Make snow

Wednesday, March 1, 2017

អាការៈ​ឈឺ​ក្បាល​ដែល​អ្នក​គួរ​ឱ្យ​គ្រូ​ពេទ្យ​ធ្វើ​ការ​ពិនិត្យ

       ការ​ឈឺ​ក្បាល​អាច​ជា​សញ្ញា​នៃ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​មួយ​ ដែល​មាន​ដូច​ជា​ការ​ដាច់​សរសៃរ​​​ឈាម​ក្នុង​ខួរ​ក្បាល ​ជំងឺ​រលាក​ស្រោម​ខួរក្បាល ​ឬ​ជំងឺ​រលាក​ខួរ​ក្បាល​ អ្នក​ត្រូវ​ប្រញាប់​​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាប់​ឱ្យ​បាន​ភ្លាមៗ ប្រសិនបើ​អ្នកមាន​ការឈឺក្បាល​ក្នុង​សភាព​​ធ្ងន់ធ្ងរ​ភ្លាម​ៗ​ ឫ​ការ​ឈឺ​ក្បាល​ដែល​កើត​មាន​រួម​ជាមួយ​នឹងៈ
Ø  វង្វេង​ស្មារតី​​មាន​ការ​ពិបាក​ក្នុង​ការ​ស្ដាប់​យល់​សម្ដី​របស់​នរណា​ម្នាក់ (សន្លប់)​
Ø  មាន​គ្រុនក្ដៅ​ខ្លាំង​ (៣៩ ទៅ៤០ អង្សាសេ)
Ø  មាន​ភាព​ស្ពឹក ចុះខ្សោយ ឫ​ពិការ​នៅ​ចំហៀង​ណាមួយ​នៃ​រាងកាយ​
Ø  តឹង​ណែន​នៅ​កញ្ចឹងក​។
Ø  ពិបាក​ក្នុង​ការ​និយាយ​ស្ដី។​
Ø  ពិបាក​ក្នុង​ការ​ដើរ​។
Ø  ក្អួត​ចង្អោរ​​ក្អួត​។
ធ្វើ​ការ​ណាត់​ជួប​នឹង​គ្រូពេទ្យ​ អ្នក​ត្រូវ​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈឺ​​ក្បាល​​​​​​​​​​​​​​​ដែលៈ
Ø  កើត​មាន​ញឹកញាប់​ជាង​ពេល​ធម្មតា​។
Ø  មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ពេល​មុន​។
Ø   មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​ មិនជា​ស្រាកស្រាន្ត​ជាមួយ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ​ ឈឺក្បាល​និង​ការ​ឈឺចាប់។
Ø   បង្អាក់​ដល់​ការងារ ការ​គេង ​ការ​ចូល​រួម​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ជា​ធម្មតា​របស់​​​អ្នក​​​​
Ø   ធ្វើ​ឱ្យ​អ្នក​ស្រ្ដេស ហើយ​នៅ​ពេល​ដែល​អ្នកចង់​ស្វែង​រក​នូវ​ជម្រើស​នៃ​ការ​ព្យា​បាល​ ​​​​​​​​​​​​​​​​​​​​​​​​​ដ៏​​​​ស័ក្ដិសម​​​​​​​ដែល​អាច​ជួយ​អ្នក​ក្នុ​​​​​​​​​​​​​​​​​​​​ង​ការ​គ្រប់​គ្រង​វា​ឱ្យ​បាន​ប្រសើរ​ជាង​មុន​៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា

ប្រសិទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​អស្ចារ្យ​របស់​ផ្លែឆឺរី​


