Make snow
Monday, November 21, 2011
ទទួលទានផ្លែឈើជំនួសបាយអាចធ្វើឲ្យក្រពេះឈឺបាន
ស្រ្ដីៗភាគច្រើនប្រាកដធ្លាប់ចង់បញ្ចុះទំងន់មិនឲ្យធាត់ដោយ
ទទួលទានផ្លែឈើជំនួសអាហារពេលល្ងាចហើយមើលទៅ? បើមានមែន
សូមបញ្ឈប់ទង្វើនេះទៅ ព្រោះវាមិននាំមកនៅលទ្ធផលឡើយ
គឺអាចកើតរោគឈឺក្រពេះបាន។
តាមការ
ស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវរបស់ក្រុមវេជ្ជសាស្ត្រ
បានធ្វើការអះអាងថា ក្នុងពេលពោះទំនេរ ក្នុងទឹករំលាយអាហារ
ក៏មានការហូរចេញនូវជាតិអាស៊ីដអំបិលច្រើនឡើងនៅក្នុងក្រពេះ
ដូចនេះបើអ្នកទទួលទានផ្លែឈើ
ពិសេសប្រភេទដែលមានរសជាតិជូដូចជាៈ ក្រូច ម្នាស់ និង
ផ្លែឈើផ្សេងៗទៀត ខណៈពេលក្រពះនៅទទេស្អាត
នឹងអាចធ្វើឲ្យរលាកសាច់ក្រពេះ ឬឈឺក្រពេះបាន។ ដូចនេះ
សម្រាប់ស្រ្ដីទាំងឡាយ ដែលចង់ឲ្យសាច់ឈាមស្រស់ថ្លា
និងមានរាងសមសួននោះ គួរទទួលទានផ្លែឈើ
ក្រោយពីទទួលទានអាហារទើបជាការប្រសើរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment