ការហាត់ប្រាណជាប្រចាំ
ពុំត្រឹមតែមានប្រសិទ្ធភាពបង្កើនសុខភាពរាងការ
និងសារត្មីប៉ុណ្ណោះទេ
តែនៅអាចជួយទប់ស្កាត់បាននូវជំងឺមហារីកមួយចំនួន។
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសកម្មភាពរាងកាយមានពាក់ព័ន្ធដល់ការថយចុះហានិភ័យកើតមហារីកពិសេស
គឺមហារីកសុដន់
និងពោះរៀន។
១.មហារីកភ្នាសស្បូន
ស្រី្ដដែលចំណាយពេល១៥០នាទីក្នុងមួយសប្ដាហ៍
(ឫច្រើនជាង)ដើម្បីហាត់ប្រាណនឹងមានហានិភ័យកើតមហារីកភ្នាសស្បូនទាបជាង៣៤ភាគរយប្រៀបនឹងអ្នកមិនហាត់ប្រាណ។
ពួកអ្នកស្រាវជ្រាវរកឃើញថា
ស្រ្ដីមានតួលេខ
BMI
ក្រោម២៥
មានហានិភ័យកើតជំងឺទាបជាង៧៣ភាគរយ
ប្រៀបនឹងស្រ្ដីមាន
BMI
លើ២៥។
២.មហារីកពោះវៀនធំ
អ្នកមានទំលាប់រស់នៅត្រឹមត្រូវ
រួមមានទាំងហាត់ប្រាណ
៣០នាទីក្នុងមួយថ្ងែនឹងថយចុះហានិភ័យមហារីកពោះវៀនធំ។
ជាក់ស្ដែងនោះពួកអ្នកវិទ្យាសាស្រ្ដ
និងអ្នកជ្រោវជ្រាវពីវិទ្យាស្ថានមហារីក
នៅកូផេនហាហ្គេន
ប្រទេសដាណឺម៉ាក
បានឱ្យដឹងថា
ជំងឺមហារីកពោះវៀនធំ
អាចទប់ស្កាត់បានដល់
២៣ភាគរយ
ប្រសិនហាត់ប្រាណជាប្រចាំ។
៣.មហារីកក្រពេញប្រូស្តាត
ការស្រាវជ្រាវមួយចំនួនរកឃើញពីសកម្មភាពរាងកាយ
និងលទ្ធភាពបន្ថយហានិភ័យក្រពេញប្រូស្តាត
ដោយសកម្ម។
បុរសហាត់ប្រាណជាប្រចាំ
នឹងបន្ថយហានិភ័យរីកចម្រើនមហារីកក្រពេញប្រូស្តាត
ឬស្លាប់ដោយសារជំងឺនេះ
បើប្រៀបនិងអ្នកខ្ចិលហាត់ប្រាណ។
៤.មហារីកសុដន់
ស្រ្ដីមានប្រវត្តិគ្រួសារកើតមហារីសុដន់
អាចបន្ថយ២៥ភាគរយនូវហានិភ័យកើតជំងឺរបស់គេ
ដោយវិធីហាត់ប្រាណ២០នាទី
ក្នុងមួយថ្ងៃ
និងតិចបំផុត៥ថ្ងៃក្នុងមួយសប្ដាណ៍ជាមួយនឹងការរក្សារបៀបរស់នៅមួយល្អត្រឹមត្រូវ។
៥.មហារីកសួត
ហាត់ប្រាណអាចធ្វើឱ្យថយចុះហានិភ័យមហារីកសួត
សម្រាប់អ្នកជក់បារី
នៅបច្ចុប្បន្ន និងមុននោះ។សកលវិទ្យាល័យមីណេសូតាបានស្រាវជ្រាវស្រ្ដីកើតមហារីក
៣៦,៩២៩នាក់
ក្នុងរយៈពេល១៦ឆ្នាំ។
គេរកឃើញថា
ស្ត្រីហាត់ប្រាណខ្ពស់
កម្រមានលទ្ឌភាពកើតមហារីកសួត
ប្រៀបនឹងអ្នកមិនសូវហាត់ប្រាណ។
៦.មហារីកអូវែរ
តាមការស្រាវជ្រាវមួយត្រូវបានប្រកាស
នៅខែមេសា ឆ្នាំ២០១០
លើទស្សនាវដ្ដី
Cancer
Cause & Control បង្ហាញថា
ស្ដ្រីហាត់ប្រាណអាំងតង់ស៊ីតេខ្ពស់ច្រើន
ថយចុះហានិភ័យមហារីកអូវែរ
ប្រៀបនឹងស្រ្ដីពុំហាត់ប្រាណជាប្រចាំ។
៧.មហារីកក្រពះ
អ្នកចូលរួមតិចបំផុតរូបភាពហាត់ប្រាណមួយនៅកម្រិតល្មមនឹងថយចុះហានិភ័យ
មហារីកក្រពេះ៥០ភាគរយបើប្រៀបនឹងអ្នកមិនហាត់ប្រាណ៕
No comments:
Post a Comment