សណ្តែកសៀងជាប្រភេទស្បៀង អាហារមានប្រយោជន៍បំផុតសម្រាប់សុខភាព ប្រឆាំងជរាភាព ហើយពិសេសគឺល្អសម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង ។ ដូច្នេះតើប្រេង សណ្តែកសៀងដែលចម្រាញ់ចេញពីគ្រាប់សណ្តែក សៀងនៅរក្សាបានផល ប្រយោជន៍ដើមនេះដែរឬទេ ? ពីសណ្តែកសៀងទៅជាប្រេងសណ្តែកសៀងគ្រាប់សណ្តែកសៀងមានផ្ទុក : ៨ភាគរយទឹក, ៥ភាគរយ សារជាតិអសរីរាង្គ , ១៥-២៥ភាគរយគ្លុយកូស ១៥-ជាភាគរយសារជាតិខ្លាញ់, ៣៥-៤៥ ភាគរយសារជាតិប្រូតេអ៊ីន ជាមួយនឹងគ្រប់ប្រភេទ amino acid ចាំបាច់ រួមជាមួយនឹងសារជាតិរ៉ែជីវជាតិជាច្រើន ។ សារជាតិខ្លាញ់ក្នុងសណ្តែកសៀងនឹងត្រូវបានចម្រាញ់តាមរយៈការគាបក្តៅ ។ ប្រេងសណ្តែកមានពណ៌លឿងស្រាល ពុំមានក្លិន និងផ្ទុកជាង៦០ភាគរយអាស៊ីតខ្លាញ់មិនឆ្អែត ។ ប្រភពផ្គត់ផ្គង់សារជាតិខ្លាញ់មិនផ្ទុកកូឡេស្តេរ៉ូលដ៏ល្អប្រសើរ PUFSA និង MUFA ( មាននៅ ក្នុងសណ្តែកសៀង ) ជាសារជាតិខ្លាញ់ល្អ មិនផ្ទុកកូឡេស្តេរ៉ូល ជួយបង្ការសភាពកករងនិងផ្ទាំងច្បាមក្នុងគែមសរសៃឈាម -មូលហេតុបង្កការក្រិនរឹងសរសៃឈាមនិងជំងឺសរសៃឈាមក្រហម។ តាមអ្នកជំនាញការជីវជាតិរបបទទួលទានសម្បូរ PUFA នឹងមិនគ្រាន់តែជួយរំលាយនិងស្រូបយកវីតាមីនចាំបាច់មួយចំនួនសម្រាប់ សរីរាង្គដូចជាវីតាមីន A,D, E, K... មាននៅក្នុងពពួកបន្លែ ផ្លែឈើ គ្រាប់ និងជួយបំពេញបន្ថែមថាមពលប៉ុណ្ណោះទេ តែនៅមានឥទ្ធិពលបង្ការជំងឺសរសៃឈាមបេះដូងថែមទៀត ។
លើស ភាពជាក់ស្តែង មូលហេតុបង្កស្ទះសរសៃឈាមគួរឱ្យខ្លាចបំផុតគឺ កូឡេស្តេរ៉ូល -សារជាតិខ្លាញ់មួយប្រភេទមានតែនៅក្នុងខ្លួនមនុស្សនិងសត្វពាហនៈ ពុំមាននៅក្នុងរុក្ខជាតិ ។ ប៉ុន្តែការហូបហួស (ពុំនាំកូឡេស្តេរ៉ូលពីចំណី អាហារចូលសរីរាង្គ) ក៏ពុំទាន់ប្រាកដថាបានជួយកម្ចាត់កូឡេស្តេរ៉ូល អាក្រក់ចេញពីសរីរាង្គឡើយ ។ ព្រោះថាមានបព្វជិតមួយចំនួនពេលវិភាគឈាមនៅតែឃើញមានបរិមាណកូឡេស្តេ រ៉ូលខ្ពស់ -នោះគឺដោយសារសរីរាង្គគេផ្ទាល់ ជាអ្នកបង្កើតឡើង(ក្នុងថ្លើម) ប្រមាត់ ដើម្បីសំយោគអ័រម៉ូនច្រើនប្រភេទ...) គឺពុំមែនដោយសារអាហារ ។ ប៉ុន្តែ ដោយសារសរីរាង្គមិនស្វ័យសំយោគបានសារជាតិខ្លាញ់មិនឆ្អែត ហេតុនេះត្រូវយកពីអាហារដែលយើងទទួលទានប្រចាំថ្ងៃ ក្នុងនោះប្រេងសណ្តែកសៀងជាប្រភពផ្គត់ផ្គង់ដ៏ល្អបំផុតនិងសេដ្ឋកិច្ច ព្រោះមានដល់ជាង ៩០ភាគរយសមាសធាតុជាសារជាតិខ្លាញ់ល្អ (PUFA និង MUFA ) ៕
No comments:
Post a Comment