Make snow

Sunday, February 12, 2012

ភាសានិងអត្ថន័យរបស់ផ្កា

តាម ​ធម្មតា​បុរស ឬ​យុវជន​ដែល​មាន​សុជីវធម៌ ត្រូវតែ​ជូន​ផ្កា​ដល់​នារី​ឱ្យបាន​ញឹកញយ​នៅពេល​បុណ្យទាន ថៃ្ង​ខួបកំណើត ឬ​ពិធីជប់លៀង​ផ្សេងៗ ដើម្បី​ជា​សក្ខីភាព​ឱ្យ​នារី​យល់ដឹង​ពី​ជម្រៅ​ទឹកចិត្ត​របស់​ខ្លួន ។ ក៏ប៉ុន្តែ​ការ​យក​បាច់ផ្កា​ទៅ​ជូន​នារី​មិនមែន​ចេះតែ​ទិញ​ពី​ផ្សារ​កាន់​យក​ ទៅ​ជូន​ឱ្យតែ​រួចពីដៃ​នោះទេ ព្រោះ​បុប្ផានី​មួយៗ​សុទ្ធតែ​មាន​ន័យ​ទៅតាម​ប្រភេទ​របស់​វា ហេតុដូច្នេះ​ហើយ​បុរស​ និង​យុវជនគប្បី​យល់ដឹង​ពី​អត្ថន័យ ឬក៏​ភាសា​របស់​បុប្ផា ​មុន​នឹង​យកទៅ​ជូន​នារី​ណា​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត ហើយ​ក៏​ដើម្បី​ឱ្យ​នារី​នោះ​យល់ដឹង​ពី​ទឹកចិត្ត​របស់​ខ្លួន​ផង​ដែរ ។​ 
បើដូច្នោះបុរស ​និង​នារី​គួរតែ​ស្វែង​យល់​ឱ្យបាន​ដឹង​ច្បាស់​ពី​ភាសា​របស់​បុប្ផា​ មុននឹង​យកទៅ​ជូន​គេ ឬ​ក៏​ទទួលយក​បុប្ផា​ដែល​គេ​ជូន​ដល់​ខ្លួន ។ ​បុប្ផា​ដែល​រៀបរាប់​នៅ​ខាងក្រោម​នេះ​មាន​ភាគច្រើន​ដែល​ដាំ​ដុះ​ នៅក្នុងប្រទេស​កម្ពុជា​របស់​យើង ហើយ​ខ្លះ​ទៀត​មាន​តែ​នៅ​បរទេស​ទេ តែ​រូបរាង​និង​ភិនភាគ​របស់​ផ្កា​ទាំងនោះ​ស្រដៀង​នឹង​ផ្កា​ដែល​ដុះ​នៅ​ ស្រុកយើង​ដែរ ដែល​សមល្មម​នឹង​យក​អត្ថន័យ​របស់​បុប្ផា​ទាំងនោះ​មក​ជំនួស​ឱ្យ​ផ្កាដែល​ដុះ​ ក្នុង​ស្រុក​ខ្មែរ​យើង​វិញ ព្រោះថា​បើ​ដាក់ឈ្មោះ​ជា​ភាសាបរទេស​នាំ​ឱ្យ​ពិបាក​យល់ ហើយ​យើង​ក៏​ពុំ​ធ្លាប់​ស្គាល់​ផង ។​

ចំពោះ​ផ្កា​កុលាប​មាន​ច្រើន​ ពណ៌ ច្រើនបែប ហើយ​គេ​រមែង​ចូលចិត្ត​គ្រប់ៗ​គ្នា សូម​អញ្ជើញ​បុរស និង យុវជន​ទាំងឡាយ​យក​ផ្កា​កុលាប ឬក៏​ផ្កា​អ្វី​ដែល​ខ្លួន​ចូលចិត្ត ហើយ​មាន​ន័យ​ដ៏​ជ្រាលជ្រៅ​ធំធេង​ទៅជូន​នារីដែល​យើង​ស្រឡាញ់​ពិតជា​មិន​ខុស​ បំណងប្រាថ្នា​ឡើយ ។
ផ្កា​កុលាប​តែង​តំណាងឱ្យ​សេចក្តីស្នេហា និង​សោភ័ណភាព​រូប​សម្ផស្សរ​បស់​នារី ។​
- ​ផ្កា​កុលាប​វល្លិ​ដែល​ដុះ​វារ​ឡើងទ្រើង ​ពណ៌​ស ឬ​ផ្កាឈូក = សេចក្តីសង្ឃឹម​
- ​ផ្កា​កុលាប​ពណ៌​ស = ស្នេហា​យ៉ាង​ស្ងប់សា្ងត់​
-​ ផ្កា​កុលាប​ពណ៌​ក្រហម = រូប​សម្ផស្ស​ស្រស់ត្រកាល​
-​ ផ្កា​កុលាប​ពណ៌​ផ្កាឈូក = រូប​សម្ផស្ស​នៅតែ​ក្មេងខ្ចី ស្រស់​ល្អ​ជា​និច្ច​
- ​ផ្កា​កុលាប​ពណ៌​លឿង​ខ្ចី = ចិត្តវៀចវេរមិនស្មោះត្រង់​
-​ ផ្កា​កុលាប​ពណ៌​លឿង​ទុំ = សុភាពរាបសា​គួរឱ្យ​ស្រឡាញ់​
- ​ផ្កា​កុលាប​ដុះ​នៅ​ក្នុង​ព្រៃ = រូប​សម្ផស្ស​ល្អ​តែ​ចិត្ត​សាវា​
