Make snow

Friday, August 26, 2011

១៥​យ៉ាង​សាង​សេច​ក្ដី​សុខ​

សេច​ក្ដី​សុខ​ពុំ​អាច​ទិញ​បាន​ដោយ​ប្រាក់ តែ​យើង​អាច​ស្ថាប​នា​វាឡើង​តាម​វិធី​១៦​ យ៉ាង​ដូច​ខាង​ក្រោម​។
គយ​គន់​ទូចិញ្ចឹម​ត្រី
ការ​សម្លឹង​មើល​ទូ​ចិញ្ចឹម​ត្រី​ អាច​កាត់​បន្ថយ​ស្រេ្ដស​និង​ធ្វើ​ឱ្យ​ថយ​ចុះ​សម្ពាធ​ឈាម​ ។ សូម្បី​តែ​ការ​មើល​ភាព​យន្ត​ឯក​សារ​ស្តី​អំពី​ត្រី ក៏​អាច​ធ្វើ​ឱ្យ​យើង​មាន​សេច​ក្ដី​សុខ​ដូច​គ្នា​ដែរ។
ពាក់​អាវ​ពណ៍​លឿង
តាម​ការ​សិក្សា​អំពី​ចិត្ត​វិទ្យា​នៃ​ពណ៌​បង្ហាញ ពណ៌​លឿន​ជួយ​ឱ្យ​ចិត្ត​យើង​រីក​រាយ​ មាន​ការ​ជឿន​ជាក់​លើ​ខ្លួន​ឯង​ មាន​ស្ថេរ​ភាព​អារម្មណ៍​ និង​មិត្ត​ភាព​ ។ វាក៏​ជួយ​ឱ្យ​យើង​កើត​មាន​គំនិត​ស្ថាបនា​ថ្មី ។ ដូច្នេះ​ការ​ពាក់​អាវ​ពណ៌​លឿង​អាច​លើក​ស្ទួយ​អារម្មណ៍​ និង​បង្កើន​ជំនឿ​ចិត្ត​ ព្រម​ទាំង​ជះ​ផល​ឱ្យ​អ្នក​នៅ​ក្បែរ​ខាង​មាន​សេក្ដី​សុខ​ទៀត​ផង​។
ពឹង​ពាក់​ថាមពល​នៃ​ផ្កា
លទ្ធ​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ ស្រទាប់​ត្របក​ផ្កា​មាន​អានុភាព​ពិសេស​ ដាស់​ភ្ញោច​មនុស្ស​ពី​អាការ​ងោក​ងុយ​ មិន​ស្រឡះ​មុខ​មាត់​ក្នុង​ពេល​ព្រឹក​បាន​ ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ល្អ​ មាន​សេចក្ដី​សុខ​ពេល​បាន​ឃើញ​ផ្កា​។
ទទួល​ទាន​ទឹក​ដោះ
ផលិត​ផល​ទឹក​ដោះ​សម្បូរ​ទៅ​ដោយ​ប្រូ​តេអីន​ដែល​អាច​ជួយ​កាត់​បន្ថយ​ស្រេ្ដស​ សម្រួល​អារម្មណ៍​ឱ្យ​ល្អ​ និង​ជួយ​បង្កើន​ការ​ចង់​ចាំ​នៃ​ខួរ​ក្បាល​ ។
គយ​គន់​ទេស​ភាព​ស្អាតៗ
អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ ដែល​មាន​ទេស​ភាព​ស្អាត​ៗ អ្នក​ជំងឺ​ក្នុង​បន្ទប់​ដែល​មាន​តែ​ជញ្ជាំង​ថ្ម ។​ ឈាន​ចេញ​ពី​ទ្រឹស្ដី​នេះ​ យើង​អាច​យក​វាទៅ​ប្រើ​ក្នុង​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន​។ ប្រសិន​បើ​យើង​មើល​តាម​បង្អួច​ឆ្ពោះ​ទៅ​កាន់​ទេស​ភាព​ស្អាត​ៗ យើង​នឹង​មាន​អារម្មណ៍​ស្រស់​បស់​ ថយ​ចុះ​សម្ពាធ​អារម្មណ៍​និង​បណ្ដុះ​ទស្សនៈ​ល្អ ។ តែ​បើ​ទិដ្ឋ​ភាព​ខាង​ក្រៅ​បន្ទប់​មិន​ល្អ អ្នក​គួរ​យក​គំនួរ​ ឫ​រូប​ថត​ដែល​មាន​ទេស​ភាព​ស្អាត​ៗ​មក​បិទ​បន្ទប់​ជំនួស​វិញ​។
ស្រង់​ក្លិន​ក្រអូប​
ក្លិន​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​ស្រ​ឡះ​ល្អ​ និង​មាន​សេចក្ដី​សុខ​ក្នុង​ការ​គិត​គូរ​ដល់​រឿង​ល្អៗ ដែល​មាន​ចំណែក​ជួយ​បំបាត់​ស្រ្ដេស​ និង​ធ្វើ​ឱ្យ​អារម្មណ៍​ល្អ​ប្រសើរ​ ។ ចូរ​សាក​ល្បង​យក​ទៀន​ក្រអូប​មក​អុជ​ ដើម្បី​ស្ថាបនា​អារម្មណ៍​សុខ​សាន្ដ​សម្រាប់​ខ្លួន​ឯង​។
លោត
ការ​លោត​ត្រឹម​តែ​៣០​វិនាទី​ ក៏​អាច​ជួយ​ឱ្យ​បេះដូង​និង​ សរសៃរ​ឈាម​រឹង​ប៉ឹង​ កាត់​បន្ថយ​ស្រេ្ដស​ ដាស់​ភ្ញោច​អារម្មណ៍​ឱ្យ​រស់​រវើក ។ អ្នក​មិន​ចាំ​បាច់​លោត​ញាប់​ពេក​ទេ​ ដោយ​គ្រាន់​តែ​លោត​ឆ្លាស់​ជើង​គ្នា​ឆ្វេង​ស្ដាំ​ប៉ុណ្ណោះ​។
ទំពារ​ស្ករ​កៅស៊ូ​
តាម​រយៈ​ការ​ដក​ពិសោធ​អំពី​ការ​ចង់​ចាំ​ គេឃើញ​ថា អ្នក​ទំពារ​ស្ករកៅ​ស៊ូ ព្រោះ​ការ​ទំពារ​ស្ករ​កៅ​ស៊ូ​ជួយ​បញ្ជូន​អុក​ស៊ី​ហ្សែន និង​គ្លុយ​កូស​ ទៅ​កាន់​ខួរ​ក្បាល​បាន​ច្រើន​ វា​ជួយ​បង្កើន​សមាធិ​នៃ​ការ​ចង​ចាំ​ និង​ជំរុញ​ឱ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ​ និង​មាន​អារម្មណ៍​ល្អ​ និង​មាន​អារម្មណ៍​ល្អ​និង​មាន​ជំនឿ​ចិត្ត​ទ្វេ​ឡើង​។
រាំ​បំបាត់​ភាព​តាន​តឹង
ការ​រាំ​គ្រប់​ប្រភេទ​ ជួយ​កាត់​បន្ថយ​ភាព​តឹង​តែង​ នៃ​សាច់​ដុំ ហើយ​ចង​ក្រង​ការ​ធ្វើ​ការ​នៃ​សាច់​ដុំ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ព្រម​ទាំង​ជួយ​បញ្ចុះ​សម្ពោធ​ឈាម​ទៀត​ផង​។
សើច​ខ្លាំងៗ
ការ​មើល​រឿង​កំប្លែង​ រឿង​គំនូរ​ជីវចល​ ការ​សម្លែង​កំប្លែង​ ឫ​ការ​ចេញ​ទៅ​លេង​សើច​សប្បាយ​ជា​មួយ​មិត្ត​ភក្ដិ​ ដែល​សុទ្ធ​សឹង​ជា​បរិយាកាស​នៃ​សំណើច​នោះ​ អាច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ និង​សេចក្ដី​សុខ​។ លទ្ធ​ផល​ស្រាវ​ជ្រាវ​អះអាង​ថា​ អ្នក​សើច​អាច​កាត់​បន្ថយ​អ័រ​ម៉ូន​ដែល​ជា​ដើម​ចម​នៃ​ស្រ្ដេស​ ។ ក្រៅ​ពី​នេះ​ វា​ជួយ​ឱ្យ​ខួរ​ក្បាល​បញ្ចេញ​សារ​ធាតុ​អេន​ដូហ្វីន​ ដើម្បី​ដាស់​ភ្ញោច​ឱ្យ​មាន​សេចក្ដី​សុខ​ផល​ដែរ​ ។​ បើ​អ្នក​សើច​ កាន់​តែ​ខ្លាំង​វានឹង​រឹត​តែ​បង្កើន​កោសិការ​ពារ​ ប្រព័ន្ធ​រាង​កាយ​កាន់​តែ​ច្រើន​ដែរ។
រៀប​ចំរបស់​របរ​ឱ្យ​មាន​សណ្ដាប់​ធា្នប់
នៅ​ពេល​យើង​ឃើញ​របស់​របរ​ផ្សេងៗ នៅ​រាត់​រាយ​គ្មាន​សណ្ដាប់​ធ្នាប់​ នឹង​ធ្វើ​ឱ្យ​យើង​កើត​ស្រ្ដេស​ ដោយ​មិន​ដឹង​ខ្លួន​ ។ វា​ធ្វើ​ឱ្យ​ជីព​ចរ​លោត​ញាប់​ខុស​ធម្មតា​ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។
លេង​ជា​មួយ​សត្វ​ចិញ្ចឹម​
យើង​អាច​សង្កេត​ឃើញ​ថា​ អ្នក​មាន​សត្វ​ចិញ្ចឹម​រមែង​មិន​សូវ​មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ សោក​សៅ​ទេ។ ដូច្នោះ​បើ​អ្នក​មាន​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ អាច​ចាត់​ទុក​ថា ជា​ប្រយោជន៍​យ៉ាង​ធំមួយ។ តែ​បើ​អ្នក​ពុំ​មាន​សត្វ​ចិញ្ចឹម​ទេ​ក៏​មិន​ជា​អ្វី​ដែរ​ ដោយ​អ្នក​គ្រាន់​តែ​ប្រឡែង​ ស្ទាប​អង្អែល​សត្វ​ ឫ​នៅ​ក្បែរ​សត្វ​ ចិញ្ចឹម​ក៏​បាន​ដែរ​ ។ លទ្ធ​ផល​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ការ​បាន​នៅ​ក្បែរ​សត្វ​ ធ្វើ​ឱ្យ​អ្នក​មាន​អត្រា​ដំណោល​បេះដូង​ចុះ​ទាប និង​កាត់​បន្ថយ​សម្ពាធ​ឈាម​។
រក​កន្លែង​ស្ងប់​ស្ងាត់​នៅ​ម្មាក់ ឯង​មួយ​ស្របក់
សំឡេង​ខ្ទរ​ខ្ទោរ​ គឺ​ជា​ប្រភេទ​នៃ​ស្រេ្ដស​រុំា​រ៉ៃ ដែល​ធ្វើ​ឱ្យ​រាង​កាយ​កម្រើក​រំពើក​មិន​ឈប់​ឈរ​ ។​ ពេល​ខ្លះ​សូម្បី​តែ​តេង​លក់​ទៅ​ហើយ​ ក៏​រាង​កាយ​នៅ​តែ​មាន​ប្រតិកម្ម​ ចំពោះ​សំឡេង​ដែរ។ ដូច្នោះ​ វា​ធ្វើ​ឱ្យ​យើង​ស្រ្ដេស​ ហើយ​ជះ​ផល​ទៅ​ដល់​ការ​កើន​ឡើង​នៃ​សម្ពោធ​ឈាម​ គាំង​បេះ​ដូង​ ឫ​កើត​អាការ​សុក​(Shock ) បាន​ ។វិធី​ដោះ​ស្រាយ​យ៉ាង​សាមញ្ញ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ស្ងប់​ស្ងាត់​នៅ​ក្នុង​ផ្ទះ​ ឫ​ចូល​​បណ្ណា​ល័យ​ វត្ត​ ឫ​ក៏​កន្លែង​ស្ងប់​ស្ងាត់​នៃ​សួន​សាធារណៈ​ក៏បាន​ ។
ឈរ​ឱ្យ​ត្រង់
ការ​ឈរ​កោង​ខ្នង​ ឫ​ឈរ​មិន​ត្រង់​ ធ្វើ​ឱ្យ​សាច់​ដុំ​និង​សរសៃរ​ពួរ​តឹង​ ហើយ​ជះ​ផល​ឱ្យ​ទ្រុឌ​ទ្រោម​ឆ្អឹង​កង​ខ្នង​ ហើយ​អាច​ប៉ះពាល់​ដល់​អវៈ​យវៈ​ផ្សេង​ទៀត​ផង។ម៉្យាង​ទៀត​បើ​អ្នក​មាន​រឿង​មិន​សប្បាយ​ចិត្ត​ ឫ​មាន​មនុស្ស​ធ្វើ​ឱ្យ​អ្នក​គិត​ខ្វាយ​ខ្វល់​ច្រើន​ ចូរ​ចេះ​ទប់​អារម្មណ៍​ និង​បណ្ដោយ​រឿង​រ៉ាវ​នោះ​ឱ្យ​រសាត់​ផុត​ទៅ​ ព្រម​ទាំង​អភ័យ​ទោស​ឱ្យ​ពួក​គេ​ផង​ ។​ បើ​អ្នក​អាច​ធ្វើ​បាន​បែប​នេះ​ សេច​ក្ដី​សោក​សៅ​ខ្វាយ​ខ្វល់​ទាំង​ប៉ុន្មាន​ក៏​នឹង​ រសាត់​ទៅ​បាត់​ដែរ។
ស្ថិត​ក្នុង​កន្លែង​ភ្លឺ
ការ​ស្ថិត​នៅ​ក្នុង​កន្លែង​ភ្លឺ​ មាន​ពន្លឺ​ព្រះ​អាទិត្យ​ចែង​ចាំង​ដល់​ នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿរ​ ព្រោះ​ពន្លឺ​ចូល​ទៅ​រំញោច​ខួរ​ក្បាល​ឱ្យ​បញ្ចេញ​សារ​ធាតុ​សូរ៉ូថូនិន​ ដែល​ជួយ​សម្រួល​ឱ្យ​អារម្មណ៍​យើង​ល្អ៕

