ក្នុងខណៈពេលនេះ មានរោគថ្មីៗកើតឡើងជាបន្តបន្ទាប់ ធ្វើឱ្យយើងត្រូវប្រយ័ត្នក្នុងរឿងការធ្វើសម្អាតទាំងអាហារដែលទទួលទាន-ដៃដែលប៉ះកាន់អាហារដើម្បីការពារឆ្លងមេរោគ។
នេះជាការបង្ហាញលាងដៃដោយសាប៊ូ៦ដំណាក់កាល ដោយប្រើពេលយ៉ាងតិច៤០ទៅ៦០វិនាទី មុនទទួលទានអាហារត្រៀមចម្អិនអាហារក្រោយបន្ទោបង់ចាប់កាន់វត្ថុកខ្វក់ និងចាប់កាន់ចិញ្ជឹម ពិសេសសត្វស្លាប។
៦វិធីនៃការលាងដៃឱ្យស្អាតទាំងនេះមានដូចជាៈ
ដំណាក់កាលទី១៖ ដុសសាប៊ូសបាតដៃនិងច្រវែបម្រាមដៃផ្នែកបាតដៃទៅមកៗឱ្យបាន៥ដង ហើយពិសេសដុតសម្អិតសម្អាងត្រង់ចន្លោះម្រាមនីមួយៗ
ដំណាក់កាលទី២៖ ដុសសាប៊ូខ្នងដៃ និងច្រវែបម្រាមខ្នងដៃទាំង៥ ដោយដុសឱ្យជ្រះល្អតាមចន្លោះម្រាមនីមួយៗ។
ដំណាក់កាលទី៣៖ ដុសសាប៊ូម្រាមនិងគន្លាក់ម្រាមផ្នែកខ្នងដៃម្ខាងៗឱ្យបាន៥ដង។
ដំណាក់កាលទី៤៖ ដុសសាប៊ូម្រាមមេដៃម្ខាងៗឱ្យបាន៥ដង។
ដំណាក់កាលទី៥៖ ដុសសាប៊ូចុងម្រាម និងក្រចកដោយដុសដេញទៅបាតដៃម្ខាងៗដុសទៅមកៗឱ្យបាន៥ដង។
ដំណាក់កាលទី៦៖ ដុសសាប៊ូជុំវិញដៃឱ្យបានស្អាត ល្អ ដោយម្ខាងៗឱ្យបាន៥ដង៕
No comments:
Post a Comment