- ​ផ្កា​កុលាប​ពណ៌​កាំ​ម្ញី (​ពណ៌​ក្រហម​ក្រមៅ​) = ស្នេហា​យ៉ាង​ឆ្កួត​វង្វេង​ត្រេកត្រអាល​
- ​ផ្កា​កុលាប​ក្រពុំ (​ទោះជា​ពណ៌​អ្វី​ក៏ដោយ​) = តំណាង​ឱ្យ​នារី​ក្រមុំ​ព្រហ្មចារី​
-​ ផ្កា​កុលាប​ដែល​រុះ​រោយ = តំណាង​ឱ្យ​រូប​សម្ផស្ស​ដែល​រុះ​រោយ​បាត់បង់​សោភ័ណភាព​
- ​ផ្កាម៉ោងដប់ = ចូលចិត្ត​ឱ្យគេ​ស្រឡាញ់ ឬ​ចូល​ចិត្ត​តុបតែង​ខ្លួន​
- ​ផ្កា​ប៉ៃលិន = ក្តី​ស្រមៃ​តែឯង​ឯកា​
- ​ផ្កា​ក្រដាស = ចិត្ត​ជាប់ជំពាក់​ស្នេហ៍​
- ​ផ្កា​សេ​ប៉ា​រា = សេចក្តីស្នេហា​ដ៏​ទន់ភ្លន់​ផ្អែមល្ហែម​
- ​ផ្កាឈូក = ក្តី​ស្នេហ៍ដ៏​បរិសុទ្ធ​ជាទីស​ក្ការៈ​
- ​ផ្ការំចង់ = ព្រងើយកន្តើយ​
- ​ផ្កាចន្ធូ = ក្តី​ស្នេហ៍​ដែល​មាន​អានុភាព​ដ៏​អស្ចារ្យ ក្តី​បរិសុទ្ធឥត​វៀចវេរ​
- ​ផ្កា​ម្លិះ = មាន​សមានចិត្ត​យ៉ាង​ត្រេកត្រអាល​
- ​ផ្កា​ឈូករ័ត្ន = ស្នេហា​អមតៈ
- ផ្កា​ត្របែកព្រៃ = ភក្តីភាព​ក្នុង​អពមង្គល ​និង​អស់សង្ឃឹម​
- ​ផ្កា​ណាគ្រី = សុភមង្គល​
-​ ផ្កា​សារិកា = កុំ​ភ្លេច​ខ្ញុំ​
- ​ផ្កា​កោ្ង​ក = ច្របូកច្របល់​មិន​ច្បាស់លាស់​
-​ ផ្កា​ស្នោ = មិត្តភាព​យូរអង្វែង​
-​ ផ្កា​ទូលី​បព​ណ៌​លឿង = ស្នេហា​អស់​សង្ឃឹម​
- ​ផ្កា​ទូ​លី​បពណ៌ក្រ​ហម = សារភាព​សេចក្តីស្នេហា​
-​ ផ្កា​ដង្កូវ = ចិត្ត​កំណាញ់​ចង្អៀតចង្អល់​
-​ ផ្កា​វី​យ៉ូ​ឡែត = ស្នេហា​លាក់ទុក​ក្នុង​ចិត្ត​
-​ ផ្កា​គគីរ = ស្នេហា​ពិតប្រាកដ​ជាក់លាក់​ចង់​បាន​ធ្វើ​ជា​គូ​អនាគត​
-​ ផ្កា​ព្រីង = គួរ​ប្រុងប្រយ័ត្ន​
-​ ផ្កា​ត្រកួន = នឹក​ក្រែង​រអែងចិត្ត
-​ ផ្កា​អ៊ូ (​មាន​ស្លឹក​ពណ៌​បៃតង​ព័ទ្ធជុំវិញ ស្លឹក​ពណ៌​ក្រហម​នៅ​កណ្តាល​) = គ្មាន​មេត្តា​
- ​ផ្កា​អើ​យ៉េ = ស្នេហា​យ៉ាង​ស្និទ្ធស្នាល​
- ​ផ្កា​ក្រចកដៃ = ប្រកប​ដោយ​សមានចិត្ត​
-​ ផ្កា​មាលតី = ក្តីស្រឡាញ់​ដែល​បែងចែក​ឱ្យ​អ្នកដទៃ​
-​ ផ្កា​ដា​លី​យ៉ា = ចងចាំ​ដឹងគុណ​មិន​ភ្លេច​
- ​ដើម​ព្រះខ្លប = ស្អប់ខ្ពើម​ច្រណែន​និន្ទា​
- ​ដើម​មុខសេះ (​ជ័រ​សម្រាប់​លាប​ដំបៅ​) = ព្រួយបារម្ភ​
- ​ដើម​កន្ទុយដំរី = កាន់ទុក្ខ ចូលរួម​រំលែក​ទុក្ខ​
- ​ដើម​ធ្មៃ ក្រ​ចៅ = អំពើ​ល្អ​ដែល​មិន​សាប​សូន្យ​ - ​មែក​អូ​លីវ = តំណាង​ឱ្យ​សន្តិភាព​
- ​ផ្កា​នួនស្រី = ស្នេហា​អៀនប្រៀន​
- ​ផ្កា​យី​ហ៊ុប = ស្នេហា​អៀនប្រៀន ចិត្ត​នៅ​តែ​ស្នេហ៍​ជា​រៀងរហូត​
- ​ផ្កា​ស្បៃរឿង = ភ្លើង​ស្នេហ៍​ឆាប​ឆួល​
- ​ផ្កា​ដក​ខឹម = ចិត្ត​មានះ​រឹងរូស​
- ​ផ្កា​ចំប៉ា = នឹក​ខ្ញុំ​កុំ​ភ្លេច​ណា៎ !