Wednesday, August 24, 2011

អាហារ​ដែល​មិន​គូរ​ទទួល​ទាន​ចូល​គ្នា​


ការ​ចាប់​គូអាហារ​ដើម្បី​ទទួល​ទាន​(Food Combining) គ៏​ចាត់​ទុក​ថា​ជា​យុទ្ធ​សាស្ត្រ​មួយ​ក្នុង​ការ​ទទួល​ទាន​ ដែល​គេ​ជឿ​ថា អាហារ​ខ្លះ ក្រោយ​ពេល​ទទួល​ទាន​រួម​ជា​មួយ​គ្នា​ហើយ​នោះ​នឹង​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ឡើង​ ស្រប​ពេល​អាហារ​ប្រភេទ​ខ្លះ​ទៀត​បែរ​ជា​បង្ក​រោគ​ដល់​រាង​កាយ​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​អាហារ​ទាំង​ ៥​ ដែល​មិន​គួរ​ទទួល​ទាន​រួម៖
  • ​​  ទឹក​ការ៉ុត​​+ទឹក​បន្លែ : ​ព្រោះ​អង់​ស៊ីម​មួយ​ប្រភេទ​នៅ​ក្នុង​ទឹក​អាស៊ីដ​វា​ទៅ​បំ​ផ្លាញ​វីតាមីន​នៅ​ក្នុង​បន្លែ​អស់​ ។ ប្រសិន​បើ​ចង់​ទទួល​ទាន​ទឹក​ការ៉ុត​គួរ​ផឹក​តែ​មួយ​មុខ​ប្រសើរ​ជាង​។
  • ​  ជាតិអាកុល+គ្រឿង​ហើរ​ : អាហារ​ប្រភេទ​នេះ​អាច​ត្រូវ​មាត់​មនុស្ស​ជា​ច្រើន​នាក់ តែ​សូម​កុំ​ភ្លេច​ថា ទាំង​អាល់​កុល​ និង​ ម្ទេស​នីមួយៗ​សុទ្ធ​តែ​ជួយ​ជំរុញ​ចរន្ត​ឈាម​ដូច​គ្នា​ ។ ដូច្នេះ​សម្រាក់​អ្នក​កើត​រោគ​ប្រតិកម្ម​ ឫ លើស​ឈាម​ គួរ​ប្រយ័ត្ន​មុន​នឹង​ទទួល​ទាន​អាហារ​ពីរ​មុននេះ​រួម​គ្នា។
  •   តែ កាហ្វេ+ផ្លែ​ប្រ៊ូន : ទោះ​បី​ជា​ផ្លែ​ប្រ៊ូន​ជា​ទី​បណ្ដុំ​ទៅ​ដោយ​ធាតុ​ដែក​ក្ដី តែ​ដោយ​សារ​ទៅ​ប៉ះ​នឹង​សារ​ជាតិ​ម្យ៉ាង​ឈ្មោះ​ ថេននីន នី​ក្នុង <<តែ>> និង​ កាហ្វេ ដែល​ជា​អ្នក​រារាំង​ដ៏​ក្លៀវក្លា​មិន​ឱ្យ​ស្រូប​យក​ជាតិ​ដែក​បាន​នោះ​ ទោះ​បី​អ្នក​ព្យាយាម​ទទួល​ទាន​ច្រើន​យ៉ាង​ណា​ក្ដី​ ក៏​មិន​ទទួល​បាន​ប្រយោជន៍​ដែរ។
  • ​  ទឹកដោះ​គោ+បន្លែ : ផ្លែឈើ​សំបូរ​កាក​សរសៃរ​ វា​នឹង​រា​រាំ​មិន​ឱ្យ​ទទួល​បាន​ប្រយោជន៍​ពី​កាស់​ស្យូម​ និង​ខ្លាញ់​ពី​ទឹក​ដោះ​គោ​ ព្រោះ​ជាតិ​កាក​សរសៃរ​អាហារ​នឹង​ស្រូប​ទៅ​ចោល​អស់​គ្មាន​សល់​ ។​ ដូច្នេះ​ប្រសិន​បើ​ចង់​ទទួល​ទាន​គួរ​ទទួល​ម្ដង​មួយ​ៗ​ខុស​ពេល​គ្នា។
  •   របស់​ចៀន+ឪឡឹក​ : នាំ​ឱ្យ​ប្រ​ឈរ​មុន​និង​កា​រាក​រូស​ដោយ​សារ​ឪឡឹក​មាន​ធាតុ​ត្រជាក់​ មាន​ទឹក​ និង​ កាក​សរសែរ​ច្រើន​ក្រោយ​ពេល​ចូល​ទៅ​ដល់​ក្នុង​ពោះ​រួម​ទាំង​ខ្លាញ់​ផង​នោះ​​ អាច​ធ្វើ​ឱ្យ​ងាយ​រាក​រួស​៕

ស្អំក្ដៅ​ ត្រជាក់​ ព្យាបាល​ទល់​លា​មក​

ក្រៅ​ពី​ការ​ហាត់​ប្រាណ​ និង​ទទួល​ទាន​បន្លែ​ផ្លែឈើ​ ដែល​មាន​កាក​សរសៃរ​ច្រើន​ នៅ​មាន​ការ​ស្អំ​ពោះ​ ដោយ​ធាតុ​ក្ដៅ​ និង​ត្រជាក់​មួយ​ទៀត​ដែល​អាច​ ព្យាបាល​ការ​ទល់​លា​មក​ ឫ​ហើម​ច្រាល​ពោះ​បាន​។
វិធី​
ចាប់​ផ្ដើម​ដោយ​កម្ដៅ​មុន​ ដោយ​ជ្រលក់​ក្រណាត់​ស្អាត់​នៅ​ក្នុង​ទឹក​ពុះ​ ហើយ​ពូត​ឱ្យ​សើម​ល្អួតៗ។ បន្ទាប់​មក​យក​សំ្អ​គ្រប​លើ​ពោះ​ចំនួន​៣នាទី​ ចាំ​យក​ចេញ​។ រួច​ហើយ​ យក​ក្រណាត់​ស្អាត​ត្រាំ​ក្នុង​ទឹក​ត្រជាក់​(ទឹកកក) ហើយ​ពួត​ឱ្យ​សើម​ល្អួត​ៗ​ដូច​គ្នា​ មុន​នឹង​យក​មក​ស្អំ​គ្រប​ពោះ​ប្រមាណ​១​នាទី ។ ចូរ​បន្ត​ស្អំ​ក្ដៅ​ត្រជាក់​ឆ្លាស់​គ្នា​ប្រមាណ​១០ ២០​នាទី​ ដើម្បី​ជួយ​រំញោច​ឱ្យ​ពោះវៀន​ ធ្វើ​ការ​ជា​ប្រក្រតី​ឡើង​វិញ​។
ក្រៅ​ពី​នេះ​ ការ​ធ្វើ​ចិត្ត​ឱ្យ​សប្បាយរីក​រាយ​ និង​ជម្រុះ​ក្ដី​កង្វល់​ខ្វាយ​ចេញ​ឱ្យ​អស់​ក៏​មាន​ចំណែក​អាច​ជួយ​បាន​ដូច​គ្នា​ដែរ៕

អាហារ​ជួយ​បំប៉ន​ខួរ​ក្បាល

ដោយ​សារ​តែ​ខួរ​ក្បាល​ជា​អវយវះ​មួយ​សំខាន់​ជាង​គេ​ និង​ មាន​តែ​មួយ​ ដូច្នេះ​មើល​ថែ​ទាំ​ឱ្យ​អវយ​នេះ​ នៅ​មាន​សភាព​រឹង​មាំ​ជានិច្ច​នោះ​ជាកត្តា​មួយ​ដែល​មិន​គួរ​មើល​រំលង​ ។ ដូច្នេះ​យើង​មើល​ទាំង​អស់​គ្នា​ថា​ តើ​អាហារ​ប្រភេទ​ណា​ខ្លះ​ជួយ​ថែ​បំ​ប៉ន​ខួរ​ក្បាល​របស់​យើង​?
១  ជួស​ជុល​ខួរ​ក្បាលៈ ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ដែល​មាន​ច្រើន​នៅ​ក្នុង​ត្រី​សមុទ្រ​ទឹក​ជ្រៅ​ រួម​ទាំង​ត្រី​ផ្ទក់​ទឹក​សាប​ផង​ដែរ​ ។ អាហារ​ប្រភេទ​នេះ​ជួយ​ជុស​ជញ្ជាំង​កោ​សិកា​ប្រសាទ​ខួរ​ក្បាល​ ជួយ​បង្កើន​ប្រសិទ្ធ​​ភាព​ក្នុង​ការ​បញ្ជូន​ និង​​ទទួល​សញ្ញាប្រសាទ ។ បើ​ពោល​ឱ្យ​ងាយ​យល់​នោះ​គឺ​ធ្វើ​ឱ្យ​ងាយ​យល់​នោះ​គឺ​ធ្វើ​ឱ្យ​ខួរ​ក្បាល​វាល​វៃ​នោះ​ឯង ។
២  ជួយ​បន្ថែម​ថាម​ពល​ខួរ​ក្បាលៈ ដោយ​សារ​ប្រូតេអីន​ងាយ​រំលាយ​ហើយ​នោះ វា​ថែម​ទាំង​ផ្ដល់​ថាមពល​ខ្ពស់​ តែមិន​បណ្ដាល​ឱ្យ​​ធាត់​ ។ អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​វីតាមីន​ B2 ដែល​មាន​ច្រើន​នៅ​ក្នុង​ទឹក​ដោះ​គោ​ឆៅ​ ហើយ​សារ​សំខាន់​របស់​វា​គឺ​ជា​ប្រភព​លាង​ថាមពល​ជា​ចម្បង​ដល់​។
៣  កាត់​បន្ថយ​អាការ​គ្រោត​គ្រាត​នៅ​ក្នុង​ខួរ​ក្បាលៈ ដោយ​ការ​ទទួល​ទាន​ផ្លែ​ចេក​ ជាពិសេស​ចេក​អំ​បូង​ដែល​ជា​ប្រភព​ផ្តុំ​ដោយ​សារ​ជាតិ​ទ្រី​តូ​ហ្វេ ឫ អាស៊ីដ​អាមី​ណូ​មួយ​ប្រភេទ​ដែល​រាង​កាយ​នឹង​បំប្លែង​វា​ឱ្យ​ទៅ​សារ​ជាតិ​នៃ​សេចក្ដី​សុខ​ ឫ ហៅ​ថា<<សេរ៉ូតូនីន​ បាន>>
៤  ជួយ​បង្កើន​ការ​សញ្ជូន​សញ្ញា​ខួរ​ក្បាលៈ ដោយ​ការ​ទទួល​ទាន​ស៊ុត​ ព្រោះ​ក្នុង​ស៊ុត​មាន​សារជាតិ​អាហារ​ជា​ច្រើន​ ជា​ពិសេស​ ឡេស៊ីទីន​ ដែល​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​បញ្ជូន​សញ្ញា​សរសៃរ​ប្រសាទ​ ។ កុមារ​មនុស្ស​ពេញ​វ័យ​ជំទង់​ គួរ​ទទួល​ទាន​ស៊ុត​មួយ​ថ្ងៃ​មួយ​គ្រាប់​ ចំណែក​មនុស្ស​ចាស់​គួរ​ទទួល​ទាន​មួយ​សប្ដាហ៍​ ៣ ៤។
៥  ធ្វើ​ឱ្យ​ខួរ​ក្បាល​នៅ​ក្មេងៈ ដោយ​ផ្លែ​ប៊័រ​ ព្រោះ​នៅ​ក្នុង​សាច់​ផ្លែ​ប័រ​សំបូរ​ជាតិ​វិតាមីន​ E ដែល​ក្រៅ​ពី​ជួយ​ថែបំ​ប៉ន​ដល់​សោ​ភណ​ភាព​ស្បែក​ឱ្យ​នៅ​វ័យ​ខ្ចី​ហើយ​នោះ​ វា​ថែម​ទាំង​ជួយ​ថែ​ទាំ​ខួរ​ក្បាល​ឱ្យ​វាង​វៃ​បាន​ដូច​គ្នា​៕