          ពួក​អ្នក​ស្រាវជ្រាវ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេក​រក​ឃើញ​នូវ​ប្រសិទ្ធ​ភាព​បញ្ចុះ​សម្ពាធ​ឈាម​​របស់​ផ្លែឆឺរី​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​លើស​ឈាម​ចំពោះ​អ្នក​ជំងឺ​លើស​ឈាម​។​
          ​ជំងឺ​លើស​ឈាម​កំពុង​ជះ​ឥទ្ធិពល​ទៅ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​លើ​ពិភព​លោក ហើយ​ប្រសិន​មិន​ត្រូវ​បាន​ព្យាបាល​វា​អាច​ធ្វើ​ឱ្យ​កើន​ហានិភ័យ​ឈឺ​បេះដូង​ ខ្សោយ​បេះដូង​ ជំងឺ​សម្រង​នោម​ ស្រ្ដូក និង​បាត់​ការ​ចងចាំ​។
          ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​មួយ​នៅ​ចក្រភព​អង់គ្លេស​បាន​ដំណើរ​ការ​ពិសោធន៍​លើ​មនុស្ស​១៥នាក់​ ដែល​កំពុង​លេច​ចេញ​សញ្ញា​ដំបូង​របស់​ជំងឺ​លើស​ឈាម​។ ពូក​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បាន​ឱ្យ​ទទួល​ទាន​ទឹកឆឺរី​ ៦០​មិលី្លលីត្រ​ លាយ​ជាមួយ​ទឹក​១០០​មិល្លី​លីត្រ​ភេសជ្ជៈ​ក្លែង​បន្លំ”​ មាន​ក្លិន​ផ្លែឈើ​។ លទ្ធផល អ្នក​ទទួល​ទាន​ទឹកឆឺរី​ មាន​សម្ពាធ​ឈាម​ថយ​ចុះ ​៧​ភាគរយ​ប្រៀប​នឹង​អ្នក​ទទួល​ទាន ភេសជ្ជៈ​ក្លែង​បន្លំ”​ ​តាម​ពួក​អ្នក​ស្រាវជ្រាវ​ប្រតិកម្ម​នេះ​គ្រប់​ដើម្បី​ធ្វើ​ឱ្យ​ថយចុះ​៣៨​ភាគរយ​នៃ ​ហានិភ័យ​ស្រ្ដូក​និង​២៣​ភាគ​រយនូវ​ហានិភ័យ​ ជំងឺ​បេះដូង​និង​អ្នក​កើត​ជំងឺ​លើស​ឈាម​។
          ពួក​អ្នកវិទ្យាសាស្រ្ដចា​ត់ទុកថា​ផ្លែឆឺរីអាច​មាន​ឥទ្ធិពល​ទៅ​ដល់​សម្ពាធឈាម​ខ្លាំងក្លាដូច្នេះដោយ​សារ​សម្បូរ​អាស៊ីត​ហ្វេរ៉ុល (Pherol) ដែល​ជា ​សារ​ជាតិ​ប្រឆាំង​អុកស៊ីត​កម្ម​ធម្មជាតិ​មួយ​
          លោក ខារ៉េន កេន (Karen Keane) អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នេះ​បាន​បកស្រាយ​ថា​ ភាគ​ច្រើន​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ផ្ដើម​ចេញពី​កត្តាហានិភ័យ​អាច​គ្រប់គ្រង​ ព្យាបាល ​ឬ​កែសម្រួល​បាន​។ ​វា​រួម​មាន​ជំងឺ​លើស​ឈាម​ កូឡេស្ដេរ៉ូល ធាត់ ញៀនបារី ខ្វះ​ចលនា ​និង​ទឹក​នោមផ្អែម​។​​ ក្នុង​នោះ​សម្ពាធ​ឈាម​ខ្ពស់​ជា​មូល​ហេតុជួរ​មុខ​បង្ក​ការ​ស្លាប់​ចំពោះ​អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​ តែ​ការ​ថយចុះ​សម្ពាធ​ឈាម​តែ​បន្ដិ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ធំ​ដល់​អត្រា​ស្លាប់​៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា

