ជាមួយនឹងវិធិសាស្ត្ររបស់វេជ្ជបណ្ឌិតមួយរូបនៅសាកលវិទ្យាល័យហាវ័ត
(Harvard)
អ្នកនឹងមានដំណេកមួយស្កប់
និងចាកផុតពីជំងឺគេងមិនលក់។
រស់នៅក្នុងសង្គមមួយពោរពេញដោយសម្ពាធ
និងជានិច្ចកាលត្រូវរត់ប្រណាំងនឹងពេកវេលា
ប្រាកដណាស់ថា
មនុស្សជាច្រើនបានក្លាយទៅជា
“ជនរងគ្រោះ”
របស់ជំងឺគេងមិនលក់។
មានវិធីសាស្រ្ដព្យាបាលជាច្រើនត្រូវបានយកមកប្រើ
ប៉ុន្តែលទ្ធផលនៅតែមិនសមដូចបំណង។
ថ្មីៗនេះ
លោកវេជ្ជបណ្ឌិតអេនឌ្រូវ
វី
( Andrew
Weiil )
ដែលជាវេជ្ជបណ្ឌិតមួយរូបបានបញ្ចប់ការសិក្សាពីសកវិទ្យាល័យខាងលើ
បានចែករំលែកវិធីសាស្រ្ដព្យាបាលជំងឺគេងមិនលក់មានឈ្មោះថា
“ដកដង្ហើម
៤-៧-៨”។
លោកបានអះអាងថា
បើអនុវត្តន៍តាមវិធីបែបនេះ
គឺអ្នកជំងឺមិនចាំបាច់ប្រើថ្នាំឬឧបករណ៍ជំនួយផ្សេងៗលើបញ្ហាដំណេកនេះឡើយ
ពោលគឺដោយគ្រាន់តែធ្វើតាមជំនាញងាយៗប៉ុន្មានខាងក្រោមនេះ
អ្នកនឹងគេងលក់ក្នុងរង្វង់៦០វិនាទី។
វិធីអនុវត្តន៍
គឺងាយស្រួល
បំផុតចូរអ្នកដកដង្ហើម៤វិនាទី
តាមផ្លូវក្រពះអត់ដង្ហើម៧វិនាទី
រួចដកដង្ហើមឡើងវិញ៧វិនាទី
រួចដកដង្ហើមឡើងវិញ៨វិនាទី។
រំលឹករប្រៀបនេះចុះឡើង៣ដង
ភាពងងុយគេង
នឹងមកដល់យ៉ាងលឿន។
ដំបូងអាច
អ្នកពុំទាន់ងងុយដោយសារមិនធ្លាប់
តែព្យាយាម៦ទៅ៨ដងសប្ដាហ៍
មួយថ្ងៃ២ដង
អ្នកនឹងទទួលបានលទ្ធផលដ៏អស្ចារ្យ។
លោកបាននិយាយថា
“វិធីសាស្រ្ដនេះ
ផ្អែកតាមវិធីសម្រួសដង្ហើមរបស់ជនជាតិឥណ្ឌាបុរាណ។
តាមរយៈការដង្ហើមចូល-ចេញ
អុកស៊ីហ្សែនក្នុងសួតនឹងចរាចរ
ជួយឱ្យសរសៃប្រសាទបានសម្រាក។
អាស្រ័យហេតុនេះ
មនុស្សមានអារម្មណ៍នឹងនរបន្ថយសម្ពាធ
អស់កំម្លាំង
និងឆាប់គេងស្កប់”៕
ដកស្រង់ចេញពីការសែតរស្មីកម្ពុជា
No comments:
Post a Comment