Tuesday, August 16, 2011

បរិភោគ​អ្វី​ឱ្យ​មាន​ភាព​ចង់​ចាំ​បាន​ល្អ​ដល់​ចាស់​


អ្នក​ដឹង​ឫ​ទេ​ថា​ មនុស្ស​យើង​បាន​ប្រើ​ខួរ​ក្បាល​សម្រាប់​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​ការ​ធ្វើ​ការ​ងារ​ ឫ​ អាន​អក្សរ​ទេ​។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ ខួរ​ក្បាល​គិត​អ្វី​មិន​សួរ​ចេញ​ និង​ មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ផង។ តាម​ធម្មតា​ការ​ ធ្វើ​ការ​ងារ​របស់​ខ្លួន​ក្បាល​សុទ្ធ​តែ​មាន​ពាក់​ព័ន្ធ​ជា​មួយ​ប្រសិទ្ធ​ភាព​ចង់​ចាំ​ ។ មាន​សារ​ជាតិ​អាហារ​ច្រើន​ប្រភេទ​ដែល​មាន​ចំណែក​ជួយ​ឱ្យ​ខួរ​ក្បាល​ធ្វើការ​ងារ​បាន​ល្អ​ដែល​យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​បរិភោគ​ដូច​ខាង​ក្រោម៖
»បន្លែ​ប្រភេទ​ខ្ទឹម​បារាំង​ ម្ទេស​ ខ្ញី
មាន​សារ​ជាតិ​សំខាន់​ដែល​ជួយ​បន្ថែម​កោសិកា​ខួរ​ក្បាល​ និង ជួយ​ជំរុញ​ការ​បញ្ចេញ​សារជាតិ​<<អាក់​ស៊ីធីល​ខូលីន >>ដូច​នេះ​ជួយ​ឱ្យ​មាន​ភាព​ចង​ចាំ​យ៉ាង​ល្អ។
»​ស្លឹក​ត្រចៀក​ក្រាញ់
មាន​សារ​ជាតិ​ជួយ​ជំរុញ​ការ​រៀន​ចេះ​ដឹង​ដល់​ខួរ​ក្បាល​ ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​អាច​ឆ្លើយ​តប​រាល់​អ្វីៗ​បាន​ជាក់​លាក់​ មាន​អារម្មណ៍​​ហ្នឹង​ធឹង​ និង​ មាន​ភាព​ចង​ចាំ​ល្អ។
»​សាច់​សត្វ​
មាន​សា​ជាតិ​<<ថរិន​>> ដែល​គេ​ច្រើន​ជួប​ក្នុង​ប្រូ​តេ​អ៊ីន​សាច់​សត្វ​ប៉ុណ្ណោះ​។ ប្រូ​តេអ៊ីន​ប្រភេទ​នេះ​ជួយ​ជំរុញ​ដល់​ថាមពល​ខួរ​ក្បាល​។
»ត្រី​សមុទ្រ
មាន​អូ​មេ​ហ្គា-៣​ ជួយ​ឱ្យ​កោ​សិ​កា​ខួរ​ក្បាល​ធ្វើ​ការ​បាន​ប្រក្រ​តី​ ជួយ​កាត់​បន្ថយ​ការ​ភ្លេច​ភ្លាំង​មួយ​ផ្នែក​។
»គ្រាប់​រុក្ខជាតិ​
មាន​អាស៊ីដហ្វូលីក​(Folic) វីតាមីន​ B12​ និង វិតាមីន​ B6 ដូច​ជា​ក្នុង​កន្ទក់ អង្ករ​សំរប​ ដែល​អាហារ​ទាំង​នេះ​ជួយ​ជំរុញ​ខួរ​ក្បាល​ឱ្យ​មាន​ភាព​ចង​ចាំ​ដូច​គ្នា​។
»ប៉េង​ប៉ោះ
មាន​សារ​ជាតិ​ឡៃ​ខូ​ភីន​ សារ​ជាតិ​អុក​ស៊ីកដ​កម្ម​ ដែល​ជួយ​ការ​ពារ​កោ​សិកា​ពីការ​ត្រូវ​បំ​ផ្លាញ​របស់​រ៉ា​ឌី​កាល់​សេរី ដោយ​វា​អាច​បណ្ដាល​ឱ្យ​កើត​រោគ​វិកល​ចរិត​ ឫ​ រោគ​ភ្លេច​ភ្លាំង។
»ស្ពៃ​ប្រ៊ូខូលី
ជា​ប្រភព​រួម​នៃ​វីតាមីន ​K ដែល​ជួយ​ក្នុង​ការ​បន្ថែម​សក្ដានុ​ពល​ដល់​ការ​រៀន​ស្វែង​យល់​ និង​ ជួយ​បន្ថែម​សមត្តភាព​ក្នុង​ការ​ចង​ចាំ។
»សណ្ដែក​ បន្លែពណ៌​បែតង​ ស៊ុត​ អង្ករ​សំរូប
មាន​វិតាមីន​ Eជួយ​ក្នុង​ការ​ការ​ពារ​ភាព​ចង​ចាំ​ចុះ​ខ្សោយ។
»​គ្រាប់​ល្ពៅ
មាន​សារជាតិ​ស័ង្ក​សី​ដែល​ផ្ដល់​ភាព​សំខាន់​ក្នុង​ការ​ជួយ​បន្ថែម​ដល់​ភាព​ចង​ចាំ។​ បើ​សិន​បាន​បរិភោគ​គ្រាប់​ល្ពៅ​ក្នុង​មួយ​ថ្ងៃ​មួយ​ក្ដាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​បាន​ទទួរ​សារ​ជាតិ​ស័ង្កសី​គ្រប់​គ្រាន់​ចំពោះ​សេក្ដី​ត្រូវ​ការ​របស់​រាង​កាយ​។
ក្រៅ​ពី​អាហារ​ណែ​នាំ​ទាំង​នេះ​ហើយ​ ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ចិទ្យា​សាស្រ្ត​ជន​ជាតិ​អាមេរិក​បាន​រក​ឃើញ​ផង​ថា​ សារ​ជាតិ​គីមី​ក្នុង​ស្ករ​សូកូ​ឡា​ << តែ>> ទំពាំង​បាយ​ជូរ​ និង​ ផ្លែ​ប្លូបឺរី នៅ​ជួយ​ដល់​ភាព​ចង​ចាំ​ដោយ​​ជួយ​ឱ្យ​ឈាម​ក្នុង​ខួរ​ក្បាល​ធ្វើ​ចលនា​បាន​ល្អ​ ។ ក្រៅ​ពី​នេះ​ បើ​មាន​ការ​ហាត់​ប្រាណ​រួម​ផ្សំ​ផង​កាន់​តែ​ជួយ​ឱ្យ​ខួរ​ក្បាល​ធ្វើ​ការ​ងារ​កាន់​តែ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​៕

ចៀន​ប្រហិត​ត្រី​ឲ្យ​ឆ្ងាញ់

ប្រសិន​បើ​ថ្ងៃ​ណា​មួយ​អ្នក​ទិញ​ប្រហិត​សាច់​ត្រី​មក​ធ្វើ​ម្ហូប ហើយ​មាន​ក្លិន​ឆ្អាប​ខ្លាំង​នោះ​ បញ្ហា​នេះ​យើង​អាច​ដោះ​ស្រាយ​បាន​យ៉ាង​ងាយ​ ។ វិធី​ណែនាំ​ គឺ​យក​ប្រហឹត​ត្រី​ទៅ​ជ្រ​លក់​ក្នុង​ទឹក​ធម្មតា​ដែល​មាន​លាយ​ទឹក​ខ្មេះ ។ បន្ទាប់​ពី​ស្រង់​ទុក​ឲ្យ​ស្រស់​ទឹក​ល្អ​ហើយ​ ទើប​យក​វា​ទៅ​ចម្អិន​ជា​អាហារ​ស្ងោរ​ក៏​បាន​ ចៀន​ក៏​បាន​ ដោយ​លើក​នេះ​មិន​ត្រឹម​តែ​បាត់​ក្លិន​ឆ្អាប​ប៉ុណ្ណោះ​ទេ​ សូម្បី​រស​ជាតិ​របស់​វា​ក៏​ឆ្ងាញ់​ខុស​ប្លែក​ពី​ពេល​មុនៗ​ផង​ដែរ៕

ម្សៅ​ពោត​កម្ចាត់​កន្លាត

វិធី​សាម​ញ្ញា​ក្នុង​ការ​ម្ចាត់​កន្លាត​ចង្រៃ​ គឺ​ត្រូវ​យក​ម្សៅ​ពោត​លាយ​ជា​មួយ​កំ​បោរ​ ប្លាស្ទ័រ(ប្រើ​សម្រាប់​ បិទ​រុំ​របួស​បាក់​ឆ្អឹង​ ឫ​គ្រេច) ។ ក្នុង​អត្រា​ស្មើ​គ្នា​ ហើយ​យក​ទៅ​ដាក់​ក្នុង​កន្លែង​ដែល​កន្លាត​ចេញ​ចូល​ ។ ពេល​កន្លាត​ស៊ី​ល្បាយ​ម្សៅ​នេះ​កំបោរ​ប្លាស័រ​ នឹង​កករឹង​បណ្ដាល​ឱ្យ​កន្លាត​ស្លាប់​ភ្លាម​ ។​ វិធី​នេះ​ល្អ​ជាង​ប្រើ​ថ្នាំ​ពុល​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​៕

វិធី​លាយ​ម្សៅ​ជាមួយ​ខ្ទិះ​ឱ្យ​ចូល​គ្នា​ល្អ

ដើម្បី​លាយ​ម្សៅ​ជា​មួយ​ខ្ទិះ​ឱ្យ​ចូល​គ្នា​ល្អ យើង​ត្រូវ​ដាក់​ម្សៅ​ឱ្យ​រលាយ​ចូល​ទៅ​ក្នុង​ទឹក​ខ្ទិះ​ ពុំ​មែន​យក​ទឹក​ខ្ទិះ​មក​ចាក់​លាយ​លើ​ម្សៅ​កកដុំៗ។