ការ​ប្រាស្រ័យ​ជាមួយ​ពន្លឺ​អាច​ជួយ​ឱ្យ​បុរស​បង្កើន​ចំណង់​ផ្លូវ​ភេទ

    បុរស​ប្រាស័យ​ជាមួយ​ពន្លឺ​ពណ៌ស​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​បរិមាណ​តេស្ដូស្ដេ​រ៉ូ​(testosterone)​កើនខ្លាំង​ជួយ​​ឱ្យ​គេ​ពេញ​ចិត្ត​ ពេញថ្លើម​ជាង​ក្នុង​សកម្ម​ភាព​ផ្លូវ​ភេទ​។
ក្រុម​អ្នក​ស្រាវជ្រាវ​នៅសកល​វិទ្យាល័យ​សៀន​ណា​(Siena)​នៅ​ប្រទេស​អ៊ីតាលី​បាន​រកឃើញ​ថា​ ការ​​បង្កើន​ការ​​ប្រាស្រ័យ​​ជាមួយ​ពន្លឺ​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រ​ម៉ូន​តាស្ដូ​ សេ្ដ​រ៉ូន​ចំពោះ​សរីរាង្គ​បុរស​ និង​ជួយ​ឱ្យ​គេ​ពេញ​ចិត្ត​ក្នុង​សកម្ម​ភាព​នៃ​ការ​រួម​ភេទ​។
   ពួក​អ្នក​វិទ្យា​សាស្រ្ដ​បាន​ជ្រើសរើស​បុរស​៣៨​នាក់​ ត្រូវ​បាន​វិនិច្ឆ័យ​ថា​មាន​ចំណង់​ផ្លូវ​ភេទ​ទាប​ ។ ក្នុង​រង្វង់​២​សប្ដាហ៍​បុរស​ពាក់​កណ្ដាល​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​បញ្ចាំង​ពន្លឺ​ពណ៌​ស​នៅ​លើ​ខ្លួន​។ តាម​ក្រុម​ស្រាវ​ជ្រាវ​បរិមាណ​​តេស្ដូស្ដេរ៉ូន​នៅក្រុម​បុរស​នេះ​កើន​ឡើង​យ៉ាង​ច្រើន​ ហើយ​គេ​ក៏​មាន​អារម្មណ៍​ពេញចិត្ត​ក្នុង​រឿង​លើ​គ្រែ​ដែរ។
    លោក​ អេនឌ្រៀហ្វាជី ​អូលីនី​(Andrea Fagiolini) ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​៉ យើង​ខ្ញុំសង្កេត​ឃើញ​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ធំរវាង​ក្រុម​សកម្ម​ ដោយ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ និង​ក្រុម​មិន​ប្រើប្រាស់​៉។
លោក​បាន​បន្ត​ថា​ " មុន​ពេល​ព្យាបាល​ក្រុម​ទាំង២​សុទ្ធ​តែមាន​​ពិន្ទុ​២/១០ លើ​ការ​វាយ​តម្លៃ​កម្រិត​ពេញ​ចិត្ត​ពេល​រួមភេទ​។​ ប៉ុន្តែ​ក្រោយ​ពេល​ព្យាបាល​ក្រុម​ប្រាស្រ័យ​ជាមួយ​ពន្លឺពណ៌​សមាន​ពិន្ទុ​ខ្ពស់​ជាង​ ៣ដង​ គឺ​៦,៣​ ។​ផ្ទុយ​មក​វិញ​ក្រុម​មិន​ប្រើប្រាស់​មាន​ពិន្ទុ​មធ្យម​តែ​ប្រមាណ​ ២,៧ "៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​ 

