Make snow

Tuesday, February 28, 2017

សូកូឡា​អាច​ជួយ​ប្រឆាំង​ភាព​ចំណាស់​របស់​ស្រ្ដី​



   ពួក​អ្នក​វិទ្យាសាស្រ្ដ​អង់គ្លេស​បាន​អភិវឌ្ឍន៍​ផលិតផល​សួកួឡា​ប្រឆាំង​ភាព​ចំណាស់​ម្យ៉ាង​ដែល​អាច​ជួយ​រចនាស័ម្ព​ស្បែក​របស់​ស្រ្ដី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ​ប្រែ​ជា​ក្មេងខ្ចី​ដូច​យុវត្តីវ័យ​២០​ឆ្នាំ​។​
អេស្ដេចូ ​(Esthecho) ដែល​ជា​ផលិតផល​សូកូឡា​បង្កើត​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​​ខេម​ប្រ៊ីដ​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​គេ​អះអាង​ថា ​អាច​ពន្យឺត​ដំណើរ​ការ​លេច​ ចេញ​ស្នាមជ្រួញ ​ស្បែក​យារ​ធ្លាក់​តាម​រយៈ​ការ​បង្កើន​សារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជំរុញ​ដំណើរ​ឈាម​រត់​។ ​សូកូឡា​ប្រឆាំង​ភាព​ចាស់១​បន្ទះ​,៥ក្រាម គឺ​ផ្ទុក​បរិមាណ​សារ​ជាតិ​អាស្ដាហ្សានធិន​ (astaxanthin) ប្រឆាំង​អុកស៊ីត​កម្ម​ប្រហាក់​ប្រហែល​សាច់​ត្រី​សាល់ម៉ុន​អាឡាស្កា​១​ចំណិត​ ហើយ​និង​បរិមាណ​សារ​ជាតិ ​ប៉ូលីហ្វេណុល​(Polyphenol)​ ប្រឆាំង​រ៉ាឌីកាល់​ដូច​គ្នា​នេះ​ស្មើ​នឹង​១០០ក្រាម​ សូកូឡា​ខ្មៅ​។
​      តាម​អ្នក​ផលិត​ អេស្ដេចូ ត្រូវ​គេ​គិត​ថា ​អាច​ជួយ​កែប្រែ​ឱ្យ​ប្រសើរ​ឡើង​នូវ​រចនា​សម្ព័ន្ធ​ស្បែក​ខាង​ក្រោម​ធ្វើ​ឱ្យ​ស្រ្ដី​អាយុ​៥០​ទៅ​៦០​ឆ្នាំ​ នៅ​ក្មេង​ដូច​អាយុ​២០​ទៅ​៣០​ឆ្នាំ​។ ​ការ​ពិសោធន៍​នេះ​បង្ហាញ​ថា ​ក្រោយ​រយៈពេល​តែ​៤​សប្ដាហ៍​ បន្ទាប់​ពី​ការ​បរិភោគ​នេះ​រាល់​ថ្ងៃ​ គេ​កម្រ​ឃើញ​មាន​សញ្ញា​រលាក​ក្នុង​ឈាម​ណាស់ ​ទន្ទឹម​នឹង​នោះ​បរិមាណ​ឈាម​ផ្គត់ផ្គង់​ឱ្យ​ជា​លិកា​ស្បែក​ក៏​កើន​ឡើង​។​
 តាម​អ្នក​ស្រាវជ្រាវ​ សូកូឡា​១បន្ទះ​ផ្ទុក​តែ​៣៨​គីឡូកាឡួរី​ ហេតុ​នេះ​សុវត្តិភាព​បំផុត​ចំពោះ​អ្នក​កើត​ជំងឺ​តម្រង​នោម​។​ ផលិតផល​នេះ​នឹង​ត្រូវ​បាន​ឧទ្ទេស​នាម​ជា​ផ្លូវ​ការ​នៅ​សន្និសីទ​កំពូល​ស្ដី​អំពី​អាហារ​ច្នៃ​ប្រឌិត​សាកល​លោក​(​iGolbal Food Innovation Summit)​នៅ​ទីក្រុងឡុង​ដ៏​ នៅ​ពេល​ខាងមុខ​។​
     ជុំវិញ​សូកូឡា​ថ្មី​នេះ​ពួក​អ្នក​ជំនាញ​ការ​សុខភាព​បង្ហាញ​ការ​ប្រយ័ត្ន​ប្រយែង​ និង​សន្និដ្ឋាន​ថា​ វា​ចាំបាច់​ត្រូវ​ធ្វើ​ការ​ពិសោធន៍​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​ប្រឆាំង​ភាព​របស់​វា​៕​
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​

No comments:

Post a Comment