Thursday, August 11, 2011

សាច់​មាន់ និង​ ការ៉ុត បង្កើត​ភាពស្គម​​ក្នុង​​រយះ​ពេល​ពីរ​សប្ដាហ៍​

រូមមន្ដ ​នេះ​ស៍ក្តិ​សម​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​ធ្វើការ​សម្រក​ទម្ងន់​ដោយ​ វិធី​បង្អត់​អាហារ​ពីព្រោះ​ទទួល​ទាន​ប៉ន្មាន​ក៏​មិន​បាច់​ខ្លាន​ឃ្លាន​នៅ​ ចន្លោះ​ពេល​ថ្ងៃ​ ។ ការ៉ុត​មាន​ជាតិ​សរសៃ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត​ ចំណែក​សាច់​ត្រង់​ទ្រូង​មាន​ ក៏​សឹង​តែ​មិន​មាន​ជាតិ​ខ្លាញ់​ឡើង​ធ្វើ​ឲ្យ​យើង​ទុក​ ចិត្ត​បាន​ថា​ អាហារ​ពីរ​មុខ​នេះ​មាន​កាឡូរីទាប​បំផុត។
តើ​គួរ​ធ្វើ​ដូច​ម្ដេច?
ប្ដូរ​អាហារ​ពេល​ល្ងាច​រាល់​ថ្ងៃ​មក​ជាការ៉ុត​ និង​ ទូ្រង​មាន់​អាំង​នួស​វិញ ដោយ​ប្រើ​ការ៉ុត​មួយ​ពេល​ ១-២ មើម ។ យើង​អាច​ទទួល​ទាន​ស្រស់​ៗ ឫ យក​ទៅ​ស្ងោរ​សិន​ក៏​បាន​ដែរ​។ ចំណែក​ ឯ​ទ្រូង​មាន់​ជា​ម្ហូប​ផ្ទាល់​ខ្លួន​របស់​អ្នក​ ចង់​ធ្វើ​បែប​ណា​ ប្រឡាក់​អាំង​ ស្ងោរ​ អប់​ បាន​តាម​ចំណូល​ចិត្ត​ ប៉ុន្តែ​ មិន​ត្រូវ​ទទួល​ទាន​សាច់​មាន់​ជាប់​ស្បែក​ ហើយ​ត្រូវ​ផឹក​តាម​ក្រោយ​ឲ្យ​បាន​ច្រើន​ៗ​រាល់​ពេល៕

អាហារ​ ៧​ ក្រុម​ជំនួយ​ដល់​ការ​វិវឌ្ឍ​ខួរ​ក្បាល​កុមារ

»ក្រុម​ទី​មួយៈ ធញ្ញជាតិ​មាន​ដូច​ជា បាយ​ ម្សៅ​ផលិត​ផល​ពី​ម្សៅ​ និង​គ្រាប់​ធញ្ញជាតិ​ដែល​អាហារ​ក្រុម​នេះ​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ ពោរ​ពេញ​ដោយ​ជីវ​ជាតិ​អាហារ​ជួយ​បំប៉ន​ខួរ​ក្បាល​កុមារ​ច្រើន​សន្ធឹក​សន្ធាប់។
»​ក្រុម​ទី​ពីរៈ បន្លែ​ជា​ក្រុម​អាហារ​មាន​ទាំង​ពពួក​កាបូ​អ៊ី​ដ្រាត​ វីតាមីន​រ៉ែ​ធាតុ​ កាក​សរសៃរ​អាហារ សារជាតិ​ប្រឆាំង​នឹង​បាក់​តេរី​ដែល​គួរ​ទទួល​ទាន​បន្លែ​ចម្រុះ​ពណ៌​ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​គ្រប់​គ្រាន់​។
»ក្រុម​ទី​បីៈ ផ្លែ​ឈើ​ ព្រោះ​ក្នុង​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ហ្វ្រុត​តូស​ វីតាមីន​ រ៉ែ​ធាតុ​ប្រភេទ​ខ្លះ​ កាកសរសៃរ​អាហារ​ និង​ មាន​សារ​ជាតិ​ប្រឆាំង​បាក់​តេរី​ ព្រម​ទាំង​សារ​ជាតិ​ពណ៌​ដែល​ហុច​ផល​ល្អ​ដល់​រាង​កាយ​​ និង​ខួរ​ក្បាល​។
»​ក្រុម​ទី​បួនៈ ប្រេង​ឆា​ គួរ​ប្រើ​ប្រេង​កន្ទក់​ ប្រេង​សណ្ដែក​ប្រេង​ម្កាក់​ ប្រេង​សណ្ដែក​ដី​ក្នុង​ការ​ចម្អិន​អាហារ​ ព្រោះ​ជាតិ​ប្រេង​ឆា​មាន​សារ​សំខាន់​ដល់​ការ​វិវឌ្ឍ​ខួរ​ក្បាល​ និង​ ប្រព័ន្ធ​សរ​សៃ​ប្រសាទ​។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រេង​ឆា​ក៏​ចំណែក​ផ្សំ​នៃ​កោ​សិ​កា​ខួរ​ក្បាល​ស្រោម​កោ​សិ​កា​សរសៃ​ប្រ​សាទ​ ព្រម​ទាំង​ជួយ​ផ្ដល់​វិតាមីន​ A វិតាមីន​D វិតាមីន​E និង​ វិតាមីនK អាច​ស្រូប​យក​ទៅ​ប្រើ​ការ​បាន​ល្អ​ដោយ​សារ​តែ​អាច​រលាយ​បាន​នៅ​ក្នុង​ប្រេង​។
»​ក្រុម​ទី​ប្រាំៈ ផលិត​ផល​ពី​ទឹក​ដោះ​ ទឹក​ដោះ​គោ​ជូរ​ ឈីស​ដោយ​អាហារ​ទាំង​អស់​នេះ​ជួយ​បំប៉ន​សរសៃ​ប្រសាទ​ឱ្យ​ដំណើរ​ការ​កាន់​តែ​ល្អ​​ រួច​ទាំង​ជួយ​ដល់​ឆ្អឹង​ និង​ ធ្មេញ​ឱ្យ​រឹង​មាំ​ល្អ​ទៀត​ផង។
»ក្រុម​ទី​ប្រាំ​មួយៈ ​ សាច់​សត្វ​ជា​ប្រ​ភព​​បណ្ដុំ​នៃ​ប្រូតេ​អ៊ីន​ ជួយ​ឱ្យ​រាង​កាយ​លូត​លាស់​ធំធាត់​ និង​ ជា​សមាធាតុ​គ្រាប់​ឈាម​ស​ និង​ គ្រាប់​ឈាម​ក្រហម​។ ក្រៅ​ពី​នេះ​ ជួយ​បង្កើត​ប្រព័ន្ធ​កាពារ​រាងកាយ​ និង​ជំរុញ​ការ​វិវឌ្ឍ​ដល់​ខួរ​ក្បាល​។
»ក្រុម​ទី​ប្រាំ​ពីៈ ក្នុង​នេះ​មិន​កំណត់​ថា គ្រាប់​សណ្ដែក​ក្រៀម​សណ្ដែក​ក្រ​ហម​ សណ្ដែក​ខ្មៅ​ ដោយ​អាហារ​ប្រភេទ​សណ្ដែក​ទាំង​អស់​នេះ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេង និង​ ជួយ​ជំរុញ​ការ​វិវឌ្ឍ​ដល់​ខួរ​ក្បាល​ផង​ដែរ៕

វិធី​រក្សា​ទុក​បន្លែ​ជីរ​បាន​យូរ

យើង​ប្រា​កដ​ជា​បាន​ដឹង​រួច​មក​ហើយ​ថា​ ពពួក​បន្លែ​ជីរ​នេះ​វា​ឆាប់​ស្វិត​ស្រពោន​បំ​ផុត​ជា​ពិ​សេស​ស្លឹក​ម្រះព្រៅ​ និង​ ស្លឹក​ជីរ​នាង​វាង។ ដូច្នេះ​ដើម្បី​រក្សា​ទុក​ស្លឹក​ជីរ​ទាំង​ពី​ប្រភេទ​ នេះ​ឱ្យ​នៅ​ប្រើ​ការ​បាន​យូរ​ថ្ងៃ​នោះ​ តើ​គួរ​ធ្វើ​បែប​ណា?
វិធី​ងាយ​បំផុត​ គឺ​បើ​ថ្ងៃ​ណា​មួយ​​ទិញ​មក​ហើយ​ប្រើ​ការ​មិន​អស់​ ប្រញាប់​បេះ​ស្លឹក​វា​ចេញ​ពី​ដើម​ឱ្យ​អស់​ រួច​ហើយ​សំដិល​ទុក​ចោល​ឱ្យ​ស្រស់​ទឹក​(ហាម​លាង​ទឹក) ។ បន្ទាប់​មក​យក​ស្លឹក​ជីរ​ទាំង​នោះ​ច្រក​ចូល​ទៅ​ស្បោង​មួយ​ រួច​ហើយ​ចងមាត់​ឱ្យ​ជិត​(តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​នៅ​មាន​ខ្យល់​សល់​ក្នុង​ស្បោង​) ។​ ចុង​ក្រោយ​យក​ស្បោង​ស្លឹក​ជីរ​ទៅ​ក្លា​ស្សេ​នៅ​ក្នុង​ថតទូទឹក​កក​ធម្មតា​ ។ លើក​នេះ​ស្លឹក​ជីរ​អ្នក​នៅ​ស្រស់​អាច​ប្រើ​ការ​បាន​យូរ​ថ្ងៃ​មិន​ខាន៕

ចិត​សម្បក​ផ្លែ​ប៉ោម​មិន​ឱ្យ​ខ្មៅ

ជានិច្ច​កាល​ផ្លែ​​​​ប៉ោម​ និង ផ្លែសារី​ ក្រោយ​ពេល​ចិត​សម្បក​វា​ហើយ​ សាច់​នឹក​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​ ឫ​ ជាំ​ភ្លាម​ ព្រោះ​សម្បក​ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​ឆាប់​ជាំ​ខ្មៅ​លឿន​បំផុត។ សភាព​ជាំ​ខ្មៅ​បែប​នេះ​ធ្វើ​ឱ្យ​បាត់​បង់​សោ​ភណ​ភាព​ និង​ លែង​មាន​អារម្មណ៍​គួរ​ឱ្យ​ចង់​ទទួល​ទៀត​ផង ។ ​ដូច្នេះ​ដើម្បី​ឱ្យ​ផ្លែ​ប៉ោម​ ឫ​ ផ្លែ​សារី​ក្រោយ​ពេល​ចិត​សម្បក​រួច​ហើយ​មិន​ឡើង​ខ្មៅ​ជាំ សូម​សាក​ល្បង​ធ្វើ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​នេះ៖
មុន​ពេល​ចិត​សម្បក​ផ្លែ​ប៉ោម ឫ ផ្លែ​សារី គួរ​ត្រៀម​អំបិល​ម៉ដ្ឋ​ប្រមាណ​ ១​ស្លាបព្រាកាហ្វេ​លាយ​ជា​មួយ​ទឹក​ ទុក​ក្នុង​កូន​ចាន​ដែក​មួយ​។​ក្រោយ​ពេល​ចិត​សម្បក​ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​ហើយ​ចូរ​ប្រញាប់​យក​វា​ទៅ​ត្រាំលាង​ជាមួយ​ទឹក​អំបិល​ដែល​បាន​ត្រៀម​ទុក​ ។​​ ធ្វើ​ដូច្នេះ​ក្រោយ​ពេល​ចិត​រៀប​ដាក់​ចាន​ហើយ​ សាច់​របស់​វា​មិន​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ​ទៀត​ឡើយ៕

វិធី​បំពង​ខ្ទឹម​ស​ឱ្យ​លឿង​ល្អ

បើ​អ្នក​មិន​យល់​ពី​វិធី​បំ​ពង​ទេ​នោះ ខ្ទឹម​បំពង​របស់​អ្នក​អាច​មាន​ពណ៌​មិន​គួរ​ទាក់​ទាញ​ ជា​ពិសេស​បាត់​បង់​ភាព​ស្រួយ​ក៏​ថា​បាន ។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឱ្យ​មើម​ខ្ទឹម​បំពង​របស់​អ្នក​មាន​ពណ៌​លឿង​ហើយ​ថែម​ទាំង​ស្រួយ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​ពិបាក​ ។
វិធី​ណែ​នាំ​គឺ​ពេល​អ្នក​កំពុង​បំពង​ សុំ​ឱ្យ​បង់​អំបិល​ម៉ដ្ឋ​បន្តិច​ នោះ​ខ្ទឹម​បំពង​នឹង​ឡើង​ពណ៌​លឿង​ស្រស់​ ហើយ​ថែម​ទាំង​មាន​ភាព​ស្រួល​ឆ្ងាញ់​គួរ​ឱ្យ​ចង់​ទទួល​ទាន​ទៀត​ផង៕

