
ធម្មតា ប្រសិនទុកឱ្យចេកទុំតាមធម្មជាតិនោះនឹងមានតម្លៃជីវជាតិយ៉ាងច្រើន តែប្រសិនឆាប់ផ្តាច់វាចេញពីដើម និងទុកឱ្យទុំនោះ សារជាតិជីវជាតិជាច្រើននឹងបាត់បង់អស់ ។ ដូច្នេះបទពិសោធន៍គឺមិនត្រូវទុកឱ្យចេកប្តូរពីខៀវ និងរឹង ទៅជាទុំពេលវាត្រូវបានផ្តាច់ចេញទៅជាស្និតតូចៗ ។
ប្រការគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីចេកទុំ
ថាមពលៈ ចេកមានបរិមាណកាឡូរីខ្ពស់ជាងប្រៀបនឹងផ្លែឈើដទៃទៀតជាច្រើន ដោយសារកម្រិតស្ករខ្ពស់។ ចេកទុំមួយផ្លែ កម្រិតជីវជាតិរបស់វាអាចផ្លាស់ប្តូរ ប៉ុន្តែបរិមាណកាឡូរីនៅរក្សាដដែល គឺប្រមាណ១០៥កាឡូរី សម្រាប់ចេកធុនមធ្យមមួយ ។ ពេលចេកទុំ, បរិមាណ Carbohydrate នឹងប្រែប្រួល តែដោយសារ Carbohydrate មានប្រមាណតែ៤ កាឡូរីលើមួយក្រាមចេក ហេតុនេះចាត់ទុកដូចជាបរិមាណកាឡូរីសរុបមិនផ្លាស់ប្តូរប៉ុន្មានឡើយ ។
ស្ករៈ ចេកពុំទាន់ទុំមួយផ្លែមានផ្ទុកសំខាន់គឺជាតិម្សៅ, ជា Carbohydrate ចម្រុះមួយ ។ ពេលចេកទុំ ម្សៅប្តូរទៅជាស្ករសណ្ឋានសាមញ្ញ ។ ប្រភេទស្ករសាមញ្ញងាយរំលាយជាង ដោយហេតុនេះអាចធ្វើឱ្យកើនបរិមាណស្ករក្នុងឈាមរបស់អ្នកលឿនជាង ។ នេះអាច ជាកត្តាមួយរួមចំណែកធ្វើឱ្យកើនជំងឺទឹកនោមផ្អែម ។ ការប្រែប្រួលក្នុង សមាសធាតុ Carbohydrate នៅចេកទុំ ធ្វើឱ្យចេកមានរសជាតិផ្អែមជាង ។
សារជាតិជីវជាតិៈ សារជាតិ ជីវជាតិក្នុងនោះរួមមានវីតាមីន និងសារជាតិរ៉ែអាចថយចុះពេលចេកទុំ ។ ពិនិត្យជារួម បរិមាណវីតាមីន C ក៏ដូចជាពពួកវីតាមីនរលាយក្នុងទឹក , អាស៊ីតហ្វូលិកនិង thiamin មាននិន្នាការថយចុះពេលផ្លែឈើទុំ ពិសេសគឺពេលបានចម្អិនឬទុំជោរ ។ ពេលចេកទុំល្មម គួររក្សាវាទុកក្នុងទូទឹកកក ដើម្បីកាត់បន្ថយការ បាត់បង់វីតាមីន។
សារជាតិប្រឆាំងអុកស៊ីតកម្មៈ ចេកក៏ដូចជាពពួកផ្លែឈើនិងបន្លែជាច្រើនទៀតមានផ្ទុកសារជាតិប្រឆាំង អុកស៊ីតកម្ម, សារជាតិរុក្ខជាតិជួយរក្សាឱ្យកោសិកា DNA មាំមួនល្អដោយវិធីកម្ទេចពពួករ៉ាឌីកាល់សេរី ពពួកម៉ូលេគុល បង្កឱ្យរបួសកោសិកា DNA នឹងអាចបង្កជាជំងឺបេះដូងនិងមហារីក។ នៅចេកទុំ សារជាតិប្រឆាំងអុកស៊ីតកម្មបែរជាកើនឡើង ៕
No comments:
Post a Comment