Make snow

Monday, November 21, 2011

តិច​និក​តុប​តែង​ភ្នែក ឱ្យ​ស្អាត លេច​ធ្លោ

ភ្នែក គឺ​ជា​ចំណុច​ទាក់​ទាញ​មួយ​ របស់​ផ្ទៃ​មុខ​ ដូច​នេះ អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្អាត​លេច​ធ្លោ តាម​តិច​និក​ខាង​ក្រោម​.....។
»ចំពោះ​អ្នក​ដែល​មាន​ចិញ្ចើម​ក្រាស់ៈ
អ្នក​ ត្រូវ​ផាត់​ភ្នែក ឲ្យ​មើល​ទៅ​ឃើញ​ដិត​ជាង​មុន​ដោយ​ការ​លាប​ម្សៅ​ផាត់​ភ្នែក​ពណ៌​ស្រាល នៅ​លើ​ត្របក​ភ្នែក​ផ្នែក​គល់​ភ្នែក​ រហូត​ដល់​ពាក់​កណ្ដាល​ត្របក​ភ្នែក​។ ចំណែក​ឯកន្ទុយ​ភ្នែក​ អ្នក​គួរ​ប្រើ​ពណ៌​ឲ្យ​ដិត​បន្តិច​។
»ចំពោះ​អ្នក​ដែល​មាន​ភ្នែក​ខូងៈ
អ្នក​ ត្រូវ​ធ្វើ​ឲ្យ​ភ្នែក​លេច​ធ្លោ ដោយ​ការ​លាប​ម្សៅ​ពណ៌​ស្រាល​ ភ្លឺៗ ជា​ទ្រ​នាប់​ជា​មុន ទើប​លាប​ម្សៅ​ពណ៌​ដិត​ពី​លើ រួច​កៀរម្សៅ​ឲ្យ​ស្មើ​គ្នា​។ អ្វី​ដែល​សំខាន់​ អ្នក​ចាំ​បាច់​ត្រូវ​តែ​លាប​ម៉ាស្ការ៉ា លើ​រោម​ភ្នែក​ផ្នែក​ខាង​លើ។
»ចំ​ពោះ​អ្នក​ដែល​មាន​ភ្នែក​មូលៈ
អ្នក​គួរ ​លាប​ម្សៅ​ពណ៌​ស្រាល​ ចាប់​ពី​ផ្នត់​ត្របក​ភ្នែក​ឡើង​ទៅ​លើ​ រហូត​ដល់​ចិញ្ចើម​ បន្ទាប់​មក​ទើប​លាប​ពណ៌​ដិត ឲ្យ​ដល់​ចិញ្ចើម​ម្ដង​ទៀត​ ទើប​ធ្វើ​ការ​ពត់​រោម​ភ្នែក។
»ចំពោះ​អ្នក​ដែល​មាន​ភ្នែក​តូចៈ
អ្នក​គួរ ​ផាត់​ភ្នែក​តាម​បែប​ពណ៌​ដិត Smoky នៅ​ត្រង់​ត្របក​ភ្នែក​ផ្នែក​ខាង​លើ​ ឲ្យ​ហួស​ផ្នត់​ត្របក​ភ្នែក​បន្តិច​ រួច​ទើប​ប្រើ​ពណ៌​ស្រាល​ មក​លាប​បន្ដ​ ចាប់​ពី​ផ្នត់​ត្របក ភ្នែក​ រហូត​ដល់​ចិញ្ចើម​ ជា​ការ​ស្រេច​៕

ថ្នាំ​គ្រាប់ ខ្លាញ់​ត្រី​មាន​ប្រ​យោជន៍​ចំពោះ​សុខ​ភាព

មាន​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ច្រើន​អំពី​ថ្នាំ​គ្រាប់​ខ្លាញ់​ត្រី​ផ្ទុក​ ទៅ​ដោយ​សារ​ធាតុ​អាស៊ីដ​ខ្លាញ់ ផ្ដល់​ផល់​ប្រយោជន៍​ចំពោះ​សុខ​ភាព​។ បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​ផលិត​ផល​នេះ​កាន់ ​តែ​ច្រើន​ឡើងៗ ។
ថ្នាំ​ គ្រាប់​ខ្លាញ់​ត្រី​មិន​បង្ក​ផល​ប៉ះ​ទង្គិច​ចំពោះ​សុខ​ភាព​ឡើង ។ វា​ជា​ជម្រើស​ដែល​មិន​អាច​រំលង​បាន​ ដែល​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​បាប​បញ្ជាក់​អះអាង​ថា ជា​ប្រភេទ​ថ្នាំ​ដ៏​ល្អ​បំផុត​មួយ​។
តាម​ការ​ សិក្សា​ស្រាវ​ជ្រាវ​ពី​វិទ្យា​ស្ថាន​សុខ​ភាព​សា​ធារណៈ​បាន​ឲ្យ​ដឹង​ថា​ ប្រភេទ​ខ្លាញ់​Omega3 ផ្ដល់​អត្ថ​ប្រយោជ៍ន​យ៉ាង​ច្រើន​ចំពោះ​សុខ​ភាព​ក្រោយ​ពេល​បាន​លេប​ជា​ប្រចាំ ​។ សមាគម​អាមេរិកាំ​ផ្នែក​ជំងឺ​បេះ​ដូង​បាន​ឲ្យ​ដឹង​ថា​ សារ​ធាតុ​ខ្លាញ់អាស៊ីដ​(Omega3) ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ជា​ពិ​សេស​ចំ​ពោះ​អ្នក​មាន​ ជំ​ងឺ​សរសៃ​ឈាម​បេះ​ដូង​ ។ ប៉ុន្តែ​គួរ​ប្រើ​សារ​ជាតិ​ខ្លាញ់​អាស៊ីដ​ទាំង​នេះ​ក្នុង​កម្រិត​តិច​បាន​ ហើយ ។
ការ​ បរិភោគ​អា​ហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​និង​ជាតិ​ស្ករ ព្រម​ទាំង​អំ​បិល​ច្រើន​នៅ​ក្នុង​ម្ហូប​អាហារ​កែ​ច្នៃ​ជា​កញ្ចប់​ឆ្អិន​ ស្រាប់​ ក៏​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផង​ដែរ។
ដូច​នេះ​ក្រៅ​អំពី​ថ្នាំ​គ្រាប់​ខ្លាញ់​ត្រី​ដែល​ជួយ​ឲ្យ​សុខ​ភាព​ផង​ដែរ​។
ដូច​នេះ​ ក្រៅ​អំ​ពី​ថ្នាំ​គ្រាប់​ខ្លាញ់​ត្រី​ដែល​ជួយ​ឲ្យ​សុខ​ភាព​របស់​យើង​បាន​ល្អ ​ប្រសើរ​ហើយ​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ផង​ដែរ​ដើម្បី​ឲ្យ​ សុខភាព​យើង​រឹង​មាំ៕