វិធី​កម្ចាត់​រោគ​មុន​ដំបូក


រោគ​មុន​ដំបូក​នេះ​វា​កើត​ចេញ​ពី​សាច់​ដុះ​នៅ​ក្នុង​ក្រពេញ​ញើស​មាន​លក្ខណៈ​ជា​គ្រាប់​ៗតូចៗ នៅលើ​ស្បែក​មុខ​ ។ មុន​ដំបូក​នេះ​នឹង​លេច​ចេញ​រូបរាង​កាន់​តែ​ច្បាស់​ក្រោយ​ពេល​ស្បែក​រង​នឹង​កម្ដៅ​ថ្ងៃ​ខ្លាំង​ ។ ភាគ​ច្រើន​រោគ​មុន​ម្យ៉ាង​នេះ​ច្រើន​កើន​នៅ​ក្រោម​ត្របក​ភ្នែក​ខុស​ប្លែក​ពី​រោគ​មុន​ធម្មតា​ ។ ដូច្នេះ​ប្រសិន​បើ​អ្នក​កំពុង​ប្រឈម​មុខ​និង​រោគ​មុន​ប្រភេទ​នេះ​ គួរ​ងាក​មក​សាក​ល្បង​ដោយ​ចាប់​ផ្ដើម​ដូច​ខាង​ក្រោមនេះ៖
ហាម​អត់​ងងុយ​ ហើយ​ព្យាយាម​គេង​ឲ្យ​បាន​លង់​លក់​ស្កប់​ស្កល់​ ។ ព្យាយាម​ទទួល​ទាន​បន្លែ​ឲ្យ​បាន​រាល់​ពេល ។ ឈប់​ធ្វើ​ម៉ាស្សា​លើ​ស្បែក​មុខ​ ខាត់​ស្បែក​មុខ​ ជូត​មុខ​ដោយ​ឈ្លី​ខ្លាំង​ៗ ឫ​កេះ​អេះ​ រួម​ទាំង​ញិច​មុន​ផង​ដែរ ។ គួរ​លុប​លាង​មុខ​ទៅ​តាម​ភាព​ចាំ​បាច់​មិន​ឲ្យ​លើស​ពី​២-៣​ផង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ជា​មួយ​ទឹក​ទទេ និង​មិន​ប្រើ​សាប៊ូ​ ឫ​ទឹក​ក្ដៅ​ឧណ្ឌ​ៗ ។ ចៀស​វាង​ការ​ប្រើ​ឱសថ​លាប​ព្យា​បាល​ប្រ​ភេទ​ REYINOIC Acid, Benzoyel peprxide Aha,Bha ។ ចៀស​វាង​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង​ និង​គួរ​លាប​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​ SPF 30 និង​ Pa++ ឲ្យ​ជាប់​រាល់​ថ្ងៃ​។ កត្តា​សំខាន់​ជាង​គេ​ មិន​ណែ​នាំ​ឲ្យ​ទិញ​ថ្នាំ​មក​ទទួល​ទាន​ខ្លួន​ឯង​ ហើយ​បើ​កើត​ច្រើន​តោង​ទៅ​ពិ​គ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ទើប​ជា​មធ្យោបាយ​ល្អ​បំផុត៕

Wednesday, August 10, 2011

ចង់​បាន​សក់​ស្អាត​មិន​ត្រូវ​កក់​រាល់​ថ្ងៃ​ឡើយ

លោក​ រ៉ូ​ប៊ីត​ វេ​ទីកា​ (Robert Vetice) អ្នក​រចនា​ម៉ូដ​សក់​ដ៏​ល្បី​ឈ្មោះ​របស់​តារា​ហូលី​វូដ​បាន​ណែ​នាំ​ថា បើ​ចង់​បាន​សក់​ស្អាត​មិន​ត្រូវ​កក់​រាល់​ថ្ងៃ​ទេ​ ពី​ព្រោះ​នឹង​ធ្វើ​ឱ្យ​សក់​ស្ងួត​ឆាប់​ដាច់​ និង​ គ្មាន​ទម្ងន់​ ដោយ​សារ​តែជាតិ​ប្រេង​​ធម្ម​ជាតិ​ពី​ស្បែក​ក្បាល​ត្រូវ​បាន​កម្ចាត់​អស់​ ។ ដូច្នេះ​គួរ​តែ​បណ្ដោយ​ឱ្យ​រាង​កាយ​ផលិត​ជាតិ​ប្រេង​ខាង​លើ​មក​ស្រោប​ និង​ បំប៉ន​សរសៃ​សក់​ឱ្យ​រលើប​រលោង​ខ្លះ​ផង​ដោយ​ការ​កក់​សក់​មួយ​សប្ដាហ៍​ ២-៣ ដង​ ក៏​ជា​ការ​គ្រប់​គ្រាន់​ហើយ​។ ប៉ុន្តែ​បើ​ជា​សនុស្ស​ដែល​មាន​សក់​ប្រេង​ ឫ​ ត្រូវ​ធ្វើ​ការ​ងារ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ប្រើ​កម្លាំង​បែក​ញើស​ច្រើន​ ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ​អាច​កក់​សក់​រៀង​រាល់​ថ្ងៃ​ប៉ុន្តែ​គួរ​តែ​ប្រើ​សាប៊ូ​ ឫ​ ក្រែម​បន្ទន់​សក់​បន្តិច​បាន​ហើយ៕

ព្យា​បាល​ភ្នែក​ម៉្ញូប​ក្នុង​រយៈ​ពេល​តែ​ ២០​ វិនាទី​

របប​គំហើញ​ថ្មី​មួយ​ពី​អាល្លឺ​ម៉ង់​ដែល​ប្រើ​ពេល​ព្យាបាល​ភ្នែក​ម៉្ញូប​ត្រឹម​តែ​ ២០​ វិនាទី​ ដោយ​ការ​បាញ់​ឡេស័រ​ប្រភេទ​ពិសេស​(Femto Second Laser) ចូល​ទៅ​កាន់​ជា​លិកា​កញ្ចក់​ភ្នែក​ផ្នែក​ក្នុង​ ដើម្បី​សម្រួល​ភាព​កោង​ធ្វើ​ឱ្យ​មើល​ឃើញ​ច្បាស់​ឡើង​វិញ​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់​បើក​កញ្ចក់​ភ្នែក​ទើប​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ និង​ មិន​បង្ក​ឱ្យ​ខូច​ជា​លិកា​ភ្នែក​អ្វី​ទាំង​អស់​ ក្រោយ​ការ​ព្យាបាល​ត្រឹម​តែ ២-៣ ម៉ោង​​អ្នក​ជំងឺ​អាច​ត្រ​ឡប់​ទៅ​អាន​សៀវភៅ​បាន​វិញ៕

វិតាមីន​បំ​ប៉ន​ជួយ​ឱ្យ​ស្បែក​ស្អាត

លោក​ស្រី​ ផានុវ៉ាត់ គ្រូ​ពេទ្យ​ឯក​ទេស​ខាង​សម្រស់​នៅ​មន្ទីរ​ពេទ្យ​ពី​យ៉ាក់​វេទ បាន​ណែ​នាំ​សុខ​ភាព​នារី​ដែល​ចង់​បាន​ស្បែក​ស្អាត​ភ្លឺ​ថ្លា​ថា គួរ​តែ​ទទួល​ទាន​វីតា​មីន​បំ​ប៉ន​ ដូច​ជា​ វីតាមីន​ C 500 មិល្លី​លីត្រ​ អូ​មេហ្គា​ ៣​ ប្រភេទ​ EPA ១០០ មិល្លី​លីត្រ​ សារ​ធាតុ​ចម្រាញ់​ពី​គ្រាប់​ទំ​ពាំង​បាយ​ជូរ ១០០​ មិល្លីលីត្រ E 400 IU និង​ខូអេន​សៃ​ឃ្យូ​ថិន​ ៣០​ មិល្លី​លីត្រ​ ឱ្យ​បាន​ជា​ប្រចាំ​រាល់​ថ្ងៃ​ក្រោយ​អាហារ​ពេល​ព្រឹក​ប្រមាណ​ជា ១-២ ខែ​ វីតាមីន​ទាំង​អស់​និង​ជួយ​ប៉ះ​ប៉ូវ​ និង​ ជំ​នួយ​ស្បែក​ឱ្យ​ថ្លាផូរ​ផង់៕

Monday, August 8, 2011

ស្ដៅ​ព្យា​បាល​ទឹក​នោម​ផ្អែម​

ជាតិ​ល្វីង​របស់​ស្ដៅ​មាន​ប្រយោជន៏​សម្រាប់​អ្នក​ជំងឺ​នោម​ផ្អែម​ រហូត​ដល់​ក្បួន​វេជ្ជ​សាស្រ្តបុរាណ បាន​យក​ស្ដៅ​ទៅ​ធ្វើ​ជា​រូប​មន្ដ​ព្យា​បាល​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង។ ថ្វី​បើ​ទឹក​នោម​ផ្អែម​ពុំ​មែន​ជា​ជំងឺ ដែល​អាច​ព្យាបាល​ជា​ដាច់​ស្រឡះ​ តែ​វា​ក៏​អាច​ជួយ​ទ្រ​ទ្រង់​អ្នក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ឱ្យ​មាន​សុខ​ភាព​ល្អ​ និង​មិន​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​សារ​ជំងឺ​នេះ​ខ្លាំង​។

រូបមន្ដទី១
  • យក​ស្ដៅ​ដាំ​ទឹក​ពិសា ឫ​នាំ​យក​ទៅ​ធ្វើ​ជា​អាហារ​ទទួល​ទាន​ក៏​បាន​ តែ​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​។ អ្នក​នឹង​បាន​ឃើញ​ថា ទឹក​នោម​ចាប់​ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដង​ៗ ហើយ​អាការ​ផ្សេង"​ គ៏​ចាប់​ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដង​ៗ ហើយ​អាការ​ផ្សេងៗ ក៏​ចាប់​ផ្ដើម​បាត់​បង់​ធូរ​រសាយ​ដែរ។
  • វិ​ធី​ដាំ​ទឹក​ គឺ​ត្រូវ​ប្រើ​ស្លឹក​ស្ដៅ​ ១​ក្ដាប់​ដោយ​ ជា​មួយ​ទឹក​ ៣ ៤​កែវ ដាំ​ឱ្យ​ពុះ​៥ ១០​នាទី​​ រួច​ទទួល​ទាន​ស្ដៅ​នេះ​មួយ​ថ្ងៃ​៣​ដង​មុន​ពេល​អាហារ​។
រូបមន្ដទី២
  • ប្រើ​ស្លឹក​ស្ដៅ​ស្រស់​ ១​គីឡូក្រាម​ ស្លឹក​ក្រូច​សើច​ស្រស់​១​គីឡូ​ក្រាម​ វល្លិ​បណ្ដូល​ពេជ្រ​ស្រស់​១​គីឡូក្រាម​ ដាក់​ទឹក​ឱ្យ​លិច​ ហើយ​ដាំ​ឱ្យ​ពុះ​ប្រមាណ ១០ ១៥​នាទី។ ចូរ​ទទួល​ទាន​ទឹក​ថ្នាំ​នេះ​ជំនួស​ទឹក​​ ដោយ​ទទួល​ទាន​១​កែវ​ រៀង​រាល់​៤​ម៉ោង​ម្ដង​។ ពេល​ទឹក​ថ្នាំ​សាប​ត្រូវ​យក​វត្ថុ​ធាតុ​ដើម​ថ្មី​មក​ដាក់​ស្ងោរ។ ទទួល​ទាន​ត្រឹម​តែ​៣​ឆ្នាំង​នឹង​បាន​ឃើញ​លទ្ធ​ផល​ជា​ពុំ​ខាន​។ ក្នុង​អំឡុង​ពេល​នេះ​ដែរ​ គួរ​ផ្អាក​ទទួល​ទាន​ទឹក​តែ​ កាហ្វេ​ អូ​វ៉ាន់​ទីន​ និង​បង្អែម​គ្រប់​ប្រ​ភេទ៕

កែ​បញ្ហា​សក់​ខ្លាញ់​


សក់​ខ្លាញ់​ គឺ​ជា​បញ្ហា​គួរ​ឱ្យ​រំខាន​មួយ ព្រោះ​វា​ធ្វើ​ ឱ្យ​សក់​ស្អិត​ងាយ​ប្រឡាក់​ធូលី​។ ខាង​ក្រោម​នេះ​ជា វិធី​កែ​បញ្ហ​សក់​ខ្លាញ់​ដោយ​ប្រើ​ល្ហុង​ទុំ។
ចូរ​យក​សាច់​ល្ហុង​ទុំ​មក​ច្របាច់​ឈ្លី​ឱ្យ​ម៉ដ្ឋ​ ហើយ​ យក​ទៅ​លាប​បំពោក​សក់​។ បន្ទាប់​មក​យក​បន្សែង​ពោះ​គោ​ ឫ​មួក​ងូត​ទឹក​មក​គ្រប​សក់​ទុក​ប្រមាណ​១០  ១៥​នាទី​ រួច​ចាំ​លាង​ចេញ​ដោយ​ទឹក​ស្អាត​ ហើយ​កក់​សក់​ជា​ធម្មតា​។ អនុវត្ត​បែប​នេះ មិនយូរ​ប៉ន្មាន​សក់​ លែង​ស្អិត​ខ្លាញ់​ទៀត​ហើយ៕

