នៅពេលដែលយើងសួរអ្នកដែល រស់នៅក្នុងទំនាក់ទំនងស្នេហារយៈពេលយូរអំពីដៃគូរបស់ពួកគេ ពួកគេមិនដែលលើកឡើងច្រើនពីការរអ៊ូរទាំនោះទេ។ វាមិនមែនមានន័យថាដៃគូរបស់ពួកគេល្អឥតខ្ចោះនោះទេ ប៉ុន្តែនិន្នាការរបស់ពួកគេមិនមែនផ្អែកលើកំហុសនោះទេ។ ការពិតទៅ ដៃគូដែលរស់នៅក្នុងទំនាក់ទំនងស្នេហារយៈពេលយូរ មិនត្រឹមតែចំណាយភាគច្រើនគិតពីរឿងល្អរបស់ដៃគូនោះទេ ពួកគេថែមទាំងហាក់ដូចជាមើលឃើញភាពពេញចិត្តទោះបីជាដៃគូរបស់ពួកគេ មានកំហុសក៏ដោយ។
អ្នកស្រី រ៉ូឌី ក្លៀរី (Roddy Cleary) គឺជាប្រធានក្រុមបង្រួបបង្រួម។ នាងបានជួយឱ្យដៃគូជាច្រើនបានរស់នៅជាមួយគ្នា ចាប់តាំងពីនៅ Vermont អនុញ្ញាតិឱ្យអ្នកដែលស្រឡាញ់ភេទដូចគ្នាមានការទទួលស្គាល់ស្របច្បាប់ ពីរដ្ឋ។ ប្តីរបស់អ្នកស្រីគឺលោក វីល្លៀម ក៏ជាសមាជិកក្នុងក្រុមនេះដែរ។
អ្នកស្រី រ៉ូឌី និងលោក វីល្លៀម បានចាត់ទុកខ្លួនពួកគាត់ថាជាដៃគូដែលស្រឡាញ់ខ្លាំងបំផុត។ ពួកគាត់បានរស់នៅជាមួយគ្នារយៈពេល ៣៣ឆ្នាំ មកហើយ ហើយពួកគាត់គិតថាតួនាទីរបស់ពួកគាត់គឺការជួយឱ្យដៃគូផ្សេងទៀតអាច រស់នៅជាមួយគ្នានិងបង្ហាញពីក្តីស្រឡាញ់របស់ពួកគេ។ អ្នកស្រី រ៉ូឌី និយាយថា “ការបង្រួបបង្រួមដៃគូដែលស្រឡាញ់គ្នាឱ្យបានរស់នៅជាមួយគ្នាជួយ ពង្រឹងដល់សង្គម។ ភេទមិនមែនជារឿងសំខាន់នោះទេ”។
ការបកប្រែអត្ថន័យក្នុង សៀវភៅសាសនារបស់អ្នកស្រី រ៉ូឌី បានធ្វើឱ្យគាត់ក្លាយជាសមាជិកបុព្វជិតដែលយល់ព្រមក្នុងការចូលរួម កម្មវិធីអបអរការជួយឱ្យដៃគូរស់នៅជាមួយគ្នាបានសម្រេច។ អ្នកស្រីបាននិយាយប្រាប់អ្នកចូលរួមថា “ការដែលអាចចែករំលែកនូវក្តីរីករាយរបស់អ្នកដទៃគឺដូចជាការរស់នៅ លើឋានសួគ៌យ៉ាងដូច្នោះដែរ”។
“ខ្ញុំបានទទួលសំបុត្រ មួយពីបុរសម្នាក់ដែលធ្លាប់មិនអនុញ្ញាតិឱ្យកូនស្រីរបស់គាត់រៀបកា រជាមួយនឹងស្ត្រីដូចគ្នា។ សំបុត្រនោះបានសរសេរថា “ការដាស់តឿនរបស់អ្នក និងភាពរីករាយក្នុងការលើកឡើងពីអារម្មណ៍របស់កូនស្រីរបស់យើង បានធ្វើឱ្យយើងមានភាពរីករាយ”។ ហើយខ្ញុំគិតថា នេះប្រហែលជាលើកទីមួយហើយដែលគាត់ឃើញពីភាពល្អរបស់អាពាហ៍ពិពាហ៍របស់ កូនស្រីគាត់”។
ដូច្នេះហើយអ្នកគួរគិតពីភាពវិជ្ជមានជាជាងស្វែងរកនិងគិតតែពីភាពអវិជ្ជមាន។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
No comments:
Post a Comment