Make snow

Monday, May 30, 2011

៦​ចំ​ណុច​ថែ​សម្រស់​ឱ្យ​ស្អាត​ ក្នុង​ឆ្នាំ​ថ្មី

​១. សុខ​ភាព​ល្អ​ សម្រស់​ក៏​ស្អាតៈ
សម្រស់​ស្អាត​ ចេញ​ពី​ខាង​ក្នុង​ គឺ​ត្រូវ​ស្អាត​ រួម​ជាមួយ​សុខ​ភាព​ល្អ។ ដូច្នេះ​ គួរ​បរិភោគ​អាហារ​ឲ្យ​គ្រប់​ ៥​ក្រុម​ ដោយ​ផ្ដោត​សំខាន់​លើ​បន្លែ​ ផ្លែ​ឈើ​ និង​ធញ្ញជាតិ​ដែល​មាន​សារធាតុ​រ៉ែ​ខ្ពស់​ ជាតិ​ខ្លាញ់​ទាប។ ជា​ពិសេស​ កុំ​ភ្លេច​ផឹក​ទឹក​ ១​ថ្ងៃ​ឲ្យ​បាន​ ៨កែវ​ ធំៗ ដើម្បី​ស្បែក​ស្អាត​ មាន​សំណើម។
២. ធ្វើ​ចលនា​ច្រើន​ បង្កើន​ភាព​ស្រស់​ស្រាយៈ
ភាព​រហ័ស​រហួន​ ស្វាហាប់ បង្កើត​នូវ​បុគ្គលិក​លក្ខណៈ​ល្អៗ​ចំពោះ​អ្នក​បាន​ថែម​ទាំង​ជា​លំ​ហាត់​ប្រាណ ​ឲ្យ​រូប​រាង​ស្វែង​ផង​ដែរ។ ដូច្នេះ​ អ្នក​ដែល​គ្មាន​ពេល​ហាត់​ប្រាណ​រាល់​ថ្ងៃ​ ត្រូវ​ក្រោក​ឡើង​ ដើរ​ពនឿត​សរសៃ​សសូង​ ឲ្យ​បាន​ញឹក​ញប់​ទើប​ជា​ការ​ប្រសើរ។
៣. ក្រែម​លាប​បបូរ​មាត់​ពណ៌​ក្រ​ហមៈ
ការ​លាប​ក្រែម​បបូរ​មាត់​ពណ៌​ក្រហម​ ស្រស់​ថ្លា​ មិន​ត្រឹម​តែ​ស្អាត​ថែម​ទាំង​ធ្វើ​ឲ្យ​មុខ​ មើល​ទៅ​ក្មេង​ជាង​វ័យ​ទៀត​ផង។
៤.​ធ្មេញ​សស្អាត​ ញញឹម​កាន់​តែ​ស្រស់ៈ
ធ្មេញ​សស្អាត​ គ្មាន​កំណក​ អាច​ជួយ​ឲ្យ​អ្នក​ញញឹម​យ៉ាង​ជឿ​ជាក់​។បើ​មិន​ចង់​ចំ​ណាយ​ប្រាក់​ ទៅ​ខាត់​ធ្មេញ​ឲ្យ​ស សាក​ល្បង​ប្រើ​ស្រ្ដវ​បឺររី​ស្រស់​ខាត់​ធ្មេញ​ រាល់​ថ្ងៃ​ នោះ​ធ្មេញ​និង​សស្អាត។
៥.​ប្ដូរ​ទឹក​មុខ​ម្ដង​បន្តិចៗៈ
សាច់​ដុំ​ផ្ទៃ​មុខ​ គឺ​ទន់​ខ្សោយ​ណាស់​ បើ​ត្រូវ​ជំរុញ​ខ្លាំងៗ អាច​ធ្វើ​ឲ្យ​ខូច​ភាព​យឺត និង​ងាយ​កើត​ស្នាម​ជ្រីវ​ជ្រួញ​បាន​។ ដូច្នេះ​ អ្នក​គួរ​ហ្វឹក​ហាត់​ប្តូរ​ទឹក​មុខ​យឺតៗ​កុំ​ប្រញាប់​ញញឹម​ភាម​ ឬ​ចង​ចិញ្ចើម​ ព្រោះ​នឹង​ធ្វើ​ឲ្យ​ឆាប់​កើត​ស្នាម​ជ្រីវ​ជ្រួញ​បាន​។
៦.ផឹក​ទឹក​អាច​ជួយ​បានៈ
កុំ​បណ្ដោយ​ឲ្យ​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ គួរ​តែ​ត្រៀម​ទឹក​ទុក​ក្រេប​ គ្រប់​ពេល​ដើម្បី​ស្បែក​ស្អាត​ស្រស់​ថ្លា​ និង​មាន​សំណើម​ល្អ។

No comments:

Post a Comment