១. ដោយចំហុយបន្លែជំនួសឱ្យស្ងោរ
ការស្ងោរបន្លែវានិងធ្វើឱ្យសារជាតិអង់ស៊ីដេន នៅក្នុងបន្លែបាត់បង់ស្ទើរតែ៨០ភាគរយ ក៏ប៉ុន្តែការចំហុយវាបាត់បង់ត្រឹមតែពី២០-៣០ភាគរយតែប៉ុណ្ណោះ ហើយថែមទាំងក្សាបានវីតាមីនសេទុកទៀតផង។
២. វីតាមីនរួម
កាត់បន្ថយកំរឹតតប់ប្រមល់នឹងអាការៈកើតជំងឺគ្រុនផ្ដាសាយបានដោយការទទួលទានវីតាមីនរួមប្រភេទប៊ីអូទីកដែលអាចទិញបាននៅឱសថស្ថានទូទៅ។
៣. ទទួលដំណេកឱ្យបានគ្រាប់គ្រាន់
មនុស្សដែលទទួលទានដំណេកបានគ្រប់គ្រាន់ឬប្រមាណពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃនិងមានប្រព័ន្ធការពារល្អហើយរីងមាំជាមនុស្សដែលអត់ងងុយឬគេងមិនសូវលក់។
៤. សំអាតតុបំពេញការងារ
មេរោគភាគច្រើន ច្រើននៅលើតុការងារ ម៉ៅកុំព្យូទ័រ និងលើទូរស័ព្ទដៃរបស់លោកអ្នក ដូច្នេះតួរតែសំអាតតុ និងកុំព្យូរទ័រដោយទឹកថ្នាំសំអាតបែបអង់ទីប៊ីយូទីក និងគួរមានទឹកថ្នាំលាងដៃភ្ជាប់ទុកនៅក្នុងតុទៀតផង។
៥. ពន្លឺថ្ងៃបង្កើតប្រព័ន្ធការពារ
ទោះបីថាប្រព័ន្ធការពារស្រុកយើងមានកំដៅថ្ងៃខ្លាំងស្រាប់ទៅហើយក្ដីក៏ប៉ុន្តែប្រសិនបើយើងមិនត្រូវកំដៅសោះនោះ ក៏មានផលអាក្រក់បានដូចគ្នា គឺបង្កើតអាការៈស្រងូតស្រងាត់ ងងុយដេក បាត់បង់ថាមពលការងារក្នុងការសិក្សា។ ចំណែកឯការទទួលទានដំណេកនិងទទួលទានអាហារកើនច្រើនខុសប្រក្រតីអារម្មណ៍សិចចុះខ្សោយនិងមានស្មារតីខ្លី។ ដូច្នេះកុំភ្លេចនាំខ្លួនឯងទៅស្រូបយកខ្យល់អាកាលបរិសុទ្ធនិងកំដៅថ្ងៃផងដែរ។
៦. បន្ធូរអារម្មណ៍ដោយការបណ្ដែតខ្លួននៅក្នុងទឹក
ការបណ្ដែតខ្លួននៅក្នុងទឹកដោយចលនាដេកអណ្ដែតផ្ងារពោះឡើងលើដោយឱ្យទឹកជាអ្នកទ្រទំងន់រាងកាយរបស់យើងនោះ គឺការបន្ធូរបន្ថយបានទាំងសាច់ដុំនិងធ្វើឱ្យកើតមានភាពស្រស់ស្រាយទៀតផង។
៧. ធ្វើចិត្ត
ការធ្វើចិត្តខ្លួនឯងឬការរអ៊ូរទាំជាញឹកញាប់ថា រាងកាយយើងរឹងមាំប្រព័ន្ធការពារយើងមាំទាំរហូតដល់ចិត្តនាក់ជឿជាក់និងមានទំនុកចិត្តវាជួយឱ្យចិត្តរបស់នាក់បានរឹងមាំ និងមិនទន់ខ្សោយនៅពេលមានរោគគានៅពេលមកយាយី។
៨. ដើរកំសាន្តក្នុងហាងដើម្បីឱ្យរឹងប៉ឹង
ការធ្វើដំណើរកំសាន្ដមួយម្ដងកាលទោះជិតក្ដីឆ្ងាយក្ដី បើបានលីរបស់ទៅជាមួយក្នុងពេលជាមួយគ្នានោះ អាចចាត់ទុកបានថាជាការហាត់ប្រាណនិងបង្កើនអត្រាដកដង្ហើមដ៏ល្អមួយបាន។ ជាពិសេសប្រសិនបើធ្វើដំណើរ៤៥នាទី៥ដងក្នុងមួយសប្ដាហ៍ឬយ៉ាងហោចណាស់ឱ្យដើរបានពាក់កណ្ដាលម៉ោងក្នុងសំរាកថ្ងៃត្រង់។
