Make snow

Wednesday, March 1, 2017

អាការៈ​ឈឺ​ក្បាល​ដែល​អ្នក​គួរ​ឱ្យ​គ្រូ​ពេទ្យ​ធ្វើ​ការ​ពិនិត្យ

       ការ​ឈឺ​ក្បាល​អាច​ជា​សញ្ញា​នៃ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​មួយ​ ដែល​មាន​ដូច​ជា​ការ​ដាច់​សរសៃរ​​​ឈាម​ក្នុង​ខួរ​ក្បាល ​ជំងឺ​រលាក​ស្រោម​ខួរក្បាល ​ឬ​ជំងឺ​រលាក​ខួរ​ក្បាល​ អ្នក​ត្រូវ​ប្រញាប់​​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាប់​ឱ្យ​បាន​ភ្លាមៗ ប្រសិនបើ​អ្នកមាន​ការឈឺក្បាល​ក្នុង​សភាព​​ធ្ងន់ធ្ងរ​ភ្លាម​ៗ​ ឫ​ការ​ឈឺ​ក្បាល​ដែល​កើត​មាន​រួម​ជាមួយ​នឹងៈ
Ø  វង្វេង​ស្មារតី​​មាន​ការ​ពិបាក​ក្នុង​ការ​ស្ដាប់​យល់​សម្ដី​របស់​នរណា​ម្នាក់ (សន្លប់)​
Ø  មាន​គ្រុនក្ដៅ​ខ្លាំង​ (៣៩ ទៅ៤០ អង្សាសេ)
Ø  មាន​ភាព​ស្ពឹក ចុះខ្សោយ ឫ​ពិការ​នៅ​ចំហៀង​ណាមួយ​នៃ​រាងកាយ​
Ø  តឹង​ណែន​នៅ​កញ្ចឹងក​។
Ø  ពិបាក​ក្នុង​ការ​និយាយ​ស្ដី។​
Ø  ពិបាក​ក្នុង​ការ​ដើរ​។
Ø  ក្អួត​ចង្អោរ​​ក្អួត​។
ធ្វើ​ការ​ណាត់​ជួប​នឹង​គ្រូពេទ្យ​ អ្នក​ត្រូវ​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈឺ​​ក្បាល​​​​​​​​​​​​​​​ដែលៈ
Ø  កើត​មាន​ញឹកញាប់​ជាង​ពេល​ធម្មតា​។
Ø  មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពេល​មុន​។
Ø   មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​ មិនជា​ស្រាកស្រាន្ត​ជាមួយ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ​ ឈឺក្បាល​និង​ការ​ឈឺចាប់។
Ø   បង្អាក់​ដល់​ការងារ ការ​គេង ​ការ​ចូល​រួម​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ជា​ធម្មតា​របស់​​​អ្នក​​​​
Ø   ធ្វើ​ឱ្យ​អ្នក​ស្រ្ដេស ហើយ​នៅ​ពេល​ដែល​អ្នកចង់​ស្វែង​រក​នូវ​ជម្រើស​នៃ​ការ​ព្យា​បាល​ ​​​​​​​​​​​​​​​​​​​​​​​​​ដ៏​​​​ស័ក្ដិសម​​​​​​​ដែល​អាច​ជួយ​អ្នក​ក្នុ​​​​​​​​​​​​​​​​​​​​ង​ការ​គ្រប់​គ្រង​វា​ឱ្យ​បាន​ប្រសើរ​ជាង​មុន​៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា

ប្រសិទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​អស្ចារ្យ​របស់​ផ្លែឆឺរី​


          ពួក​អ្នក​ស្រាវជ្រាវ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេក​រក​ឃើញ​នូវ​ប្រសិទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​​របស់​ផ្លែឆឺរី​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​លើស​ឈាម​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម​។​
          ​ជំងឺ​លើស​ឈាម​កំពុង​ជះ​ឥទ្ធិពល​ទៅ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​លើ​ពិភព​លោក ហើយ​ប្រសិន​មិន​ត្រូវ​បាន​ព្យាបាល​វា​អាច​ធ្វើ​ឱ្យ​កើន​ហានិភ័យ​ឈឺ​បេះដូង​ ខ្សោយ​បេះដូង​ ជំងឺ​សម្រង​នោម​ ស្រ្ដូក និង​បាត់​ការ​ចងចាំ​។
          ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​មួយ​នៅ​ចក្រភព​អង់គ្លេស​បាន​ដំណើរ​ការ​ពិសោធន៍​លើ​មនុស្ស​១៥នាក់​ ដែល​កំពុង​លេច​ចេញ​សញ្ញា​ដំបូង​របស់​ជំងឺ​លើស​ឈាម​។ ពូក​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បាន​ឱ្យ​ទទួល​ទាន​ទឹកឆឺរី​ ៦០​មិលី្លលីត្រ​ លាយ​ជាមួយ​ទឹក​១០០​មិល្លី​លីត្រ​ភេសជ្ជៈ​ក្លែង​បន្លំ”​ មាន​ក្លិន​ផ្លែឈើ​។ លទ្ធផល អ្នក​ទទួល​ទាន​ទឹកឆឺរី​ មាន​សម្ពាធ​ឈាម​ថយ​ចុះ ​៧​ភាគរយ​ប្រៀប​នឹង​អ្នក​ទទួល​ទាន ភេសជ្ជៈ​ក្លែង​បន្លំ”​ ​តាម​ពួក​អ្នក​ស្រាវជ្រាវ​ប្រតិកម្ម​នេះ​គ្រប់​ដើម្បី​ធ្វើ​ឱ្យ​ថយចុះ​៣៨​ភាគរយ​នៃ ​ហានិភ័យ​ស្រ្ដូក​និង​២៣​ភាគ​រយនូវ​ហានិភ័យ​ ជំងឺ​បេះដូង​និង​អ្នក​កើត​ជំងឺ​លើស​ឈាម​។
          ពួក​អ្នកវិទ្យាសាស្រ្ដចា​ត់ទុកថា​ផ្លែឆឺរីអាច​មាន​ឥទ្ធិពល​ទៅ​ដល់​សម្ពាធឈាម​ខ្លាំងក្លាដូច្នេះដោយ​សារ​សម្បូរ​អាស៊ីត​ហ្វេរ៉ុល (Pherol) ដែល​ជា ​សារ​ជាតិ​ប្រឆាំង​អុកស៊ីត​កម្ម​ធម្មជាតិ​មួយ​
          លោក ខារ៉េន កេន (Karen Keane) អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នេះ​បាន​បកស្រាយ​ថា​ ភាគ​ច្រើន​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្ដើម​ចេញពី​កត្តាហានិភ័យ​អាច​គ្រប់គ្រង​ ព្យាបាល ​ឬ​កែសម្រួល​បាន​។ ​វា​រួម​មាន​ជំងឺ​លើស​ឈាម​ កូឡេស្ដេរ៉ូល ធាត់ ញៀនបារី ខ្វះ​ចលនា ​និង​ទឹក​នោមផ្អែម​។​​ ក្នុង​នោះ​សម្ពាធ​ឈាម​ខ្ពស់​ជា​មូល​ហេតុជួរ​មុខ​បង្ក​ការ​ស្លាប់​ចំពោះ​អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​ តែ​ការ​ថយចុះ​សម្ពាធ​ឈាម​តែ​បន្ដិ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ធំ​ដល់​អត្រា​ស្លាប់​៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា

ការ​ប្រាស្រ័យ​ជាមួយ​ពន្លឺ​អាច​ជួយ​ឱ្យ​បុរស​បង្កើន​ចំណង់​ផ្លូវ​ភេទ

    បុរស​ប្រាស័យ​ជាមួយ​ពន្លឺ​ពណ៌ស​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​បរិមាណ​តេស្ដូស្ដេ​រ៉ូ​(testosterone)​កើនខ្លាំង​ជួយ​​ឱ្យ​គេ​ពេញ​ចិត្ត​ ពេញថ្លើម​ជាង​ក្នុង​សកម្ម​ភាព​ផ្លូវ​ភេទ​។
ក្រុម​អ្នក​ស្រាវជ្រាវ​នៅសកល​វិទ្យាល័យ​សៀន​ណា​(Siena)​នៅ​ប្រទេស​អ៊ីតាលី​បាន​រកឃើញ​ថា​ ការ​​បង្កើន​ការ​​ប្រាស្រ័យ​​ជាមួយ​ពន្លឺ​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រ​ម៉ូន​តាស្ដូ​ សេ្ដ​រ៉ូន​ចំពោះ​សរីរាង្គ​បុរស​ និង​ជួយ​ឱ្យ​គេ​ពេញ​ចិត្ត​ក្នុង​សកម្ម​ភាព​នៃ​ការ​រួម​ភេទ​។
   ពួក​អ្នក​វិទ្យា​សាស្រ្ដ​បាន​ជ្រើសរើស​បុរស​៣៨​នាក់​ ត្រូវ​បាន​វិនិច្ឆ័យ​ថា​មាន​ចំណង់​ផ្លូវ​ភេទ​ទាប​ ។ ក្នុង​រង្វង់​២​សប្ដាហ៍​បុរស​ពាក់​កណ្ដាល​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​បញ្ចាំង​ពន្លឺ​ពណ៌​ស​នៅ​លើ​ខ្លួន​។ តាម​ក្រុម​ស្រាវ​ជ្រាវ​បរិមាណ​​តេស្ដូស្ដេរ៉ូន​នៅក្រុម​បុរស​នេះ​កើន​ឡើង​យ៉ាង​ច្រើន​ ហើយ​គេ​ក៏​មាន​អារម្មណ៍​ពេញចិត្ត​ក្នុង​រឿង​លើ​គ្រែ​ដែរ។
    លោក​ អេនឌ្រៀហ្វាជី ​អូលីនី​(Andrea Fagiolini) ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​៉ យើង​ខ្ញុំសង្កេត​ឃើញ​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ធំរវាង​ក្រុម​សកម្ម​ ដោយ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ និង​ក្រុម​មិន​ប្រើប្រាស់​៉។
លោក​បាន​បន្ត​ថា​ " មុន​ពេល​ព្យាបាល​ក្រុម​ទាំង២​សុទ្ធ​តែមាន​​ពិន្ទុ​២/១០ លើ​ការ​វាយ​តម្លៃ​កម្រិត​ពេញ​ចិត្ត​ពេល​រួមភេទ​។​ ប៉ុន្តែ​ក្រោយ​ពេល​ព្យាបាល​ក្រុម​ប្រាស្រ័យ​ជាមួយ​ពន្លឺពណ៌​សមាន​ពិន្ទុ​ខ្ពស់​ជាង​ ៣ដង​ គឺ​៦,៣​ ។​ផ្ទុយ​មក​វិញ​ក្រុម​មិន​ប្រើប្រាស់​មាន​ពិន្ទុ​មធ្យម​តែ​ប្រមាណ​ ២,៧ "៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​