Tuesday, February 28, 2017

សូកូឡា​អាច​ជួយ​ប្រឆាំង​ភាព​ចំណាស់​របស់​ស្រ្ដី​



   ពួក​អ្នក​វិទ្យាសាស្រ្ដ​អង់គ្លេស​បាន​អភិវឌ្ឍន៍​ផលិតផល​សួកួឡា​ប្រឆាំង​ភាព​ចំណាស់​ម្យ៉ាង​ដែល​អាច​ជួយ​រចនាស័ម្ព​ស្បែក​របស់​ស្រ្ដី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ​ប្រែ​ជា​ក្មេងខ្ចី​ដូច​យុវត្តីវ័យ​២០​ឆ្នាំ​។​
អេស្ដេចូ ​(Esthecho) ដែល​ជា​ផលិតផល​សូកូឡា​បង្កើត​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​​ខេម​ប្រ៊ីដ​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​គេ​អះអាង​ថា ​អាច​ពន្យឺត​ដំណើរ​ការ​លេច​ ចេញ​ស្នាមជ្រួញ ​ស្បែក​យារ​ធ្លាក់​តាម​រយៈ​ការ​បង្កើន​សារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជំរុញ​ដំណើរ​ឈាម​រត់​។ ​សូកូឡា​ប្រឆាំង​ភាព​ចាស់១​បន្ទះ​,៥ក្រាម គឺ​ផ្ទុក​បរិមាណ​សារ​ជាតិ​អាស្ដាហ្សានធិន​ (astaxanthin) ប្រឆាំង​អុកស៊ីត​កម្ម​ប្រហាក់​ប្រហែល​សាច់​ត្រី​សាល់ម៉ុន​អាឡាស្កា​១​ចំណិត​ ហើយ​និង​បរិមាណ​សារ​ជាតិ ​ប៉ូលីហ្វេណុល​(Polyphenol)​ ប្រឆាំង​រ៉ាឌីកាល់​ដូច​គ្នា​នេះ​ស្មើ​នឹង​១០០ក្រាម​ សូកូឡា​ខ្មៅ​។
​      តាម​អ្នក​ផលិត​ អេស្ដេចូ ត្រូវ​គេ​គិត​ថា ​អាច​ជួយ​កែប្រែ​ឱ្យ​ប្រសើរ​ឡើង​នូវ​រចនា​សម្ព័ន្ធ​ស្បែក​ខាង​ក្រោម​ធ្វើ​ឱ្យ​ស្រ្ដី​អាយុ​៥០​ទៅ​៦០​ឆ្នាំ​ នៅ​ក្មេង​ដូច​អាយុ​២០​ទៅ​៣០​ឆ្នាំ​។ ​ការ​ពិសោធន៍​នេះ​បង្ហាញ​ថា ​ក្រោយ​រយៈពេល​តែ​៤​សប្ដាហ៍​ បន្ទាប់​ពី​ការ​បរិភោគ​នេះ​រាល់​ថ្ងៃ​ គេ​កម្រ​ឃើញ​មាន​សញ្ញា​រលាក​ក្នុង​ឈាម​ណាស់ ​ទន្ទឹម​នឹង​នោះ​បរិមាណ​ឈាម​ផ្គត់ផ្គង់​ឱ្យ​ជា​លិកា​ស្បែក​ក៏​កើន​ឡើង​។​
 តាម​អ្នក​ស្រាវជ្រាវ​ សូកូឡា​១បន្ទះ​ផ្ទុក​តែ​៣៨​គីឡូកាឡួរី​ ហេតុ​នេះ​សុវត្តិភាព​បំផុត​ចំពោះ​អ្នក​កើត​ជំងឺ​តម្រង​នោម​។​ ផលិតផល​នេះ​នឹង​ត្រូវ​បាន​ឧទ្ទេស​នាម​ជា​ផ្លូវ​ការ​នៅ​សន្និសីទ​កំពូល​ស្ដី​អំពី​អាហារ​ច្នៃ​ប្រឌិត​សាកល​លោក​(​iGolbal Food Innovation Summit)​នៅ​ទីក្រុងឡុង​ដ៏​ នៅ​ពេល​ខាងមុខ​។​
     ជុំវិញ​សូកូឡា​ថ្មី​នេះ​ពួក​អ្នក​ជំនាញ​ការ​សុខភាព​បង្ហាញ​ការ​ប្រយ័ត្ន​ប្រយែង​ និង​សន្និដ្ឋាន​ថា​ វា​ចាំបាច់​ត្រូវ​ធ្វើ​ការ​ពិសោធន៍​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​ប្រឆាំង​ភាព​របស់​វា​៕​
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​

