គ្រឿងផ្សំ
ផ្លែល្ហុងទុំល្មមមួយផ្លែ
វិធីធ្វើ
- ចិតសម្បកផ្លែល្ហុង ហើយជៀរយកគ្រាប់ចេញ បន្ទាប់មកហាន់វាជាដុំៗ។ បន្ទាប់មកកិនវាឱ្យម៉ដ្ឋល្មម។
លាបផ្លែល្ហុងដែលកិននោះលើមុខរបស់អ្នកភ្លាមៗបន្ទាប់ពីកិន ហើយ ដោយជៀសវាងការលាបជុំវិញភ្នែក។ អ្នកត្រូវលាបពេលអ្នកគេង ដើម្បីជៀសវាងការជ្រុះ។ ម៉ាស្សាលើមុខរបស់អ្នកថ្នមៗដើម្បីធានាថាអង់ស៊ីមរបស់ផ្លែល្ហុង ផ្តល់ប្រយោជន៍ដល់ស្បែករបស់អ្នក។ ក្រោយពីលាបបាន ១០នាទី ហើយ អ្នកត្រូវលាងវាចេញជាមួយនឹងទឹកឧណ្ហៗ។
រូបមន្តបន្ថែម
- អ្នកអាចប្រើទឹកឃ្មុំលាយជាមួយផ្លែល្ហុងដើម្បីជួយបន្ទន់ស្បែករបស់អ្នកនិងជួយបំបាត់ស្នាមលើមុខ។
- ការបន្ថែមទឹកក្រូចឆ្មារអាចជួយសម្បុរស្បែករបស់អ្នក។
- អ្នកក៏អាចបន្ថែមអង្ករអូតនិងស៊ុតមាន់ផ្នែកពណ៌សក៏បានដែរ។
- អ្នកក៏អាចប្រើផ្លែល្ហុងលាយជាមួយទឹកល្បៅ (កិនផ្លែល្បៅដើម្បីយកទឹក) ផងដែរ។(ដកស្រង់ចេញពី health.com.kh)
No comments:
Post a Comment