ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានទឹកផ្លែឪឡឹកអាចជួយសម្រួលភាពចុករោយសាច់ដុំបន្ទាប់ពីការធ្វើលំហាត់ប្រាញ។
គេជឿថា អាស៊ីតអាមីនេ ប្រភេទL-citruline ដែលត្រូវបានគេរកឃើញមាននៅក្នុងផ្លែឪឡឹក អាចជួយឱ្យកីឡាការជាសះស្បើយឆាប់ជាងមុន និងអាចជំរុញសមត្ថភាពរបស់ពួកគេផងដែរ។
ទឹកឪឡឹក ធ្លាប់មានប្រជាប្រិយភាពតាំងពីយូរអង្វែងមកហើយជាមួយនឹងអ្នកកីឡា ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តឥឡូវនេះបានផ្ដល់ដំបូន្មានឱ្យមានការទទួលទានទឹកឪឡឹកបន្ថែមទៀត។
នៅក្នុងរបាយការណ៍មួយដែលចុះនៅក្នុងទិន្នានុប្បវត្តិកសិកម្ម និងផ្នែកគីមឺអាហារក្រុមអ្នកស្រាវជ្រាវបានធ្វើការបកស្រាយថាធ្លាក់មានការធ្វើការស្រាវជ្រាវពីមុនមកដើម្បីបង្ហាញថា ទឹកឪឡឹកមានប្រភេទសារធាតុអង់ទីអុកស៊ីដង់(Antioxidant) និងមានសមត្ថភាពក្នុងការជួយបង្កើនប្រូតេអ៊ីននៅក្នុងសាច់ដុំ និងលើកកម្ពស់សមត្ថភាពរបស់កីឡាករ។
ទោះបីយ៉ាងណាក៏ដោយ នេះជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្រ្ដបានធ្វើការសិក្សាទៅលើប្រសិទ្ធភាពនៃទឹកឪឡឹកដែលសម្បូរទៅដោយអាស៊ីតអាមីនេ ប្រភេទL-citruline ។
នៅក្នុងការសិក្សា គេបានរកឃើញថា ទាំងទឹកឪឡឹកធម្មជាតិ និងទឹកឪឡឹកដែលគេមានបានដាក់សារធាតុអាស៊ីតអាមីនេបន្ថែមបានជួយសម្រួលភាពចុករោយសាច់ដុំនៅក្នុងចំណោមក្រុមអ្នកចូលរួមក្នុងការសិក្សា។
សាធាតុអាស៊ីតអាមីនេ ប្រភេទL-citruline មានសារសំខាន់ ដោយសារតែវាអាចជួយសម្រួលលុបបំបាត់អាស៊ីតឡាក់តិចដែលអាចបង្កឱ្យមានភាពចុកនរោយសាច់ដុំ។
ការសិក្សាពីមុនមកក៏បានរកឃើញថាឪឡឹកអ្នកជួយក្នុងការការពារប្រឆាំងនឹងជំងឺបេះដូងដោយទប់ស្កាត់កំណាតនៃសារធាតុកូឡេស្ដេរ៉ុល និងការពារការឡើងទម្ងន់៕
No comments:
Post a Comment