ការ
សិក្សានោះ បានរកឃើញថា ការទទួលទានអាស៊ីដខ្លាញ់អូមេហ្គា-៣
ដែលគេរកឃើញភាគច្រើននៅក្នុងត្រីដែលមានខ្លាញ់ដូច
ជាត្រីសាល់ម៉ុន និងត្រីធូណា
អាចជួយការពារការចា់ផ្ដើមខូចភ្នែក
ដែលជាស្ថានភាពមួយដែលនាំទៅរកការបាត់បង់ការមើលឃើញជាណ្ដើរៗ។
យោងទៅតាមការសិក្សាថ្មីមួយបាននិយាយថា ពួកគេបានរកឃើញថា
ការទទទួលទានត្រីតែមួយដងឬពីរដងក្នុងមួយសប្ដាហ៍អាចកាត់បន្ថយ
គ្រោះ ថ្នាក់នៃការបាត់បង់ការមើលឃើញ ចំនួន ៤២ ភាគរយ
សម្រាប់ស្ត្រីរ័យចំណាស់។ ការរកឃើញនេះ
បានគំទ្រដល់ការស្រាវជ្រាវលើកមុនដែលបានបង្ហាញនូវលទ្ធផលដូច
គ្នានេះដែរ សម្រាប់បុរស។ វេជ្ជបណ្ឌិតវីល្លៀមគ្រីស្តេន
មកពីសាលាពេទ្យហាវ៉ាត និយាយថា
ត្រីដែលមានសាច់ខ្មៅទំនងជាមានច្រើនបំផុត។ លោកនិយាយថា
ការកាត់បន្ថយគ្រោះថ្នាក់នេះទំនងជា
ដោយសារតែការទទួលទានត្រីធូណាកំប៉ុង និងត្រីមានសាច់ខ្មៅ។
ប្រជាជនអង់គ្លេស ជាង៥០០.០០០នាក់ក្នុងប្រទេស
បានកើតជំងឺបាត់បង់ការមើលឃើញ ដែលណ្ដាលមកពីការខូច
និងងាប់កោសិកានៅក្នុងភ្នែក។ ហើយជំងឺនេះ
បានប៉ះពាល់ជាសំខាន់ទៅលើមនុស្សដែលមានអាយុជាង៤០ឆ្នាំ។
ការ
សិក្សាទៅលើស្ដ្រីចំនួនជាង ៣៨.០០០នាក់បានបង្ហាញថា
ស្ដ្រីដែលទទួលទានអាហារសាច់ត្រីមួយដង ឬ
ច្រើនដងក្នុងមួយសប្ដាហ៍ គឺមាន ៣ភាគរយ ឬ៤២ភាគរយ
ទំនងជាកើតជំងឺខូចភ្នែកតិចជាងស្ដ្រីដែលទទួលទានត្រីតិចជាងម្ដង
ក្នុងមួយខែ៕
No comments:
Post a Comment