Friday, August 5, 2011

វិធី​ដុះ​ខាត់​ស្បែក​កម្ចាត់​ភាព​ខ្មៅ​ជាំ

មូល​ហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​យើង​មិន​រាប​ស្មើ​ល្អ និង​ ឡើង​ខ្មៅ​ស្រអាប់​នោះ​គឺ​ប្រព័ន្ធ​ចន្តរ​ឈាន​ និង​ ទឹក​រងៃ​មិន​ល្អ​ ដោយ​សារ​តែ​មាន​ជាតិ​ពុល​កកស្ទះ​ក្នុង​ស្បែក​។ ដូច្នេះ​ងាយ​យើង​គួរ​តែ​ធ្វើ​ការ​ខាត់​ស្បែក​ឱ្យ​បាន​ជា​ប្រចាំ​ដើម្បី​សឲកម្ចាត់​កាក​សំណល់​ ហើយ​វិធី​ខាត់​ស្បែក​ងាយៗ​គឺ​យក​ទឹក​ក្រូច​ឆ្មារ​ច្របាច់​មួយ​ផ្លែ​ ទឹក​ឃ្មុំ​ពីរ​ស្លាប​ព្រា​បាយ​ និង​ អំបិល​មួយ​កូន​ចាន​កូរ​បញ្ចូន​គ្នា។ បន្ទាប់​មក​យក​មក​ខាត់​ក្រឡឹង​ជារង្វង់​លើ​ស្បែក​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ស្បែក​ផ្នែក​ណា​ដែល​មាន​បញ្ហា​ខ្លាំង​ តែ​ប៉ុណ្ណឹង​ក៏​អាច​ជួយ​រំញោច​ចរន្ត​ឈាម​ទឹក​រងៃ​ក្នុង​រាង​កាយ​បាន​ហើយ៕

Thursday, August 4, 2011

ហូប​ចេក​មួយ​ថ្ងៃ​៣​ផ្លែ​ជួយ​ការពារ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​

អ្នក​វិទ្យា​សាស្រ្ត​ប្រាប់​ថា ការ​បរិភោគ​ចេក​មួយ​ថ្ងៃ​បី​ផ្លែ ក្រោយ​ពេល​បរិភោគ​ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​ដាច់​សរសៃ​ខួរ​ក្បាល​ដល់​ទៅ​២១%
អ្នក​ស្រាវ​ជ្រាវ​អង់​គ្លេស​ និង​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា​អាការ​សរសៃ​ឈាម​ខួរក្បាល​រួម​ត្បៀត ឫដាច់​អាច​ការ​ពារ​បាន​ដោយ​ការ​បរិភោគ​អាហារ​មាន​ប៉ូតា​ស្យូម​ច្រើន​ ដូច​ជា​ផ្ទី​ សណ្ដែក​ ទឹក​ដោះ​ ត្រី សណ្ដែក​ បារាំង​ និង​ចេក។
អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ការ​ទទួល​ទាន​ប៉ូតា​ស្យូម​មួយ​ថ្ងៃ​ ១៦០០​មីល្លី​ក្រាម​ អាច​ជួយ​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​បាន​១​ភាគ៥។
នេះ គឺ​ជា​មូល​ហេតុ​ដែល​អ្នក​វិទ្យាសាស្រ្ដ​ណែនាំ ឱ្យ​បរិភោគ​ចេក​៣​ផ្លែ​ក្នុង​១​ថ្ងៃ ព្រោះ​ចេក​មួយ​ផ្លែ​មាន​ប៉ូតាស្យូម​ប្រមាណ​ ៥០០មីលីក្រាម ដែល​អាច​ជួយ​ចញ្ចុះ​សម្ពាធ​ឈាម​ និង​គ្រប់​គ្រង់​វត្ថុ​រាវ​ក្នុង​រាង​កាយ​ឱ្យ​មាន​តុល្យ​ភាព៕

មិន​គួរ​បណ្តោយ​ឲ្យ​ទារក​យំ​លើស​ពី​២០​នាទី​ឡើយ

ក្នុង​នាម​ជា​មាតាបិតា​តែង​តែ​មាន​ការ​ស្រលាញ់​ថ្នាក់ថ្មម​កូន​ជា​ធម្មតា​។ មាន​អ្នក​ខ្លះ​ស្ទើរ​តែ​មិន​ហ៊ាន​ឲ្យ​កូន​យំ​មួយ​ម៉ាត់​ផង​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​មាន​ក្រិត​ក្រម​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ខុស​ៗពី​គ្នា​។ បែប​នេះ​ហើយ​ទើប​ក្នុង​នាម​ជា​មាតាបិតា​គួរ​ស្វែង​យល់​ពី​កត្តា​សំខាន់​មួយ​ចំនួន​នៅ​ពេល​ដែល​កូន​តូច​របស់​អ្នក​យំ​។ តើ​មាតាបិតា​មាន​តួនាទី​អ្វីខ្លះ​ប្រសិន​បើ​កូន​តូច​របស់​ខ្លួន​យំ​ខ្លាំង​? មាន​យោបល់​ មួយ​ចំនួន​តែង​និយាយ​ថា ក្មេង​មិន​ត្រូវ​ទំយើ​វាពេក​ទេ បើ​វាយំទុក​ឲ្យ​យំ​អស់​ចិត្ត​ទៅ​វា​យប់​ហើយ​ ដើម្បី​កុំ​ឲ្យ​វា​មាន​ទម្លាប់​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យោង​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​លោក​គ្រូ​ពេទ្យ​ជនជាតិ​អាមេរិច​គី​លោក Pini Rop Lynch បាន​សរសេរ​ជា​សៀវ​ភៅ​ថ្មី​មួយ​របស់​លោក​ថា​ប្រសិន​បើ​ទារក​ស្រែក​យំ​ចាប់​ពី​២០​ នាទី​ឡើង​ទៅ​ខួរ​ក្បាល​របស់​ទារក​នោះ​អាច​ទទួល​រង​នូវ​ការ​បំផ្លាញ​។
      ក្នុង​ពេល​ដែល​ទារក​ចាប់​ផ្តើម​ស្រែក​យំ​មិន​យប់​ឈរ​នោះ​ ហើយ​ប្រសិន​បើ​លោក​អ្នក​ជា​មាតាបិតា​មិន​រវីរវល់​ចំពោះ​វា​ ពួក​វា​នឹង​អាច​ស្រែក​យំ​ទាល់​តែ​ខ្សោះ​ខ្យល់​ទើប​ឈប់​ដោយ​ខ្លួន​ឯង​។​ ប៉ុន្តែ​ទឹក​ចិត្ត​នៃ​ការ​អស់​សង្ឃឹម​ និង​សម្ពាធ​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ទារក​បញ្ចេញ​សារធាតុ​ម្យ៉ាង​ដែល​អាច​ជះ​ឥទិ្ធពល​អាក្រក់​ដល់​ខួរ​ក្បាល​របស់​វា​។ ដូ​ច្នេះ ប្រសិន​បើ​ហេតុ​ការណ៏​នទាំង​នេះ​កើត​ឡើង​ញឹក​ញាប់​ចំពោះ​ទារក​ វាអាច​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​រីក​ធំ​ធាត់​របស់​កូន​តូច​របស់​អ្នក​នា​ថ្ងៃ​អនាគត។ យ៉ាង​ណា​មិញ​ការ​បញ្ជាក់​បែប​ច្បាស់​លាស់​ថា​ មិន​មែន​បាន​ន័យ​ចា​គ្រាន់​តែ​កូន​យំ​តិច​ៗ ភ្លាម​ ហើយ​ទៅ​លើ​លួង​លោម​វា​ភ្លាម​នោះ​ទេ​ ព្រោះ​បើ​វា​គ្រាន់​តែ​យំ​តិចៗ​ក៏​ឈប់​ទៅ​វិញ​នោះ​ ពុំ​ចាំ​បាច់​លួង​លោម​វាឡើង​។ ផ្ទុយ​ទៅ​វិញ​បើ​កូន​នោះ​យំ​ស្រែក​ខ្លាំង​ទៅៗ​ មិន​ព្រម​ឈប់​នោះ​ទើប​មាតាបិតា​គួរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការលើក​វា​យក​មក​លួង​ដើម្បី​ឲ្យ​វា​បាត់​យំ​ មិន​ត្រូវ​បណ្ដោយ​ឲ្យ​វា​ស្រែក​យំ​រហូត​ដល់​លើស​ពី​ ២០​នាទី នោះ​ឡើយ៕

តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការ​ពារ​ស្នាម​អុជ​ខ្មៅ​ណៅ​លើ​ស្បែក​មុខ

បញ្ហា​ស្នាម​អុជ​ខ្មៅនិង​មុន​តូច​ៗ​នៅ​លើ​ស្បែក​មុខ​ពិត​ជា​មិត្ត​នារី​ គ្រប់​រូប​មិន​ចាប់​ជួប​មិន​ចង់​ប្រទេះ​នោះ​ទេ​។លក្ខណៈនៃ​ការ​កើត​អាច​មាន​ សណ្ឋាន់​ជា​បណ្ដោះ​អាសន្ន​ក្នុង​រយៈ​ពេល​មួយ​ជា​កំណត់​ដូច​ជា​ ស្នាម​ជាំ​ច្រើន​កើត​លើ​ស្រ្ដី​ដែល​មាន​ផ្ទៃ​ពោះ​ក្រោយ​ពេល​សម្រាល​បុត្រ​ រួច​ស្នាម​ទាំង​នោះ​ក៏​បាត់​ទៅ​វិញដោយ​ឯង។ ប៉ុន្តែ​ចំពោះ​លោក​អ្នក​មួយ​ចំ​នួន​ទៀត​ដែល​កើត​អុជ​ខ្មៅ​នៅ​លើ​ស្បែក​មុខ​ រយៈ​ពេល​យូរ​ ហើយ​មិន​បាក់​ចូរ​សាក​ល្បង​តាម​វិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ
ទឹក​ក្រូច​ឆ្មារ​ជាមួយ​ទឹក​គ្លីសេរីន(Glycerin)
  • លាយ​ទឹក​ក្រូច​ឆ្មារ​កន្លះ​ស្លាប​ព្រា​ការ​ហ្វេ​ជាមួយ​ទឹក​គ្លី​ សេរីន(Glycerin)រួច​យក​មក​លាប​ត្រង់​ចំនុច​ខ្មៅ​ បន្ទាប់​ពី​១៥​ នាទី​ត្រូវ​លាង​ចេញ​ដោយ​ទឹក​ស្អាត​។ គួរ​អនុវត្ត​១-២​ដង​ក្នុង​មួយ​សប្ដាហ៍។
មើម​ការ៉ុត
  • ការ​ប្រើ​មើម​ការ៉ុត​លាង​សម្អាត​ឲ្យ​ស្អាត​ចិត​សម្បក​ និង​ចិត​ជា​បន្ទះ​ស្ដើង​ៗ​រួច​យក​ទៅ​បិទ​លើ​ស្បែក​មុខ​ជា​រៀង​រាល់​ថ្ងៃ។
ស្លឹក​ម្លូ​ជា​មួយ​ប្រេង​ដូង​
  • កិន​ស្លឹក​ម្លូ​ឲ្យ​ម៉ង បន្ទាប់​មក​លាយ​ជា​មួយ​ប្រេង​បន្តិច​ រួច​យក​មក​លាប​ត្រង់​ស្នាម​អុច​ខ្មៅ​នោះ​អាច​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។
ម្សៅ​ល្មៀត​
  • យក​ម្សៅ​ល្មៀត​លាយ​ជា​មួយ​ស្លឹក​ជី​ក្រហម​កិន​ឲ្យ​ម៉ដ្ឋ​ បន្ទាប់​មក​លាយ​លើ​ផ្ទៃ​មុខ​ទុក​ចោល​១៥​នាទី ហើយ​លាង​ជា​មួយ​ទឹក​ស្អាត​ជូន​ដោយ​កូន​កន្សែង​ដែល​មាន​សភាព​ទន់​។
ទឹក​អំបិល​
  • ប្រើ​ទឹក​ក្ដៅ​ ហើយ​ដាក់​អំ​បិល​ក្នុង​សមាមាត្រ​មួយ​ភាគ​ដប់​ក្រាម​ រួច​ទុក​ឲ្យ​ត្រជាក់​យក​សំឡី​ជ្រលក់​ទឹក​នោះ​ហើយ​ជូត​លើ​មុខ​ដែល​មាន​ស្នាម​ មួយ​ថ្ងៃ​បីដង​ ព្រឹក ថ្ងៃត្រង់​ ល្ងាច​។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ ការ​ជូត​លើ​ផ្ទៃ​មុខ​មិន​ថា​ក្នុង​មធ្យោយ​បាយ​ណា​មួយ​នោះ​ទេ​មិន​ត្រូវ​ប្រើ ​កំ​លាំង​ដៃ​ធ្ងន់​ៗ ឫ​ជូត​មុខ​ដោយ​យក​ដៃ​កខ្វក់​ទៅ​ប៉ះ​លើ​ស្បែក​មុខ​ពេល​លាប​ល្បាយ​ទាំង​នោះ​ ទេ៕

