Make snow

Monday, January 16, 2012

តើ​អ្នក​មាន​លក្ខណៈ​សម្បត្តិ​ជា​សហគ្រិន​ហើយ​ឬ​នៅ​?

ការ​ដែល​បាន​បើក​មុខរបរ​រកស៊ី​មួយ​ផ្ទាល់ខ្លួន គឺ​ពិតជា​គួរ​ឲ្យ​សប្បាយ និង​ពេញចិត្ត​ក្រៃលែង ព្រោះ​វា​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​រូបអ្នក ដូចជា​បាន​ធ្វើ​ជា​ម្ចាស់​លើ​ខ្លួនឯង ចង់​ធ្វើ​អ្វី​ក៏​បាន​តាមចិត្ត​ចង់ ចង់​ស៊ីចាយ​ដូច​ម្តេច​ក៏​ស្រេច​តែ​ចិត្ត​។ ក៏ប៉ុន្តែ​ការរកស៊ី​វា​តែងតែ​មាន​ហានិភ័យ មិនដឹង​ថា​ការវិនិយោគ​ហិរញ្ញវត្ថុ​ដែល​អ្នក​បាន​ធ្វើ​នេះ​វា​នឹង​ឲ្យ​ផល​ល្អ ​ឬ​អាក្រក់​យ៉ាងណា​? ព្រោះ​ធុរកិច្ច​របស់​អ្នក​នេះ​វា​ជោគជ័យ​ឬ​បរាជ័យ​គឺ​អាស្រ័យ​មួយចំណែក​ធំ​ ទៅលើ​លោកអ្នក​។ តើ​លោក​អ្នក​មាន​លក្ខណៈសម្បត្តិ​ជា​សហគ្រិន​ហើយ​ឬ​នៅ ដើម្បី​មាន​សមត្ថភាព​ចាត់ចែង​ការរកស៊ី​នេះ ដែល​ទាមទារ​ថា​ត្រូវឲ្យមាន​ផែនការអាជីវកម្ម​ច្បាស់​លាស់ មាន​គំនិត​ផ្តួចផ្តើម​ឆ្នៃប្រឌិត និង​ប្រឹងប្រែង​រកស៊ី​គ្មាន​ទំនេរ​។​
​ជាទូទៅ សហគ្រិន​មាន​ចរិតលក្ខណៈ​មួយចំនួន​ដូចៗ​គ្នា ដូចខាងក្រោម​នេះ​។ បើសិន​ជា​អ្នក​គ្មាន​លក្ខណណៈសម្បត្តិ​ណាមួយ​ទេ សូម​កុំ​បារម្ភ​ថ្វី អ្នក​អាច​រៀនសូត្រ​ឲ្យមាន​បាន ÷
•​ ​មាន​គំនិត​ឆ្នៃប្រឌិត Creative
•​ ​ម៉ឺងម៉ាត់ Inquisitive
•​ ​ប្រឹងប្រែង Driven
•​ ​មាន​គោលបំណង Goal-oriented
•​ ​ឯករាជ្យ​Independent
•​ ​ជឿជាក់​ក្នុង​ខ្លួន Confident
•​ ​គិតគូរ​អំពី​ហានិភ័យ Calculated risk taker
•​ ​តាំងចិត្ត Committed
•​ ​ចូលចិត្ត​រៀនសូត្រ Avid learner
•​ ​ហ៊ាន​ធ្វើ​ដោយ​ខ្លួនឯង Self-starter
•​ ​អំណត់​ក្នុង​ការងារ Hard worker
•​ ​អាច​ក្រោក​ងើប​ពី​បរាជ័យ​បាន Resilient (able to grow from failure or change)
•​ ​មាន​ថាមពល​ខ្ពស់ High-energy level
•​ ​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការងារ Integrity
•​ ​មាន​ជំនាញ​ដោះស្រាយ​បញ្ហា Problem solving skills
•​ ​មាន​ជំនាញ​ក្នុង​ការគ្រប់គ្រង​និង​ចាត់ចែង Strong management and organizational skills​។​
​ហើយ​ដើម្បី​ឲ្យមាន​គំនិត​ឆ្នៃប្រឌិត​ល្អ សូម​អនុវត្ត​ដូចតទៅ​នេះ​÷
•         សូម​រិះរក​គំនិត​ថ្មីៗ​តាម​វិធី​គ្រប់បែបយ៉ាង​
•         រៀបចំ​ដំណើរការ​អ្វីៗ​ឲ្យ​សាមញ្ញ​
•         ចាប់ផ្តើម​ពី​តូច តិច ទៅ​សិន​
•         រួច​ត្រូវ​ខំប្រឹង​សាកល្បង​ហើយ​សាកល្បង​ទៀត កុំ​ឈប់​។​

No comments:

Post a Comment