ជំងឺ​មហា​រីក​៧​ប្រភេទ​ដែល​អាច​បង្ការ​បាន​ដោយ​ការ​ហាត់ប្រាណ

           ការ​ហាត់ប្រាណ​ជា​ប្រចាំ ពុំ​ត្រឹមតែ​មាន​ប្រសិទ្ធភាព​បង្កើន​សុខភាព​រាងការ​ និងសារត្មី​ប៉ុណ្ណោះ​ទេ តែ​នៅ​អាច​ជួយ​ទប់​ស្កាត់​បាន​នូវ​ជំងឺ​មហារីក​មួយ​ចំនួន​។
            ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​សកម្មភាព​រាងកាយ​មាន​ពាក់ព័ន្ធ​ដល់​ការ​ថយចុះ​​​​ហានិភ័យ​កើត​មហារីក​ពិសេស ​គឺម​ហារីក​សុដន់​ និង​ពោះរៀន​។​
            .មហារីកភ្នាសស្បូន
            ​    ស្រី្ដ​ដែល​ចំណាយ​ពេល​១៥០នាទី​ក្នុង​មួយ​សប្ដាហ៍ (ឫច្រើនជាង)​ដើម្បី​ហាត់ប្រាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​មាន​ហានិភ័យ​កើត​មហារីក​ភ្នាស​ស្បូន​ទាប​ជាង​៣៤​ភាគ​រយ​ប្រៀប​នឹង​អ្នក​មិន​ហាត់ប្រាណ។​ ពួក​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ​ស្រ្ដី​មាន​តួលេខ BMI ​ក្រោម​២៥ ​មាន​ហានិភ័យ​កើត​ជំងឺ​ទាប​ជាង​៧៣​ភាគ​រយ ប្រៀប​នឹង​ស្រ្ដី​មាន BMI ​លើ២៥​។
            .មហារីកពោះវៀនធំ
                 អ្នក​មាន​ទំលាប់​រស់​នៅ​ត្រឹមត្រូវ​ រួម​មាន​ទាំង​ហាត់ប្រាណ ​៣០នាទី​ក្នុង​មួយ​ថ្ងែ​នឹង​ថយចុះ​ហានិភ័យ​មហារីក​ពោះវៀន​ធំ។​ ជាក់​ស្ដែង​នោះ​ពួក​អ្នក​វិទ្យាសាស្រ្ដ ​និង​អ្នក​ជ្រោវជ្រាវ​ពី​វិទ្យាស្ថាន​មហារីក​ នៅ​កូផេន​ហា​ហ្គេន​ ប្រទេស​ដាណឺម៉ាក​ បាន​ឱ្យ​ដឹង​ថា ​ជំងឺ​មហា​រីកពោះ​វៀនធំ​ អាច​ទប់​ស្កាត់​បាន​ដល់​ ២៣​ភាគរយ​ ប្រសិន​ហាត់​ប្រាណ​ជា​ប្រចាំ​។
            .មហារីកក្រពេញប្រូស្តាត
                  ការ​ស្រាវជ្រាវមួយ​ចំនួន​រកឃើញ​ពី​សកម្មភាពរាងកាយ​ និង​លទ្ធភាព​បន្ថយ​ហានិ​ភ័យ​​​​​ក្រពេញ​ប្រូស្តាត​ ដោយ​សកម្ម​។
                   បុរស​ហាត់ប្រាណ​ជា​ប្រចាំ ​នឹង​បន្ថយ​ហានិភ័យ​រីក​ចម្រើន​មហារីក​ក្រពេញ​ប្រូស្តាត​ ឬ​ស្លាប់​ដោយ​សារ​ជំងឺនេះ ​បើ​ប្រៀប​និង​អ្នក​ខ្ចិល​ហាត់ប្រាណ​។​
            .មហារីកសុដន់
                   ស្រ្ដី​មាន​ប្រវត្តិ​គ្រួសារ​កើត​មហារី​សុដន់​ អាច​បន្ថយ​២៥ភាគរយនូវ​ហានិភ័យ​កើត​ជំងឺ​របស់​គេ ដោយ​វិធី​ហាត់ប្រាណ​២០នាទី​ ក្នុង​មួយ​ថ្ងៃ ​និង​តិច​បំផុត​៥ថ្ងៃ​ក្នុង​មួយ​សប្ដាណ៍​ជាមួយ​នឹង​ការ​រក្សា​របៀប​រស់​នៅ​មួយ​ល្អ​ត្រឹមត្រូវ​
            .មហារីកសួត
                 ​ហាត់ប្រាណ​អាច​ធ្វើ​ឱ្យ​ថយចុះ​ហានិភ័យ​មហា​រីកសួត​ សម្រាប់​អ្នក​ជក់បារី​ នៅ​បច្ចុប្បន្ន​ និង​មុន​នោះ​។សកលវិទ្យាល័យ​មីណេសូតា​បាន​ស្រាវជ្រាវស្រ្ដីកើត​មហារីក ៣៦,៩២៩នាក់ ក្នុង​រយៈ​​​​​ពេល​១៦​ឆ្នាំ​។ គេ​រក​ឃើញ​ថា ​ស្ត្រី​ហាត់ប្រាណ​ខ្ពស់ ​កម្រ​មាន​លទ្ឌភាព​កើត​មហារីក​សួត ប្រៀប​នឹង​អ្នក​មិន​សូវ​ហាត់ប្រាណ​។
            .មហារីកអូវែរ
                 តាម​ការ​ស្រាវជ្រាវមួយ​ត្រូវបាន​ប្រកាស​ នៅ​ខែមេសា ​ឆ្នាំ២០១០ ​លើ​ទស្សនាវដ្ដី Cancer Cause​ &​ Control​ បង្ហាញថា ស្ដ្រីហាត់ប្រាណអាំងតង់ស៊ីតេខ្ពស់ច្រើន ថយ​ចុះ​ហានិភ័យ​មហា​រីក​អូវែរ ប្រៀប​នឹង​ស្រ្ដី​ពុំ​ហាត់ប្រាណ​ជា​ប្រចាំ​។
            .មហារីកក្រពះ                 
               អ្នក​ចូល​រួមតិច​បំផុត​រូប​ភាព​ហាត់ប្រាណ​មួយ​នៅ​កម្រិត​ល្មម​នឹង​ថយចុះ​ហានិភ័យ​ មហារីក​ក្រពេះ​៥០​ភាគរយ​បើ​ប្រៀប​នឹង​អ្នក​មិន​ហាត់ប្រាណ​៕
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​

