បើនរណាម្នាក់គិតថា
ការរួមភេទហើយជិតឈានដល់ចំណុចកំពូលភាគីបុរសមានការដកបញ្ចេញមកខាងក្រៅ
អាចទប់ស្កាត់មិនឱ្យស្រ្ដីមានគភ៌បាននោះ
ជាការយល់ខុសទាំងស្រុងហើយ។
ឆ្លងតាមការស្រោវជ្រាវបង្ហាញ
ថាការរួមភេទមួយបែបនេះ
អត្រាមានគភ៌ក៏មានច្រើនផងដែរ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាការដែលបុរសបញ្ចេញខាងក្រៅ
ហើយស្រ្ដីមានគភ៌
ព្រោះខណៈពេលដែលស៊កបញ្ចូលមានទឹករំអិលលេចជ្រាបចេញមកមុន
ក្នុងនោះដោយមានទឹកកាមនៅលាយឡំជាមួយផង។
បើករណីមានទឹកកាមមានត្រឹមតែមួយអាចធ្វើការហែលឆ្លងកាត់ទៅលាយផ្សំជាមួយស៊ុតរបស់ស្រ្ដី
នោះឱកាសមានគភ៌នឹងកើតមានពិតប្រាកដ។
ក្រៅពីនេះ
បុរសជាច្រើនតែងយល់ច្រឡំថាខ្លួនឯងដកទាន់
ប៉ុន្ដែអារម្មណកំពុងត្រូវការ
ធ្វើឱ្យលេចចេញទឹកកាមមកមុនយើងមិនដឹងខ្លួន
ដូច្នេះឱកាសមានគភ៌ខ្ពស់ណាស់។
ទោះបីជាយ៉ាងណា
ការប្រើវិធីបញ្ចេញទឹកកាមមកផ្នែកខាងក្រៅរបស់បុរសក្នុងពេលរួមភេទ
ក៏ជាវិធីមួយការពារស្រ្ដីមិនឱ្យស្រ្ដីមានគភ៌យ៉ាងមានប្រសិទ្ធភាពចំពោះក្រុមមនុស្សខ្លះផងដែរ។
ប៉ុន្តែសម្រាប់ការការពារកាមរោគ
វិធីនេះមិនអាចធ្វើបានសោះឡើយ
ដោយសារថា
ក្នុងទឹករំអិលដែលបញ្ចេញក្នុងពេលរួមភេទអាចមានមេរោគ
ឬវីរុស HIV មកលាយឡំបានគ្រប់ពេល។
No comments:
Post a Comment