បន្លែ ផ្លែឈើទាំងអស់ សុទ្ធតែផ្តល់ផលល្អដល់សុខភាពទាំងអស់ ប៉ុន្តែ
បន្លែ ផ្លែឈើទាំង ៤ មុខខាងក្រោមនេះ មានគុណតម្លៃចំពោះសុខភាព
ច្រើនលើសពីបន្លែ ផ្លែឈើដទៃទៀត ។
-ឪឡឹក :
គឺជាប្រភពសំខាន់នៃខារ៉ូទីណយដ៏(Carotinoid)
d,ដោយវាជួយបំប៉នសរសៃឈាម និង ប្រព័ន្ធលំហូរឈាម ។ ទឹកឪឡឹកមួយពែង
ផ្តល់ថាមពលត្រឹមតែ ៤៦កាឡូរី
តែមានជាតិទឹកច្រើនរហូតដល់៩២%អាចជួយបំបាត់អាការស្រេកទឹក
បានយ៉ាងល្អ ដោយមិនចាំបាច់បារម្ភពីរឿងធាត់ឡើយ ។
-សណ្តែកខ្មៅ :
មានសារធាតុអាហារជាច្រើន ដូចជា ទ្រីបតូហ្វាន (Tryptophan)
ដែលជាសារធាតុជួយបង្កើនអ័រម៉ូនធ្វផឲ្យមានក្តីសុខ
សារធាតុអែនថូសៃយ៉ានីន
(Anthosayanin)ជួយការពារមិនឲ្យស្បែកជ្រីវជ្រួញមុនវ័៧
បន្ថយឱកាសក្នុងការកើតជំងឺបេះដូង និងសរសៃឈាមក្នុងខួរក្បាល
រួមទាំងសារធាតុម៉ូលីបឌីណាំ (Molybdenum)
ដែលមានតួនាទីជួយប្រឆាំងជំងឺមហារីក ការពារជំងឺខ្វះឈាម
និងជួយបណ្តេញសារធាតុចូល ។ ម្យ៉ាងទៀតវាថែមទាំងផ្តល់ប្រូតែអ៊ីន
ដូចសាច់សត្វ រួមទាំងកាកសរសៃអាហារ ផងដែរ ។ ក្រៅពីនេះ
ការទទួលទានសណ្តែកខៅ្ម ១ ពែង ក្នុង១ថ្ងៃ
អាចជួយឲ្យរាងកាយបានទទួលបរិមាណសារធាតុហ្វូឡេត យ៉ាងច្រើន
ប្រហែលពាក់កណ្តាលនៃតម្រូវការរបស់រាងកាយ ។
-ស្ពៃស :
សម្បូរដោយវីតាមីន ជាពិសេស គឺវីតាមីន C ដែលជួយក្នុងការការពារ
និងបង្កើនខូលឡាចេន ដល់ស្បែក
ហើយអាចបណ្តេញសារធាតុបង្កមហារីកចេញពីរាងកាយ បានថែមទៀត ។
-ផ្លែគីវី : សម្បូរវីតាមីន C ជាងផ្លែក្រូច
រួមទាំងជួយប្រឆាំងរ៉ាឌីកាលសេរី និងបំប៉នស្បែកឲ្យស្រស់ស្អាត ។
តាមការសិក្សាពីមហាវិទ្យាល័យអូស្លូ (University of Oslo)
ប្រទេសន័រវេយ៍ បានឲ្យដឹងថា ការទទួលទានគីវី ២ ផ្លែ ក្នុង១ថ្ងៃ
ក្នុងរយៈពេលមួយខែ អាចជួយបន្ថយជំងឺសរសៃឈាមត្បៀត និង ទ្រីគ្លីសិរីដ
(Triglyceride)នៅក្នុងឈាម បានរហូតដល់១៥ %។
No comments:
Post a Comment