
ជំហានដំបូងអ្នកត្រូវយកល្ហុងទុំមួយចំណិតទៅកិនឲ្យម៉ដ្ឋ រួចហើយយកក្រូចឆ្មារមួយចំណិតមកច្របាច់ទឹកបន្តិចលាយជាមួយនឹងល្ហុងទុំនោះ។ ក៏ប៉ុន្តែក្នុងករណីសាច់ល្ហុងទុំមានបរិមាណច្រើន អ្នកអាចប្រើទឹកឆ្មារមួយផ្លែតែម្ដង។
បន្ទាប់មកយកទឹកឃ្មុំ សុទ្ធពីរស្លាបព្រាបាយចាក់ចូល ហើយកូរចូលគ្នាឲ្យរលាយជាសាច់មួយ ។ រួចនាំយកល្បាយដែលធ្វើបាននោះ ទៅបំពោកនៅលើស្បែកមុខ និងសាច់ដើម.ក ទុកចោលប្រមាណពី២០-៣០នាទី ទើបលាងជម្រះចេញដោយទឹកក្ដៅឧណ្ណៗ រួចលាងជម្រះចេញដោយទឹកត្រជាក់ម្ដងទៀតជាការស្រេច ។ រូបមន្ដនេះអាចប្រើបាន១-២ដង ក្នុងមួយសប្ដាហ៍ នោះអ្នកនឹកបានឃើញពីភាពចម្លែក និងការប្រែប្រួលលើស្បែកមុខរបស់ខ្លួនជាក់ជាមិនខានឡើយ៕
No comments:
Post a Comment