- ​ផ្កា​ចំប៉ី = អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន
ដកស្រង់ចេញពីគេហទំព័រ chanbokeo.com

ផ្លែឈើ ១៣ ប្រភេទ​ដែល​ចាស់​បុរាណ​មានជំនឿថា​មិនល្អ សម្រាប់​ប្រគេន​ព្រះសង្ឃ​

ជំនឿ​អ​រូបិយ​មួយ បានធ្វើ​ឲ្យ​ចាស់​បុរាណ​កាន់សាសនា​ព្រះពុទ្ធ​ភាគច្រើន ជឿថា ប្រសិនបើ​អ្នក​ចង់​ធ្វើ​ពិធីបុណ្យ​សុំ​សេចក្តីសុខ​ចម្រើន សម្រាប់​ឈាន​ចូលឆ្នាំថ្មី ដើម្បី​ឲ្យ​រកស៊ី​មានបាន ផ្លែឈើ ១៣ ប្រភេទ​ខាងក្រោម​នេះ មិនត្រូវ​យកទៅ​ប្រគេន​ព្រះសង្ឃ​ជាដាច់ខាត​។​

​    ​១- ពុទ្រា​
​     ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង នឹង​ល្អ​តែ​ក្នុងអំឡុងពេល​ដំបូងៗ បន្ទាប់ពី​នោះមក ក៏​ចេះតែ​ធ្លាក់ចុះ​បរាជ័យ ប្រឹង​យ៉ាងណា​ក៏​មិន​ទៅមុខ​រួច​។​
​    ​២- ផ្លែ​ស្ពឺ​
​     ​គេ​មានជំនឿថា នឹង​កើតមាន​ភាព​អត្តខាត់ (​ភាពខ្វះខាត​, មិនសូវ​បរិបូណ៌​) ផ្នែក​ណាមួយ ដូចជា​វិស័យ​ការងារ វិស័យ​ហិរញ្ញវត្ថុ ឬ ប្រសិនបើ​អត្តខាត់​ផ្នែក​សេ្ន​ហា គឺ​មិនអាច​ចែចង់​អ្នកណា​បានឡើយ ឬក៏​ខូចចិត្ត​ព្រោះ​សេ្ន​ហា​មិនបាន​សមបំណង​។​
​    ​៣- ផ្លែ​ល្មុត
​     ​គេ​មានជំនឿថា ស្នាដៃ ឬ សមិទ្ធផល​ដែល​អ្នក​ខំប្រឹងប្រែង ត្រូវបាន​គេ​មើលរំលង ប្រឹង​ធ្វើ​ល្អ​យ៉ាងណា​ក៏​មិន​ទទួលបាន​លទ្ធផល​ដែរ​។​
​    ​៤- មង្ឃុត​
​    ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង នឹង​ដាច់ៗ រកេតរកូត គ្មាន​លក្ខណៈ​ល្អឥតខ្ចោះ​។​
​    ​៥- ផ្លែ​ភ្ញៀវ
​     ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង ច្រើនតែ​មិនមាន​គុណភាព ពីព្រោះ​ត្រូវធ្វើ​បែប​ប្រញាប់ប្រញាល់ ដូច​មាន​ភ្លើង​ដុត​រោល​គូទ​រាល់​លើក​យ៉ាង​ដូច្នោះ​។​
​    ​៦- ផ្លែទៀប​
​    ​គេ​មានជំនឿថា បើ​នឹងធ្វើ​កិច្ចការ​អ្វីមួយ តែងមាន​ឧបសគ្គ​មករា​រាំង​រហូត ស្ទើរតែ​មិនបាន​ដកដង្ហើម​តែម្តង​។​
​    ​៧- ផ្លែ​លាំងសាត​
​     ​គេ​មានជំនឿថា ការងារ​ដែល​ធ្វើ​នឹងមិន​រលូន​ល្អ ចេះតែ​រាំងស្ទះ រហូត​ទាល់តែ​គួរ​ឲ្យ​ឈឺក្បាល​។ លាំងសាត ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ជាប់​គ្នា​រដឹក​ចេញពី​ស្មែង​សម្បក​ផ្លែ​ស្តើង​សម្បុរ​-​ស សាច់​ជា​ក្លែបៗ​ដូច​បង្គៅ តែ​ជ្រាយ​ជាង​បង្គៅ​បន្តិច មាន​រសផ្អែម​លាយ​ជូរ​តិចៗ​, បរិភោគបាន​, គ្រាប់​មាន​រស​ល្វីង​។​
​    ​៨- ផ្លែ​ព្នៅ
​     ​គេ​មានជំនឿថា មិន​គ្រាន់តែ​ធ្វើ​អ្វី​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ ប៉ុន្តែ​ថែមទាំង​មាន​គេ​គ្រវីក្បាល​ដាក់ ពីព្រោះ​សមិទ្ធផល​កើតចេញពី​ការខិតខំ មិន​ចូល​ភ្នែក​គណៈកម្មការ​សោះ​។​
