Make snow

Wednesday, March 1, 2017

ការ​ប្រាស្រ័យ​ជាមួយ​ពន្លឺ​អាច​ជួយ​ឱ្យ​បុរស​បង្កើន​ចំណង់​ផ្លូវ​ភេទ

    បុរស​ប្រាស័យ​ជាមួយ​ពន្លឺ​ពណ៌ស​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​បរិមាណ​តេស្ដូស្ដេ​រ៉ូ​(testosterone)​កើនខ្លាំង​ជួយ​​ឱ្យ​គេ​ពេញ​ចិត្ត​ ពេញថ្លើម​ជាង​ក្នុង​សកម្ម​ភាព​ផ្លូវ​ភេទ​។
ក្រុម​អ្នក​ស្រាវជ្រាវ​នៅសកល​វិទ្យាល័យ​សៀន​ណា​(Siena)​នៅ​ប្រទេស​អ៊ីតាលី​បាន​រកឃើញ​ថា​ ការ​​បង្កើន​ការ​​ប្រាស្រ័យ​​ជាមួយ​ពន្លឺ​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រ​ម៉ូន​តាស្ដូ​ សេ្ដ​រ៉ូន​ចំពោះ​សរីរាង្គ​បុរស​ និង​ជួយ​ឱ្យ​គេ​ពេញ​ចិត្ត​ក្នុង​សកម្ម​ភាព​នៃ​ការ​រួម​ភេទ​។
   ពួក​អ្នក​វិទ្យា​សាស្រ្ដ​បាន​ជ្រើសរើស​បុរស​៣៨​នាក់​ ត្រូវ​បាន​វិនិច្ឆ័យ​ថា​មាន​ចំណង់​ផ្លូវ​ភេទ​ទាប​ ។ ក្នុង​រង្វង់​២​សប្ដាហ៍​បុរស​ពាក់​កណ្ដាល​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​បញ្ចាំង​ពន្លឺ​ពណ៌​ស​នៅ​លើ​ខ្លួន​។ តាម​ក្រុម​ស្រាវ​ជ្រាវ​បរិមាណ​​តេស្ដូស្ដេរ៉ូន​នៅក្រុម​បុរស​នេះ​កើន​ឡើង​យ៉ាង​ច្រើន​ ហើយ​គេ​ក៏​មាន​អារម្មណ៍​ពេញចិត្ត​ក្នុង​រឿង​លើ​គ្រែ​ដែរ។
    លោក​ អេនឌ្រៀហ្វាជី ​អូលីនី​(Andrea Fagiolini) ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​៉ យើង​ខ្ញុំសង្កេត​ឃើញ​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ធំរវាង​ក្រុម​សកម្ម​ ដោយ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ និង​ក្រុម​មិន​ប្រើប្រាស់​៉។
លោក​បាន​បន្ត​ថា​ " មុន​ពេល​ព្យាបាល​ក្រុម​ទាំង២​សុទ្ធ​តែមាន​​ពិន្ទុ​២/១០ លើ​ការ​វាយ​តម្លៃ​កម្រិត​ពេញ​ចិត្ត​ពេល​រួមភេទ​។​ ប៉ុន្តែ​ក្រោយ​ពេល​ព្យាបាល​ក្រុម​ប្រាស្រ័យ​ជាមួយ​ពន្លឺពណ៌​សមាន​ពិន្ទុ​ខ្ពស់​ជាង​ ៣ដង​ គឺ​៦,៣​ ។​ផ្ទុយ​មក​វិញ​ក្រុម​មិន​ប្រើប្រាស់​មាន​ពិន្ទុ​មធ្យម​តែ​ប្រមាណ​ ២,៧ "៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​ 

No comments:

Post a Comment