៩. រក្សាទុកច្រាសដុសធ្មេញឱ្យបានល្អ
អ្នកគូររក្សាទុកច្រាសនៅក្នុងកែវដែលឃ្លាតពីមនុស្សក្នុងគ្រួសារនិងមានខ្យល់អាកាសៈចេញចូលបានល្អព្រោះមេរោគវាអាចលោតចេញពីច្រាសមួយកាន់ច្រាសមួយទៀតបាន។
១០.ឈប់ជក់បារី
បារីគឺមេនាំហេតុដ៏ចំបងនៃមេរោគសព្វសារពើទាំងរោគមហារីកសួតមហារីកបំពង់ខ្យល់ ព្រមទាំងការបន្ថយប្រព័ន្ធការពាររាងកាយរបស់ខ្លួនឯងទៀតផង។ ក្នុងនោះប្រសិនបើកើតរោគផ្ដាសាយគឺកើតញឹកញាប់បំផុតជាងអ្នកដទៃក្អក ឈឺករ៉ាំរៃ និងបាត់បង់បុគ្គលិកភាពព្រោះមានក្លិនមាត់មិនល្អ៕
Make snow
Thursday, September 5, 2013
ការទទួលទានស្រាល្មមអាចកាត់បន្ថយអត្រាកើតជំងឺរលាកសន្លាក់ឆ្អឹង
យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការទទួលទានស្រាល្មមកាត់បន្ថយអាត្រាជំងឺសន្លាក់ឆ្អឹងនិងការវិរត្តន៍របស់ជំងឺនេះ។
ក្រុមអ្នកស្រាវជ្រាវស្វីសបានតាមដានមនុស្សពេញវ័យ២៩០០នាក់ ដែលមានជំងឺ រលាកសន្លាក់ឆ្អឹងនិងការវិវត្តន៍របស់ជំងឺរលាកសន្លាក់ឆ្អឹង ហើយបានរកឃើញថា អ្នកទទួលទានស្រាតិចតួច បើប្រៀបធៀបជាមួយជាមួយអ្នកដែលមិនទទួលទានស្រាសោះ។
ប៉ុន្តែចំពោះអ្នកដែលទទួលទានស្រាច្រើនពេកមានការវិវត្តន៍ជំងឺឆ្អឹងខ្លាំងទៅវិញ។
លទ្ធផលដែលបានរាយការណ៍នៅក្នុងទិនានុប្បវត្តិឈ្មោះArthritis and Rheumatism គឺផ្អែកទៅលើភស្ដុតាងដែលបានមកពីការឆ្លុះកាំរស្មីអិច(X-ray) អំពីការខូចសន្លាក់ឆ្អឹងរបស់អ្នកជំងឺនិងការវិវត្តន៍របស់វារយៈពេលជាមធ្យម៤ឆ្នាំ។
ការសិក្សានេះដែលបានធ្វើឱ្យសកលវិទ្យាល័យUniversity Hospital of Geneva ធ្វើឡើងដំណាកគ្នានឹងការស្រាវជ្រាវលើសត្វពាហនៈកាលពីលើកមុន ដែលលើកឡើងថា ស្រាអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់ដោយកាត់បន្ថការហើមរលាក។
វេជ្ជបណ្ឌិត ហ្វីន បាននិយាយថាចាំបាច់ត្រូវធ្វើការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់ថាតើការទទួលទានស្រាល្មមដោយខ្លួនឯងអាចកាត់បន្ថយការវិវត្តន៍របស់ជំងឺសន្លាក់ឆ្អឹងមែនឬយ៉ាងណា។
ការសិក្សានេះក៏បានរកឃើញផងដែរថា ទំនាក់ទំនងរវាងការទទួលទានស្រានិងការវិវត្តន៍របស់ជំងឺសន្លាក់ឆ្អឹងនៅក្នុងចំណោមបុរស គឺច្បាប់ជាងស្រី្ដ។
