Make snow

Thursday, February 9, 2012

វីតាមីន​សម្រាប់​កុមារ​:​ អ្វី​ដែល​អ្នក​ម្តាយ​ត្រូវ​យល់​

 តើ​កុមារ​ដែល​មាន​សុខភាព​ល្អ​ត្រូវការ​វីតាមីន​បន្ថែម​ដែរ​ឬទេ​?
បើសិនជា​លោក​អ្នក​ជឿ​តាម​ការ​ប្រកាស​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ គ្រប់​កុមារ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ជា​រៀងរាល់ថ្ងៃ​នូវ​វីតាមីន​ Flintstone​ ឬ​ Gummy​ Bear​ ។​ ក៏​ប៉ុន្តែ​ តើ​ការ​នោះ​ពិត​ដែរ​ឬទេ​?
ពួក​អ្នកជំនាញ​បាន​ឯកភាព​គ្នា​ថា​ វា​មិនមែន​សុទ្ធតែ​ចាំបាច់​ទាំងអស់​ នោះ​ទេ​។​ យក​ល្អ​គេ​ត្រូវ​ផ្តល់​វីតាមីន​ទៅ​ឲ្យ​កុមារ​តាម​រយ​:​របប​ហូប​ចុក​ដែល​ មានការ​ថ្លឹងថ្លែង​ល្អ​ និង​មាន​សុខភាព​(a​ balanced​ and​ healthy​ diet)​ ដែល​រួម​មាន​:
-​    ​ទឹកដោះ​និង​ផលិតផល​ទឹកដោះ​ ដូច​ជា​ហ្វ្រូ​ម៉ាស​និង​ទឹកដោះជូរ​ yoghurt​ (​យក​ល្អ​គឺ​ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់​តិចតួច​ ចំពោះ​កុមារ​ដែល​មាន​អាយុ​លើស​ពី​៣​ឆ្នាំ​)
-​    ​ផ្លែ​ឈើ​និង​បន្លែស្រស់​សន្លឹក​ខៀវ​ឲ្យ​បាន​ច្រើន​ (​គឺ​មាន​ទាំង​ខាត់ណា​broccoli​ និង​ស្ពៃ​spinach​ ដែល​កូន​អ្នក​មិន​ចូល​ចិត្ត​ផង​ដែរ​)
-​    ​ប្រូតេអ៊ីន​ដូច​ជា​មាន់​ ត្រី​ សាច់​ និង​ស៊ុត​
-​    ​គ្រាប់​ធញ្ញជាតិ​ ដូច​ជា​អាហារ​ធ្ចើ​ពី​ស្រូវ​អ៊​ក​(oatmeal)​ និង​បាយ​ក្រហម​(brown​ rice)​ ជាដើម​។​
តើ​កុមារ​បែប​ណា​ដែល​ត្រូវការ​វីតាមីន​បន្ថែម​?
មាន​មាតាបិតា​ជា​ច្រើន​ដែល​មិនសូវ​មាន​ពេល​ ព្រោះ​ជាប់រវល់​នឹង​ធ្វើ​ការងារ​ ម្ល៉ោះហើយ​ក៏​មិនសូវ​មាន​ពេល​នឹង​ចំអិន​ចំណីអាហារ​នៅផ្ទះ​ផង​ដែរ​។​ ដោយហេតុ​នោះ​ គ្រូពេទ្យ​អាច​ឲ្យ​យោបល់​ឲ្យ​ផ្តល់​វីតាមីន​ចម្រុះ​(multivitamin)​ ឬ​ជាតិ​រ៉ែ​(mineral)​ បន្ថែម​ក្នុង​១​ថ្ងៃៗ​ ឲ្យ​កុមារ​មួយ​ចំនួន​ដូច​តទៅៈ​
-​    ​កុមារ​ដែល​ហូប​អាហារ​មិន​ទៀងទាត់​ពេលវេលា​ មិន​មានការ​ថ្លឹងថ្លែង​ល្អ​ មិន​ស្រស់​ មិន​ពេញលេញ​
