Make snow

Tuesday, August 16, 2011

បរិភោគ​អ្វី​ឱ្យ​មាន​ភាព​ចង់​ចាំ​បាន​ល្អ​ដល់​ចាស់​


អ្នក​ដឹង​ឫ​ទេ​ថា​ មនុស្ស​យើង​បាន​ប្រើ​ខួរ​ក្បាល​សម្រាប់​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ​ជា​រៀង​រាល់​ថ្ងៃ​មិន​ថា​ការ​ធ្វើ​ការ​ងារ​ ឫ​ អាន​អក្សរ​ទេ​។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ ខួរ​ក្បាល​គិត​អ្វី​មិន​សួរ​ចេញ​ និង​ មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ផង។ តាម​ធម្មតា​ការ​ ធ្វើ​ការ​ងារ​របស់​ខ្លួន​ក្បាល​សុទ្ធ​តែ​មាន​ពាក់​ព័ន្ធ​ជា​មួយ​ប្រសិទ្ធ​ភាព​ចង់​ចាំ​ ។ មាន​សារ​ជាតិ​អាហារ​ច្រើន​ប្រភេទ​ដែល​មាន​ចំណែក​ជួយ​ឱ្យ​ខួរ​ក្បាល​ធ្វើការ​ងារ​បាន​ល្អ​ដែល​យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​បរិភោគ​ដូច​ខាង​ក្រោម៖
»បន្លែ​ប្រភេទ​ខ្ទឹម​បារាំង​ ម្ទេស​ ខ្ញី
មាន​សារ​ជាតិ​សំខាន់​ដែល​ជួយ​បន្ថែម​កោសិកា​ខួរ​ក្បាល​ និង ជួយ​ជំរុញ​ការ​បញ្ចេញ​សារជាតិ​<<អាក់​ស៊ីធីល​ខូលីន >>ដូច​នេះ​ជួយ​ឱ្យ​មាន​ភាព​ចង​ចាំ​យ៉ាង​ល្អ។
»​ស្លឹក​ត្រចៀក​ក្រាញ់
មាន​សារ​ជាតិ​ជួយ​ជំរុញ​ការ​រៀន​ចេះ​ដឹង​ដល់​ខួរ​ក្បាល​ ដែល​ធ្វើ​ឱ្យ​ខួរ​ក្បាល​អាច​ឆ្លើយ​តប​រាល់​អ្វីៗ​បាន​ជាក់​លាក់​ មាន​អារម្មណ៍​​ហ្នឹង​ធឹង​ និង​ មាន​ភាព​ចង​ចាំ​ល្អ។
»​សាច់​សត្វ​
មាន​សា​ជាតិ​<<ថរិន​>> ដែល​គេ​ច្រើន​ជួប​ក្នុង​ប្រូ​តេ​អ៊ីន​សាច់​សត្វ​ប៉ុណ្ណោះ​។ ប្រូ​តេអ៊ីន​ប្រភេទ​នេះ​ជួយ​ជំរុញ​ដល់​ថាមពល​ខួរ​ក្បាល​។
»ត្រី​សមុទ្រ
មាន​អូ​មេ​ហ្គា-៣​ ជួយ​ឱ្យ​កោ​សិ​កា​ខួរ​ក្បាល​ធ្វើ​ការ​បាន​ប្រក្រ​តី​ ជួយ​កាត់​បន្ថយ​ការ​ភ្លេច​ភ្លាំង​មួយ​ផ្នែក​។
»គ្រាប់​រុក្ខជាតិ​
មាន​អាស៊ីដហ្វូលីក​(Folic) វីតាមីន​ B12​ និង វិតាមីន​ B6 ដូច​ជា​ក្នុង​កន្ទក់ អង្ករ​សំរប​ ដែល​អាហារ​ទាំង​នេះ​ជួយ​ជំរុញ​ខួរ​ក្បាល​ឱ្យ​មាន​ភាព​ចង​ចាំ​ដូច​គ្នា​។
»ប៉េង​ប៉ោះ
មាន​សារ​ជាតិ​ឡៃ​ខូ​ភីន​ សារ​ជាតិ​អុក​ស៊ីកដ​កម្ម​ ដែល​ជួយ​ការ​ពារ​កោ​សិកា​ពីការ​ត្រូវ​បំ​ផ្លាញ​របស់​រ៉ា​ឌី​កាល់​សេរី ដោយ​វា​អាច​បណ្ដាល​ឱ្យ​កើត​រោគ​វិកល​ចរិត​ ឫ​ រោគ​ភ្លេច​ភ្លាំង។
»ស្ពៃ​ប្រ៊ូខូលី
ជា​ប្រភព​រួម​នៃ​វីតាមីន ​K ដែល​ជួយ​ក្នុង​ការ​បន្ថែម​សក្ដានុ​ពល​ដល់​ការ​រៀន​ស្វែង​យល់​ និង​ ជួយ​បន្ថែម​សមត្តភាព​ក្នុង​ការ​ចង​ចាំ។
»សណ្ដែក​ បន្លែពណ៌​បែតង​ ស៊ុត​ អង្ករ​សំរូប
មាន​វិតាមីន​ Eជួយ​ក្នុង​ការ​ការ​ពារ​ភាព​ចង​ចាំ​ចុះ​ខ្សោយ។
»​គ្រាប់​ល្ពៅ
មាន​សារជាតិ​ស័ង្ក​សី​ដែល​ផ្ដល់​ភាព​សំខាន់​ក្នុង​ការ​ជួយ​បន្ថែម​ដល់​ភាព​ចង​ចាំ។​ បើ​សិន​បាន​បរិភោគ​គ្រាប់​ល្ពៅ​ក្នុង​មួយ​ថ្ងៃ​មួយ​ក្ដាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​បាន​ទទួរ​សារ​ជាតិ​ស័ង្កសី​គ្រប់​គ្រាន់​ចំពោះ​សេក្ដី​ត្រូវ​ការ​របស់​រាង​កាយ​។
ក្រៅ​ពី​អាហារ​ណែ​នាំ​ទាំង​នេះ​ហើយ​ ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ចិទ្យា​សាស្រ្ត​ជន​ជាតិ​អាមេរិក​បាន​រក​ឃើញ​ផង​ថា​ សារ​ជាតិ​គីមី​ក្នុង​ស្ករ​សូកូ​ឡា​ << តែ>> ទំពាំង​បាយ​ជូរ​ និង​ ផ្លែ​ប្លូបឺរី នៅ​ជួយ​ដល់​ភាព​ចង​ចាំ​ដោយ​​ជួយ​ឱ្យ​ឈាម​ក្នុង​ខួរ​ក្បាល​ធ្វើ​ចលនា​បាន​ល្អ​ ។ ក្រៅ​ពី​នេះ​ បើ​មាន​ការ​ហាត់​ប្រាណ​រួម​ផ្សំ​ផង​កាន់​តែ​ជួយ​ឱ្យ​ខួរ​ក្បាល​ធ្វើ​ការ​ងារ​កាន់​តែ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​៕

No comments:

Post a Comment