វេជ្ជបណ្ឌិត ហ្វីន បាននិយាយថា គេមិនរំពឹងថា មានភាពខុសគ្នាដោយសារភេទនោះទេ ប៉ុន្តែលទ្ធភាពមួយនៅពីក្រោយវាអាចជាភាពខុសគ្នាទូទៅនូវបរិមាណស្រារវាងបុរសនិងស្រ្ដី។
បុរសប្រហែល២៧ភាគរយ នៅក្នុងការសិក្សានេះបាននិយាយថាពួកគេទទួលទានស្រាមួយកែវក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងស្រីមានតែ១៤ភាគរយប៉ុណ្ណោះ។
ការរកឃើញនេះ ក៏ស្នើឱ្យអ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង ដែលទទួលទានស្រាល្មមនោះ មិនគួរត្រូវបានលើកទឹកចិត្តឱ្យឈប់ទេ៕

ការអង្គុយស្ងៀមមួយកន្លែងអាចធ្វើឱ្យកើតជំងឺលើសឈាមទឹកនោមផ្អែមនិងប្រព័ន្ធរំលាយអាហារស្ពឹកស្រពន់
អ្នកប្រហែលជាចេញទៅរកកន្លែងហាត់ប្រាណទៅរកកន្លែងហាត់ប្រាណនៅពេលអាហារថ្ងៃត្រង់ ឬក៏ទៅរត់ហាត់ប្រាណនៅពេលអ្នកទៅដល់ផ្ទះ។ ប៉ុន្តែកិច្ចប្រឹងប្រែងបែបនេះនឹងមានប្រសិទ្ធភាពតិចតួចប្រសិនបើអ្នកចំណាយពេលវេលានៅសល់របស់អ្នកធ្វើអ្វីដែលអ្នកប្រហែលជាធ្វើនៅពេលឥឡូវនេះ គឺការអង្គុយស្ងៀមមួយកន្លែងនោះ។
នៅក្នុងការសិក្សាថ្មីៗជាច្រើនទៅលើប្រធានបទនេះ ក្រុមអ្នកឯកទេសព្រមានថា យើងគួរដឹងអំពីកៅអីអាចបង្កើតអត្រាកើតជំងឺលើសឈាម ប្រព័ន្ធរំលាយអាហារស្ពឹកស្រពន់និងឡើងទំម្ងន់។
ដោយជាមធ្យមមនុស្សម្នាក់អង្គុយជិត៩ម៉ោងក្នុងមួយថ្ងៃនៅក្នុងការិយាល័យនៅផ្ទះឬនៅក្នុងរថយន្ដ បើទោះបីជាមានការហាត់ប្រាណរាល់ថ្ងៃក៏ដោយក៏មិនទំនងជាទប់ស្កាត់អត្រាគ្រោះថ្នាក់ដោយសារតែការអង្គុយយូនៅកន្លែងនេះដែរ។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រស៊ុយអែតដែលត្រូវបានដកស្រង់សម្ដីនៅក្នុងទិនានុប្បវត្តិអង់គ្លេសឈ្មោះ Spors Medicine នាពេលថ្មីៗនេះបានបានឱ្យដឹងថា ការអង្គុយរយៈពេលយូរគួរ មានការព្រមានអំពីសុខភាពជាសាធារណៈ។
ខណៈដែលការប្រឈរពាក់ព័ន្ធនិងសាច់ដុំនៅត្រង់ខ្នងស្មា និងជើងនោះការអង្គុយស្ងៀមមួយកន្លែងមិនបានផ្ដល់បានផ្ដល់ជាសកម្មភាពវិជ្ជមានដល់រាងកាយទេហើយផ្ទុយទៅវិញបង្ខំឱ្យរាងកាយស្ថិតនៅក្នុងលក្ខណៈអសកម្ម៕

បញ្ចេញខាងក្រៅក៏មានឱកាសមានគភ៌ដែរ
បើនរណាម្នាក់គិតថា
ការរួមភេទហើយជិតឈានដល់ចំណុចកំពូលភាគីបុរសមានការដកបញ្ចេញមកខាងក្រៅ
អាចទប់ស្កាត់មិនឱ្យស្រ្ដីមានគភ៌បាននោះ
ជាការយល់ខុសទាំងស្រុងហើយ។
ឆ្លងតាមការស្រោវជ្រាវបង្ហាញ
ថាការរួមភេទមួយបែបនេះ
អត្រាមានគភ៌ក៏មានច្រើនផងដែរ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាការដែលបុរសបញ្ចេញខាងក្រៅ