Wednesday, August 3, 2011

ស្ករ​ជួយ​បឺត​សំណើម​របស់​នំខេក

វិធី​បង្ការ​មិន​ឲ្យ​នាំ​ខេត​ជាប់​ចាន​ ឫ​ក៏​សម្ភារ​ដាក់​ គឺ​អ្នក​គ្រាន់​តែ​រោយ​ស្ករស​ដាក់​លើ​ចាន​ ហើយ​ដាក់​នំ​ខេក​ពី​លើ​ ព្រោះ​ជាតិ​ស្ករ​អាច​ជួយ​បឺត​សំណើម​នៅ​ក្រោម​ស្រទាប់​នំ មិន​ឲ្យ​នំ​ខេក​ជាប់​ចាន​បាន​៕

សុរា​បំបាត់​ក្លិន​គ្រឿង​ក្នុង​របស់​សត្វ

ក្លិន​គ្រឿង​ក្នុង​សត្វ​ អាច​ធ្វើ​ឲ្យ​មនុស្ស​ ជា​ច្រើន​បដិសេធ​ មិន​ចង់​ភ្លក្ស​ទាល់​តែ​សោះ ប៉ុន្តែ​ប្រសិន​បើ​យក​គ្រឿង​ក្នុង​ទៅ​លាង​ទឹក​ ឲ្យ​ស្អាត​​ បន្ទាប់​មក​យក​ទៅ​ត្រាំ​នឹង​ស្រា​ ស ប្រមាណ​ ១០​នាទី​ ទើប​យក​ទៅ​លាង​ចេញ​ម្ដង​ទៀត​នោះ​ ក្លិន​ឆ្អាប ឫ​ក្លិន​ឃ្មិះៗ ដែល​មិន​ចូល​ចិត្ត​នោះ​ ក៏​ នឹង​បាត់​អស់​រលីង​មិន​ខាន​ថែម​ទាំង​ជួយ​បង្កើត​រស​ជាតិ​ដល់​គ្រឿង​ក្នុង​គួរ​ឲ្យ​ទទួល​ទៀន​ផង​៕

តិច​និក​ជ្រើស​រើស​ខោ​អាវ​ ឱ្យ​សម​នឹង​កូន​តូច

ការ​ជ្រើស​រើស​ខោ​អាវ​សម្រាប់​កូន​តូច​ អ្នក​គួរ​គិត​ពី​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ដើម្បី​កុំ​ឲ្យ​ទិញ​ខោ​អាវ​សល់​ចោល​ទទេៗ...
មិនគួរ​ទិញ​ខោអាវ​សម្រាប់​ក្មេង​ទើប​កើត ដល់​អាយុ​៣​ខែ​ ច្រើន​ពេក​នោះ​ទេ ព្រោះ​ក្មេង​ក្នុង​វ័យ​នេះ លូត​លាស់​លឿន​បំ​ផុត។
គួរ​ទិញ​អាវ​ដែល​បិទឡេវ នៅ​ខាង​មុខ ឫ​អាវ​ដែល​មាន​ចង់​ខ្សែ​នៅ​ខាង​ក្រោយ​ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការពាក់​។
គួរ​ជ្រើស​រើស​ យក​អាវ​ប្រភេទ​ណា​ដែល​មាន​ថ្នេរ​តិច​បំផុត​ និង​មិន​គួរ​មាន​រូប​ភាព​ច្រើន​ពេក​នោះ​ឡើង​ ព្រោះ​វា​រំ​ខាន​ដល់​កូន​តូច​ នៅ​ពេល​គេង។
គួរ​ទិញ​ខោ​អាវ​ណា​ដែល​ខ្យល់​អាច​ចេញ​ចូល​បាន​ស្រួល​ និង​ធ្វើ​ពី​អំបោះ​ ដើម្បី​សម្រួល​ដល់​សីតុណ្ហ​ភាព​របស់​រាង​កាយ​។
ចំពោះ​អាវ​យឺត​ គួរ​ជ្រើស​រើស​យក​អាវ​ណា​ដែល​មាន​ក និង​ដៃរ​លុងៗ។
ខោ គួរ​ជា​ប្រភេទ​សាច់​ក្រណាត់​យឺត​ ងាយ​ស្រួល​ស្លៀក​។
ប្រសិន​បើ​កូន​នៅ​ផ្ទះ គួរ​ឲ្យ​កូន​ស្លៀក​ពាក់​ឈុត​ខ្លី និង​មាន​ដៃ ទើប​ជាការ​ប្រសើរ៕

កាត់​បន្ថយ​ជំងឺ​លើស​ឈាម​ត្រូវ​តម​ចំណីខ្លះ

បើ​លោក​អ្នក​ខ្លាច​កើច​ជំងឺ​លើស​ឈាម​លោក​អ្នក​គួរ​តែ​យល់​ដឹង​ និង​ កាត់​បន្ថយ​នូវ​អាហារ​ប្រចាំ​ថ្ងៃ​ខ្លះ​ ដូច​ជា​ ផ្អក​ ឫ​កាត់​បន្ថយ​ការ​ទទួល​ទាន​អំបិល​ ស៊ុត​ គ្រឿង​ក្នុង​សត្វ​ ទឹក​ដោះ​គោ​ របស់​ផ្អែម​ៗ សុរា​ ស្រា​បៀរ ត្រូវ​កាត់​ឲ្យ​បាន​ទើប​ទទួល​បាន​សុវត្ថិភាព៕

ទឹក​ដូង​ធ្វើ​ឱ្យ​ផ្កា​អ័រ​គី​ដេ​លូត​លាស​ល្អ

ផ្កា​អ័រ​គី​ដេ ដែល​មាន​សភាព​ទន់​ខ្សោយ​ចំបាច់​ត្រូវ​ការ​ថែ​ទាំ​ ជា​ពិសេស​ចំ​ណើ​អាហារ​ដែល​ជួយ​ឲ្យ​ផ្កា​អ័រ​គី​ដេ​ស្រស់​ស្អាត​នោះ​គឺ​ទឹក​ដូង​។ សូម​អ្នក​យក​ទឹក​ដូង​ប្រ​ហែល​ជាមួយ​កំប៉ុង​ ស្រា​បៀរ​លាយ​ជា​មួយ​នឹង​ទឹក​ធម្មតា​ ១​ធុង​​កូរ​ឲ្យ​ចូល​សាច់​គ្នា​ រួច​យក​ទៅ​ស្រោច​ផ្កា​អ័រ​គី​ដេ​ជា​ រៀង​រាល់​ថ្ងៃ​ ។ ទឹក​ដូង​មាន​ជីវ​ជាតិ​អាហារ​ ជួយ​ធ្វើ​ឲ្យ​ផ្កា​អ័រ​គី​ដេ​លូត​លាស់​ល្អ៕

វិធី​ជ្រើស​រើស​ស៊ុត​ឱ្យ​បាន​ល្អ

ចំពោះ​ការ​ជ្រើស​រើស​ស៊ុត​នោះ​ គឺ​មិន​សូវ​ជា​ពិបាក​នោះ​ទេ​។ ស៊ុត​ដែល​មាន​ស៊ុត​ក្រហម​ច្រើន​ គឺ​លក្ខណៈ​ទ្រង់​ទ្រាយ​របស់​វា​ភាគ​ច្រើន​គឺ​មូល​ក្លុំ​ល្អ​ ហើយ​មើល​ទៅ​ធំ​។ ប៉ុន្តែ​បើ​ស៊ុត​មើល​ទៅ​មាន​លក្ខណៈ​រាង​ស្រួច​ ស៊ុត​នោះ​នឹង​មាន​ស៊ុត​ស​ច្រើន​ជាង​ស៊ុត​ក្រហម​។

ថ្លើម​មាន់​បំបាត់​អាការ​ក្មេង​ឈឺ​ពោះ

ក្មេង​ដែល​ឈឺ​ពោះ​ភ្លាមៗ​ អ្នក​ត្រូវ​រក​ថ្លើម​មាន់​មក​លីង​ជាមួយ​នឹង​ប្រេង​ រុក្ខជាតិល្មម​ឆ្អិន​ ហើយ​ឲ្យ​ក្មេង​ទទួល​ទាន​ទទេ​ ពោះ​ក្មេង​នឹង​បាត់​ឈឺ​បិញ​យ៉ាង​ឆាប់​រហ័ស​៕

ម្សៅ​ដំឡូង​កម្ចាត់​រំអិល​ត្រី


រំអិល​ត្រី​ប្រភេទ​ខ្លះ​ស្រ្តី​មេផ្ទះ​អាច​នឹង​នឿយ​ហត់​មិន​តិច​ទេសម្រាប់​ការលាង​ជម្រះ​ ហើយ​ក្លិន​ឆ្អាប​របស់​ត្រី​អាច​រំខាន​ភាព​ឆ្ងាញ់​ពិសា ។ ប៉ុន្តែ​អ្នក​អាច​សាក​ល្បង​យក​ត្រី​ទៅ​ក្រឡុក​ជា​មួយ​នឹង​ម្សៅ​ដំឡូង ហើយ​ទុក​ចោល​ប្រហែល​ ៥នាទី​។ បន្ទាប់​មក​យក​ទៅ​លាង​ទឹក​ចេញ​នោះ​ នឹង​ឃើញ​រំអិល​ត្រី​អស់​ដោយ​ងាយ៕

បំបាត់​ជ័រ​ខ្មៅ​របស់​ត្រយូង​ចេក

សម្រាប់​ករណី​ត្រយូង​ចេក​ក្រោយ​ពេល​ហាន់​ ហើយ​ជា​ចេញ​ជ័រ​ពណ៌​ខ្មៅ​មិន​គួរ​ឲ្យ​ចង់​ទទួល​ទាន​ទេ​ ។​ តែ​គេ​អាច​ដោះ​ស្រាយ​បាន​ ដោយ​ក្រោយ​ពេល​ហាន់​ហើយ​ប្រញាប់​យក​វា​ត្រាំ​ក្នុង​ទឹក​ ដោយ​ច្របាច់​ក្រូច​ឆ្មារ​ដាក់​ភ្លាម​ តែ​បើ​គ្មាន​ក្រូច​ឆ្មារ​ទេ​ អាច​យក​អំបិល​ទុំ​មក​ជំនួស​បាន​។ បើ​កាំ​បិត​ប្រើ​ប្រ​លាក់​នោះ​ គ្រាន់​តែយក​ក្រូច​ឆ្មារ​មក​ជូត​គឺ​ស្អាត​ហើយ​៕

ទឹក​កកទប់​ទល់​នឹង​អាការ​ពុល​រលក​


អាការ​ពុល​រលក​ ឫ​ពុល​ឡាន​​គេមាន​វិធី​អាច​កែខៃ​វា​បាន​ ដោយ​គ្រាន់​តែ​បៀម​ទឹក​កក​ដុំ​តូចៗ​ និង​យក​សំឡី​ញ៉ុក​ត្រចៀក​។ ប្រសិន​បើ​មាន​អាការ​ចង់​ក្អួត​ គួរ​ទទួល​អាហារ​ផង​ដែរ​ ប៉ុន្តែ​គួរ​ទទួល​ទាន​បន្តិច​ៗ​ដូច​ជា​ផ្លែ​ឈើ​ជា​ដើម​៕