​    ​៩- ផ្លែ​ខ្វិត​
​     ​គេ​មានជំនឿថា មិនគួរ​យក​ផ្លែ​ខ្វិត​ទៅ​ប្រគេន​ព្រះសង្ឃ​ទេ បើ​មិន​ដូច្នេះ​ទេ ឧបករណ៍​រកស៊ី​ទាំងឡាយ​នឹង​បាត់បង់ ខ្វះ​នេះ​ខ្វះ​នោះ​រហូត​។​
​    ​១០- ផ្លែ​ចាក
​     ​គេ​មានជំនឿថា ទោះបីជា​បាន​សមិទ្ធផល​ល្អ ប៉ុន្តែ​មិន​ស្ថិតស្ថេរ​ឡើយ អាច​ត្រូវគេ​ដណ្តើមយក ឬមួយ​មិត្តភក្តិ​ក្នុង​ក្រុម​ឈ្លោះទាស់ទែង​គ្នា រហូត​ទាល់តែ​បែកខ្ញែក​គ្នា​។​
​    ​១១- ផ្លែ​ទម្លាប់
​     ​គេ​មានជំនឿថា សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង នឹង​ត្រូវគេ​ត្រាំ​ដាក់​ថតតុ ក្លាយទៅជា​កាកសំណល់​ហ្វូ​ស៊ី​ល​ទៅ​អនាគត​។​
​    ​១២- ផ្លែ​សេ​ដា​
​     ​គេ​មានជំនឿថា ទោះបីជា​ជីវិត​មិនមាន​រឿង​អ្វី​ឲ្យ​ចំបែងចិត្ត​ក្តី ប៉ុន្តែ​មិនដឹង​ហេតុអ្វី​បានជា​គេ​ចេះតែ​រួញរា ធុញទ្រាន់ ខ្ជិល​ធ្វើ​កិច្ចការ​ទាំងអស់​។​
​    ​១៣- ផ្លែ​រកាំ​
​    ​គេ​មានជំនឿថា ជីវិត​នឹង​គ្រាំគ្រា រកាំចិត្ត ការងារ​ដែល​ធ្វើ​នឹង​បរាជ័យ អាច​និយាយបានថា​មិនល្អ​តែម្តង​៕
ដកស្រង់ចេញពីគេហទំព័រ រស្មីកម្ពុជា

Thursday, February 9, 2012

វីតាមីន​សម្រាប់​កុមារ​:​ អ្វី​ដែល​អ្នក​ម្តាយ​ត្រូវ​យល់​

 តើ​កុមារ​ដែល​មាន​សុខភាព​ល្អ​ត្រូវការ​វីតាមីន​បន្ថែម​ដែរ​ឬទេ​?
បើសិនជា​លោក​អ្នក​ជឿ​តាម​ការ​ប្រកាស​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ គ្រប់​កុមារ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ជា​រៀងរាល់ថ្ងៃ​នូវ​វីតាមីន​ Flintstone​ ឬ​ Gummy​ Bear​ ។​ ក៏​ប៉ុន្តែ​ តើ​ការ​នោះ​ពិត​ដែរ​ឬទេ​?
ពួក​អ្នកជំនាញ​បាន​ឯកភាព​គ្នា​ថា​ វា​មិនមែន​សុទ្ធតែ​ចាំបាច់​ទាំងអស់​ នោះ​ទេ​។​ យក​ល្អ​គេ​ត្រូវ​ផ្តល់​វីតាមីន​ទៅ​ឲ្យ​កុមារ​តាម​រយ​:​របប​ហូប​ចុក​ដែល​ មានការ​ថ្លឹងថ្លែង​ល្អ​ និង​មាន​សុខភាព​(a​ balanced​ and​ healthy​ diet)​ ដែល​រួម​មាន​:
-​    ​ទឹកដោះ​និង​ផលិតផល​ទឹកដោះ​ ដូច​ជា​ហ្វ្រូ​ម៉ាស​និង​ទឹកដោះជូរ​ yoghurt​ (​យក​ល្អ​គឺ​ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់​តិចតួច​ ចំពោះ​កុមារ​ដែល​មាន​អាយុ​លើស​ពី​៣​ឆ្នាំ​)
-​    ​ផ្លែ​ឈើ​និង​បន្លែស្រស់​សន្លឹក​ខៀវ​ឲ្យ​បាន​ច្រើន​ (​គឺ​មាន​ទាំង​ខាត់ណា​broccoli​ និង​ស្ពៃ​spinach​ ដែល​កូន​អ្នក​មិន​ចូល​ចិត្ត​ផង​ដែរ​)
-​    ​ប្រូតេអ៊ីន​ដូច​ជា​មាន់​ ត្រី​ សាច់​ និង​ស៊ុត​
-​    ​គ្រាប់​ធញ្ញជាតិ​ ដូច​ជា​អាហារ​ធ្ចើ​ពី​ស្រូវ​អ៊​ក​(oatmeal)​ និង​បាយ​ក្រហម​(brown​ rice)​ ជាដើម​។​
តើ​កុមារ​បែប​ណា​ដែល​ត្រូវការ​វីតាមីន​បន្ថែម​?