ហើយស្រ្ដីមានគភ៌
ព្រោះខណៈពេលដែលស៊កបញ្ចូលមានទឹករំអិលលេចជ្រាបចេញមកមុន
ក្នុងនោះដោយមានទឹកកាមនៅលាយឡំជាមួយផង។
បើករណីមានទឹកកាមមានត្រឹមតែមួយអាចធ្វើការហែលឆ្លងកាត់ទៅលាយផ្សំជាមួយស៊ុតរបស់ស្រ្ដី
នោះឱកាសមានគភ៌នឹងកើតមានពិតប្រាកដ។
ក្រៅពីនេះ
បុរសជាច្រើនតែងយល់ច្រឡំថាខ្លួនឯងដកទាន់
ប៉ុន្ដែអារម្មណកំពុងត្រូវការ
ធ្វើឱ្យលេចចេញទឹកកាមមកមុនយើងមិនដឹងខ្លួន
ដូច្នេះឱកាសមានគភ៌ខ្ពស់ណាស់។
ទោះបីជាយ៉ាងណា
ការប្រើវិធីបញ្ចេញទឹកកាមមកផ្នែកខាងក្រៅរបស់បុរសក្នុងពេលរួមភេទ
ក៏ជាវិធីមួយការពារស្រ្ដីមិនឱ្យស្រ្ដីមានគភ៌យ៉ាងមានប្រសិទ្ធភាពចំពោះក្រុមមនុស្សខ្លះផងដែរ។
ប៉ុន្តែសម្រាប់ការការពារកាមរោគ
វិធីនេះមិនអាចធ្វើបានសោះឡើយ
ដោយសារថា
ក្នុងទឹករំអិលដែលបញ្ចេញក្នុងពេលរួមភេទអាចមានមេរោគ
ឬវីរុស HIV មកលាយឡំបានគ្រប់ពេល។
លាងដៃយ៉ាងដូចចម្ដេចឱ្យបានស្អាតបំផុត
ក្នុងខណៈពេលនេះ មានរោគថ្មីៗកើតឡើងជាបន្តបន្ទាប់ ធ្វើឱ្យយើងត្រូវប្រយ័ត្នក្នុងរឿងការធ្វើសម្អាតទាំងអាហារដែលទទួលទាន-ដៃដែលប៉ះកាន់អាហារដើម្បីការពារឆ្លងមេរោគ។
នេះជាការបង្ហាញលាងដៃដោយសាប៊ូ៦ដំណាក់កាល ដោយប្រើពេលយ៉ាងតិច៤០ទៅ៦០វិនាទី មុនទទួលទានអាហារត្រៀមចម្អិនអាហារក្រោយបន្ទោបង់ចាប់កាន់វត្ថុកខ្វក់ និងចាប់កាន់ចិញ្ជឹម ពិសេសសត្វស្លាប។
៦វិធីនៃការលាងដៃឱ្យស្អាតទាំងនេះមានដូចជាៈ
ដំណាក់កាលទី១៖ ដុសសាប៊ូសបាតដៃនិងច្រវែបម្រាមដៃផ្នែកបាតដៃទៅមកៗឱ្យបាន៥ដង ហើយពិសេសដុតសម្អិតសម្អាងត្រង់ចន្លោះម្រាមនីមួយៗ
ដំណាក់កាលទី២៖ ដុសសាប៊ូខ្នងដៃ និងច្រវែបម្រាមខ្នងដៃទាំង៥ ដោយដុសឱ្យជ្រះល្អតាមចន្លោះម្រាមនីមួយៗ។
ដំណាក់កាលទី៣៖ ដុសសាប៊ូម្រាមនិងគន្លាក់ម្រាមផ្នែកខ្នងដៃម្ខាងៗឱ្យបាន៥ដង។
ដំណាក់កាលទី៤៖ ដុសសាប៊ូម្រាមមេដៃម្ខាងៗឱ្យបាន៥ដង។
ដំណាក់កាលទី៥៖ ដុសសាប៊ូចុងម្រាម និងក្រចកដោយដុសដេញទៅបាតដៃម្ខាងៗដុសទៅមកៗឱ្យបាន៥ដង។
ដំណាក់កាលទី៦៖ ដុសសាប៊ូជុំវិញដៃឱ្យបានស្អាត ល្អ ដោយម្ខាងៗឱ្យបាន៥ដង៕

បន្លែ៦មុខជួយការពារក្រពះរបស់អ្នក
ក្រពះរបស់អ្នកអាចត្រូវគំរាមកំហែងដោយកត្ដាជាច្រើន ដូចជារបៀបរស់នៅមិនត្រូវ ហួសកម្លាំង គេងមិនលក់... អ្នកមានដឹងធ្វើយ៉ាងណាដើម្បីការពារក្រពះរបស់អ្នកឱ្យបានល្អប្រសើរដែរឫទេ?
