Make snow

Thursday, August 22, 2013

"ស៊ុត"​ បាន​ចាត់ទុក​ជា​កំពូល​អាហារ

យោង​តាម​ការ​ប្រកាស​ថ្មីៗ​នេះ​លើទស្សនាវដី​ Nutrition and Food Science បណ្ឌិត Carrie Ruxtion និង​សហសេវិក(ជន​ជាតិ​អង់គ្លេស​) ឱ្យ​ដឹង​ថា​ ពួក​គេ​បាន​រក​ឃើញ​ថា​ ស៊ុត​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​មាន​ស្រាប់​សម្បូរ​ជីវ​ជាតិ​បំផុត​ និង​សំណូម​ពរ​មនុស្ស​គ្រប់​គ្នា​ គួរ​ទទួល​ទាន​តិច​បំផុត​ស៊ុត​មួយ​ គ្រាប់​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​អតិបរមា​។ តាម​រយៈ​នោះ​ស៊ុត​អាច​ដើរ​តួរ​សំខាន់​ក្នុង​ការ​រក្សា​សុខ​ភាព ក៏​ដូច​ជួយ​បញ្ចុះ​ទម្ងន់​ និង​ជំនួយ​ដល់​ការ​ទទួល​ទាន​តម។
    Telegraph ឱ្យ​ដឹង​ថា​ ក្រុម​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​ពី​៧១​គម្រោង​ប្រកាស​មុន​នោះ​ និង​ថ្មី​ៗ​នេះ​អំ​ពី​សមាស​ធាតុ​ជីវជាតិ​របស់​ស៊ុត​ និង​តួ​នាទី​របស់​វាក្នុង​របប​ទទួល​ទាន​។ ពួក​គេរក​ឃើញ​ថា​ ថ្វី​
ត្បិត​​មាន​បរិមាណ​កាឡូរី​ទាប​ តែ​ស៊ុត​សម្បូរទៅ​ដោយ​ប្រូតេអ៊ីន​និង​សារ​ជាតិ​បំប៉ន​សំខាន់​ៗ​ដើម្បី​រក្សា​សុខភាព​មូយ​ល្អ​ ពិសេស​គឺ ​វីតាមីន​D វិតាមីន​ B12 Selen និង Choline  ។ ពុំ​ទាន់​អស់ទេ ក្នុង​ពពួក​អាហារ​សម្បូរ​​ប្រូតេអ៊ីន ស៊ុត​មាន​ច្រើន​បំផុត​បរិមាណ​ អាមីណូអាស៊ីត​ចាំបាច់​ ពិសេស​គឺ​ចំពោះ​កុមារ​ ក្មេង​ជំទង់ និង​យុវរ័យ​ ព្រោះ​អត្រាតុល្យ​ភាព​ពពួក​អាមីណូ​អាស៊ីត​ទាំង​នេះ​ជា​ប្រការ​ចាំ​បាច់​ដើម្បី​សរីរាង្គ​លូតលាស់​ និង​ស្ថិរ​ភាព។
    បរិមាណ​ដ៏​ខ្ពស់​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម​ក្នុង​ស៊ុត​ អាច​ជួយ​ទប់​ស្កាត់​ភាព​ទ្រុឌ​ទ្រោម​កែវ​ភ្នែក​ពាក់​ព័ន្ធ​ដល់​វ័យ​ចំណាស់​។
    “ ផល​ប្រយោជន៍​សុខភាព​របស់​ស៊ុត​ធំ​ដល់​ថ្នាក់​អាច​ចាត់​ទុក​ថា​ជា​កំពូល​អាហារ"​ បណ្ឌិត​ Ruxton សន្និ​ដ្ឋាន​៕

No comments:

Post a Comment