-​    ​កុមារ​ដែល​រើស​ចំណី​ ហើយ​ហូប​មិន​បាន​គ្រប់គ្រាន់​
- ​    ​កុមារ​ដែល​មាន​ស្ថានភាព​វេជ្ជសាស្ត្រ​រ៉ាំរ៉ៃ​ (chronic​ medical​ conditions)​ដូច​ជា​កើត​ហឺត​ (asthma)​ ឬ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​(digestive​ problems)​ ជា​ពិសេស​នៅ​ពេល​ណា​ ដែល​គេ​ប្រើ​ឱសថ​ (​សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​កុមារ​សិន​ មុន​នឹង​ចាប់ផ្តើម​ឲ្យ​វី​តា​ មីន​បន្ថែម​ ក្នុង​ពេល​ដែល​កូន​របស់​លោក​អ្នក​កំពុង​តែ​ប្រើ​ឱសថ​ណាមួយ​)
-​    ​កុមារ​ដែល​សកម្ម​ កំពុង​តែ​លេង​កីឡា​
- ​    ​កុមារ​ដែល​ហូប​ចំណីអាហារ​រៀបចំ​ឡើង​លឿនៗ​(fast​ foods)​ ចំណីអាហារ​ងាយៗ​ (convenient​ foods)​ និង​ចំណីអាហារ​កញ្ចប់​(processed​ foods)
-​    ​កុមារ​ដែល​ស្ថិត​ក្នុង​តំណម​ឲ្យ​ហូប​តែ​បន្លែ​(vegetarian​ diet)​ (​ពួក​នេះ​អាច​ត្រូវការ​ជាតិ​ដែក​ បន្ថែម​)​ តម​អាហារ​ជាតិ​ទឹកដោះ​ (dairy-free​ diet)​ (​គេ​អាច​ត្រូវការ​ជាតិ​កាល់​ស្យ៉ូ​ម​បន្ថែម​)​ ឬ​ តមចំណី​មួយ​ចំនួន​ទៀត​
-​    ​កុមារ​ដែល​ផឹកទឹក​សូ​ដា​មាន​ជាតិ​កាបូ​ណាត​ច្រើន​ ដែល​អាច​ច្រោះ​យក​វីតាមីន​និង​ជាតិ​រ៉ែ​ពី​ក្នុង​ខ្លួន​ទៅ​បាន​។​
វីតាមីន​និង​ជាតិ​រ៉ែ​ចម្បងៗ​ចំនួន​៦​សម្រាប់​កុមារ
តាម​លំដាប់​អក្សរ​ឡា​តាំង​ ក្នុង​នោះ​មួយ​ចំនួន​មាន​សារៈសំខាន់​ខ្លាំង​ដល់​ការ​លូតលាស់​របស់​កុមារ​។​
- ​    ​វីតាមីន​អា​ ជួយ​ធ្វើ​ឲ្យ​កុមារ​មានការ​លូតលាស់​និង​អភិវឌ្ឍន៍​ល្អ​ធម្មតា​។​ ជួយ​ក្នុង​ការ​ជួសជុល​ជាលិកា​និង​ឆ្អឹង​។​ ជួយ​ធ្វើ​ឲ្យ​ស្បែក​និង​ភ្នែកមាន​សុខភាព​ល្អ​ និង​បង្កើន​ភាពស៊ាំ​ឬ​អ៊ី​មុ​យ​នី​តេ​។​ ប្រភព​ល្អៗ​មាន​ទឹកដោះ​ ហ្វ្រូ​ម៉ាស​ ស៊ុត​ និង​បន្លែ​ដែល​មាន​ពណ៌​លឿង​ឬ​ទឹកក្រូច​ ដូច​ជា​ការ៉ុត​ ដំឡូងជ្វា​ជាដើម​។​
-​    ​វីតាមីន​បេ​ ក្រុម​វីតាមីន​បេ​ គឺ​បេ​២​ បេ​៣​ បេ​៦​ និង​បេ​១២​ ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ ការ​បញ្ចេញ​ថាមពល​ និង​ដំណើរការ​ប្រព័ន្ធ​ឈាម​រត់​និង​ប្រព័ន្ធ​ខួរក្បាល​ប្រកប​ទៅ​ដោយ​សុខភាព​ ។​ ប្រភព​ល្អៗ​មាន​សាច់​ មាន់​ ត្រី​ គ្រាប់​ផ្លែ​ឈើ​(nuts)​ ស៊ុត​ ទឹកដោះ​ ហ្វ្រូ​ម៉ាស​ សណ្តែក​beans​ និង​សណ្តែកសៀង​(soybeans)​ ។​
-​    ​វីតាមីន​សេ​ ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ ជាលិកា​ត​ភ្ជាប់​ និង​ស្បែក​មាន​សុខភាព​ល្អ​។​ ប្រភព​ល្អៗ​រួម​មាន​ផ្លែ​ឈើ​មាន​ជាតិ​ជូរ​ ផ្លែ​strawberries,​ ផ្លែ​kiwi​ ប៉េងប៉ោះ​ និង​បន្លែ​ពណ៌​បៃតង​ដូច​ជា​ខាត់ណា​ broccoli​ ជាដើម​ ។​
-​    ​វីតាមីន​ដេ​ ជួយ​ដល់​ការ​កកើត​ឆ្អឹង​និង​ធ្មេញ​ និង​ដល់​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​។​ ប្រភព​ល្អៗ​មាន​ទឹកដោះ​ ហ្វ្រូ​ម៉ាស​ និង​ទឹកដោះជូរ​yoghurt​ (​ជា​ពិសេស​គឺ​ផលិតផល​ទឹកដោះ​ដែល​មាន​ជាតិ​ទឹកដោះ​ច្រើន​ fortified​ dairy​ products)​ សាច់​លឿង​របស់​ស៊ុត​(egg​ yolks)​ និង​ប្រេង​ត្រី​(fish​ oil)​ ។​
-​    ​ជាតិ​កាល់ស្យូម​ ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​ នៅ​ក្នុង​ពេល​ដែល​កុមារ​កំពុង​តែ​លូតលាស់​។​ ប្រភព​ល្អៗ​មាន​ទឹកដោះ​ ហ្វ្រូ​ម៉ាស​ និង​ទឹកដោះជូរ​yoghurt​ តៅហ៊ូ​ (tofu)​ និង​ទឹកក្រូច​មាន​ជាតិ​កាល់ស្យូម​ (calcium-fortified​ juice)​ ។​
-​    ​ជាតិ​ដែក​ ជួយ​ដល់​ការ​លូតលាស់​សាច់ដុំ​ និង​មាន​សារៈសំខាន់​ចំពោះ​សុខភាព​របស់​កោសិកា​ឈាមក្រហម​។​ ច្រើន​មាន​កង្វះ​ជាតិ​ដែក​នៅ​ក្នុង​យុវវ័យ​ ជា​ពិសេស​ចំពោះ​យុវនារី​ នៅ​ពេល​ដែល​ចាប់ផ្តើម​មាន​លោហិត​រដូវ​។​ ប្រភព​ល្អៗ​មាន​សាច់​គោ​និង​សាច់​មាន​ពណ៌​ក្រហម​ មាន់បារាំង​ សាច់​ជ្រូក​ spinach​ និង​សណ្តែក​ ។​
ការ​ឲ្យ​វីតាមីន​ក្នុង​កម្រិត​ច្រើន​ពេក​(megavitamins)​ មិនល្អ​ទេ​ចំពោះ​កុមារ​។​ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ (​មាន​វីតាមីន​អា​ ដេ​ អឺ​ និង​កា​)​ អាច​ទៅ​ជា​ពុល​បាន​កាលណា​កុមារ​ទទួល​ក្នុង​កម្រិត​ច្រើន​ខ្លាំង​ពេក​។​ ដូច​គ្នា​ដែរ​ចំពោះ​ជាតិ​ដែក​។​