ការ​ថើប​ ល្អ​ចំពោះ​សុខ​ភាព​ និង​សម្ព័ន្ធ​ភាព​

អ្នក​ស្រាវ​ជ្រាវ​ ពី​សាកល​វិទ្យា​ល័យ​តិក​សាស់​សហរដ្ឋ​អាមេរិច​ បាន​ឲ្យ​ដឹងថា​ ការ​ថើប​ គឺ​ជា​ការ​ជំរុញ​ខួរ​ក្បាល​ឲ្យ​កើត​មាន​សេចក្ដី​សុខ​ តាម​ធម្មជាតិ។
លោក​ សេរីល ខឺ​រសេន​បូម​(sheril kirshenbaum) អ្នក​ស្រាវ​ជ្រាវ និង​អ្នក​និពន្ធ​សៀវ​ភៅ​ស្ដី​អំពី​"វិជ្ជានៃ​ការ​ថើប"​ បាន​ឲ្យ​ដឹង​ថា​ ការ​ថើប​ គឺ​ជា​វិធី​សាក​ល្បង​សារ​ធាតុ​តាម​ធម្មជាតិ​ ដែល​នឹង​ជួយ​អោយ​មនុស្ស​អាច​ដឹង​ថា​ខ្លួន​បាន​គូ​គ្រង​ល្អ​ឬ​ទេ? ដោយ​សារ​ការ​ថើប​ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ជិត​ស្និទ្ធ​នឹង​គ្នា​ រហូត​ដល់​អាច​ស្រូប​យក​ខ្យល់​ដង្ហើម​របស់​គ្នា​ទៅ​វិញ​ទៅ​មក​បាន។
អ្នក​ ស្រាវ​ជ្រាវ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​ថើប​សរសៃ​ឈាម​ខួរ​ក្បាល​ នឹង​ពង្រីក​ខ្លួន​ ធ្វើ​ឲ្យ​បាន​ទទួល​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​ ដក​ដង្ហើម​បាន​វែង​ ជីពចរ​លោត​បាន​ល្អ​ជាង​មុន។ ក្រៅ​ពី​នេះ​ ការ​ថើប​ ក៏​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​អ័រ​ម៉ូន​ អុកស៊ីតូស៊ី(Oxytocin)ឬ​អ័រម៉ូននៃ​ក្ដីស្រលាញ់​ ជួយ​បង្កើត​ទំនាក់​ទំនង​ខាង​សង្គម​ និង​ទំនាក់​ទំនង​រវាង​បុគ្គល​បាន​។
ប៉ុន្តែ​ ការ​ថើប​បែប​មិន​ត្រឹម​ត្រូវ​ ឬ​ខុស​ប្រ​ក្រតី​នឹង​បណ្ដាល​ឲ្យ​កើត​មាន​អ័រ​ម៉ូន​នៃ​ភាព​តាន​តឹង​ ខ័រ​ទីសូល​(Cortisol)និង​អាច​បំ​ផ្លាញ​ទំនាក់​ទំ​នង របស់​អ្នក​ទាំង​ពីរ​បាន៕

៤​ចំណុច​ ជួយ​ជំ​រុញ​ការ​លូតលាស់​​​ របស់​កុមារ

ឳ​ពុក​ ម្ដាយ​ ជា​មនុស្ស​ដ៏​សំ​ខាន់ ដែល​ជួយ​ឲ្យ​កូន​ស្វែង​យស់​ ចម្រើន​ធំធាត់​ និង​មាន​ការ​​លូត​លាស់​​​​​ល្អ​​ ទាំង​​រាង​​កាយ​​ និង​អារម្មណ៍​។ ខាង​ក្រោម​នេះ ជា​អ្វី​ដែល​ឳពុក​ម្ដាយ​អាច​ធ្វើ​បាន​ ដើម្បី​ជំរុញ​កា​លូត​លាស់​ របស់​កូន​តាម​ហារ​ណែ​នាំ​របស់​បណ្ណា​ល័យ​វេជ្ជ​សា​ស្រ្ដ​ជាតិ​ សហរដ្ឋ​អា​មេ​រិក ( U.S National Library of Medicine)...។
១. អាន​សៀវ​ភៅ​រូប​ភាព​ឲ្យ​កូន​ស្ដាប់​។
២. នាំ​កូន​ទៅ​កាន់​ទី​កន្លែង​ផ្សេង​ៗ ឲ្យ​កូន​បាន​ឃើញ​អ្វីៗ​ដោយ​ផ្ទាល់​ភ្នែក​ ឬ​កន្លែង​កម្សាន្ដ​របស់​កុមារ។
៣. បើ​កូន​អាយុ​លើស​ពី​១​ឆ្នាំ​ឡើង​ គួរ​លេង​បាល់​ជា​មួយ​កូន​ ដោយ​ការ​បោះ​បាល់​ជរ័​ស្រាល​ៗ​ ទៅ​កាន់​កូន​ ឲ្យ​កូន​ចាប់​ ឬ​បោះ​កូន​បាល់​ឲ្យ​អ្នក​វិញ​។
៤. គួរ​ជំរុញ​ឲ្យ​កូន​លេង​ជា​មួយ​របស់​លេង​ មាន​ទំ​ហំ​ធំ ដែល​កូន​អាច​រុញ​ជុំ​វិញ​បាន​ ព្រោះវា​នឹង​ជួយ​ជំរុញ​ឲ្យ​កូន​ មាន​ការ​ដើរ​លឿន​ជាង​មុន​ ថែម​ទាំង​ពង្រឹង​សាច់​ដុំ​ជើង​ បាន​ទៀត​ផង៕

