ពួកអ្នកវិទ្យាសាស្រ្ដអង់គ្លេសបានអភិវឌ្ឍន៍ផលិតផលសួកួឡាប្រឆាំងភាពចំណាស់ម្យ៉ាងដែលអាចជួយរចនាស័ម្ពស្បែករបស់ស្រ្ដីអាយុ៥០ឆ្នាំឡើងទៅ
ប្រែជាក្មេងខ្ចីដូចយុវត្តីវ័យ២០ឆ្នាំ។
អេស្ដេចូ (Esthecho)
ដែលជាផលិតផលសូកូឡាបង្កើតដោយក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យខេមប្រ៊ីដប្រទេសអង់គ្លេស
ត្រូវបានគេអះអាងថា
អាចពន្យឺតដំណើរការលេច
ចេញស្នាមជ្រួញ
ឬ
ស្បែកយារធ្លាក់តាមរយៈការបង្កើនសារជាតិប្រឆាំងអុកស៊ីតកម្ម
និងជំរុញដំណើរឈាមរត់។
សូកូឡាប្រឆាំងភាពចាស់១បន្ទះ
៧,៥ក្រាម
គឺផ្ទុកបរិមាណសារជាតិអាស្ដាហ្សានធិន
(astaxanthin)
ប្រឆាំងអុកស៊ីតកម្មប្រហាក់ប្រហែលសាច់ត្រីសាល់ម៉ុនអាឡាស្កា១ចំណិត
ហើយនិងបរិមាណសារជាតិ
ប៉ូលីហ្វេណុល(Polyphenol)
ប្រឆាំងរ៉ាឌីកាល់ដូចគ្នានេះស្មើនឹង១០០ក្រាម
សូកូឡាខ្មៅ។
តាមអ្នកផលិត
អេស្ដេចូ
ត្រូវគេគិតថា
អាចជួយកែប្រែឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធស្បែកខាងក្រោមធ្វើឱ្យស្រ្ដីអាយុ៥០ទៅ៦០ឆ្នាំ
នៅក្មេងដូចអាយុ២០ទៅ៣០ឆ្នាំ។
ការពិសោធន៍នេះបង្ហាញថា
ក្រោយរយៈពេលតែ៤សប្ដាហ៍
បន្ទាប់ពីការបរិភោគនេះរាល់ថ្ងៃ
គេកម្រឃើញមានសញ្ញារលាកក្នុងឈាមណាស់
ទន្ទឹមនឹងនោះបរិមាណឈាមផ្គត់ផ្គង់ឱ្យជាលិកាស្បែកក៏កើនឡើង។
តាមអ្នកស្រាវជ្រាវ
សូកូឡា១បន្ទះផ្ទុកតែ៣៨គីឡូកាឡួរី
ហេតុនេះសុវត្តិភាពបំផុតចំពោះអ្នកកើតជំងឺតម្រងនោម។
ផលិតផលនេះនឹងត្រូវបានឧទ្ទេសនាមជាផ្លូវការនៅសន្និសីទកំពូលស្ដីអំពីអាហារច្នៃប្រឌិតសាកលលោក(iGolbal
Food Innovation Summit)នៅទីក្រុងឡុងដ៏
នៅពេលខាងមុខ។
ជុំវិញសូកូឡាថ្មីនេះពួកអ្នកជំនាញការសុខភាពបង្ហាញការប្រយ័ត្នប្រយែង
និងសន្និដ្ឋានថា
វាចាំបាច់ត្រូវធ្វើការពិសោធន៍ស៊ីជម្រៅបន្ថែមទៀត
ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពប្រឆាំងភាពរបស់វា៕
ដកស្រង់ចេញពីការសែតរស្មីកម្ពុជា