សូម​ហូប​ចំណីអាហារ​ស្រស់​ ដើម្បី​ឲ្យ​មាន​វីតាមីន​ល្អ
សុខភាព​ល្អ​របស់​កូន​ចាប់ផ្តើម​ជាមួយនឹង​អ្វី​ដែល​អ្នកទិញ​ដាក់​ចូល​ក្នុង​រទេះរុញ​ ចេញពី​ហាង​លក់ទំនិញ​មក​។​
អាហារូបត្ថម្ភ​ដែល​ល្អ​ចាប់ផ្តើម​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​ចំណីអាហារ​ ស្រស់ៗ​ ប្លែកៗ​ ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ វា​ល្អ​ជាង​ការ​ផ្តល់​ឲ្យ​នូវ​អាហារ​រៀបចំ​ឡើង​លឿនៗ​(fast​ foods)​ ឬ​ចំណីអាហារ​ងាយៗ​ (convenient​ foods)​ ឆ្ងាយ​ខ្លាំង​ណាស់​ ម្យ៉ាងទៀត​ការ​ផ្តល់​ឲ្យ​កុមារ​នូវ​វីតាមីន​ក៏​អាច​នឹង​មាន​ផល​មិនល្អ​ទៅ​លើ ​អាហារូបត្ថម្ភ​វិញ​ ផង​ដែរ​។​ មាន​វីតាមីន​និង​ជាតិ​រ៉ែ​ជា​ច្រើន​នៅ​ក្នុង​ចំណីអាហារ​ដែល​មាន​កាបូ​អ៊ី​ ដ្រា​ត​ខ្ពស់​និង​ប្រូតេអ៊ីន​ (​មិនមែន​នៅ​ក្នុង​ខ្លាញ់​ទេ​)​។​ ហើយ​ចំណីអាហារ​ដែល​មាន​វីតាមីន​ច្រើន​ជាងគេ​គឺ​ផ្លែ​ឈើ​និង​បន្លែស្រស់​។​
ដើម្បី​ផ្តល់​វីតាមីន​ឲ្យ​បាន​ច្រើន​ទៅ​កុមារ​ សូម​ផ្តល់​ចំណីអាហារ​ឲ្យ​បាន​ប្លែកៗ​ មិនមែន​គ្រាន់តែ​ឲ្យៗ​បាន​ច្រើន​នោះ​ទេ​។​ សព្វ​ថ្ងៃនេះ​ មាន​កុមារ​ជាង​ពាក់កណ្តាល​ទៅ​ហើយ​ដែល​ធាត់​ខ្លាំង​(overweight)​  គឺ​ច្រើន​ជាង​កាលពី​ពីរ​ទស្ស​វត្ស​មុន​ នេះ​គឺ​មក​ពី​ចំណែក​នៃ​ចំណីអាហារ​ដែល​កុមារ​ទទួលទាន​វា​ស្មើនឹង​១​ភាគ​៤​ទៅ​ ១​ភាគ​៣​នៃ​ចំណីអាហារ​របស់​មនុស្ស​ចាស់​។​
យក​ល្អ​ត្រូវ​ផ្តល់​ចំណី​ច្រើន​និង​ប្លែកៗ​ នៅ​ក្នុង​ពេល​ហូប​បាយ​និង​ការ​ស្រស់ស្រូប​ ក្នុង​ចំនួន​តិចតួច​ តែ​ឲ្យ​ញឹកញាប់​ ក្នុង​មួយ​ថ្ងៃៗ​។​ បើ​កូន​របស់​លោក​អ្នក​មិន​បាន​ញ៉ាំ​ចំណីអាហារ​ពិសេស​ណាមួយ​ ដូច​ជា​បន្លែ​ ចំនួន​ពី​ឬ​បី​ថ្ងៃ​មក​ហើយ​ នោះ​ក៏​មិនជា​អ្វី​ដែរ​ ក៏​ប៉ុន្តែ​សូម​ដាក់​បញ្ចូល​វា​មក​វិញ​ពីរ​បី​ថ្ងៃ​បន្ទាប់​មក​ តែ​ត្រូវ​រៀបចំ​វា​ជា​មុខម្ហូប​ផ្សេង​វិញ​។​ អ្វី​ដែល​គេ​ហៅ​ថា​ជា​ បាតុកម្ម​ចំណីអាហារ​(food​ strikes)​៉​របស់​កុមារ​ អាច​នឹង​ចប់​ទៅ​វិញ​ ដោយ​ឯងៗ​។​