គេង​ព្រលប់​ការ​ពារ​ជំងឺ​ធាត់​

ដើម្បី​សុខ​ភាព​កាយ​ចិត្ត​ល្អ អ្នក​ជំនាញ​បាន​ណែ​នាំ​ឱ្យ​យើង​ឆាប់​ចូល​គេង​ពី​ក្បាល​ព្រលប់​។
លោក​វេជ្ជ​បណ្ឌិត​ ផូល​ អេប​ស្ថាយន៍​ ប្រធាន​គ្រប់​គ្រង់​មជ្ឈមណ្ឌល​សុខ​ភាព និង​បរិដា្ឋន​ពិភព​លោក​នៃ​មហា​វិទ្យា​ល័យ​ ហាវ៉ាដ បាន​ណែ​នាំ​ថា​ មនុស្ស​យើង​គួរ​តែ​ឆាប់​ចូល​គេង​ពីក្បាល​ព្រលប់​បន្តិច​ ដើម្បី​សុខ​ភាព​​ និង​ការពារ​ជំងឺ​ធាត់។
លោក​មាន​ប្រសាសន៏​ថា យោង​តាម​ទិន្នន៍យ​ផ្នែក​រោគ​សាស្រ្ដ​ឃើញ​ថា ការ​គេង​តិច​តូច​ធ្វើ​ឱ្យ​អ័រ​ម៉ូន​មាន​ការ​ប្រែ​ប្រួល​។
អ័រ​ម៉ូន​ដែល​ប្រែប្រួល​នោះ​គឺ​ លេប​ធីន​ និង​ ក្រេលីន​ ។ ការ​គេង​តិច​ ធ្វើ​ឱ្យ​លេប​ធីន​បញ្ជូន​សញ្ញា​ '' ឆ្អែត" ទៅ​ខួរ​ក្បាល​តិច​តួច​ ហើយ​ធ្វើ​ឱ្យ​ក្រេលីន​បញ្ជូន​សញ្ញា​"ឃ្លាន" ទៅ​ខួរ​ក្បាល​កាន់​តែ​ច្រើន​ ដែល​ធ្វើ​ឱ្យ​មនុស្ស​គេង​តិច​តួច​ ឫ​អត់​ងងុយ​បរិភោគ​អាហារ​គ្មាន​សំថៃ​ ដែល​ជា​មូល​ហេតុ​នៃ​ជំងឺ​ធាត់​។
ចំណែក​ការ​គេង​ សម្រាក​គ្រប់​គ្រាន់​ មាន​ចំ​ណែក​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ឆ្អែត​ ឫឃ្លាន​ទៅ​តាម​ការ​ពិត​ជាក់​ស្ដែង​ ពុំ​មែន​ហូប​ប៉ុណ្ណា​ក៏​មិន​ចេះ​ឆ្អែត​នោះ​ឡើយ​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​គេង​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់​គ្រាន់​ទេ ដោយ​លោក​វេជ្ជ​បណ្ឌិត​ណែ​នាំ​ឱ្យ​យើង​ហាត់​ប្រាណ​៦០​នាទី​ក្នុង​មួយ​ថ្ងៃ​ផង ​៕

