តាម អ្នកជំនាញបានឲ្យដឹងថា ការហាត់យោគៈ ចាត់ទុកជាការហាត់ប្រាណដ៏ល្អម្យ៉ាង ព្រោះអាចធ្វើលំហាត់រាងកាយគ្រប់ផ្នែក ហើយថ្មីៗនេះ មានការរកឃើញការហាត់យោគៈលើផ្ទែក ហើយថ្មីៗនេះ មានការរកឃើញការហាត់យោគៈលើផ្ទែកមុខ ដែលជួយឲ្យស្នាមជ្រីវជ្រួញលើផ្ទៃមុខ ថយចុះ ជំរុញចលនាឈាមបានកាន់តែល្អ និងធ្វើឲ្យផ្ទៃមុខតឹងណែន ក្នេងជាងវ័យ ។ អ្នកអាចធ្វើលំហាត់យោគៈ តាមចំណុចផ្សេងៗលើផ្ទៃមុខ ដោយបន្ទាប់ពីលាងមុខ លាបក្រែមបំប៉នស្បែករួចហើយ គួរចាប់ផ្ដើមពន្យឹតសរសៃសសូង កម្ដៅសាច់ដុំផ្នែកផ្សេងៗរបស់ផ្ទៃមុខ ដើម្បីជាការត្រៀមក្នុងការហាត់យោគៈ ដោយចំណុចនីមួយៗធ្វើ ៣-៥ដងខាងក្រោម...។
»ថ្ងាសៈ ប្រើម្រាមចង្អុលចុចសង្កត់ត្រង់គល់សក់ ដើម្បីឲ្យស្បែកយឺតបន្ទាប់មក ប្រើម្រាមកណ្ដាល ឬម្រាមដៃនាង សង្កត់អង្អែលស្បែកបរិវេណថ្ងាសចុះមកក្រោមថ្នមៗ និងព្យាយាមធ្វើអារម្មណ៍ធូរស្រាលសប្បាយៗ។
»ចន្លោះ ចិញ្ចើមៈ យកម្រាមដែលស្ទាត់បំផុត ដាក់នៅចន្លោះចិញ្ចើមបន្ទាប់មក ប្រើកម្លាំងសង្កត់ស្រាលៗ រួចអង្អែលចេញទៅខាង។
»ច្រមុះៈ អង្អែលត្រង់កណ្ដាលចុងច្រមុះ ពីលើចុះក្រោម រួចហើយ អង្អែលចេញទៅខាង តាមទម្រង់សាច់ដុំ។
»ជុំវិញបវិវេណកែវភ្នែកៈយកម្រាមដៃសង្កត់នៅគល់ភ្នែកថ្នមៗរួចអង្អែលចេញទៅខាង ទាំងលើ និងក្រោម ឲ្យសព្វ។
»បបូរមាត់ៈ ប្រើម្រាមដៃសង្កល់ថ្នមៗ ឲ្យសព្វជ្រុងបបូរមាត់ រួចសឹមអង្អែលចេញទៅខាង តាមទម្រង់សាច់ដុំ។
»ក និង ចង្កាៈ ដាក់ដៃលើឆ្អឹងដងកាំបិត រួចអូសដៃបញ្ឆិតតាមបំពង់កខាងៗ ឡើងទៅដល់ត្រចៀក បន្ទាប់មកដាក់ដៃលើឆ្អឹងថ្គាម ប្រើម្រាមចង្អុលនិងម្រាមកណ្ដាល ម៉ាស្សាត្រង់ឆ្អឹងថ្គាម ប្រើម្រាមចង្អុលនិងម្រាមកណ្ដាល ម៉ាស្សាត្រង់ឆ្អឹងដងកាំ ឡើងទៅថ្គាមដល់ត្រចៀក៕