មាន​មាតាបិតា​ជា​ច្រើន​ដែល​មិនសូវ​មាន​ពេល​ ព្រោះ​ជាប់រវល់​នឹង​ធ្វើ​ការងារ​ ម្ល៉ោះហើយ​ក៏​មិនសូវ​មាន​ពេល​នឹង​ចំអិន​ចំណីអាហារ​នៅផ្ទះ​ផង​ដែរ​។​ ដោយហេតុ​នោះ​ គ្រូពេទ្យ​អាច​ឲ្យ​យោបល់​ឲ្យ​ផ្តល់​វីតាមីន​ចម្រុះ​(multivitamin)​ ឬ​ជាតិ​រ៉ែ​(mineral)​ បន្ថែម​ក្នុង​១​ថ្ងៃៗ​ ឲ្យ​កុមារ​មួយ​ចំនួន​ដូច​តទៅៈ​
-​    ​កុមារ​ដែល​ហូប​អាហារ​មិន​ទៀងទាត់​ពេលវេលា​ មិន​មានការ​ថ្លឹងថ្លែង​ល្អ​ មិន​ស្រស់​ មិន​ពេញលេញ​
-​    ​កុមារ​ដែល​រើស​ចំណី​ ហើយ​ហូប​មិន​បាន​គ្រប់គ្រាន់​
- ​    ​កុមារ​ដែល​មាន​ស្ថានភាព​វេជ្ជសាស្ត្រ​រ៉ាំរ៉ៃ​ (chronic​ medical​ conditions)​ដូច​ជា​កើត​ហឺត​ (asthma)​ ឬ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​(digestive​ problems)​ ជា​ពិសេស​នៅ​ពេល​ណា​ ដែល​គេ​ប្រើ​ឱសថ​ (​សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​កុមារ​សិន​ មុន​នឹង​ចាប់ផ្តើម​ឲ្យ​វី​តា​ មីន​បន្ថែម​ ក្នុង​ពេល​ដែល​កូន​របស់​លោក​អ្នក​កំពុង​តែ​ប្រើ​ឱសថ​ណាមួយ​)
-​    ​កុមារ​ដែល​សកម្ម​ កំពុង​តែ​លេង​កីឡា​
- ​    ​កុមារ​ដែល​ហូប​ចំណីអាហារ​រៀបចំ​ឡើង​លឿនៗ​(fast​ foods)​ ចំណីអាហារ​ងាយៗ​ (convenient​ foods)​ និង​ចំណីអាហារ​កញ្ចប់​(processed​ foods)
-​    ​កុមារ​ដែល​ស្ថិត​ក្នុង​តំណម​ឲ្យ​ហូប​តែ​បន្លែ​(vegetarian​ diet)​ (​ពួក​នេះ​អាច​ត្រូវការ​ជាតិ​ដែក​ បន្ថែម​)​ តម​អាហារ​ជាតិ​ទឹកដោះ​ (dairy-free​ diet)​ (​គេ​អាច​ត្រូវការ​ជាតិ​កាល់​ស្យ៉ូ​ម​បន្ថែម​)​ ឬ​ តមចំណី​មួយ​ចំនួន​ទៀត​
-​    ​កុមារ​ដែល​ផឹកទឹក​សូ​ដា​មាន​ជាតិ​កាបូ​ណាត​ច្រើន​ ដែល​អាច​ច្រោះ​យក​វីតាមីន​និង​ជាតិ​រ៉ែ​ពី​ក្នុង​ខ្លួន​ទៅ​បាន​។​
វីតាមីន​និង​ជាតិ​រ៉ែ​ចម្បងៗ​ចំនួន​៦​សម្រាប់​កុមារ
តាម​លំដាប់​អក្សរ​ឡា​តាំង​ ក្នុង​នោះ​មួយ​ចំនួន​មាន​សារៈសំខាន់​ខ្លាំង​ដល់​ការ​លូតលាស់​របស់​កុមារ​។​
- ​    ​វីតាមីន​អា​ ជួយ​ធ្វើ​ឲ្យ​កុមារ​មានការ​លូតលាស់​និង​អភិវឌ្ឍន៍​ល្អ​ធម្មតា​។​ ជួយ​ក្នុង​ការ​ជួសជុល​ជាលិកា​និង​ឆ្អឹង​។​ ជួយ​ធ្វើ​ឲ្យ​ស្បែក​និង​ភ្នែកមាន​សុខភាព​ល្អ​ និង​បង្កើន​ភាពស៊ាំ​ឬ​អ៊ី​មុ​យ​នី​តេ​។​ ប្រភព​ល្អៗ​មាន​ទឹកដោះ​ ហ្វ្រូ​ម៉ាស​ ស៊ុត​ និង​បន្លែ​ដែល​មាន​ពណ៌​លឿង​ឬ​ទឹកក្រូច​ ដូច​ជា​ការ៉ុត​ ដំឡូងជ្វា​ជាដើម​។​
-​    ​វីតាមីន​បេ​ ក្រុម​វីតាមីន​បេ​ គឺ​បេ​២​ បេ​៣​ បេ​៦​ និង​បេ​១២​ ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ ការ​បញ្ចេញ​ថាមពល​ និង​ដំណើរការ​ប្រព័ន្ធ​ឈាម​រត់​និង​ប្រព័ន្ធ​ខួរក្បាល​ប្រកប​ទៅ​ដោយ​សុខភាព​ ។​ ប្រភព​ល្អៗ​មាន​សាច់​ មាន់​ ត្រី​ គ្រាប់​ផ្លែ​ឈើ​(nuts)​ ស៊ុត​ ទឹកដោះ​ ហ្វ្រូ​ម៉ាស​ សណ្តែក​beans​ និង​សណ្តែកសៀង​(soybeans)​ ។​