អ្នក​នឹង​គេង​លក់​ក្នុង​រង្វង់​៦០​វិនាទី​ប្រសិន​អនុវត្តន៍​ដំបូន្មាន​នេះ​


​          ជាមួយ​នឹង​វិធិសាស្ត្រ​របស់​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​សាកល​វិទ្យាល័យ​ហាវ័ត​ (Harvard) អ្នក​នឹង​មាន​ដំណេក​មួយ​ស្កប់​ និង​ចាក​ផុត​ពី​ជំងឺ​គេង​មិន​លក់​។​
          រស់​នៅ​ក្នុង​សង្គម​មួយ​ពោរពេញ​ដោយ​សម្ពាធ​ និង​ជានិច្ច​កាល​ត្រូវ​រត់​ប្រណាំង​នឹង​ពេក​វេលា ​ប្រាកដ​ណាស់​ថា ​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា ជន​រង​គ្រោះ”​ របស់​ជំងឺ​គេង​មិន​លក់​។ មាន​វិធី​សាស្រ្ដ​ព្យាបាល​ជា​ច្រើន​ត្រូវ​បាន​យក​មក​ប្រើ ​ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​សម​ដូច​បំណង​។
          ថ្មីៗ​នេះ ​លោក​វេជ្ជបណ្ឌិត​អេនឌ្រូវ​ វី ( Andrew Weiil ) ដែល​ជា​វេជ្ជបណ្ឌិត​មួយ​រូប​បាន​បញ្ចប់​ការ​សិក្សា​ពី​សកវិទ្យាល័យ​ខាងលើ​ បាន​ចែក​រំលែក​វិធីសាស្រ្ដ​ព្យាបាល​ជំងឺ​គេង​មិន​លក់​មាន​ឈ្មោះថា​ “ដកដង្ហើម­--៨”។ ​លោក​បាន​អះអាង​ថា ​បើ​អនុវត្តន៍​តាម​វិធី​បែប​នេះ ​គឺ​អ្នក​ជំងឺ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ឬ​ឧបករណ៍​ជំនួយ​ផ្សេងៗ​លើ​បញ្ហា​ដំណេក​នេះ​ឡើយ ​ពោល​គឺ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ជំនាញ​ងាយៗ​ប៉ុន្មាន​ខាង​ក្រោម​នេះ ​អ្នក​នឹង​គេង​លក់​ក្នុង​រង្វង់​៦០​វិនាទី។​
          វិធី​អនុវត្តន៍ ​គឺ​ងាយ​ស្រួល​ បំផុត​ចូរ​អ្នក​ដក​ដង្ហើម​៤វិនាទី ​តាម​ផ្លូវ​ក្រពះ​អត់​ដង្ហើម​៧វិនាទី ​រួច​ដក​ដង្ហើម​ឡើង​វិញ​៧វិនាទី ​រួច​ដក​ដង្ហើម​ឡើង​វិញ​៨វិនាទី​។ ​រំលឹក​រប្រៀប​នេះ​ចុះ​ឡើង​៣ដង​ ភាព​ងងុយ​គេង ​នឹង​មក​ដល់​យ៉ាង​លឿន ដំបូង​អាច ​អ្នក​ពុំ​ទាន់​ងងុយ​ដោយ​សារ​មិន​ធ្លាប់​ តែ​ព្យាយាម​៦​ទៅ​៨​ដង​សប្ដាហ៍ ​មួយ​ថ្ងៃ​២ដង​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​។​
          លោក​បាន​និយាយ​ថា​ វិធីសាស្រ្ដ​នេះ ​ផ្អែក​តាម​វិធី​សម្រួស​ដង្ហើម​របស់​ជនជាតិ​ឥណ្ឌា​បុរាណ​។​ តាម​រយៈ​ការ​ដង្ហើម​ចូល-ចេញ ​អុកស៊ីហ្សែន​ក្នុង​សួត​នឹង​ចរាចរ​ ជួយ​ឱ្យ​សរសៃ​ប្រសាទ​បាន​សម្រាក។​ អាស្រ័យ​ហេតុ​នេះ ​មនុស្ស​មាន​អារម្មណ៍​នឹង​នរបន្ថយ​សម្ពាធ​ អស់​កំម្លាំង​ និង​ឆាប់​គេង​ស្កប់
ដក​ស្រង់​ចេញ​ពី​ការសែតរស្មីកម្ពុជា​

