ទឹកក្រូចឆ្មារជាមួយទឹកគ្លីសេរីន(Glycerin)
- លាយទឹកក្រូចឆ្មារកន្លះស្លាបព្រាការហ្វេជាមួយទឹកគ្លី សេរីន(Glycerin)រួចយកមកលាបត្រង់ចំនុចខ្មៅ បន្ទាប់ពី១៥ នាទីត្រូវលាងចេញដោយទឹកស្អាត។ គួរអនុវត្ត១-២ដងក្នុងមួយសប្ដាហ៍។
មើមការ៉ុត
- ការប្រើមើមការ៉ុតលាងសម្អាតឲ្យស្អាតចិតសម្បក និងចិតជាបន្ទះស្ដើងៗរួចយកទៅបិទលើស្បែកមុខជារៀងរាល់ថ្ងៃ។
- កិនស្លឹកម្លូឲ្យម៉ង បន្ទាប់មកលាយជាមួយប្រេងបន្តិច រួចយកមកលាបត្រង់ស្នាមអុចខ្មៅនោះអាចប្រើជារៀងរាល់ថ្ងៃ។
ម្សៅល្មៀត
- យកម្សៅល្មៀតលាយជាមួយស្លឹកជីក្រហមកិនឲ្យម៉ដ្ឋ បន្ទាប់មកលាយលើផ្ទៃមុខទុកចោល១៥នាទី ហើយលាងជាមួយទឹកស្អាតជូនដោយកូនកន្សែងដែលមានសភាពទន់។
ទឹកអំបិល
- ប្រើទឹកក្ដៅ ហើយដាក់អំបិលក្នុងសមាមាត្រមួយភាគដប់ក្រាម រួចទុកឲ្យត្រជាក់យកសំឡីជ្រលក់ទឹកនោះហើយជូតលើមុខដែលមានស្នាម មួយថ្ងៃបីដង ព្រឹក ថ្ងៃត្រង់ ល្ងាច។ ប៉ុន្តែត្រូវចងចាំ ការជូតលើផ្ទៃមុខមិនថាក្នុងមធ្យោយបាយណាមួយនោះទេមិនត្រូវប្រើ កំលាំងដៃធ្ងន់ៗ ឫជូតមុខដោយយកដៃកខ្វក់ទៅប៉ះលើស្បែកមុខពេលលាបល្បាយទាំងនោះ ទេ៕
No comments:
Post a Comment