-​    ​វីតាមីន​សេ​ ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ ជាលិកា​ត​ភ្ជាប់​ និង​ស្បែក​មាន​សុខភាព​ល្អ​។​ ប្រភព​ល្អៗ​រួម​មាន​ផ្លែ​ឈើ​មាន​ជាតិ​ជូរ​ ផ្លែ​strawberries,​ ផ្លែ​kiwi​ ប៉េងប៉ោះ​ និង​បន្លែ​ពណ៌​បៃតង​ដូច​ជា​ខាត់ណា​ broccoli​ ជាដើម​ ។​
-​    ​វីតាមីន​ដេ​ ជួយ​ដល់​ការ​កកើត​ឆ្អឹង​និង​ធ្មេញ​ និង​ដល់​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​។​ ប្រភព​ល្អៗ​មាន​ទឹកដោះ​ ហ្វ្រូ​ម៉ាស​ និង​ទឹកដោះជូរ​yoghurt​ (​ជា​ពិសេស​គឺ​ផលិតផល​ទឹកដោះ​ដែល​មាន​ជាតិ​ទឹកដោះ​ច្រើន​ fortified​ dairy​ products)​ សាច់​លឿង​របស់​ស៊ុត​(egg​ yolks)​ និង​ប្រេង​ត្រី​(fish​ oil)​ ។​
-​    ​ជាតិ​កាល់ស្យូម​ ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​ នៅ​ក្នុង​ពេល​ដែល​កុមារ​កំពុង​តែ​លូតលាស់​។​ ប្រភព​ល្អៗ​មាន​ទឹកដោះ​ ហ្វ្រូ​ម៉ាស​ និង​ទឹកដោះជូរ​yoghurt​ តៅហ៊ូ​ (tofu)​ និង​ទឹកក្រូច​មាន​ជាតិ​កាល់ស្យូម​ (calcium-fortified​ juice)​ ។​
-​    ​ជាតិ​ដែក​ ជួយ​ដល់​ការ​លូតលាស់​សាច់ដុំ​ និង​មាន​សារៈសំខាន់​ចំពោះ​សុខភាព​របស់​កោសិកា​ឈាមក្រហម​។​ ច្រើន​មាន​កង្វះ​ជាតិ​ដែក​នៅ​ក្នុង​យុវវ័យ​ ជា​ពិសេស​ចំពោះ​យុវនារី​ នៅ​ពេល​ដែល​ចាប់ផ្តើម​មាន​លោហិត​រដូវ​។​ ប្រភព​ល្អៗ​មាន​សាច់​គោ​និង​សាច់​មាន​ពណ៌​ក្រហម​ មាន់បារាំង​ សាច់​ជ្រូក​ spinach​ និង​សណ្តែក​ ។​
ការ​ឲ្យ​វីតាមីន​ក្នុង​កម្រិត​ច្រើន​ពេក​(megavitamins)​ មិនល្អ​ទេ​ចំពោះ​កុមារ​។​ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ (​មាន​វីតាមីន​អា​ ដេ​ អឺ​ និង​កា​)​ អាច​ទៅ​ជា​ពុល​បាន​កាលណា​កុមារ​ទទួល​ក្នុង​កម្រិត​ច្រើន​ខ្លាំង​ពេក​។​ ដូច​គ្នា​ដែរ​ចំពោះ​ជាតិ​ដែក​។​
សូម​ហូប​ចំណីអាហារ​ស្រស់​ ដើម្បី​ឲ្យ​មាន​វីតាមីន​ល្អ
សុខភាព​ល្អ​របស់​កូន​ចាប់ផ្តើម​ជាមួយនឹង​អ្វី​ដែល​អ្នកទិញ​ដាក់​ចូល​ក្នុង​រទេះរុញ​ ចេញពី​ហាង​លក់ទំនិញ​មក​។​