វិធី​ជ្រើស​រើស​ទិញ​ក្ដាម​ល្អ


ដើម្បី​ជ្រើស​រើស​ក្តាម​ឲ្យ​ល្អ​នោះ​វា​មិន​ពិបាក​ឡើង​ ដោយ​អ្នក​គ្រាន់​តែ​សាក​ល្បង​ញល់​ភ្នែក​ក្ដាម​មើល​ ប្រសិន​បើ​ភ្នែក​នៅ​តែ​ក្រឡាប់​ចុះ​ឡើង​បាន បង្ហាញ​ថា ក្ដាម​នៅ​អស់​សាច់​ល្អ​ហើយ​ច្រើន​ តែ​បើ​ងាប់​សាច់​នឹង​តិច​ មិន​គួរ​យក​ទៅ​ចម្អិន​ជា​អាហារ​ទេ ព្រោះ​វាមិន​ឆ្ងាញ់​ឡើយ។ អ្នក​គួរ​ជ្រើស​រើស​ក្ដាម​ដែល​មាន​ទម្ងន់​ធ្ងន់​ ទើប​មាន​សាច់​ណែនគួរ​ឲ្យ​ចង់​ទទួល​ទាន​៕

ក្រូច​ពោធិ៍សាត់​ធ្វើ​ឱ្យ​មាន់​ដុត​ មាន​រស​ជាតិ​ឆ្ងាញ់​


ការ​ដុត​មាន់​ និង​ដុត​ទា គឺ​មាន​វិធី​ធ្វើ​ដើម្បី​ឲ្យ​វា​មាន​រស់​ជាតិ​ឆ្ងាញ់​នោះ​ គឺ​ក្រោយ​ពី​លោក​អ្នក​ស្រុស​ទឹក​បោច​រោម​ស្អាត​បាត​ហើយ​នោះ​ គឺ​ប្រើ​ក្រូច​ពោធិ៍សាត់​មួយ​ចំហៀង​លាប​ទៅ​លើ​ខ្លួន​វា​ឲ្យ​សព្វ​ មុន​នឹង​យក​វា​ទៅ​ដាក់​នៅ​ក្នុង​ម៉ាស៊ីន​អាំង​សាច់​នោះ​ព្រោះ​ក្រូច​ពោធិ៍​សាត់​វា​មាន​ប្រតិកម្ម​ជា​មួយ​សាច់​ធ្វើ​ឲ្យ​ទន់ ហើយ​ថែម​​ទាំង​មាន​រស​ជាតិ​ទៀត​ផង​៕

Monday, August 1, 2011

វិ​ធី​រក្សា​បាយ​ដំណើប

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ទុក​បាយ​ដំណើប​ឲ្យ​បាន​យូរ​ ព្រោះ​ជា​ធម្មតា​បាយ​ដំ​ណើប​នេះ​ឆាប់​ផ្អូម​បំផុត​ ពិសេស​ក្នុង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ប៉ុន្តែ​ពេល​នេះ​យើង​មាន​វិធី​ពិ​សេស​អាច​រក្សា​ទុក​បាយ​ដំណើប​ឲ្យ​នៅ​ល្អ​បាន​យូរ​មក​ជូន​ស្រ្ដី​មេ​ផ្ទះ​ទាំង​ឡាយ​ ដែល​និ​យម​ចូល​ចិត្ត​បាយ​ដំណើប។ វិធី​នោះ​ គឺ​បន្ទាប់​ពី​អ្នក​ពូត​បាយ​ដំណើប​ជា​ដុំៗ​រួច​រាល់​ហើយ​ណែ​នាំ​ឲ្យ​យក​ទៅ​ចំហុយ​នៅ​លើ​ភ្លើង​ខ្សោយ​ៗ បន្ត​រយៈ​ពេល​ ២០​នាទី​​ បន្ថែម​ទៀត​។ លើក​នេះ​អ្នក​ពិត​ជា​ចម្លែក​នៅ​ក្នុង​ចិត្ត​ព្រោះ​មើល​ឃើញ​ថា ​បាយ​ដំណើប​អាច​រក្សា​ទុក​បាន​យូរ​ជាង​មុន​ៗ៕

កូកាកូឡា​ជួយ​សម្អាត​ស្នាម​ខ្លោច​លើ​វត្ថុ​ប្រើប្រាស់

ប្រសិន ​បើ​អ្នក​ចម្អិន​អាហារ​មិន​ថា​ជា​ស្ងោរ​ ស្ល ឆា ចៀន​ ។ល។ ហើយ​ភ្លេច​ខ្លួន​ធ្វើ​ឲ្យ​ខ្លោច​ឆ្នាំង​ ឫ​ខ្ទះ​នាំ​ឲ្យ​ពិ​បាក​សម្អាត​នោះ ពេល​នេះ​លោក​អ្នក​មិន​ចាំ​បាច់​បារម្ភ​ទៀត​ឡើយ។ វិធី​ដោះ​ស្រាយ​គឺ​គ្រាន់​តែ​ចាក់​កូកាកូឡា​ ដែល​ជា​ភេស​ជ្ជៈ​ពេល​និយម​របស់​មនុស្ស​ស្ទើរ​ទូទាំង​ពិភពលោក​ក្នុង​ពេល​ បច្ចុប្បន្ន​នោះ​មួយ​កែវ​ចូល​ក្នុង​ឆ្នាំង​ដែល​ខ្លោច​បន្ទាប់​មក​បើក​គម្រប​ ឆ្នាំង​ និង​ទុក​ឲ្យ​វា​ពុះ​ប្រហែល​ ១ ២​ នាទី​ ទើប​យក​ទៅ​ដុស​លាង​សម្អាត់​ស្នាម​ខ្លោច​ ដែល​ពិ​បាក​សម្អាត​នោះ​ចេញ​បាន​យ៉ាង​ងាយ​ជាង​មុន​​មិន​ចាំ​បាច់​ខំ​ប្រឹង​ ដុស​នាំ​ឲ្យ​សឹក​គូទ​ឆ្នាំង​ដូច​មុន​នោះ​ទៀត​ទេ៕

វិធី​កម្ចាត់​ក្លិន​ឆ្អាប​ត្រីរ៉ស់

ស្រ្តី​មេ​ផ្ទះ​មួយ​ចំនួន​ធ្លាប់​ជួប​បញ្ហា​ក្លិន​ឆ្អាប​របស់​ត្រី​រ៉ស់ ឫ​ត្រី​ផ្ទត់​នៅ​ពេល​ដាំ​ស្ល។ ប៉ុន្តែ​ពេល​នេះ​អ្នក​អាច​កម្ចាត់​ក្លិន​ឆ្អាប​របស់​នៅ​ក្នុង​សម្ល​បាន​ហើយ​ ដោយ​មុន​នឹង​ដាក់​សាច់​ត្រី​រ៉ស់​ចូល​ទៅ​ក្នុង​ឆ្នាំង​សម្ល​ ណែនាំ​ឲ្យ​លោក​អ្នក​រង់​ចាំ​ឲ្យ​ទឹក​ពុះ​ រហូត​ធុំ​ក្លិន​គ្រឿង​សម្ល​ ទើប​ហាន់​រំដេង​ ៤​ ៥​ បន្ទះ​ស្ដើងៗ និង​ដំបែក​ល្មម​ដាក់​ ចូល​ក្នុង​ឆ្នាំង​មួយ​សន្ទុះ​សិន​ សឹម​ចាក់​ទឹក​ត្រី​ចូល។ រំដេង​នឹង​ជួយ​កម្ចាត់​ក្លិន​ឆ្អាប​​ថែម​ទាំង​ធ្វើ​ឲ្យ​ទឹក​សម្ល​របស់​លោក​អ្នក​មាន​រស់​ជាតិ​ឆ្ងាញ់​ទៀត៕

ចៀន​សាច់​ក្រក​ឲ្យ​ទន់​ឆ្ងាញ់

ក្មេង ​ៗ​ចូល​ចិត្ត​ញុំា​សាច់​ក្រក​ណាស់​ ប៉ុន្តែ​បើទិញ​មក​ដាក់​ចៀន​ភ្លាម​នោះ សាច់​ក្រក​នឹង​រឹង​។ ដូច្នេះ អ្នក​ត្រូវ​តែ​ដាំ​ទឹក​ឲ្យ​ពុះ​ សឹម​ដាក់​ស្ងោរ​សាច់​ក្រក​ឲ្យ​ឆ្អិន​ រួច​សំដិល​ឲ្យ​ស្ងួត​ ទើប​យក​ទៅ​ចៀន​ដោយ​ប្រើ​ភ្លើង​ល្មម​ៗ ពេល​នោះ​អ្នក​នឹង​ទទួល​បាន​សាច់​ក្រក​ដែល​ស្រួល​ខាង​ក្រៅ​ ហើយ​ខាង​ក្នុង​ទន់​ឆ្ងាញ់​ គួរ​ឲ្យ​ចង់​ទទួល​ទាន​៕

វីធី​ហាន់​ខ្ទឹម​បារាំង​កុំ​ឲ្យ​ផ្សា​ភ្នែក​

អ្នក​ធ្លាក់​សង្កេត​ដែល​ឫ​ទេ​ថា នៅ​ពេល​ហាន់​ខ្ទឹម​បារាំង​ម្ដងៗ យើង​តែង​តែ​ផ្សារ​ភ្នែក​រហូត​ទាល់​តែ​ហៀរ​ទឹក​ភ្នែក​។ ប៉ុន្តែ​ថ្ងៃ​នេះ​អ្នក​មិន​បាច់​ចំណាយ​ទឹក​ភ្នែក​ទៀត​ឡើយ​​ ដោយ​អ្នក​គ្រាន់​តែ​យក​ខ្ទឹម​បារាំង​ ដែល​ត្រូវ​ហាន់​នោះ​ទៅ​ដាក់​ត្រាំទឹក​ចោល​ប្រមាណ​ជា​២​នាទី រួច​សឹម​ស្រង់​យក​មក​ហាន់​ ដើម្បី​ធ្វើ​ម្ហូប​នេះ​ធានា​ថា អ្នក​នឹង​ហាន់​បណ្ដើរ​ញញឹម​បណ្ដើរ​ យ៉ាង​មាន​សេចក្ដី​សុខ៕

តិចនិក​ស្ងោរពង​ទា​ឲ្យ​ងាយ​ស្រួល​បក​សំបក

ពង​ទា​អាច​ធ្វើ​ជា​ម្ហូប​បាន​ច្រើន​យ៉ាង​ ដោយ​រាប់​ចាប់​ពី​ពង​ទា​ស្ងោរ​ឡើង​ទៅ​រហូត​ដល់​ខពង​ទា ដោយ​ម្ដង​ៗ​ត្រូវ​ការ​ពង​ទា​មាន​ចំនួន​ច្រើន​។ ចំណុច​នេះ​ដែរ​ កន្លង​មក​ស្រ្ដី​មេ​ផ្ទះ​តែង​តែ​ជួប​បញ្ហា​ការ​បក​សំបក​មិន​បាន​ស្អាត​ ដោយ​​សារ​ពេល​ខ្លះ​បក​ដោយ​សាច់​ស​ ធ្វើ​ឲ្យ​មាន​សភាព​ក្រហេង​ក្រហូង​ បាត់បង់​អស់​សោភណ្ឌភាព លែង​ចង់​ទទួល​ទាន​។ វីធី​ខាង​ក្រោម​នេះ អាច​ជួយ​បំបាត់​បញ្ហា​ទាំង​អស់​នោះ​បាន​ ដោយ​ដំបូង​ណែនាំ​ឲ្យ​អ្នក​យក​ស៊ុត​ដែល​ត្រូវ​ធ្វើ​ ខ​ទៅ​លាង​ទឹក​ឲ្យ​បាន​ស្អាត​។ បន្ទាប់​មក​ចាប់​ទឹក​ខ្មេះ​បន្តិច​ទៅ​ក្នុង​ទឹក​ ដែល​ត្រូវ​ស្ងោរ​ ឫ​ប្រសិន​បើ​គ្មាន​ទឹក​ស​ខ្មេះទេ អាច​ប្រើ​ក្រូច​ឆ្មា​មួយ​ចំហៀង​ផ្លែ ជំនួស​ក៏​បាន​ដែរ។ ជាតិ​ទឹក​ខ្មេះ ឫ​ក្រូច​ឆ្មារ​នឹង​ធ្វើ​ឲ្យ​ស៊ុត​ដែល​ស្ងោរ​ឆ្អិន​ហើយ​ងាយ​បក​ ធ្វើ​ឲ្យ​សាច់​ស៊ុត​នៅ​ល្អ​គួរ​ឲ្យ​ចង់​ទទួល​ទាន​បំផុត៕