
ក្រុមអ្នកស្រាវជ្រាវស្វីសបានតាមដានមនុស្សពេញវ័យ២៩០០នាក់ ដែលមានជំងឺ រលាកសន្លាក់ឆ្អឹងនិងការវិវត្តន៍របស់ជំងឺរលាកសន្លាក់ឆ្អឹង ហើយបានរកឃើញថា អ្នកទទួលទានស្រាតិចតួច បើប្រៀបធៀបជាមួយជាមួយអ្នកដែលមិនទទួលទានស្រាសោះ។
ប៉ុន្តែចំពោះអ្នកដែលទទួលទានស្រាច្រើនពេកមានការវិវត្តន៍ជំងឺឆ្អឹងខ្លាំងទៅវិញ។
លទ្ធផលដែលបានរាយការណ៍នៅក្នុងទិនានុប្បវត្តិឈ្មោះArthritis and Rheumatism គឺផ្អែកទៅលើភស្ដុតាងដែលបានមកពីការឆ្លុះកាំរស្មីអិច(X-ray) អំពីការខូចសន្លាក់ឆ្អឹងរបស់អ្នកជំងឺនិងការវិវត្តន៍របស់វារយៈពេលជាមធ្យម៤ឆ្នាំ។
ការសិក្សានេះដែលបានធ្វើឱ្យសកលវិទ្យាល័យUniversity Hospital of Geneva ធ្វើឡើងដំណាកគ្នានឹងការស្រាវជ្រាវលើសត្វពាហនៈកាលពីលើកមុន ដែលលើកឡើងថា ស្រាអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់ដោយកាត់បន្ថការហើមរលាក។
វេជ្ជបណ្ឌិត ហ្វីន បាននិយាយថាចាំបាច់ត្រូវធ្វើការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់ថាតើការទទួលទានស្រាល្មមដោយខ្លួនឯងអាចកាត់បន្ថយការវិវត្តន៍របស់ជំងឺសន្លាក់ឆ្អឹងមែនឬយ៉ាងណា។
ការសិក្សានេះក៏បានរកឃើញផងដែរថា ទំនាក់ទំនងរវាងការទទួលទានស្រានិងការវិវត្តន៍របស់ជំងឺសន្លាក់ឆ្អឹងនៅក្នុងចំណោមបុរស គឺច្បាប់ជាងស្រី្ដ។
វេជ្ជបណ្ឌិត ហ្វីន បាននិយាយថា គេមិនរំពឹងថា មានភាពខុសគ្នាដោយសារភេទនោះទេ ប៉ុន្តែលទ្ធភាពមួយនៅពីក្រោយវាអាចជាភាពខុសគ្នាទូទៅនូវបរិមាណស្រារវាងបុរសនិងស្រ្ដី។
បុរសប្រហែល២៧ភាគរយ នៅក្នុងការសិក្សានេះបាននិយាយថាពួកគេទទួលទានស្រាមួយកែវក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងស្រីមានតែ១៤ភាគរយប៉ុណ្ណោះ។
ការរកឃើញនេះ ក៏ស្នើឱ្យអ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង ដែលទទួលទានស្រាល្មមនោះ មិនគួរត្រូវបានលើកទឹកចិត្តឱ្យឈប់ទេ៕
No comments:
Post a Comment