អ្នកអាចរកលុយបានច្រើន អ្នកអាចសប្បាយនឹងការងារ អ្នកអាចគេងលក់ស្រួលបានដោយ គ្មានការរំខាន។មានមនុស្សជាច្រើនដែលមានចំនុចណាមួយក្នុងចំណុច ខាងក្រោមនេះ ឬក៏ផ្សេងពីនេះ អ្នកខ្លះមានចំណុចទាំងអស់នេះ
- ការរកលុយបានដោយប្រកាន់នូវភាពឃោរឃៅ ការបោកប្រាស គ្មានសីលធម៌ និង លោភលន់
- ដើម្បីបានលុយតិចតួចគេត្រូវតែក្បត់អារម្មណ៍ និងក្បត់គោលការណ៍ខ្លួនឯង
- ការក្លាយជាអ្នកមានមានន័យថានៅទីបញ្ចប់នឹងមានជំងឺបេះដូង គេងមិនលក់ និងជំងឺស្ត្រេសផ្សេងៗទៀត។
- ដើម្បីក្លាយជាអ្នកមានត្រូវតែក្លាយជាមនុស្សម្នាក់ដែលល្អតែសំបក ក្រៅតែខាងក្នុងអាក្រក់ ជាមនុស្សម្នាក់ដែលបោះបង់គ្រួសារ គ្មានសីលធម៌ សុភមង្គល និងអ្វីៗទាំងអស់ត្រូវបំផ្លាញដោយសារតែលុយ។
វាអាចនឹងដូច្នេះ។ បើសិនជាវាដូច្នោះ នោះអ្នករកលុយដោយដើរផ្លូវខុស។ អ្នកដឹងទេលុយអាចរកបានដោយសេរីនិងមិនចំពោះនរណាម្នាក់ទេមិន ចាំបាច់ប្រឹងប្រែងខ្លាំងពេកឬក៏ផ្លាស់ប្ដូរខ្លួនឯងខ្លាំងពេកនោះ ដែរ។ អ្នកអាចរកលុយ អ្នកអាចសប្បាយនឹងការងារ អ្នកអាចគេងលក់ស្រួល នៅពេលយប់ដោយគ្មាននរណាម្នាក់មករំខាន គឺគ្រាន់តែត្រូវធ្វើការសម្រេចចិត្តថាអ្វីដែលនឹងត្រូវធ្វើ មិនថាជាអ្វីទេ បន្ទាប់មកត្រូវតាមឲ្យជាប់។ ត្រូវចាំថាប្រសិនបើអ្នកមិនបានគេងឬក៏មានអ្វីមួយ មកបញ្ឈប់អ្នកមិនឲ្យសប្បាយចិត្តជាមួយនឹងការងារ បន្ទាប់មកអ្នកចាំបាច់ត្រូវនិយាយជាមួយ ខ្លួនឯង ឲ្យបានម៉ត់ចត់។
ចំពោះខ្ញុំត្រូវការភាពញញឹមដែលចេញពីចិត្តទោះបីជាខ្ញុំត្រូវបាត់ បង់លុយតិចតួចក្ដី។ ខ្ញុំចង់គេងលក់នៅពេលយប់ សប្បាយរីករាយជាមួយនឹងការងារ ហើយខ្ញុំអាចរកលុយ បានដោយស្រួល។ប៉ុន្តែខ្ញុំមិនបណ្ដោយឲ្យសីលធម៌ខ្ញុំធ្លាក់ចុះនោះ ទេ។ ខ្ញុំនឹងមិនព្រួយបារម្មណ៍ពីការងារឬលុយនៅពេលដែលខ្ញុំចូលគេង ខ្ញុំមិនឲ្យលុយមកបញ្ឈប់ភាពសប្បាយរីករាយនោះទេឬខ្ញុំត្រូវតែ សប្បាយ។ខ្ញុំហ៊ានស្បត់វាពិតជាអាចទៅរួចសូមជឿខ្ញុំទៅ។ខ្ញុំ បានស្គាល់និងសង្កេតមើលអ្នកមានៗជាច្រើនសមល្មមដែលខ្ញុំអាចដឹងពី ការពិតទាំងនេះ–ដើម្បីរកលុយនិងចិញ្ចឹមជីវិត ដើម្បីមានសីលធម៌និងក្លាយជាអ្នកមាន ដើម្បីរកលុយ បានច្រើននិងក្លាយជាមនុស្សល្អម្នាក់យ៉ាងពិតប្រាកដ។វាអាចទៅរួច គ្រាន់តែពេលខ្លះវាហាក់ដូចជាមិនអាចទៅរួចក៏ពិតមែន។គ្រប់ផ្នែក ទាំងអស់ចង់បង្ហាញថាអាថ៌កំបាំងលុយមិនសូវល្អឬសំខាន់នោះទេ។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment