
“
មុន "
មានច្រើនប្រភេទប៉ុន្តែមិនថា "
មុន"
ប្រភេទណាទេគឺយើងមិនចង់ឲ្យវាកើតមានលើផ្ទៃមុខយើងឡើយ ថ្ងៃនេះយើងមានវិធីងាយៗក្នុងការកម្ចាត់ "
មុន"
។ ដំបូងគឺត្រូវសំអាតផ្ទៃមុខឲ្យស្អាតដោយប្រើផលិតផល PH
ដែលមានតុល្យភាព និងត្រូវទៅនឹងសភាពស្បែករបស់ខ្លួនឯង។ នៅពេលលាងសម្អាតរួចហើយត្រូវប្រើថូន័រ(Toner)
ជូតមួយសាទៀតដើម្បីឲ្យកាន់តែស្អាតល្អ ពីព្រោះការលាងមុខ ឲ្យស្អាតនឹងជួយឲ្យយើងលាក្រេមទៅមានប្រសិទ្ធភាពខ្ពស់។ រួចយកក្រែមកម្ចាត់មុន មានសារធាតុផ្សំ Benzoyl Peroxide Glycolic Acid
ឬ Salicylic Acid
យកមកលាបត្រង់បរិវេណដែលកើត"
មុន"
។ បន្ទាប់មកប្រើ លាបឲ្យសព្វផ្ទៃមុខនៅមុខនៅពេលព្រឹកមុននឹងចេញពីផ្ទះ។
ដំណាក់កាលចុងក្រោយបើចង់បិទបាំងកុំឲ្យយើង "មុន" ផ្ទៃមុខអ្នកអាចប្រើខន់ស៊ីសល័រ(Concealer)ដែលត្រូវនឹងស្បែក អ្នកយកលាបត្រង់បរិវេណដែលចង់បិទបាំងនោះ ហើយប្រើម្សៅហុយមួយសារទៀត។ ពេលនោះ"មុន"ក៏រលុបព្រាលៗ មិនផុសឡើងច្បាស់ដូចពីដំបូងឡើយ។ រឿងសំខាន់មួយទៀតនោះគឺសម្រាកអោយបានគ្រប់គ្រាន់យ៉ាងតិចមួយថ្ងៃ៦-៨ម៉ោង។ សុភាពនារីដែលបានដឹងយ៉ាងនេះហើយសូមសាល្បងធ្វើតាមការណែនាំខាងលើធានាថាទទួលបានលទ្ធផលពិតៗ៕
No comments:
Post a Comment