Make snow

Monday, December 26, 2011

យោ​គៈ​ផ្ទែ​មុខ​ ជួយ​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ

តាម ​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ហាត់​យោគៈ​ ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​ដ៏​ល្អ​ម្យ៉ាង ព្រោះ​អាច​ធ្វើ​លំ​ហាត់​រាង​កាយ​គ្រប់​ផ្នែក​ ហើយ​ថ្មី​ៗ​នេះ មាន​ការ​រក​ឃើញ​ការ​ហាត់​យោ​គៈ​លើ​ផ្ទែក ហើយ​ថ្មីៗ​នេះ មាន​ការ​រក​ឃើញ​ការ​ហាត់​យោគៈ​លើ​ផ្ទែក​មុខ​ ដែល​ជួយ​ឲ្យ​ស្នាម​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ​ ថយ​ចុះ​ ជំរុញ​ចលនា​ឈាម​បាន​កាន់​តែ​ល្អ​ និង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​តឹង​ណែន​ ក្នេង​ជាង​វ័យ ។​ អ្នក​អាច​ធ្វើ​លំហាត់​យោ​គៈ​ តាម​ចំ​ណុច​ផ្សេង​​ៗ​លើ​ផ្ទៃ​មុខ​ ដោយ​បន្ទាប់​ពី​លាង​មុខ​ លាប​ក្រែម​បំប៉ន​ស្បែក​រួច​ហើយ​ គួរ​ចាប់​ផ្ដើម​ពន្យឹត​​សរសៃ​សសូង​ កម្ដៅ​សាច់​ដុំ​ផ្នែក​ផ្សេងៗ​របស់​ផ្ទៃ​មុខ​ ដើម្បី​ជា​ការ​ត្រៀម​ក្នុង​ការ​ហាត់​យោគៈ​ ដោយ​ចំណុច​នីមួយៗ​ធ្វើ ៣-៥​ដង​ខាង​ក្រោម...។
»ថ្ងាសៈ ប្រើ​ម្រាម​ចង្អុល​ចុច​សង្កត់​ត្រង់​គល់​សក់​ ដើម្បី​ឲ្យ​ស្បែក​យឺត​បន្ទាប់​មក​ ប្រើ​ម្រាម​កណ្ដាល​ ឬ​ម្រាម​ដៃ​នាង​ សង្កត់​អង្អែល​​ស្បែក​បរិវេណ​ថ្ងាស​ចុះ​មក​ក្រោម​ថ្នមៗ និង​ព្យាយាម​ធ្វើ​អារម្មណ៍​ធូរ​ស្រាល​សប្បាយៗ។
»​ចន្លោះ ​ចិញ្ចើមៈ យក​ម្រាម​ដែល​ស្ទាត់​បំផុត​ ដាក់​នៅ​ចន្លោះ​ចិញ្ចើម​បន្ទាប់​មក ប្រើ​កម្លាំង​សង្កត់​ស្រាលៗ រួច​អង្អែល​ចេញ​ទៅ​ខាង​។
»​ច្រ​មុះៈ អង្អែល​ត្រង់​កណ្ដាល​ចុង​ច្រមុះ​ ពី​លើ​ចុះ​ក្រោម​ រួច​ហើយ​ អង្អែល​ចេញ​ទៅ​ខាង​ តាម​ទម្រង់​សាច់​ដុំ។
»ជុំ​វិញ​បវិ​វេណ​កែវ​ភ្នែកៈយក​ម្រាម​ដៃ​សង្កត់​នៅ​គល់​ភ្នែក​ថ្នមៗ​រួច​អង្អែល​ចេញ​ទៅ​ខាង ​ទាំង​លើ​ និង​ក្រោម​ ឲ្យ​សព្វ។
»បបូរ​មាត់ៈ ប្រើ​ម្រាម​ដៃ​សង្កល់​ថ្នម​ៗ ឲ្យ​សព្វ​ជ្រុង​បបូរ​មាត់​ រួច​សឹម​អង្អែល​ចេញ​ទៅ​ខាង​ តាម​ទម្រង់​សាច់​ដុំ។
»​ក និង​ ចង្កាៈ ដាក់​ដៃ​លើ​ឆ្អឹង​ដង​កាំ​បិត​ រួច​អូស​ដៃ​បញ្ឆិត​តាម​បំ​ពង់​ក​ខាង​ៗ ឡើង​ទៅ​ដល់​ត្រចៀក​ បន្ទាប់​មក​ដាក់​ដៃ​លើ​ឆ្អឹង​ថ្គាម​ ប្រើ​ម្រាម​ចង្អុល​និង​ម្រាម​កណ្ដាល​ ម៉ាស្សា​ត្រង់​ឆ្អឹង​ថ្គាម​ ប្រើ​ម្រាម​ចង្អុល​និង​ម្រាម​កណ្ដាល​ ម៉ាស្សា​ត្រង់​ឆ្អឹង​ដង​កាំ​ ឡើង​ទៅ​ថ្គាម​ដល់​ត្រ​ចៀក៕

No comments:

Post a Comment