Make snow

Monday, December 26, 2011

៤​តិចនិក ក្នុង​ការ​ថែ​ទាំ​សក់

ក្នុង​ការ​ថែ​ទាំសក់ ឲ្យ​ស្អាត​តាម​ចិត្ត​ប៉ង​ប្រាថ្នា​នោះ​ ចាំ​បាច់​ត្រូវ​ដឹង​តិច​និច​មួយចំនួន ដូចខាង​ក្រោម...។
១.ផ្ដិត​ ឲ្យ​ស្ងួតៈ ប្រើ​ពេល​ប្រហែល​១០​នា​ទី ក្នុង​ការ​ប្រើ​កន្សែង​ពោះ​គោរុំ​ក្បាល បន្ទាប់​ពី​កក់​សក់​រួច​ ដើម្បី​បឺត​ស្រូប​ទឹក​ចេញ​បាន​ច្រើន​បំផុត​ ប៉ុន្តែ​បើ​អ្នក​មាន​ពេល​តិច​ ក៏​អាច​ប្រើ​កន្សែង​ពោះ​គោ ច្រ​បាច់​ទឹក​ចេញ​ពី​សរសៃ​សក់​កុំ​ប្រើ​កន្សែង​ពោះ​គោ​ ត្រដុស​ទៅ​មក​ ព្រោះ​អាច​ធ្វើ​ឲ្យ​ដាក់​សក់​ និង​ធ្វើ​ឲ្យ​សក់​សំពោង​បាន​។
២.មុន​ ប្រើ​ម៉ាស៊ីន​ផ្ដុំ​សក់ៈ កុំ​ភ្លេច​លាប​ផលិត​ផល​ដែល​ជួយ​ការ​ពារ​សរសៃសក់​ ពី​កម្ដៅ​ ដើម្បី​ការ​ពារ​ការខូច​ខាត និង​គួរ​ប្រើ​ម៉ាស៊ីន​ផ្ដុំ​សក់​ឲ្យ​ស្ងួត​តែ​៨០% បាន​ហើយ។
៣.រួច​ បញ្ចូល​គ្នាៈ សាក​ល្បង​លាយ​ផលិត​ផល​ច្រើន​មុខ​ បញ្ចូល​គ្នា​ដូច​ជា បើ​អ្នក​ត្រូវ​ការ​សរសៃ​សក់​ដែល​មាន​ទម្ងន់​ និង​រលោង​ អាច​ផ្សំ​មូល​(Moose)និង​សេ​រុំា​បញ្ចូល​គ្នា​ ឬ​ផ្សំ​ចេល​ជា​មួយ​ក្រមួន​ចូល​គ្នា​ បើ​អ្នក​ចង់​បាន​សក់​មាន​ទម្រង់​ស្អាត តែ​មិន​រឹង។
៤.ពេល​ លាប​ផលិត​ផលៈ គួរ​លាប​ពី​ខាង​មុខ​ទៅ​ក្រោយ​ ដើម្បី​ឲ្យ​ផលិត​ផល​តុប​តែង​សក់​ មាន​ប្រសិទ្ធ​ភាព​បាន​ប្រសព្វ​ ដោយ​ប្រើ​ចុង​ម្រាម​ដៃ​លូក​លាប​លើសរសៃ​សក់​ថ្នម​ៗ និង​ព្យាយាម​ចៀស​វាង​បរិវេណ​គល់​សក់​ ដើម្បី​កុំ​ឲ្យ​សេសៃ​រាប​សំប៉ែត​៕

No comments:

Post a Comment