ទប់ទល់​ជាមួយ​ការ​ឈឺក្រពះ​

ឈឺក្រពះ​ជា​ជំងឺ​ទូទៅ​នា​ពេល​សព្វថ្ងៃ​នេះ ។ ជំងឺ​នេះ​ធ្វើឱ្យ​យើង​ពិបាកទ្រាំ​យ៉ាងខ្លាំង​ក្នុងការ​ទទួលទាន ហើយក៏​មិន​ងាយស្រួល​ក្នុង​ការព្យាបាល ។​ ខាងក្រោម​នេះ​ជា​វិធានការ​៧ មាន​ប្រសិទ្ធភាព​គ្រាន់បើ​ដើម្បី​ទប់ទល់ពេល​អ្នក​ឈឺក្រពះ​ ៖
១-​ប្រើប្រាស់​ល្បាយ​ទឹកឃ្មុំ
ប្រសិន​អ្នក​ត្រូវ​ជំងឺ​ក្រពះ​ធ្វើទុក្ខបុកម្នេញ​សម្បើម​អស្ចារ្យ ចូរ​ធ្វើ​ល្បាយខាងក្រោម​នេះ និង​ប្រើប្រាស់​រាល់ថ្ងៃ​ ៖ លាយ​មួយ​ស្លាបព្រា​ទឹកឃ្មុំ បូក​១​ស្លាប ព្រា​ទឹក បូក​២​ស្លាបព្រា​ទឹកខ្មេះ​ផ្លែ​ប៉ោម លាយ​ចូលគ្នា​ឱ្យ​សព្វ​និង​ផឹក​រាល់ថ្ងៃ​មានប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​ រាល់​បញ្ហា​ខាង​ផ្លូវ​ពោះវៀន ។​
២-​បរិភោគយ៉ា​អួ​មួយ​កែវ
យ៉ា​អួ​មួយ​កែវ​ក្នុងពេល​ឈឺក្រពះ​ក៏​មាន​ឥទ្ធិពល​យ៉ាង​ល្អ​ដើម្បី​បន្ថយ ឈឺចាប់​។ ប្រសិន​ការ​ឈឺក្រពះ​របស់​អ្នក​មាន​មូលហេតុ​ដោយសារ​ភាព​បាត់ តុល្យភាព​បាក់តេរី​ធម្ម​ជាតិ​រស់នៅ​ក្នុង​ពោះវៀន​នោះ យ៉ា​អួ​ជា​ជម្រើស​ដ៏​ល្អ ប្រសើរ​មួយ ។​
៣-​ទំពា​ស្ករ​គ្រាប់​ខ្ញី ឬ​ផឹក​តែ​ខ្ញី
ខ្ញី​ជា​ជម្រើស​ឥតខ្ចោះ​ដើម្បី​ធ្វើឱ្យ​អន់​ឈឺ ។ ទន្ទឹម​នោះ ផឹក​តែ​ខ្ញី ឬ បរិភោគ​ស្ករ​គ្រាប់​ខ្ញី នៅ​បន្ថយ​បាន​អា​ការៈចង់​ក្អួត​ពេល​ជិះ​រថភ្លើង រថយន្ត ឬ​ចាញ់កូន ។​ប្រើប្រាស់​ខ្ញី​ស្រស់​ក្នុងករណី​ទាំងនេះ​គឺ​ល្អ​បំផុត ។​
៤-​ប្រើ​ថ្នាំ​រំលាយ​អាហារ
ទល់​លាមក ដើរតួនាទី​យ៉ាង​ធំ​ក្នុង​ការបង្ក​ជាការ​ឈឺក្រពះ ។ ពេលនេះការប្រើប្រាស់​ថ្នាំ​រំលាយ​អាហារ​អាច​ធ្វើឱ្យ​ធូរស្បើយ​ស្ថានការណ៍ ។ ចូរ​ស្វែងយល់​យោបល់​វេជ្ជបណ្ឌិត​អំពី​ប្រភេទ​ឱសថ​ដែល​អ្នក​នឹង​ប្រើប្រាស់ ។​
៥-​ប្រើប្រាស់​ភេសជ្ជៈ​មាន​ហ្គាស
ផឹក​ភេសជ្ជៈ​មាន​ហ្គាស​នឹង​ដោះស្រាយ​ចំពោះ​មុខ​បានការ​ឈឺក្រពះ​ ដ៏ខ្លាំងក្លា ។ ប៉ុន្តែ​ចំពោះ​មនុស្ស​ធម្មតា ក្រោយពេល​ប្រើប្រាស់​ច្រើន​ហួស ប្រភេទ​ទឹក​នេះបែរ​ជា​បង្ក​ អាការៈភើ ខ្យល់​និង​ធ្វើឱ្យ​ក្រពះ​ពិបាក​ទ្រាំ​ជាង ។​
៦-​ប្រើ​ស្ករ​គ្រាប់​ជីរ​ត្រចៀក​ដំរី
ជីរ​ត្រចៀកដំរី​ជា​ឱសថ​ព្យាបាល​ឈឺពោះ​នោះ ប្រហែល​នរណា​ក៏​បាន​ដឹង តែ​វា​នៅ​មាន​បន្ថែម​ផលប្រយោជន៍​មួយទៀត​គឺ​ធ្វើឱ្យ​ធូរ​ស្រាក​ ការឈឺចាប់បណ្តាល​ពី​ជំងឺ​ក្រពះ។ រួម​ជាមួយ​ស្ករ​គ្រាប់​ជីរ​ត្រចៀក​ដំរី អ្នក​ក៏​អាច​ប្រើប្រាស់ស្លឹក​ជីរ​ត្រចៀកដំរី​ស្រស់​ដាំ​ពុះ​និង​លាយ​បន្ថែម​ ទឹកឃ្មុំ​បន្តិច ។ ប្រភេទ​តែ​នេះ​នឹងជួយ​ធ្វើឱ្យ​អន់​ការ​ឈឺក្រពះ ។​
៧-​ផឹកទឹក​ត្រជាក់​លាយ​ជាមួយ baking soda បន្តិច
ក៏​ដូចជា​ប្រភេទ​ទឹក​ផ្អែម​ដទៃទៀត​លាយ baking soda ជាមួយ​ទឹកត្រជាក់​បន្តិច​ផឹក​ភ្លាម​ពេល​លេចចេញ​ការ​ឈឺក្រពះ ក៏​ជួយ​អ្នក​បន្ថយ​ការឈឺបានដែរ ៕

សំឡេង​សើច​ និង​តន្ត្រី​ជួយ​បន្ថយ​សម្ពាធ​ឈាម

កាល ​ពី​ពេល​ថ្មី​ៗ​នេះ​អ្នក​ស្រាវ​ជ្រាវ​ពី​ប្រទេស​ជប៉ុន​ បាន​សាក​ល្បង​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ ស្ដាប់​បទ​ចម្រៀង​​ឫ​សើច​ ១​ម៉ោង​ រាល់​២​សប្ដាហ៍​ ម្ដង​​ឃើញ​ថា​សម្ពាធ​ឈាម​ របស់​មនុស្ស​ទាំង​ពីរ​ក្រុម​ ថយ​ចុះ​៦ និង​៧​ mmHg តាម​លំ​ដាប់។
អ្នក​ជំនាញ​មក​ពី​ Osaka University Graduate School of Medicine បញ្ជាក់​ថា​កម្រិត​ខ័រ​ទី​សូល(Cortisol) ដែល​ជា​អ័រ​ម៉ូន​នៃ​ភាព​តាន​តឹង​ ថយ​ចុះ​ ក្នុង​រាល់​ពេល​នីមួយៗ​ ហើយ​នៅ​ពេល​ប្រៀប​ធៀប​ជា​មួយ​ក្រុម​ដែល​មិន​បាន​ស្ដាប់​តន្ត្រី​ ឫ​សើច​ ក្រុម​នោះ​ បែរ​ជា​គ្មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ​៕

