Make snow
Wednesday, April 4, 2012
ស្បែកជើងកែងចោទប៉ះពាល់លើសាច់ដុំកំភួនជើង
ការសិក្សាថ្មីមួយរកឃើញថា ការពាក់ស្បែកជើងកែងចោទប៉ះពាល់លើសាច់ដុំកំភួនជើង។
ក្រុមអ្នកស្រាវជ្រាវ អូស្ត្រាលីបានប្រៀបធៀបស្ត្រីដែលពាក់ស្បែកជើងកែងចោទយ៉ាងតិច ៤០ម៉ោង ក្នុងមួយសប្តាហ៍ និងក្រុមស្ត្រីដែលកម្រនឹងពាក់ស្បែកជើងកែងចោទ។ ស្ត្រីដែលពាក់ស្បែកជើងកែងចោទមានដំណើរដើរខុសពីអ្នកពាក់ស្បែកជើង រាបស្មើ បើទោះជានៅពេលដែលស្ត្រីពាក់ស្បែកជើងកែងចោទដើរជើងទទេរក៏ដោយ។
ជាលទ្ធផលនៃភាពបត់បែនជាប់ រហូតរបស់អ្នកពាក់ស្បែកជើងកែងចោទគឺមានម្រាមជើងពត់ចុះក្រោមនៅពេល ដើរទាំងពាក់ឬមិនពាក់ស្បែកជើងកែងចោទ។ សរសៃនៅក្នុងសាច់ដុំកំភួនជើងរបស់ពួកគេបានរួញខ្លី ហើយពួកគេបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសាច់ដុំកំភួនជើងរបស់ពួកគេ ដោយមិនដឹងខ្លួន។
ក្នុងចំណោមស្ត្រីដែលកម្រពាក់ស្បែកជើងកែងចោទ ការដើររបស់ពួកគេច្រើនតែបត់និងសង្កត់លើសរសៃពួរ។
ក្រុមអ្នកស្រាវជ្រាវ និយាយថា ការបត់បែននិងសង្កត់ទៅលើសាច់ដុំកំភួនជើងដែលរួញខ្លីស្រាប់របស់ ពួកគេ ធ្វើឱ្យអ្នកពាក់ស្បែកជើងកែងចោទប្រើប្រាស់កម្លាំងកាន់តែច្រើននិង ប្រហែលជាធ្វើឱ្យសាច់ដុំឆាប់អស់កម្លាំងទៀតផង។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment