Make snow

Thursday, September 5, 2013

បន្លែ​៦​មុខ​ជួយ​ការពារ​ក្រពះ​របស់​អ្នក​

ក្រពះ​របស់​អ្នក​អាច​ត្រូវ​គំរាម​កំហែង​ដោយ​កត្ដា​ជា​ច្រើន​  ដូច​ជារបៀប​រស់​នៅ​មិន​ត្រូវ​ ហួស​កម្លាំង​ គេង​មិន​លក់​... អ្នក​មាន​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ក្រពះ​របស់​អ្នក​ឱ្យ​បាន​ល្អ​ប្រសើរ​ដែរ​ឫ​ទេ?​
    មនុស្ស​មួយ​ចំនួន​ចង់​កែ​ប្រែ​ឱ្យ​ប្រសើ​សមត្ថកិច្ច​ក្រពះ​ដោយ​វិធី​ប្រើ​ថ្នាំ​។ តែការ​ពិត​ពពួក​បន្លែ​ខាង​ក្រោម​នេះ​អាច​ការពារ​ក្រពះ​របស់​អ្នក​យ៉ាង​ប្រសិទ្ធ​ភាព​។
    ការ៉ុត ការ៉ុត​សម្បូរ​ Carotene ។ Carotene អាច​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ វីតាមីន​A ក្នុង​សរីរាង្គ​មនុស្ស​។ អ្នក​អាច​ទទួល​ទាន​ការ៉ុត​ដើម្បី​ជំនួយ​ដល់​ផាល​និង​ថ្លើម​ បង្កើន​សម្ថតកិច្ច​ផ្លូវ​ពោះវៀន​និង​ក្រពះ​ ការពារ​ភ្នែក​ និងបង្កើន​អង្គបដិ​បក្ខ​ចំពោះ​ជំងឺ​ផ្សេងៗ។
    ស្ពៃក្ដោប​ ស្ពៃក្ដោប​ផ្ទុក​យ៉ាង​ច្រើន​នូវ​វីតាមីន​U។ វីតាមីន​ K1 និង​ U អាច​ប្រឆាំង​ការរលាក​ក្រពះ​ការពារ​ស្រោម​រំអិល​ និង​ធ្វើ​ឱ្យ​ថយ​ចុះ​គ្រោះថ្នាក់​កើត​ជំងឺ​ក្រពះ​ ។ អ្នក​ជំងឺ​រលាយ​ក្រពះ​ និង​ពោះវៀន​អាច​បន្ថយ​ជំងឺ​ដោយ​វិធី​ទទួល​ទាន​ទឹក​ស្ពៃក្ដោប​។ គេ​ក៏អាច​បន្ថែម​ទឹក​ឃ្មុំ និង​ទឹក​ផ្លែឈើ​ដើម្បី​ជួយ​ឱ្យ​ស្នាម​​រលាក​ឆាប់​សះ។
    បន្លែ​ពួយ​ឡេង ពួយ​ឡេង​​សម្បូរ​សែ​លុយ​ឡូស។ ការ​ស្រូប​យក​សែលុយ​ឡូស​គ្រប់​គ្រាន់​អាច​ជំរុញ​ជាតិ​រំអិល​ក្រពះ​ និង​ជួយ​ដល់​​ការ​បន្ទាបង់​បាន​ស្រួល​ ។ ប្រសិន​អ្នក​ទទួល​ទាន​ពួយ​ឡេង​ជា​ប្រចាំ​ នោះ​ថ្លើម​ពោះវៀន​ និង​ក្រពះ​របស់​អ្នក​អាច​ត្រូវ​បាន​ការពារ​ល្អ។ ក្រៅ​ពីនេះ​ ទទួល​ទាន​ពុយ​ឡេង​អាច​ជំរុញ​ការ​បញ្ចេញ​ចោល​របស់​ក្រពេញ​លំ​ពែង​ និង​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​រំលាយ​អាហារ។
    ដំឡូងបារាំង ដំឡូង​បារាំង​សម្បូរ​ជាតិ​ម្សៅ​។ ក្រោយ​ពេល​ទទួល​ទាន​ចូល​ក្នុង​សរីរាង្គ​វា​អាច​ត្រូវ​បាន​បំប្លែង​យ៉ាង​ឆាប់​ទៅ​ជាគ្លុយ​កូស។ វា​អាច​ការ​ពារ​ក្រពះ​របស់​អ្នក​និង​ជំរុញ​ជាតិ​រំអិល​ក្រពះ និង​ពោះ​វៀន។
    ដំឡូងជ្វា ដំឡូងជ្វា​ផ្ទុក​យ៉ាង​ច្រើន​នូវ ប្រូ​តេអ៊ីន​, ស្ករ, វីតាមីន​, ជាតិខ្លាញ់, កាល់ស្យូម, អំបិល, ដែក … ។ ទទួល​ទាន​ដំឡូង​ជ្វា​ក្នុង​បរិមាណ​សម​លម្ម​អាច​ជួយ​អ្នក​ចិញ្ចិម​ថែទាំ​ផាល, ក្រពះ​, តម្រងនោម និងស្បែក។
    ល្ពៅ ល្ពៅ​ជ្វា​Pectin។ Pectin ​មាន​ប្រសិទ្ធ​អាច​ស្រូប​យក​ពពួក​បាក់តេរី​និង​សារ​ជាតិ​ពុល ដូច​ជា​លោហ​ធាតុ​ធ្ងន់​ដើម្បី​សម្អាត​សរីរាង្គ​អ្នក​។ ទន្ទឹម​នោះ​Pectin ​អាច​ការពារ​ក្រពះ​របស់​អ្នក​ និង​ប​ន្ថយ​ការ​រលាក​ក្រពះ​៕

No comments:

Post a Comment