ហាត់​ប្រាណ​ក្នុង​ទឹក ផ្ដល់​ប្រយោជន៍​ល្អ​ចំពោះ​កូន​តូច

ការហាត់​ ប្រាណ​នៅ​ក្នុង​ទឹក ជា​កិច្ចការ​ដែល​ល្អ​ចំ​ពោះ​ការ​អភិវឌ្ឍន៏​របស់​កូន​តូច ដែល​អ្នក​មិន​គួរ​មើល​រំ​លង​ ព្រោះ​វា​ផ្ដល់​អត្ថ​ប្រយោជន៌​នឹក​ស្មាន​មិន​ដល់​ ដូច​ខាង​ក្រោមៈ
»កូន​តូច ​ចេះ​ស្វែង​យល់​ពី​ការ​ទប់​ខ្លួន និង​អណ្ដែត​ខ្លួន​នៅ​ក្នុង​ទឹក​ ធ្វើ​ឲ្យ​សាច់​ដុំ​និង​ឆ្អឹង​ រឹង​មាំ​ ទើប​អាច​វារ​ ឬឈរ បាន​យ៉ាង​ឆាប់​រហ័ស។
»អាច​យក​ឈ្នះ​បាន​ល្អ​ជាង​ក្មេង​ដទៃ ពេល​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ស្ថាន​ការណ៍​ដែល​នឹក​ស្មាន​មិន​ដល់​ ឬ​មិន​ធ្លាប់​ជួប​ប្រទេះ​ពី​មុន។
»បង្កើន​ជំនឿ​ជាក់​ដល់​កូន​តូច​បាន​។
»មាន​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​ដ៏​ល្អ ងាយ​ត្រូវ​រ៉ូវជា​មួយ​អ្នក​ដទៃ។
»ធ្វើ​ចលនា​បាន​រហ័ស​រហួន និង​រក្សា​តុល្យ​ភាព​រាង​កាយ​បាន​ល្អ៕

ពិសា​ភេស​ជ្ជៈ​ផ្អែម​ច្រើន​បង្ក​គ្រោះ​ថ្នាក់​ជំងឺ​បេះ​ដូង

»​អ្នក​ ស្រាវ​ជ្រាវ​អង់​គ្លេស​ខាង​ផ្នែក​សុខ​ភាព​បាន​អះ​អាង​ថា​ ពិសា​ភេស​ជ្ជៈ​ផ្អែម​មាន​ពពុះ​ឧស្ម័ន​ចំនួន​៥​កំប៉ុង​ក្នុង​មួយ​អាទិត្យ​អាច ​ធ្វើ​ឲ្យ​ភាព​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់​ ។ ការ​សិក្សា​ពិសោធន៍​ទៅ​លើ​មនុស្ស​ចំនួន​ជាង​២៥០០នាក់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ បើ​ពិសា​លើស​កម្រិត​កំណត់​ភេស​ជ្ជៈ​ផ្អែម​មួយ​កំប៉ុង​អាច​ធ្វើ​ឲ្យសម្ពាធ​ ឈាម​ ស៊ី​ស្តូ​លិន ​និង​ឌី​យ៉ាស្ដូលិក​ មាន​ការ​ប្រែ​ប្រួល​។
សម្ពាធ ស៊ី​ស្តូ​លិន គឺ​ជា​ដំណើរ​កើន​ឡើង​នៃ​ឈាម​តាម​ចង្វាក់​បេះ​ដូង​នីមួយៗ ចំ​ណែក​ សម្ពាធ ឌី​យ៉ាស្ដូលិក គឺ​ជា​រយៈ​ពេល​សម្រាក​នៃ​ចង្វាក់​បេះ​ដូង​ ។ សម្ពាធ​ឈាម​ខ្ពស់​នាំ​ឲ្យ​កើត​មាន​ជំងឺបេះដូង​ និង​ធ្វើឲ្យ​អ្នក​ជំងឺ​ដាច់​សរសៃរ​ឈាម​ខួរ​ក្បាល​។ អ្នក​ស្រាវ​ជ្រាវ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើង​ពី​មូល​ហេតុ​ ដែល​ភេស​ជ្ជៈ​ផ្អែម​ជួយ​ជំរុញ​សម្ពាធ​ឈាម​កើន​ទេ។ ប៉ុន្តែ​គេ​បាន​កត់​សម្គាល់​ថា​ អាស៊ី​ដអ៊ុយរ៉េ អាច​បង្កើន​សម្ពាធ​ឈាម​ ដោយ​កាត់​បន្ថយ​កម្រិត​អុក​ស៊ី​នី​ទ្រិក ចេញ​ពី​ស្រ​ទាប់​សរសៃ​ឈាម​។
លោក​សា​ ស្រ្ត​ចារ្យ​មហា​វិទ្យា​ល័យ ក្នុង​ទី​ក្រុង​ឡុង​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ពិសា​ភេស​ជ្ជៈ​ផ្អែម និង​អំបិល​ច្រើន​ ងាយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ អ្នក​ដែល​ធាត់​ពេក​ គឺ​ជា​ហេតុ​ផល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង សូម​ជ្រើស​រើស​ភេស​ជ្ជៈ​គ្មាន​ជាតិ​ស្ករ ដូច​ជា​ទឹក​ដែល​ជា​ភេសជ្ជៈ​សំខាន់​បំផុត។