វីតាមីន​ និង​ កុមារ​ដែល​មាន​សុខភាព​ល្អ​:​ ចំណុច​គន្លឹះ​៥​យ៉ាង
បើសិនជា​លោក​អ្នក​ត្រូវ​ផ្តល់​វីតាមីន​ទៅ​ឲ្យ​កូន​របស់​លោក​អ្នក​ សូម​អនុវត្ត​តាម​ចំណុច​គន្លឹះ​ទាំង​អស់នេះ​:
១​ សូម​ទុកដាក់​វីតាមីន​ឲ្យ​ផុត​ពី​ដៃ​របស់​កូន​ក្មេង​ ដើម្បី​កុំ​ឲ្យ​វា​យក​ញ៉ាំ​ដូច​ជា​ស្ករ​គ្រាប់​។​
២ ​ សូមកុំ​ចាប់បង្ខំ​កូន​ឲ្យ​ទទួលទាន​ចំណីអាហារ​ ឬ​ប្រើប្រាស់​បង្អែម​ដើម្បី​សូកប៉ាន់​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើន​ឲ្យ​សោះ​។​ ផ្ទុយ​ទៅ​វិញ​ សូម​សាកល្បង​ឲ្យ​វីតាមីន​ដែល​អាច​បៀម​បាន​ បន្ទាប់​ពី​ហូប​បាយ​រួច​។​ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​អាច​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ឈាម​តាម​ ចំណីអាហារ​។​
៣​ បើសិនជា​កូន​របស់​លោក​អ្នក​កំពុង​តែ​ប្រើ​ឱសថ​ណាមួយ​ សូមកុំ​ភ្លេច​សួរ​គ្រូពេទ្យ​សិន​ក្រែង​ឱសថ​នោះ​មាន​ប្រតិកម្ម​អ្វី​មក​លើ​ វីតាមីន​ឬ​ជាតិ​រ៉ែ​។​ បើ​ត្រូវ​ឲ្យ​វីតាមីន​បន្ថែម​ ការ​ផ្តល់​នោះ​មិន​ត្រូវធ្វើ​ឲ្យ​កម្រិត​ប្រើ​ឱសថ​កើនឡើង​ឬ​ថយ​ចុះ​នោះ​ទេ​។ ​
៤​ បើសិនជា​កូន​របស់​លោក​អ្នក​មានការ​ពិបាក​ក្នុង​ការ​លេប​វីតាមីន​គ្រាប់​ ឬ​ទឹក​ សូម​រក​វីតាមីន​ក្រោម​ទម្រង់​បៀម​ឲ្យ​វិញ​។​
៥ ​ សូម​រង់ចាំ​ឲ្យ​កូន​មាន​អាយុ​ពេញ​គ្រប់​៤​ឆ្នាំ​សិន​ សឹម​ពិចារណា​ផ្តល់​វីតាមីន​ចម្រុះ​ទៅ​ឲ្យ​ លើកលែងតែ​មានការ​ឲ្យ​យោបល់​ពី​គ្រូពេទ្យ​។​
អាហារូបត្ថម្ភ​ពេញលេញ​និង​មានការ​ថ្លឹងថ្លែង​ល្អ​មាន​តួនាទី​សំខាន់​ណាស់​ សម្រាប់​ការ​សិក្សា​និង​អភិវឌ្ឍ​របស់​បុត្រ​ធិ​តា​លោក​អ្នក​។​ ហេតុនេះ​ សូម​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ចំណីអាហារ​ប្រកប​ទៅ​ដោយ​សុខភាព​ល្អ​ឲ្យ ​បាន​ប្លែកៗ​សម្រាប់​កូនលោក​អ្នក​បើសិនជា​អាច​ធ្វើ​ទៅ​បាន​ នោះ​វា​ប្រសើរ​ជាង​ការ​ដែល​រំពឹង​តែ​ទៅ​លើ​វីតាមីន​ដែល​គេ​ដាក់​លក់​។​

ដកស្រង់ចេញពី health.com.kh

No comments:

Post a Comment