អាហារូបត្ថម្ភ​ដែល​ល្អ​ចាប់ផ្តើម​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​ចំណីអាហារ​ ស្រស់ៗ​ ប្លែកៗ​ ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ វា​ល្អ​ជាង​ការ​ផ្តល់​ឲ្យ​នូវ​អាហារ​រៀបចំ​ឡើង​លឿនៗ​(fast​ foods)​ ឬ​ចំណីអាហារ​ងាយៗ​ (convenient​ foods)​ ឆ្ងាយ​ខ្លាំង​ណាស់​ ម្យ៉ាងទៀត​ការ​ផ្តល់​ឲ្យ​កុមារ​នូវ​វីតាមីន​ក៏​អាច​នឹង​មាន​ផល​មិនល្អ​ទៅ​លើ ​អាហារូបត្ថម្ភ​វិញ​ ផង​ដែរ​។​ មាន​វីតាមីន​និង​ជាតិ​រ៉ែ​ជា​ច្រើន​នៅ​ក្នុង​ចំណីអាហារ​ដែល​មាន​កាបូ​អ៊ី​ ដ្រា​ត​ខ្ពស់​និង​ប្រូតេអ៊ីន​ (​មិនមែន​នៅ​ក្នុង​ខ្លាញ់​ទេ​)​។​ ហើយ​ចំណីអាហារ​ដែល​មាន​វីតាមីន​ច្រើន​ជាងគេ​គឺ​ផ្លែ​ឈើ​និង​បន្លែស្រស់​។​
ដើម្បី​ផ្តល់​វីតាមីន​ឲ្យ​បាន​ច្រើន​ទៅ​កុមារ​ សូម​ផ្តល់​ចំណីអាហារ​ឲ្យ​បាន​ប្លែកៗ​ មិនមែន​គ្រាន់តែ​ឲ្យៗ​បាន​ច្រើន​នោះ​ទេ​។​ សព្វ​ថ្ងៃនេះ​ មាន​កុមារ​ជាង​ពាក់កណ្តាល​ទៅ​ហើយ​ដែល​ធាត់​ខ្លាំង​(overweight)​  គឺ​ច្រើន​ជាង​កាលពី​ពីរ​ទស្ស​វត្ស​មុន​ នេះ​គឺ​មក​ពី​ចំណែក​នៃ​ចំណីអាហារ​ដែល​កុមារ​ទទួលទាន​វា​ស្មើនឹង​១​ភាគ​៤​ទៅ​ ១​ភាគ​៣​នៃ​ចំណីអាហារ​របស់​មនុស្ស​ចាស់​។​
យក​ល្អ​ត្រូវ​ផ្តល់​ចំណី​ច្រើន​និង​ប្លែកៗ​ នៅ​ក្នុង​ពេល​ហូប​បាយ​និង​ការ​ស្រស់ស្រូប​ ក្នុង​ចំនួន​តិចតួច​ តែ​ឲ្យ​ញឹកញាប់​ ក្នុង​មួយ​ថ្ងៃៗ​។​ បើ​កូន​របស់​លោក​អ្នក​មិន​បាន​ញ៉ាំ​ចំណីអាហារ​ពិសេស​ណាមួយ​ ដូច​ជា​បន្លែ​ ចំនួន​ពី​ឬ​បី​ថ្ងៃ​មក​ហើយ​ នោះ​ក៏​មិនជា​អ្វី​ដែរ​ ក៏​ប៉ុន្តែ​សូម​ដាក់​បញ្ចូល​វា​មក​វិញ​ពីរ​បី​ថ្ងៃ​បន្ទាប់​មក​ តែ​ត្រូវ​រៀបចំ​វា​ជា​មុខម្ហូប​ផ្សេង​វិញ​។​ អ្វី​ដែល​គេ​ហៅ​ថា​ជា​ បាតុកម្ម​ចំណីអាហារ​(food​ strikes)​៉​របស់​កុមារ​ អាច​នឹង​ចប់​ទៅ​វិញ​ ដោយ​ឯងៗ​។​
វីតាមីន​ និង​ កុមារ​ដែល​មាន​សុខភាព​ល្អ​:​ ចំណុច​គន្លឹះ​៥​យ៉ាង
បើសិនជា​លោក​អ្នក​ត្រូវ​ផ្តល់​វីតាមីន​ទៅ​ឲ្យ​កូន​របស់​លោក​អ្នក​ សូម​អនុវត្ត​តាម​ចំណុច​គន្លឹះ​ទាំង​អស់នេះ​:
១​ សូម​ទុកដាក់​វីតាមីន​ឲ្យ​ផុត​ពី​ដៃ​របស់​កូន​ក្មេង​ ដើម្បី​កុំ​ឲ្យ​វា​យក​ញ៉ាំ​ដូច​ជា​ស្ករ​គ្រាប់​។​
២ ​ សូមកុំ​ចាប់បង្ខំ​កូន​ឲ្យ​ទទួលទាន​ចំណីអាហារ​ ឬ​ប្រើប្រាស់​បង្អែម​ដើម្បី​សូកប៉ាន់​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើន​ឲ្យ​សោះ​។​ ផ្ទុយ​ទៅ​វិញ​ សូម​សាកល្បង​ឲ្យ​វីតាមីន​ដែល​អាច​បៀម​បាន​ បន្ទាប់​ពី​ហូប​បាយ​រួច​។​ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​អាច​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ឈាម​តាម​ ចំណីអាហារ​។​
៣​ បើសិនជា​កូន​របស់​លោក​អ្នក​កំពុង​តែ​ប្រើ​ឱសថ​ណាមួយ​ សូមកុំ​ភ្លេច​សួរ​គ្រូពេទ្យ​សិន​ក្រែង​ឱសថ​នោះ​មាន​ប្រតិកម្ម​អ្វី​មក​លើ​ វីតាមីន​ឬ​ជាតិ​រ៉ែ​។​ បើ​ត្រូវ​ឲ្យ​វីតាមីន​បន្ថែម​ ការ​ផ្តល់​នោះ​មិន​ត្រូវធ្វើ​ឲ្យ​កម្រិត​ប្រើ​ឱសថ​កើនឡើង​ឬ​ថយ​ចុះ​នោះ​ទេ​។ ​
