Make snow

Wednesday, March 1, 2017

ប្រសិទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​អស្ចារ្យ​របស់​ផ្លែឆឺរី​


          ពួក​អ្នក​ស្រាវជ្រាវ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេក​រក​ឃើញ​នូវ​ប្រសិទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​​របស់​ផ្លែឆឺរី​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​លើស​ឈាម​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម​។​
          ​ជំងឺ​លើស​ឈាម​កំពុង​ជះ​ឥទ្ធិពល​ទៅ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​លើ​ពិភព​លោក ហើយ​ប្រសិន​មិន​ត្រូវ​បាន​ព្យាបាល​វា​អាច​ធ្វើ​ឱ្យ​កើន​ហានិភ័យ​ឈឺ​បេះដូង​ ខ្សោយ​បេះដូង​ ជំងឺ​សម្រង​នោម​ ស្រ្ដូក និង​បាត់​ការ​ចងចាំ​។
          ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​មួយ​នៅ​ចក្រភព​អង់គ្លេស​បាន​ដំណើរ​ការ​ពិសោធន៍​លើ​មនុស្ស​១៥នាក់​ ដែល​កំពុង​លេច​ចេញ​សញ្ញា​ដំបូង​របស់​ជំងឺ​លើស​ឈាម​។ ពូក​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បាន​ឱ្យ​ទទួល​ទាន​ទឹកឆឺរី​ ៦០​មិលី្លលីត្រ​ លាយ​ជាមួយ​ទឹក​១០០​មិល្លី​លីត្រ​ភេសជ្ជៈ​ក្លែង​បន្លំ”​ មាន​ក្លិន​ផ្លែឈើ​។ លទ្ធផល អ្នក​ទទួល​ទាន​ទឹកឆឺរី​ មាន​សម្ពាធ​ឈាម​ថយ​ចុះ ​៧​ភាគរយ​ប្រៀប​នឹង​អ្នក​ទទួល​ទាន ភេសជ្ជៈ​ក្លែង​បន្លំ”​ ​តាម​ពួក​អ្នក​ស្រាវជ្រាវ​ប្រតិកម្ម​នេះ​គ្រប់​ដើម្បី​ធ្វើ​ឱ្យ​ថយចុះ​៣៨​ភាគរយ​នៃ ​ហានិភ័យ​ស្រ្ដូក​និង​២៣​ភាគ​រយនូវ​ហានិភ័យ​ ជំងឺ​បេះដូង​និង​អ្នក​កើត​ជំងឺ​លើស​ឈាម​។
          ពួក​អ្នកវិទ្យាសាស្រ្ដចា​ត់ទុកថា​ផ្លែឆឺរីអាច​មាន​ឥទ្ធិពល​ទៅ​ដល់​សម្ពាធឈាម​ខ្លាំងក្លាដូច្នេះដោយ​សារ​សម្បូរ​អាស៊ីត​ហ្វេរ៉ុល (Pherol) ដែល​ជា ​សារ​ជាតិ​ប្រឆាំង​អុកស៊ីត​កម្ម​ធម្មជាតិ​មួយ​
          លោក ខារ៉េន កេន (Karen Keane) អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នេះ​បាន​បកស្រាយ​ថា​ ភាគ​ច្រើន​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្ដើម​ចេញពី​កត្តាហានិភ័យ​អាច​គ្រប់គ្រង​ ព្យាបាល ​ឬ​កែសម្រួល​បាន​។ ​វា​រួម​មាន​ជំងឺ​លើស​ឈាម​ កូឡេស្ដេរ៉ូល ធាត់ ញៀនបារី ខ្វះ​ចលនា ​និង​ទឹក​នោមផ្អែម​។​​ ក្នុង​នោះ​សម្ពាធ​ឈាម​ខ្ពស់​ជា​មូល​ហេតុជួរ​មុខ​បង្ក​ការ​ស្លាប់​ចំពោះ​អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​ តែ​ការ​ថយចុះ​សម្ពាធ​ឈាម​តែ​បន្ដិ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ធំ​ដល់​អត្រា​ស្លាប់​៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា

No comments:

Post a Comment