេទ្យ​ អាច​នឹង​ណែ​នាំ​អ្នក​ឲ្យ​ទទួល​ទាន​ជាតិ​វិតាមីន​រាល់​ថ្ងៃ។
-ជៀស​វាង​អា​ហារ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទារក​ ។ ប្រសិន​បើ​ទារក​ មួ​មៅ​ ឬ​ រាគ​បន្ទាប់​ពី​បៅ​រួច​ អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាម​
-ម្ដាយ​ត្រូវ​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ យ៉ាង​ហោច​ណាស់​ ២​លីត្រ​ក្នុង​ ១​ថ្ងៃ៕

របប​អា​ហារ​ ៣​ពេល​ធ្វើ​ឲ្យ​មាន​រាង​ស្អាត


បើ​អ្នក​ចង់​សម្រក​ទម្ងន់​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​រាង​ស្វែល​ស្អាត​ ដោយ​វិធី​ទទួល​ទាន​ឲ្យ​បាន​ត្រឹម​ត្រូវ​ យើង​សូម​ណែ​នាំ​នូវ​វិធី​ងាយៗ ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​រាង​ស្វែល​បាន​។ ប្រសិន​បើ​អ្នក​អនុវត្តន៍​បាន​ វា​អាច​សម្រក់​ទំងន់​បាន​១​គីឡូក្រាម​ក្នុង​១​សប្ដាហ៍ ហើយ​បើ​ធ្វើ​បាន​ ១ខែ​ទម្ងប់​ក៏​បាន​ស្រក​ បាន​៤​គី​ឡូ​ក្រាម​។វិធី​ទទួល​ដើម្បី​ឲ្យ​រាង​ស្វែល​មានៈ
-អាហារ​ពេល​ព្រឹក​
បបរ​មាន់ ឬ​ បបរត្រី ក្រូច​ពីរ​ផ្លែ​ ឬ​នំបុ័ង​អាំង​២​បន្ទះ​(មិន​លាប​ប័រ)​ ការ​ហ្វេ​កុំ​ដាក់​ស្ករ​ ទឹក​ក្រូច​ស្រស់​ ផ្លែ​ប៉ោម​មួយ​ចំ​ហៀង​ ឬ​បើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ច្រើន​ ក៏​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​ពាក់​កណ្ដាល​នៃ​អា​ហារ​ដែល​អ្នក​ទាន​រាល់​ព្រឹក​វិញ។
-អាហារ​ពេល​ថ្ងៃ​ត្រង់​
បាយ​កន្លះ​ចាន​ ហើយ​អ្នក​អាច​ជ្រើស​រើស​ម្ហូប​បាន​ដូច​ជា​ សាច់​ជ្រូក​ចិញ្រ្ចាំ​ស៊ុត​ស្ងោរ​ ត្រី​ចំហុយ​ ឆា​ បន្លែ​ខ្លាញ់​តិច​ ស៊ុត​ និង​ បង្អែម​លាង​មាត់ គឺ​ផ្លែ​ឈើ​អ្វី​ក៏​បាន​ ប៉ុន្តែ​មិន​គួរ​ឲ្យ​លើស​ពី​ ៦-៨​ ចំណិត​ឡើង។
-អាហារ​ពេល​ល្ងាច
បាយ​កន្លះ​វែក​ ហើយ​អ្នក​អាច​ជ្រើស​រើស​ម្ហូប​ដូច​ជា​ ស្ងោរ​តៅ​ហ៊ូ សាច់​ជ្រូក​ ចិញ្រ្ចាំ ស៊ុប​ន្លែ​ និ​ង​ប៉ោម​ខៀវ​មួយ​ចំ​ហៀង​ផ្លែ។
-អាហារ​ដែល​ត្រូវ​ចៀស​វាង​រួច​មានៈ
បាយ​មាន់ ​បាយ​ជើង​ជ្រូក ​ដំឡូង​ចៀន​ ឬ​អាហារ​ដែល​ប្រើ​ខ្លាញ់​នឹង​ស្ករ​ ម្សៅ។ យើង​ដឹង​ហើយ​ថា​ វា​ឆ្ងាញ់​ ប៉ុន្តែ​បើ​ចង់​ស្អាត​គួរ​កុំ​ទទួល​ទាន​អ្វី​ផ្ដេស​ផ្ដាស៕

ទទួល​ទាន​ផ្លែ​ឈើ​ជំនួស​​បាយ​អាច​ធ្វើ​ឲ្យ​ក្រពេះ​ឈឺ​បាន​

ស្រ្ដីៗ​ភាគ​ច្រើន​ប្រាកដ​ធ្លាប់​ចង់​បញ្ចុះ​ទំងន់​មិន​​ឲ្យ​ធាត់​ដោយ​ទទួល​ទាន​ផ្លែ​ឈើ​ជំនួស​អា​ហារ​ពេល​ល្ងាច​ហើយ​មើល​ទៅ​? បើមាន​មែន​ សូម​បញ្ឈប់​ទង្វើ​នេះ​ទៅ​ ព្រោះ​វា​មិន​នាំ​មក​នៅ​លទ្ធ​ផល​ឡើយ​​ គឺ​អាច​កើត​រោគ​ឈឺ​ក្រពេះ​បាន។
តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​ស្រាវ​ជ្រាវ​របស់​ក្រុម​វេជ្ជ​សាស្ត្រ​ បាន​ធ្វើ​ការ​អះ​អាង​ថា​ ក្នុង​ពេល​ពោះ​ទំនេរ ក្នុង​ទឹក​រំលាយ​អាហារ​ ក៏​មាន​ការ​ហូរ​ចេញ​នូវ​ជាតិ​អាស៊ីដ​អំបិល​ច្រើន​ឡើង​នៅ​ក្នុង​ក្រពេះ​ ដូច​នេះ​បើ​អ្នក​ទទួល​ទាន​ផ្លែ​ឈើ​ ពិសេស​ប្រភេទ​ដែល​មាន​រស​ជាតិ​ជូ​ដូច​ជាៈ ក្រូច​ ម្នាស់​ និ​ង ផ្លែ​ឈើ​ផ្សេងៗ​ទៀត​ ខណៈ​ពេល​ក្រពះ​នៅ​ទទេ​ស្អាត​ នឹង​អាច​ធ្វើ​ឲ្យ​រលាក​សាច់​ក្រពេះ​ ឬ​ឈឺ​ក្រពេះ​បាន​។ ដូច​នេះ​ សម្រាប់​ស្រ្ដី​ទាំង​ឡាយ ដែល​ចង់​ឲ្យ​សាច់​ឈាម​ស្រស់​ថ្លា​ និង​មាន​រាង​សម​សួន​នោះ គួរ​ទទួល​ទាន​ផ្លែ​ឈើ​ ក្រោយ​ពី​ទទួល​ទាន​អាហារ​ទើប​ជា​កា​រប្រសើរ៕