៤​ បើសិនជា​កូន​របស់​លោក​អ្នក​មានការ​ពិបាក​ក្នុង​ការ​លេប​វីតាមីន​គ្រាប់​ ឬ​ទឹក​ សូម​រក​វីតាមីន​ក្រោម​ទម្រង់​បៀម​ឲ្យ​វិញ​។​
៥ ​ សូម​រង់ចាំ​ឲ្យ​កូន​មាន​អាយុ​ពេញ​គ្រប់​៤​ឆ្នាំ​សិន​ សឹម​ពិចារណា​ផ្តល់​វីតាមីន​ចម្រុះ​ទៅ​ឲ្យ​ លើកលែងតែ​មានការ​ឲ្យ​យោបល់​ពី​គ្រូពេទ្យ​។​
អាហារូបត្ថម្ភ​ពេញលេញ​និង​មានការ​ថ្លឹងថ្លែង​ល្អ​មាន​តួនាទី​សំខាន់​ណាស់​ សម្រាប់​ការ​សិក្សា​និង​អភិវឌ្ឍ​របស់​បុត្រ​ធិ​តា​លោក​អ្នក​។​ ហេតុនេះ​ សូម​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ចំណីអាហារ​ប្រកប​ទៅ​ដោយ​សុខភាព​ល្អ​ឲ្យ ​បាន​ប្លែកៗ​សម្រាប់​កូនលោក​អ្នក​បើសិនជា​អាច​ធ្វើ​ទៅ​បាន​ នោះ​វា​ប្រសើរ​ជាង​ការ​ដែល​រំពឹង​តែ​ទៅ​លើ​វីតាមីន​ដែល​គេ​ដាក់​លក់​។​

ដកស្រង់ចេញពី health.com.kh

តើ​ការ​ញ៉ាំ​ត្រី​ធ្វើឱ្យ​ទារក​កាន់តែ​ឆ្លាត​មែនឬ​?

​ថ្មីៗ​នេះ​មាន​ការ​តឿន​រំឭក​ ជាច្រើន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ការជៀសវាង​ការបរិភោគ​សាច់​ត្រី​ មួយ​ចំនួន​ដើម្បី​ការពារ​ពី​ការពុល​ជាតិ​បារត ​។ ត្រី​ឆ្លាម ត្រី​ដាវ (swordfish) និង​ត្រី​ស្បៃ​កា គឺជា​ត្រី​ដែល​គួរ​ជៀសវាង ព្រោះ​វា​មាន​ផ្ទុក​ជាតិ​បារត​ខ្ពស់​ដែល​អាច​បំផ្លាញ​ខួរក្បាល​បាន​។ ជាទូទៅ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​ណែ​នៃ​ឱ្យ​ទទួលទាន​ត្រី​ដែល​មាន​បារត​ទាប​តែ​ ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ការ​តឿន​រំឭក​ទាំងនេះ​អាច​ធ្វើឱ្យ​ស្ត្រី​ញ៉ាំ​សាច់​ត្រី​កាន់តែ​ តិច​។​
​ផ្ទុយទៅវិញ មាន​ភស្តុតាង​ដែល​បង្ហាញ​ថា​អាស៊ីត​ខ្លាញ់​ក្នុង​ត្រី​អាចជួយ​ការលូតលាស់​នៃ ​ខួរក្បាល​របស់​ទារក​មុនពេល​កើត​។ ត្រង់នេះ​ហើយ​ដែល​បញ្ហា​បាន​កើតឡើង​។ ការ​ញ៉ាំ​សាច់​ត្រី​ច្រើន​អ្នក​អាច​មាន​គ្រោះថ្នាក់​ដោយសារ​ពុល​ជាតិ​បារត​។ តែបើ​ញ៉ាំ​សាច់​ត្រី​តិច​អ្នក​អាច​នឹង​បង្អត់​ជាតិ​អាស៊ីត​ខ្លាញ់​សម្រាប់​ ការលូតលាស់​នៃ​ខួរក្បាល ដែល​ជា​ជាតិ​ខ្លាញ់​ដែល​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ឆ្លាត​ជាង​មុន​។​
​អាស៊ី​ត docosahexaenoic (DHA) ដែល​ជា​ប្រភេទ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ គឺជា​អាស៊ីត​ខ្លាញ់​ធំ​បំផុត​ដែល​មាន​ក្នុង​សាច់​ត្រី ហើយ​វា​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​ខួរក្បាល​។ អ្នកជំនាញ​ផ្នែក​សារធាតុ​បំប៉ន​មួយចំនួន​ណែនាំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល DHA តាមរយៈ​ការ​ញ៉ាំ​ថ្នាំ​បន្ថែម​។​
ដកស្រង់ចេញពី  health.com.kh