Make snow

Friday, September 16, 2011

ខ្ចិល​ហាត់​ប្រាណ​ ប្រយ័ត្ន​ខ្សោយ​បេះ​ដូង​


ប្រសិន​បើ​អ្នក​មិន​សូវ​បាន​ហាត់​ប្រាណ​​ ការ​ប្រើ​កម្លាំង​ភ្លាមៗ​ ដូច​ជា​ការ​រត់​ត្រឹកៗ ឫ​សូម្បី​តែ​ការ​រួច​ភេទ​ អាច​បង្កើន​ឱ​កាស​ខ្សោយ​​បេះ​ដូង​ បាន​ជាង​៣,៥​ដង​ឯ​ណោះ ដែល​លទ្ធ​ផល​នេះ​ជា​ការ​បង្ហើប​របស់​អ្នក​ជំនាញ​ពី​មជ្ឈ​មណ្ឌល​វេជ្ជ​សា​ស្រ្ដ ថា​ហ្វស៍​ (Tufts Medical Center) ក្នុង​ទី​ក្រុង​បូ​ស្តុន​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹ​ត្ត​បត្រ​American Medical Association ពី​តួ​លេខ​ខាង​លើ​ និង​ថែម​ទាំង​បញ្ជាក់​ថា​ ទោះ​បី​ក្រោយ​ពី​កិច្ចការ​នោះ​បញ្ចប់​ ការ​ប្រឈម​ក៏​នៅ​មាន​ខ្ពស់​ដល់​២,៧​ដង​។ ផ្ទុក​ទៅ​វិញ​ បើ​អ្នក​ហាត់​ប្រាណ​ ឱ​កាស​ដែល​ខ្សោយ​បេះ​ដូង​ នឹង​ថត​ចុះ ៣០%​ ។ ដូច​ច្នេះ​ បើ​អ្នក​មិន​ចូល​ចិត្ត​ហាត់​ប្រាណ​តិច​តួច​ នៅ​ពេល​នេះ​ល្អ​ជាង​បណ្ដោយ​ឲ្យ​ឱកាស​ប្រឈម​កើន​ឡើង​ទៅ​ថ្ងៃ​ក្រោយ​៕

Thursday, September 1, 2011

ហ្វឹក​ហាត់​សមាធិ​ បន្ថយ​អាការ​ក្ដៅ​អន្ទះ​អន្ទែង


តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បញ្ជាក់​ថា​ ស្រ្ដី​វ័យ​មជ្ឈិម​ភាគ​ច្រើន​ ដែល​មាន​អាការ​ក្ដៅ​អន្ទះ​អន្ទែង​ កម្រិត​ធ្ងន់​ធ្ងរ បែរ​ជា​មាន​អាការ​ល្អ​ប្រសើរ​ឡើង​បន្ទាប់​ពី​បាន​ចូល​វគ្គ​ធ្វើ​សមាធិ និង​ហឹ្វក​ហាត់​ពន្យឺត​សាច់​ដុំ ។
ព្រឹត្តិបត្រ​ Menopause បាន​ចុះ​ផ្សាយ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ពី​សាលា​វេជ្ជ​សាស្រ្ត​នៃ​សាកល​វិទ្យា​ល័យ​ម៉ាស​សា​ឈូ​សេត្ត​ស៍(University of Massachusetts Medical School) ដែល​សាកល្បង​លើ​អ្នក​ស្មគ្រ័​ចិត្ត​ដែល​មាន​អាការ​ក្តៅ​អន្ទះ​អន្ទែង​ យ៉ាង​តិច​៥​ដង​ក្នុង​១​ថ្ងៃ​ ក្រោយ​ពី​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​សមាធិ​ ពេល​ប្រៀប​ធៀប​នឹង​ក្រុម​ដែល​មិន​បាន​ហ្វឹក​ហាត់​សមាធិ​សោះ​ រយៈ​ពេល​៨​សប្ដាហ៍​រក​ឃើញ​ថា ភាព​តាន​តឹង​ថយ​ចុះ​ និង​គេង​លក់​បាន​ល្អ​ជាង​មុន​ ហើយ​អាការក្ដៅ​អន្ទះ​អន្ទែង​ធ្ងន់​ធ្ងរ ប្រែ​ជា​ចុះ​ថយ​មក​នៅ​តិច​តួច ​ឫសម​ល្មម៕

វិធី​បង្កើន​ថាមពល ដល់​ខ្លួន​ឯង


បើ​អ្នក​មាន​អារម្មណ៍​ថា អស់​ខ្យល់​ដង្ហើម​ ឫ​ឆាប់​ហត់​ ជា​ញឹកញាប់​នោះ​បាន​ន័យ​ថា ដល់​ពេល​ដែល​អ្នក​ត្រូវ​ស្ដារ​ និង​បង្កើន​ថាមពល​ឲ្យ​ខ្លួន​ឯង​ហើយ​ដោយ​អ្នក​អាច​សាក​ល្បង​តាម​ការ​ណែ​នាំ​ខាង​ក្រោម ...
»​ ធ្វើ​ការ​ឲ្យ​យឺត​ជាង​មុន​ ប្រើ​ពេល​ឲ្យ​តិច​ជាង​មុន និង​សម្រាក​ផ្លាស់​ប្ដូរ​ឥរិយា​បថ​ជា​ញឹក​ញាប់ រួម​ទាំង​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ពេក​ទេ។
» រិះ​រក​មធ្យោ​បាយ​ដ៏​មាន​ប្រ​សិទ​ភាព​បំផុត​ ក្នុង​ការ​បំពេញ​ការ​ងារ​ក្នុង​១​ថ្ងៃ​ៗ និង​មិន​គួរ​ធ្វើ​ការ​ងារ​ធ្ងន់​ លើស​ពី​កម្លាំង​។
» បែង​ចែក​ការ​ងារ​ធ្ងន់​ ឲ្យ​ក្លាយ​ជា​ការងារ​តូចៗ ។
» ដក​ដង្ហើម​ចូល ឫ​ចេញ​ យឺត​ៗ វែងៗ និង​ចៀស​វាង​ដក​ដង្ហើម​ខ្លីៗ ឫ​ដក​ដង្ហើម​កន្ដ្រាក់​ៗ ។
» រៀប​ចំ​គម្រោង​ធ្វើ​កិច្ចការ​ ចាត់​ចែង​ពេល​វេលា​ដែល​ប្រើ​ក្នុង​ការ​ធ្វើ​កិច្ចការ​និង​ពេល​វេលា​សម្រាក​ ឲ្យ​បាន​ល្អ ៕