ម្រះអាចចាត់ទុកថា ជាបន្លែល្វីងប្រភេទថ្នាំ ។ រសជាតិល្វីងរបស់វាមានគុណប្រយោជន៍ជាច្រើនប្រការ ហើយវាក៏ត្រូវបានគេចាត់ទុកក្រៅពីជាបន្លែសម្រាប់ធ្វើអាហារ វាក៏ជាឧសថមួយដ៏មានប្រសិទ្ធភាពផងដែរ។
តាមរយៈការសិក្សាផ្នែកវិទ្យាសាស្ត្រគេបានរកឃើញថានៅក្នុងផ្លែម្រះ វាមានសារធាតុម្យ៉ាងដែលមានតួនាទីនៅក្នុងការបញ្ចុះជាតិស្ករនៅក្នុងឈាម ហើយបើទឹកម្រះស្រស់វិញ គឺវាជាភេសជ្ជៈល្អបំផុត សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ក្រៅពីនេះ វាក៏ជួយព្យាបាលជំងឺដំបៅរលួយមាត់ថ្នាំបញ្ចុះកម្ដៅជួយសម្រួលសារធាតុក្នុងរាងកាយ និង បណ្ដេញជាតិពុលជាដើម៕
No comments:
Post a Comment