Make snow

Thursday, September 5, 2013

ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​អាច​ធ្វើ​ឱ្យ​កើត​ជំងឺ​លើស​ឈាម​ទឹក​នោម​ផ្អែម​និង​ប្រព័ន្ធ​រំលាយ​អាហារ​ស្ពឹក​ស្រពន់

អ្នក​ប្រហែល​ជា​ចេញ​ទៅ​រក​កន្លែង​ហាត់​ប្រាណ​ទៅ​រក​កន្លែង​ហាត់​ប្រាណ​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់​ ឬ​ក៏​ទៅ​រត់​ហាត់​ប្រាណ​នៅ​ពេល​អ្នក​ទៅ​ដល់​ផ្ទះ។ ប៉ុន្តែ​កិច្ចប្រឹងប្រែង​បែប​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​តិច​តួច​ប្រសិន​បើ​អ្នក​ចំណាយ​ពេល​វេលា​នៅ​សល់​របស់​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ប្រហែល​ជា​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ គឺ​ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​នោះ។
    នៅ​ក្នុង​ការ​សិក្សា​ថ្មីៗ​ជា​ច្រើន​ទៅ​លើ​​ប្រធាន​បទ​នេះ​ ក្រុម​អ្នក​ឯក​ទេស​ព្រមាន​ថា យើង​គួរ​ដឹង​អំពី​កៅ​អី​អាច​បង្កើត​អត្រា​កើត​ជំងឺ​លើស​ឈាម​ ប្រព័ន្ធ​រំលាយ​អាហារ​ស្ពឹក​ស្រពន់​និង​ឡើង​ទំម្ងន់​។
    ដោយ​ជា​មធ្យម​មនុស្ស​ម្នាក់​អង្គុយ​ជិត​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ការិយាល័យ​នៅ​ផ្ទះ​ឬ​នៅ​ក្នុង​រថយន្ដ​ បើ​ទោះ​បី​ជាមាន​ការ​ហាត់ប្រាណ​រាល់​ថ្ងៃ​ក៏​ដោយ​ក៏​មិន​ទំនង​ជាទប់​ស្កាត់​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​តែការ​អង្គុយ​យូ​នៅ​កន្លែង​នេះ​ដែរ។
    យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ស៊ុយអែត​ដែល​ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​ទិនានុប្បវត្តិ​អង់គ្លេស​ឈ្មោះ​ Spors Medicine នាពេល​ថ្មីៗ​នេះ​បាន​បាន​ឱ្យ​ដឹង​ថា​ ការ​អង្គុយ​រយៈ​ពេល​យូរ​គួរ មាន​ការ​ព្រ​មាន​អំពី​សុខភាព​ជា​សាធារណៈ។
    ខណៈ​ដែល​ការ​ប្រឈរ​ពាក់ព័ន្ធ​និង​សាច់​ដុំ​នៅ​ត្រង់​ខ្នង​ស្មា និង​ជើង​នោះ​ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​មិន​បាន​ផ្ដល់​បាន​ផ្ដល់​ជា​សកម្មភាព​វិជ្ជមាន​ដល់​រាងកាយ​ទេ​ហើយ​ផ្ទុយ​ទៅ​វិញ​បង្ខំ​ឱ្យ​រាងកាយ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​អសកម្ម៕

No comments:

Post a Comment