Thursday, September 5, 2013

១០​វិធី​សំរាប់​បង្កើន​ប្រព័ន្ធ​ការពារ​ឱ្យ​រាង​កាយ​

១. ដោយ​ចំហុយ​បន្លែ​ជំនួស​ឱ្យ​ស្ងោរ​
    ការ​ស្ងោរ​បន្លែ​វានិង​ធ្វើ​ឱ្យ​សារ​ជាតិ​អង់ស៊ី​ដេន នៅ​ក្នុងបន្លែ​បាត់បង់​ស្ទើរ​តែ​៨០​ភាគរយ​ ក៏ប៉ុន្តែ​ការ​ចំហុយ​វាបាត់បង់​ត្រឹម​តែពី​២០-៣០​ភាគរយ​តែប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ក្សា​បាន​វីតាមីន​សេ​ទុក​ទៀត​ផង​។
    ២. វីតាមីនរួម ​
    កាត់​បន្ថយ​កំរឹត​តប់​ប្រមល់​នឹង​អាការៈ​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​បាន​ដោយ​ការ​ទទួល​ទាន​វីតាមីន​រួម​ប្រភេទ​ប៊ីអូទីក​ដែល​អាច​ទិញ​បាន​នៅ​ឱសថស្ថាន​ទូទៅ។
    ៣. ទទួល​ដំណេក​ឱ្យ​បាន​គ្រាប់​គ្រាន់
    មនុស្ស​ដែល​ទទួល​ទាន​ដំណេក​បាន​គ្រប់​គ្រាន់ឬ​ប្រមាណ​ពី​៧ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​មាន​ប្រព័ន្ធ​ការពារ​ល្អ​ហើយ​រីង​មាំ​ជា​មនុស្ស​ដែល​អត់​ងងុយ​ឬ​គេង​មិន​សូវ​លក់​។
    ៤. សំអាត​តុ​បំពេញ​ការងារ​
    មេរោគភាគ​ច្រើន​ ច្រើន​នៅ​លើ​តុ​ការងារ​ ម៉ៅកុំព្យូទ័រ និង​លើ​ទូរស័ព្ទដៃ​របស់​លោក​អ្នក​ ដូច្នេះ​តួរ​តែ​សំអាតតុ​ និង​កុំព្យូរទ័រ​​​ដោយ​ទឹក​ថ្នាំ​សំអាត​បែប​អង់ទីប៊ីយូទីក​ និង​គួរ​មាន​ទឹក​ថ្នាំ​លាង​ដៃ​ភ្ជាប់​ទុក​នៅ​ក្នុង​តុ​ទៀត​ផង។
    ៥. ពន្លឺ​ថ្ងៃ​បង្កើត​ប្រព័ន្ធ​ការពារ
    ទោះ​បី​ថា​ប្រព័ន្ធ​ការពារ​ស្រុក​យើង​មាន​កំដៅ​ថ្ងៃ​ខ្លាំង​ស្រាប់​ទៅ​ហើយ​ក្ដី​ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​ត្រូវ​កំដៅ​សោះ​នោះ ក៏​មាន​ផល​អាក្រក់​បាន​ដូច​គ្នា គឺបង្កើត​អាការៈ​ស្រងូត​ស្រងាត់​ ងងុយ​ដេក​ បាត់បង់​ថាមពល​ការងារ​ក្នុង​ការសិក្សា។​​ ចំណែក​ឯការ​ទទួល​ទាន​ដំណេក​និង​ទទួល​ទាន​អាហារ​កើន​ច្រើន​ខុស​ប្រក្រតី​អារម្មណ៍​សិច​ចុះ​ខ្សោយ​និង​មាន​ស្មារតី​ខ្លី។ ដូច្នេះ​កុំ​ភ្លេច​នាំ​ខ្លួន​ឯង​ទៅ​ស្រូប​យក​ខ្យល់​អាកាល​បរិសុទ្ធ​និង​កំដៅ​ថ្ងៃ​ផង​ដែរ។
