១. ដោយចំហុយបន្លែជំនួសឱ្យស្ងោរ
ការស្ងោរបន្លែវានិងធ្វើឱ្យសារជាតិអង់ស៊ីដេន នៅក្នុងបន្លែបាត់បង់ស្ទើរតែ៨០ភាគរយ ក៏ប៉ុន្តែការចំហុយវាបាត់បង់ត្រឹមតែពី២០-៣០ភាគរយតែប៉ុណ្ណោះ ហើយថែមទាំងក្សាបានវីតាមីនសេទុកទៀតផង។
២. វីតាមីនរួម
កាត់បន្ថយកំរឹតតប់ប្រមល់នឹងអាការៈកើតជំងឺគ្រុនផ្ដាសាយបានដោយការទទួលទានវីតាមីនរួមប្រភេទប៊ីអូទីកដែលអាចទិញបាននៅឱសថស្ថានទូទៅ។
៣. ទទួលដំណេកឱ្យបានគ្រាប់គ្រាន់
មនុស្សដែលទទួលទានដំណេកបានគ្រប់គ្រាន់ឬប្រមាណពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃនិងមានប្រព័ន្ធការពារល្អហើយរីងមាំជាមនុស្សដែលអត់ងងុយឬគេងមិនសូវលក់។
៤. សំអាតតុបំពេញការងារ
មេរោគភាគច្រើន ច្រើននៅលើតុការងារ ម៉ៅកុំព្យូទ័រ និងលើទូរស័ព្ទដៃរបស់លោកអ្នក ដូច្នេះតួរតែសំអាតតុ និងកុំព្យូរទ័រដោយទឹកថ្នាំសំអាតបែបអង់ទីប៊ីយូទីក និងគួរមានទឹកថ្នាំលាងដៃភ្ជាប់ទុកនៅក្នុងតុទៀតផង។
៥. ពន្លឺថ្ងៃបង្កើតប្រព័ន្ធការពារ
ទោះបីថាប្រព័ន្ធការពារស្រុកយើងមានកំដៅថ្ងៃខ្លាំងស្រាប់ទៅហើយក្ដីក៏ប៉ុន្តែប្រសិនបើយើងមិនត្រូវកំដៅសោះនោះ ក៏មានផលអាក្រក់បានដូចគ្នា គឺបង្កើតអាការៈស្រងូតស្រងាត់ ងងុយដេក បាត់បង់ថាមពលការងារក្នុងការសិក្សា។ ចំណែកឯការទទួលទានដំណេកនិងទទួលទានអាហារកើនច្រើនខុសប្រក្រតីអារម្មណ៍សិចចុះខ្សោយនិងមានស្មារតីខ្លី។ ដូច្នេះកុំភ្លេចនាំខ្លួនឯងទៅស្រូបយកខ្យល់អាកាលបរិសុទ្ធនិងកំដៅថ្ងៃផងដែរ។
៦. បន្ធូរអារម្មណ៍ដោយការបណ្ដែតខ្លួននៅក្នុងទឹក
ការបណ្ដែតខ្លួននៅក្នុងទឹកដោយចលនាដេកអណ្ដែតផ្ងារពោះឡើងលើដោយឱ្យទឹកជាអ្នកទ្រទំងន់រាងកាយរបស់យើងនោះ គឺការបន្ធូរបន្ថយបានទាំងសាច់ដុំនិងធ្វើឱ្យកើតមានភាពស្រស់ស្រាយទៀតផង។
៧. ធ្វើចិត្ត
ការធ្វើចិត្តខ្លួនឯងឬការរអ៊ូរទាំជាញឹកញាប់ថា រាងកាយយើងរឹងមាំប្រព័ន្ធការពារយើងមាំទាំរហូតដល់ចិត្តនាក់ជឿជាក់និងមានទំនុកចិត្តវាជួយឱ្យចិត្តរបស់នាក់បានរឹងមាំ និងមិនទន់ខ្សោយនៅពេលមានរោគគានៅពេលមកយាយី។
៨. ដើរកំសាន្តក្នុងហាងដើម្បីឱ្យរឹងប៉ឹង
ការធ្វើដំណើរកំសាន្ដមួយម្ដងកាលទោះជិតក្ដីឆ្ងាយក្ដី បើបានលីរបស់ទៅជាមួយក្នុងពេលជាមួយគ្នានោះ អាចចាត់ទុកបានថាជាការហាត់ប្រាណនិងបង្កើនអត្រាដកដង្ហើមដ៏ល្អមួយបាន។ ជាពិសេសប្រសិនបើធ្វើដំណើរ៤៥នាទី៥ដងក្នុងមួយសប្ដាហ៍ឬយ៉ាងហោចណាស់ឱ្យដើរបានពាក់កណ្ដាលម៉ោងក្នុងសំរាកថ្ងៃត្រង់។
៩. រក្សាទុកច្រាសដុសធ្មេញឱ្យបានល្អ
អ្នកគូររក្សាទុកច្រាសនៅក្នុងកែវដែលឃ្លាតពីមនុស្សក្នុងគ្រួសារនិងមានខ្យល់អាកាសៈចេញចូលបានល្អព្រោះមេរោគវាអាចលោតចេញពីច្រាសមួយកាន់ច្រាសមួយទៀតបាន។
១០.ឈប់ជក់បារី
បារីគឺមេនាំហេតុដ៏ចំបងនៃមេរោគសព្វសារពើទាំងរោគមហារីកសួតមហារីកបំពង់ខ្យល់ ព្រមទាំងការបន្ថយប្រព័ន្ធការពាររាងកាយរបស់ខ្លួនឯងទៀតផង។ ក្នុងនោះប្រសិនបើកើតរោគផ្ដាសាយគឺកើតញឹកញាប់បំផុតជាងអ្នកដទៃក្អក ឈឺករ៉ាំរៃ និងបាត់បង់បុគ្គលិកភាពព្រោះមានក្លិនមាត់មិនល្អ៕
No comments:
Post a Comment