ថ្មីៗនេះមានការតឿនរំឭក ជាច្រើនសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងការជៀសវាងការបរិភោគសាច់ត្រី មួយចំនួនដើម្បីការពារពីការពុលជាតិបារត ។ ត្រីឆ្លាម ត្រីដាវ (swordfish) និងត្រីស្បៃកា គឺជាត្រីដែលគួរជៀសវាង ព្រោះវាមានផ្ទុកជាតិបារតខ្ពស់ដែលអាចបំផ្លាញខួរក្បាលបាន។ ជាទូទៅ ស្ត្រីមានផ្ទៃពោះត្រូវបានណែនៃឱ្យទទួលទានត្រីដែលមានបារតទាបតែ ពីរដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែការតឿនរំឭកទាំងនេះអាចធ្វើឱ្យស្ត្រីញ៉ាំសាច់ត្រីកាន់តែ តិច។
ផ្ទុយទៅវិញ មានភស្តុតាងដែលបង្ហាញថាអាស៊ីតខ្លាញ់ក្នុងត្រីអាចជួយការលូតលាស់នៃ ខួរក្បាលរបស់ទារកមុនពេលកើត។ ត្រង់នេះហើយដែលបញ្ហាបានកើតឡើង។ ការញ៉ាំសាច់ត្រីច្រើនអ្នកអាចមានគ្រោះថ្នាក់ដោយសារពុលជាតិបារត។ តែបើញ៉ាំសាច់ត្រីតិចអ្នកអាចនឹងបង្អត់ជាតិអាស៊ីតខ្លាញ់សម្រាប់ ការលូតលាស់នៃខួរក្បាល ដែលជាជាតិខ្លាញ់ដែលធ្វើឱ្យកូនរបស់អ្នកឆ្លាតជាងមុន។
អាស៊ីត docosahexaenoic (DHA) ដែលជាប្រភេទនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺជាអាស៊ីតខ្លាញ់ធំបំផុតដែលមានក្នុងសាច់ត្រី ហើយវាចាំបាច់សម្រាប់ការលូតលាស់នៃខួរក្បាល។ អ្នកជំនាញផ្នែកសារធាតុបំប៉នមួយចំនួនណែនាំឱ្យស្ត្រីមានផ្ទៃពោះទទួល DHA តាមរយៈការញ៉ាំថ្នាំបន្ថែម។
ដកស្រង់ចេញពី health.com.kh
No comments:
Post a Comment