Make snow

Sunday, May 22, 2011

តិច​និត​លាង​បន្លែ​ឪ្យ​អស់​ជាតិ​ពុល

បន្លែ មាន​ប្រយោជន៌​ចំពោះ​សុខភាព ប៉ុន្តែ ក៏​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដោយ​សារ​មាន​ជាតិ​ពុល ពី​ជី​គីមី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ជាប់​មក​ជា​មួយ​បន្លែ​ដែល​យើង​មិនអាច​មើល​ឃើញ​ដោយ​ភភ្នែក​ទទេ​បាន​ឡើយ ទើប​ចាំ​បាច់​ត្រូវ​ប្រយ័ត្នប្រយែង ជាពិសេស ត្រូវ​លាង​បន្លែឲ្យ​ស្អាត អស់​ជាតិ​ពុល តាម​វិធីខាងក្រោ ....។
១.​ ប្រើ​សូដូ្យមប៊ីការបូណាត ១ស្លាប​ព្រាបាយ លាយ​ទឹក​ក្ដៅ​ឧណ្ហៗ ១​ផើង​(២០លីត្រ) ត្រាំ​១៥​នាទី ទើប​យក​ទៅ​លាង​ទឹក​ច្រើន​សាទៀត ដែល​អាច​បន្ថយ​ជាតិ​ពុល​បាន​៩០-៩៥%។
២.ប្រើ​ទឹក​ខ្មេះ​(៥%) ១ស្លាប​ព្រាបាយ លាយទឹក ១​ផើង ត្រាំ​១០-១៥​នាទី អាច​បន្ថយ​ជាតិពុល​បាន​៦០-៦៣%។
៣.លាង​បន្លែ ដោយ​ឲ្យទឹក​ហូរ​ពី​ក្បាល​រ៉ូប៊ីណេ​ឆ្លង​កាត់ ប្រើ​ដៃ​ជូត​ស្លឹក​បន្លែ​២​នាទី​អាច​បន្ថយ​ជាតិ​ពុល​បាន​៥៤-៦៣%។
៤.បក​សំបក ឫ​ធាង​ស្រទាប់​ខាង​ក្រៅ​របស់​បន្លែ​ចោល កិ្ដច​បន្លែ​ស្លឹក រួច​ត្រាំ ១០- ១៥​នាទី អាច​បន្ថយ​ជាតិ​ពុល​បាន​២៧-៧២%។
៥.​ស្ងោរឫ​ស្រុស​បន្លែ ដោយ​ទឹក​ក្ដៅ អាច​បន្ថយ​ជាតិ​ពុល​បាន​៤៨-៥០%។
៦.ប្រើ​សូដូ្យមប៊ីការបូណាត ២០-៣០​គ្រាប់ លាយ​ទឹក​១​ផើង និង​ត្រាំ​ទឹក​១០នាទី រួច​លាង​ជម្រះ​ដោយ​ទឹក​ស្អាត មួយ​សាទៀត អាច​បន្ថយ​ជាតិ​ពុល បាន​៣៥-៤៣%។
៧.ប្រើ​អំបិល​ម៉ដ្ឋ ១ស្លាប​ព្រាបាយ លាយ​ទឹក ២​ផើង ត្រាំ​១០​នាទី រួចលាង​ដោយ​ទឹក​ស្អាត មួយ​សា​ទៀត អាច​បន្ថយ​ជាតិ​ពុល​បាន​២៩-៣៨%។

No comments:

Post a Comment