Make snow

Monday, March 12, 2012

ហេតុអ្វី​បានជា​សុដន់​របស់​អ្នក​ឈឺ​មុនពេល​មក​រដូវ​?

​ការឈឺចាប់​សុដន់​មុនពេល​មក​ រដូវ​គឺជា​រឿង​ធម្មតា​។ ការប្រែប្រួល​អរ​ម៉ូ​ន​អាច​បង្ករ​ឱ្យមាន​ការផ្លាស់ប្តូរ​ក្នុង​បំពង់​ទឹក​ ដោះ​និង​ក្លែប​តូចៗ​នៃ​សុដន់​។ ក្លែប​តូចៗ​នោះ​គឺជា​ជាលិកា​ផលិត​ទឹកដោះ​របស់​សុដន់​។ សុដន់​ម្ខាង​មាន​ក្លែប​តូចៗ​នោះ​ប្រហែល​ពី ១៥ ទៅ ២០​ក្លែប ដែល​បែងចែក​ទៅ​ជា​សាខា​ក្លែប​តូចៗ​ទៀត ហើយ​រាល់​គ្រប់​ក្លែប​ទាំងអស់​មាន​ចុង​វា​នៅ​ត្រង់​ចុង​សុដន់​។ ទឹកដោះ​នឹង​ផលិត​នៅ​ទីនោះ ហើយ​នឹង​បញ្ជូន​តាម​បំពង់​ទៅ​ចុង​សុដន់​។​
​ការឈឺចាប់​នៃ​សុដន់​ច្រើនតែ​ ចាប់ផ្តើម​ក្នុងកំឡុងពេល​ពាក់កណ្តាល​ចុងក្រោយ​នៃ​វដ្ត​រដូវ​។ នៅពេល​ដែល​ការផលិត​នៃ estrogen កើនឡើង និង​ដល់​កើនឡើង​ខ្ពស់​បំផុត​មុន​ពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ​របស់​អ្នក​ បន្តិច វា​បង្ករ​ឱ្យ​មាន​ការពង្រីក​នៃ​បំពង់​ទឹកដោះ​។ មុន​ពេល​អ្នក​មក​រដូវ​បន្តិច អរ​ម៉ូ​ន​មួយ​ផ្សេងទៀត (progesterone) កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ហើយ​បង្ករ​ឱ្យ​មាន​ការលូតលាស់​នៃ​ក្លែប​តូចៗ​ នៃ​សុដន់​។ វា​ធ្វើឱ្យ​ទំហំ​ក្លែប​នោះ​កើនឡើង​ដែល​បង្ករ​ជា​ការឈឺចាប់​។​
​ការឈឺចាប់​សុដន់​មុនពេល​មក​ រដូវ អាច​ស្រាល​ឬ​ខ្លាំង​។ ការឈឺចាប់​ច្រើន​តែ​មិនសូវ​ខ្លាំង​ចំពោះ​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត ​។ ចំពោះ​មនុស្ស​ស្រី​ខ្លះ​វិញ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​នឹង​បង្កើន​ការឈឺចាប់​កាន់តែ​ខ្លាំង​ក្នុង​ កំឡុង​ពេល​នោះ​។ ថ្នាំ​បំបាត់​ការ​រលាក​ធម្មតា​អាច​កាត់បន្ថយ​ការឈឺចាប់​បាន​។​(ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhealth.com.kh)

No comments:

Post a Comment