Make snow

Monday, August 19, 2013

ពិសារ​កាហ្វេ​ច្រើនជាង​៤​ពែង​មួយ​ថ្ងៃ​ប្រឈម​ការ​ស្លាប់​មុន​អាយុ​៥០%

ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដែល​បាន​ពិសោធ​លើ​មនុស្ស​វ័យ​ពី​២៨​ឆ្នាំ​ទៅ​៨៧​ឆ្នាំ​ប្រមាណ​៣៣.៧២៤​នាក់​បាន​ដាក់​ការ​សង្ស័យ​ថា​ អ្នក​ដែល​បាន​ពិសា​កាហ្វេ​ច្រើន​លើស​លប់​រហូត​ដល់​ទៅ​២៨​ពែង​ក្នុង​មួយ​សប្ដាហ៍​ ទំនង​ជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ​របស់​រាង​កាយ​ ដែល​ការ​ប៉ះ​ពាល់​នេះ​បាន​លុប​លើ​អត្ថប្រយោជន៍​សុខ​ភាព​មួយ​ចំនួន​ប៉ះពាល់​ខាង​ដើម​នេះ​ផង​ដែរ​។
    Steven Blair ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សកល​វិទ្យា​ល័យ​ University of South Carolina បាន​ថ្លែង​ថា​<<ច្បាប់​ណាស់​ លទ្ធ​ផល​នៃ​ការ​រក​ឃើញ​លើក​នេះ​មិន​បាន​បង្ហាញ​នូវ​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ពិសា​កាហ្វេ​ និង​សេចក្ដី​ស្លាប់​ចំពោះ​បុរស​ និង​ស្រ្ដី​វ័យ​ចាស់​នោះ>>។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុម​ស្រាវ​ជ្រាវ​របស់​លោក​មិន​បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​កាហ្វេ​មិន​ផ្ដល់​ផល​ប៉ះ​ពាល់​ដូច​គ្នា​នេះ​លើ​មនុស្ស​វ័យ​ចាស់​នោះ​ទេ។
    កាហ្វេ​ត្រូវ​គេ​ដឹង​ថា ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី​ផ្សេង​ៗ​គ្នា​រាប់​រយ​មុខ​ ដូច្នេះ​វា​ផ្តល់​ទាំង​ផល​អាក្រក់​ និង​ផល​ល្អ​ដល់​សុខភាព​អាស្រ័យ​លើ​អ្នក​ទទួល​ទាន​។​ យោង​តាម​ការ​សិក្សា​ពី​មុន​ មក​បាន​បង្ហាញ​ថា​ កាហ្វេ​ពិត​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​ ប្រសិន​ជា​ប្រើ​ប្រាស់​ក្នុង​កម្រិត​មធ្យម​៕

No comments:

Post a Comment