    ៦. បន្ធូរ​អារម្មណ៍​ដោយ​ការ​បណ្ដែត​ខ្លួន​​នៅ​ក្នុង​ទឹក
    ការ​បណ្ដែត​ខ្លួន​នៅ​ក្នុង​ទឹក​ដោយ​ចលនា​ដេក​អណ្ដែត​ផ្ងារ​ពោះ​ឡើង​លើ​ដោយ​ឱ្យ​ទឹក​ជា​អ្នក​ទ្រ​ទំងន់​រាងកាយ​របស់​យើង​នោះ គឺ​ការ​បន្ធូរ​បន្ថយ​បាន​ទាំង​សាច់​ដុំ​និង​ធ្វើ​ឱ្យ​កើត​មាន​ភាព​ស្រស់​ស្រាយ​ទៀត​ផង។
    ៧. ធ្វើ​ចិត្ត​
    ការ​ធ្វើ​ចិត្ត​ខ្លួន​ឯង​ឬ​ការ​រអ៊ូ​រទាំ​ជា​ញឹក​ញាប់​ថា រាង​កាយ​យើង​រឹងមាំ​ប្រព័ន្ធ​ការពារ​យើង​មាំ​ទាំរហូត​ដល់​ចិត្ត​នាក់​ជឿជាក់​និង​មាន​ទំនុក​ចិត្ត​វា​ជួយ​ឱ្យ​ចិត្ត​របស់​នាក់​បាន​រឹង​មាំ និង​មិន​ទន់​ខ្សោយ​នៅ​ពេល​មាន​រោគ​គា​នៅ​ពេល​មក​យា​យី។
    ៨. ដើរ​កំសាន្ត​ក្នុង​ហាង​ដើម្បី​ឱ្យ​​​រឹង​ប៉ឹង
    ការ​ធ្វើ​ដំណើរ​កំសាន្ដ​មួយ​ម្ដង​កាល​ទោះ​ជិត​ក្ដី​ឆ្ងាយ​ក្ដី បើ​បាន​លី​របស់​ទៅ​ជាមួយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ អាច​ចាត់​ទុក​បាន​ថា​ជា​ការ​ហាត់​ប្រាណ​និង​បង្កើន​អត្រា​ដក​ដង្ហើម​ដ៏​ល្អ​មួយ​បាន។ ជាពិសេស​ប្រសិន​បើ​ធ្វើ​ដំណើរ​៤៥​នាទី​៥​ដង​ក្នុង​មួយ​សប្ដាហ៍​ឬ​យ៉ាង​ហោច​​ណាស់​ឱ្យ​ដើរ​បាន​ពាក់​កណ្ដាល​ម៉ោង​ក្នុង​សំរាក​ថ្ងៃ​ត្រង់​។
    ៩. រក្សា​ទុក​ច្រាស​ដុស​ធ្មេញ​ឱ្យ​បាន​ល្អ
    អ្នក​គូរ​រក្សា​ទុក​ច្រាស​នៅ​ក្នុង​កែវ​ដែល​ឃ្លាត​ពីមនុស្ស​ក្នុង​គ្រួសារ​និង​មាន​ខ្យល់​អាកាសៈ​ចេញ​ចូល​បាន​ល្អ​ព្រោះ​មេរោគ​វា​អាច​លោត​ចេញ​ពីច្រាស​​មួយ​កាន់​ច្រាស​មួយ​ទៀត​បាន។
    ១០.ឈប់​ជក់​បារី
    បារី​គឺ​មេ​នាំ​ហេតុ​ដ៏​ចំបង​នៃ​មេ​រោគ​សព្វ​សារ​ពើ​ទាំង​រោគ​មហារីក​សួត​មហារីក​បំពង់​ខ្យល់​ ព្រម​ទាំង​ការ​បន្ថយ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ខ្លួន​ឯង​ទៀត​ផង​។ ក្នុង​នោះ​ប្រសិន​បើ​កើត​រោគ​ផ្ដា​សាយ​គឺ​កើត​ញឹក​ញាប់​បំផុត​ជាង​អ្នក​ដទៃ​ក្អក​​ ឈឺ​ករ៉ាំ​រៃ​ និង​បាត់​បង់​បុគ្គលិក​ភាព​ព្រោះ​មាន​ក្លិន​មាត់​មិន​ល្អ៕