ផ្លែ​ជម្ពូ ជួយ​កម្ចាត់​សារ​ធាតុ​នី​កូទីន​ ក្នុង​ឈាម

បើ​ទោះ​ជា​អ្នក​មិន​បាន​ជក់​បារី​ ក៏​ដោយ​ តែ​ប្រសិន​បើ​អ្នក​នៅ​ក្បែរ​អ្នក​ជក់​បារី​ អ្នក​នឹង​ទទួល​បាន​សារ​ធាតុ​ពុល​ នី​កូ​ទីន​ (Nicotine) បាន​ដូច​គ្នា​។ ម្យ៉ាង​ទៀត​ ផ្សែង​ដែល​អ្នក​ស្រូប​ចូល​ អាច​បង្ក​ឲ្យ​ក្លាយ​ជា​ជំងឺ​មហា​រីក​នា​ពេល​ក្រោយ​ៗ​មក​ទៀត​។ ប៉ុន្តែ ផ្លែ​ជម្ពូ​ អាច​កែ​ខៃ​បញ្ហា​នេះ​បាន​ ព្រោះ​សារ​ធាតុ​នា​នា​ដែល​មាន​ក្នុង​ផ្លែ​ជម្ពូ អាច​បណ្ដេញ​សារ​ធាតុ​ពុល​ នី​កូ​ទីន​ ពីក្នុង​ឈាម​បាន​។ ដូច​នេះ អ្នក​ដែល​ជក់​បារី​ជា​ញឹកញាប់​ គួរ​ទទួល​ទាន​ផ្លែ​ជម្ពូ ឲ្យ​បាន​ជាប់​ជា​ប្រ​ចាំ​ ព្រោះ​វា​ជួយ​រំលាយ​សារ​ធាតុ​នី​កូន​ទីន​ ទោះ​បី​ជា​មិន​បាន​អស់​ពី​រាង​កាយ​តែ​យ៉ាង​ហោច​ណាស់​ ក៏​អាច​ជួយ​ពន្យារ​កុំ​ឲ្យ​កើត​ជំងឺ​ឆាប់​ពេក​ដែរ៕

ទទួល​ទាន​ផ្លែ​ឈើ​​​ជំនួស​​​បាយ​អាច​ធ្វើ​ឲ្យ​ក្រពេះ​ឈឺ​បាន​

ស្រ្ដីៗ​ភាគ​ច្រើន​ប្រាកដ​ធ្លាប់​ចង់​បញ្ចុះ​ទំងន់​មិន​​ឲ្យ​ធាត់​ដោយ​ ទទួល​ទាន​ផ្លែ​ឈើ​ជំនួស​អា​ហារ​ពេល​ល្ងាច​ហើយ​មើល​ទៅ​? បើមាន​មែន​ សូម​បញ្ឈប់​ទង្វើ​នេះ​ទៅ​ ព្រោះ​វា​មិន​នាំ​មក​នៅ​លទ្ធ​ផល​ឡើយ​​ គឺ​អាច​កើត​រោគ​ឈឺ​ក្រពេះ​បាន។ តាម​ការ​ ស្រាវ​ជ្រាវ​របស់​ក្រុម​ស្រាវ​ជ្រាវ​របស់​ក្រុម​វេជ្ជ​សាស្ត្រ​ បាន​ធ្វើ​ការ​អះ​អាង​ថា​ ក្នុង​ពេល​ពោះ​ទំនេរ ក្នុង​ទឹក​រំលាយ​អាហារ​ ក៏​មាន​ការ​ហូរ​ចេញ​នូវ​ជាតិ​អាស៊ីដ​អំបិល​ច្រើន​ឡើង​នៅ​ក្នុង​ក្រពេះ​ ដូច​នេះ​បើ​អ្នក​ទទួល​ទាន​ផ្លែ​ឈើ​ ពិសេស​ប្រភេទ​ដែល​មាន​រស​ជាតិ​ជូ​ដូច​ជាៈ ក្រូច​ ម្នាស់​ និ​ង ផ្លែ​ឈើ​ផ្សេងៗ​ទៀត​ ខណៈ​ពេល​ក្រពះ​នៅ​ទទេ​ស្អាត​ នឹង​អាច​ធ្វើ​ឲ្យ​រលាក​សាច់​ក្រពេះ​ ឬ​ឈឺ​ក្រពេះ​បាន​។ ដូច​នេះ​ សម្រាប់​ស្រ្ដី​ទាំង​ឡាយ ដែល​ចង់​ឲ្យ​សាច់​ឈាម​ស្រស់​ថ្លា​ និង​មាន​រាង​សម​សួន​នោះ គួរ​ទទួល​ទាន​ផ្លែ​ឈើ​ ក្រោយ​ពី​ទទួល​ទាន​អាហារ​ទើប​ជា​កា​រប្រសើរ៕

ទទួលទាន​ត្រី​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ពិការ​ភាព​ចំ​ពោះ​ភ្នែក

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ អង់​គ្លេស​បាន​រក​ឃើញ​ថា​កាតរ​ទទួល​ទាន​ត្រី​មួយ​ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ ដែល​បណ្ដាល​ឲ្យ​ខ្វាក់​ភ្នែក​បាន​ពាក់​កណ្ដាល​។
ការ​ សិក្សា​នោះ​ បាន​រក​ឃើញ​ថា​ ការ​ទទួល​ទាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣​ ដែល​គេ​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង​ត្រី​ដែល​មាន​ខ្លាញ់​ដូច ជា​ត្រី​សាល់​ម៉ុន​ និង​ត្រី​ធូ​ណា​ អាច​ជួយ​ការ​ពារ​ការ​ចា់​ផ្ដើម​ខូ​ចភ្នែក​ ដែល​ជា​ស្ថាន​ភាព​មួយ​ដែល​នាំ​ទៅ​រក​ការ​បាត់​បង់​ការ​មើល​ឃើញ​ជា​ណ្ដើរៗ។ យោង​ទៅ​តាម​ការ​សិ​ក្សា​ថ្មី​មួយ​បាន​និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​ថា ការ​ទទទួល​ទាន​ត្រី​តែ​មួយ​ដង​ឬពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​អាច​កាត់​បន្ថយ​ គ្រោះ​ ថ្នាក់​នៃ​ការ​បាត់​បង់​ការ​មើល​ឃើញ​ ចំនួន​ ៤២ ​ភាគរយ​ សម្រាប់​ស្ត្រី​រ័យ​ចំណាស់។ ការ​រក​ឃើញ​នេះ​ បាន​គំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​លើក​មុន​ដែល​បាន​បង្ហាញ​នូវ​លទ្ធ​ផល​ដូច​ គ្នា​នេះ​ដែរ សម្រាប់​បុរស។ វេជ្ជបណ្ឌិតវីល្លៀម​គ្រីស្តេន មក​ពី​សាលា​ពេទ្យ​ហាវ៉ាត និយាយ​ថា​ ត្រី​ដែល​មាន​សាច់​ខ្មៅ​ទំនង​ជា​មាន​ច្រើន​បំផុត។ លោក​និយាយ​ថា​ ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នេះ​ទំនង​ជា​ ដោយ​សារ​តែ​ការ​ទទួល​ទាន​ត្រី​ធូ​ណា​កំប៉ុង​ និង​ត្រី​មាន​សាច់​ខ្មៅ​។ ប្រ​ជាជន​អង់គ្លេស​ ជាង​៥០០.០០០​នាក់​ក្នុង​ប្រទេស​ បាន​កើត​ជំងឺ​បាត់​បង់​ការ​មើល​ឃើញ​ ដែល​ណ្ដាល​មក​ពី​ការ​ខូច​ និង​ងាប់​កោសិកា​នៅ​ក្នុង​ភ្នែក​។ ហើយ​ជំងឺ​នេះ​ បាន​ប៉ះ​ពាល់​ជា​សំខាន់​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ជាង​៤០​ឆ្នាំ​។
ការ​ សិក្សា​ទៅ​លើ​ស្ដ្រី​ចំនួន​ជាង​ ៣៨.០០០​នាក់​បាន​បង្ហាញ​ថា​ ស្ដ្រី​ដែល​ទទួល​ទាន​អាហារ​សាច់​ត្រី​មួយ​ដង​ ឬ ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​ គឺមាន​ ៣​ភាគ​រយ​ ឬ​៤២​ភាគ​រយ​ ទំនង​ជា​កើត​ជំងឺ​ខូច​ភ្នែក​តិច​ជាង​ស្ដ្រី​ដែល​ទទួល​ទាន​ត្រី​តិច​ជាង​ម្ដង ​ក្នុង​មួយ​ខែ៕