មនុស្សមួយចំនួនចង់កែប្រែឱ្យប្រសើសមត្ថកិច្ចក្រពះដោយវិធីប្រើថ្នាំ។ តែការពិតពពួកបន្លែខាងក្រោមនេះអាចការពារក្រពះរបស់អ្នកយ៉ាងប្រសិទ្ធភាព។
ការ៉ុត ការ៉ុតសម្បូរ Carotene ។ Carotene អាចត្រូវបានបំប្លែងទៅជា វីតាមីនA ក្នុងសរីរាង្គមនុស្ស។ អ្នកអាចទទួលទានការ៉ុតដើម្បីជំនួយដល់ផាលនិងថ្លើម បង្កើនសម្ថតកិច្ចផ្លូវពោះវៀននិងក្រពះ ការពារភ្នែក និងបង្កើនអង្គបដិបក្ខចំពោះជំងឺផ្សេងៗ។
ស្ពៃក្ដោប ស្ពៃក្ដោបផ្ទុកយ៉ាងច្រើននូវវីតាមីនU។ វីតាមីន K1 និង U អាចប្រឆាំងការរលាកក្រពះការពារស្រោមរំអិល និងធ្វើឱ្យថយចុះគ្រោះថ្នាក់កើតជំងឺក្រពះ ។ អ្នកជំងឺរលាយក្រពះ និងពោះវៀនអាចបន្ថយជំងឺដោយវិធីទទួលទានទឹកស្ពៃក្ដោប។ គេក៏អាចបន្ថែមទឹកឃ្មុំ និងទឹកផ្លែឈើដើម្បីជួយឱ្យស្នាមរលាកឆាប់សះ។
បន្លែពួយឡេង ពួយឡេងសម្បូរសែលុយឡូស។ ការស្រូបយកសែលុយឡូសគ្រប់គ្រាន់អាចជំរុញជាតិរំអិលក្រពះ និងជួយដល់ការបន្ទាបង់បានស្រួល ។ ប្រសិនអ្នកទទួលទានពួយឡេងជាប្រចាំ នោះថ្លើមពោះវៀន និងក្រពះរបស់អ្នកអាចត្រូវបានការពារល្អ។ ក្រៅពីនេះ ទទួលទានពុយឡេងអាចជំរុញការបញ្ចេញចោលរបស់ក្រពេញលំពែង និងកែប្រែឱ្យប្រសើរប្រព័ន្ធរំលាយអាហារ។
ដំឡូងបារាំង ដំឡូងបារាំងសម្បូរជាតិម្សៅ។ ក្រោយពេលទទួលទានចូលក្នុងសរីរាង្គវាអាចត្រូវបានបំប្លែងយ៉ាងឆាប់ទៅជាគ្លុយកូស។ វាអាចការពារក្រពះរបស់អ្នកនិងជំរុញជាតិរំអិលក្រពះ និងពោះវៀន។
ដំឡូងជ្វា ដំឡូងជ្វាផ្ទុកយ៉ាងច្រើននូវ ប្រូតេអ៊ីន, ស្ករ, វីតាមីន, ជាតិខ្លាញ់, កាល់ស្យូម, អំបិល, ដែក … ។ ទទួលទានដំឡូងជ្វាក្នុងបរិមាណសមលម្មអាចជួយអ្នកចិញ្ចិមថែទាំផាល, ក្រពះ, តម្រងនោម និងស្បែក។
ល្ពៅ ល្ពៅជ្វាPectin។ Pectin មានប្រសិទ្ធអាចស្រូបយកពពួកបាក់តេរីនិងសារជាតិពុល ដូចជាលោហធាតុធ្ងន់ដើម្បីសម្អាតសរីរាង្គអ្នក។ ទន្ទឹមនោះPectin អាចការពារក្រពះរបស់អ្នក និងបន្ថយការរលាកក្រពះ៕

Subscribe to:
Posts (Atom)