៤ បន្លែ ផ្លែឈើ ល្អ​ចំពោះ​សុខភាព​

បន្លែ ផ្លែឈើ​ទាំងអស់ សុទ្ធតែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ទាំងអស់ ប៉ុន្តែ បន្លែ ផ្លែឈើ​ទាំង ៤ មុខ​ខាងក្រោម​នេះ មានគុណ​តម្លៃ​ចំពោះ​សុខភាព ច្រើន​លើសពី​បន្លែ ផ្លែឈើ​ដទៃទៀត ។​
-​ឪឡឹក : គឺជា​ប្រភព​សំខាន់​នៃ​ខា​រ៉ូ​ទីណ​យ​ដ៏​(Carotinoid) d,​ដោយ​វា​ជួយ​បំប៉ន​សរសៃឈាម និង ប្រព័ន្ធ​លំហូរ​ឈាម ។ ទឹក​ឪឡឹក​មួយ​ពែង ផ្តល់​ថាមពល​ត្រឹមតែ ៤៦​កាឡូរី តែមាន​ជាតិ​ទឹក​ច្រើន​រហូតដល់​៩២%​អាចជួយ​បំបាត់​អាការ​ស្រេកទឹក បាន​យ៉ាង​ល្អ ដោយ​មិនចាំបាច់​បារម្ភ​ពី​រឿង​ធាត់​ឡើយ ។​
-​សណ្តែកខ្មៅ : មាន​សារធាតុ​អាហារ​ជាច្រើន ដូចជា ទ្រី​ប​តូ​ហ្វា​ន (Tryptophan) ដែលជា​សារធាតុ​ជួយ​បង្កើន​អ័រម៉ូន​ធ្វ​ផ​ឲ្យ​មាន​ក្តី​សុខ សារធាតុ​អែន​ថូ​សៃ​យ៉ា​នី​ន (Anthosayanin)​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​ជ្រីវជ្រួញ​មុន​វ័​៧ បន្ថយ​ឱកាស​ក្នុង​ការកើត​ជំងឺ​បេះដូង និង​សរសៃឈាម​ក្នុង​ខួរក្បាល រួមទាំង​សារធាតុ​ម៉ូ​លី​ប​ឌី​ណាំ (Molybdenum) ដែលមាន​តួនាទី​ជួយ​ប្រឆាំង​ជំងឺមហារីក ការពារ​ជំងឺ​ខ្វះ​ឈាម និង​ជួយ​បណ្តេញ​សារធាតុ​ចូល ។ ម្យ៉ាងទៀត​វា​ថែមទាំង​ផ្តល់​ប្រូ​តែ​អ៊ី​ន ដូច​សាច់សត្វ រួមទាំង​កាក​សរសៃ​អាហារ ផងដែរ ។ ក្រៅពីនេះ ការ​ទទួលទាន​សណ្តែក​ខៅ្ម ១ ពែង ក្នុង​១​ថ្ងៃ អាចជួយ​ឲ្យ​រាងកាយ​បានទទួល​បរិមាណ​សារធាតុ​ហ្វូ​ឡេ​ត យ៉ាងច្រើន ប្រហែល​ពាក់កណ្តាល​នៃ​តម្រូវការ​របស់​រាងកាយ ។​
-​ស្ពៃស : សម្បូរ​ដោយ​វីតាមីន ជាពិសេស គឺ​វីតាមីន C ដែល​ជួយ​ក្នុងការ​ការពារ និង​បង្កើន​ខូ​ល​ឡា​ចេ​ន ដល់​ស្បែក ហើយ​អាច​បណ្តេញ​សារធាតុបង្កមហារីក​ចេញពី​រាងកាយ បាន​ថែមទៀត ។​
-​ផ្លែ​គី​វី : សម្បូរ​វីតាមីន C ជាង​ផ្លែក្រូច រួមទាំង​ជួយ​ប្រឆាំង​រ៉ាឌីកាល​សេរី និង​បំប៉ន​ស្បែក​ឲ្យ​ស្រស់ស្អាត ។ តាម​ការសិក្សា​ពី​មហាវិទ្យាល័យ​អូ​ស្លូ (University of Oslo) ប្រទេស​ន័​រវេ​យ៍ បាន​ឲ្យ​ដឹងថា ការទទួល​ទាន​គី​វី ២ ផ្លែ ក្នុង​១​ថ្ងៃ ក្នុង​រយៈពេល​មួយខែ អាចជួយ​បន្ថយ​ជំងឺ​សរសៃឈាម​ត្បៀត និង ទ្រី​គ្លី​សិរី​ដ (Triglyceride)​នៅក្នុង​ឈាម បាន​រហូតដល់​១៥ %​។

ប្រការ​គួរ​យល់​ដឹង​មួយចំនួន​អំពី​ចេកទុំ​

តាម​អ្នកជំនាញការ​ជីវជាតិ របស់​មហាវិទ្យាល័យ Kentucky,  ផ្លែឈើ​គ្រប់​ប្រភេទ​សុទ្ធតែ​ចាប់ផ្តើម​បាត់បង់​តម្លៃ​ជីវជាតិ​ភ្លាម​ពេល​វា ​ត្រូវ​ចេញផុត​ពី​ដើម ។​

​    ​ធម្មតា ប្រសិន​ទុកឱ្យ​ចេកទុំ​តាម​ធម្មជាតិ​នោះ​នឹង​មាន​តម្លៃ​ជីវជាតិ​យ៉ាងច្រើន តែ​ប្រសិន​ឆាប់​ផ្តាច់​វា​ចេញ​ពី​ដើម និង​ទុក​ឱ្យ​ទុំ​នោះ សារជាតិ​ជីវជាតិជាច្រើន​នឹង​បាត់បង់​អស់ ។ ដូច្នេះ​បទពិសោធន៍​គឺ​មិន​ត្រូវ​ទុក​ឱ្យ​ចេក​ប្តូរ​ពី​ខៀវ និង​រឹង ទៅ​ជា​ទុំ​ពេល​វា​ត្រូវ​បាន​ផ្តាច់ចេញ​ទៅ​ជា​ស្និត​តូចៗ ។​
​    ​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​អំពី​ចេក​ទុំ​
      ថាមពលៈ ចេក​មាន​បរិមាណ​កាឡូរី​ខ្ពស់​ជាង​ប្រៀប​នឹង​ផ្លែឈើ​ដទៃទៀត​ជាច្រើន ដោយសារ​កម្រិត​ស្ករ​ខ្ពស់​។ ចេកទុំ​មួយ​ផ្លែ កម្រិត​ជីវជាតិ​របស់វា​អាច​ផ្លាស់ប្តូរ ប៉ុន្តែ​បរិមាណ​កាឡូរី​នៅ​រក្សា​ដដែល គឺ​ប្រមាណ​១០៥​កា​ឡូរី សម្រាប់​ចេក​ធុន​មធ្យម​មួយ ។ ពេល​ចេកទុំ​, បរិមាណ Carbohydrate  នឹងប្រែប្រួល តែដោយសារ Carbohydrate មាន​ប្រមាណ​តែ​៤ កាឡូរី​លើ​មួយ​ក្រាមចេក ហេតុនេះ​ចាត់​ទុក​ដូចជា​បរិមាណ​កាឡូរី​សរុប​មិន​ផ្លាស់ប្តូរ​ប៉ុន្មាន​ឡើយ ។​
​    ​ស្ករៈ ចេក​ពុំទាន់​ទុំ​មួយ​ផ្លែ​មាន​ផ្ទុក​សំខាន់​គឺ​ជាតិ​ម្សៅ​, ជា Carbohydrate ចម្រុះ​មួយ ។ ពេល​ចេកទុំ ម្សៅ​ប្តូរ​ទៅ​ជា​ស្ករ​សណ្ឋាន​សាមញ្ញ ។ ប្រភេទ​ស្ករ​សាមញ្ញ​ងាយ​រំលាយ​ជាង ដោយហេតុនេះ​អាច​ធ្វើឱ្យ​កើន​បរិមាណ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​លឿន​ជាង ។ នេះ​អាច ជា​កត្តា​មួយ​រួមចំណែក​ធ្វើឱ្យ​កើន​ជំងឺ​ទឹកនោម​ផ្អែម  ។ ការប្រែប្រួល​ក្នុង សមាសធាតុ  Carbohydrate នៅ​ចេកទុំ ធ្វើឱ្យ​ចេក​មាន​រសជាតិ​ផ្អែម​ជាង ។​
​    ​សារជាតិ​ជីវជាតិៈ សារជាតិ ​ជីវជាតិ​ក្នុងនោះ​រួមមាន​វីតាមីន និងសារជាតិ​រ៉ែ​អាច​ថយ​ចុះ​ពេល​ចេក​ទុំ ។ ពិនិត្យ​ជា​រួម បរិមាណ​វីតាមីន C ក៏ដូចជា​ពពួក​វីតាមីន​រលាយ​ក្នុង​ទឹក , អាស៊ីតហ្វូលិ​កនិង thiamin មាន​និន្នាការថយចុះ​ពេល​ផ្លែឈើ​​ទុំ ពិសេស​គឺ​ពេល​បាន​ចម្អិន​ឬ​ទុំ​ជោរ ។ ពេល​ចេកទុំ​ល្មម គួរ​រក្សា​វា​ទុក​ក្នុង​ទូ​ទឹកកក ដើម្បី​កាត់បន្ថយ​ការ បាត់បង់​វីតាមីន​។​
     សារជាតិ​ប្រឆាំង​អុកស៊ីត​កម្មៈ  ចេក​ក៏ដូចជា​ពពួក​ផ្លែឈើ​និង​បន្លែ​ជាច្រើន​ទៀត​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​ អុកស៊ីត​កម្ម​, សារជាតិ​រុក្ខជាតិ​ជួយ​រក្សាឱ្យ​កោសិកា DNA មាំមួន​ល្អ​ដោយ​វិធី​កម្ទេច​ពពួក​រ៉ាឌីកាល់​សេរី ពពួក​ម៉ូលេគុល បង្ក​ឱ្យ​របួស​កោសិកា DNA នឹង​អាច​បង្ក​ជា​ជំងឺ​បេះដូង​និង​មហារីក​។ នៅចេកទុំ​ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​បែរ​ជា​កើនឡើង ៕