Make snow

Monday, November 21, 2011

ពិសា​ភេស​ជ្ជៈ​ផ្អែម​ច្រើន​បង្ក​គ្រោះ​ថ្នាក់​ជំងឺ​បេះ​ដូង

»​អ្នក​ ស្រាវ​ជ្រាវ​អង់​គ្លេស​ខាង​ផ្នែក​សុខ​ភាព​បាន​អះ​អាង​ថា​ ពិសា​ភេស​ជ្ជៈ​ផ្អែម​មាន​ពពុះ​ឧស្ម័ន​ចំនួន​៥​កំប៉ុង​ក្នុង​មួយ​អាទិត្យ​អាច ​ធ្វើ​ឲ្យ​ភាព​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់​ ។ ការ​សិក្សា​ពិសោធន៍​ទៅ​លើ​មនុស្ស​ចំនួន​ជាង​២៥០០នាក់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ បើ​ពិសា​លើស​កម្រិត​កំណត់​ភេស​ជ្ជៈ​ផ្អែម​មួយ​កំប៉ុង​អាច​ធ្វើ​ឲ្យសម្ពាធ​ ឈាម​ ស៊ី​ស្តូ​លិន ​និង​ឌី​យ៉ាស្ដូលិក​ មាន​ការ​ប្រែ​ប្រួល​។
សម្ពាធ ស៊ី​ស្តូ​លិន គឺ​ជា​ដំណើរ​កើន​ឡើង​នៃ​ឈាម​តាម​ចង្វាក់​បេះ​ដូង​នីមួយៗ ចំ​ណែក​ សម្ពាធ ឌី​យ៉ាស្ដូលិក គឺ​ជា​រយៈ​ពេល​សម្រាក​នៃ​ចង្វាក់​បេះ​ដូង​ ។ សម្ពាធ​ឈាម​ខ្ពស់​នាំ​ឲ្យ​កើត​មាន​ជំងឺបេះដូង​ និង​ធ្វើឲ្យ​អ្នក​ជំងឺ​ដាច់​សរសៃរ​ឈាម​ខួរ​ក្បាល​។ អ្នក​ស្រាវ​ជ្រាវ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើង​ពី​មូល​ហេតុ​ ដែល​ភេស​ជ្ជៈ​ផ្អែម​ជួយ​ជំរុញ​សម្ពាធ​ឈាម​កើន​ទេ។ ប៉ុន្តែ​គេ​បាន​កត់​សម្គាល់​ថា​ អាស៊ី​ដអ៊ុយរ៉េ អាច​បង្កើន​សម្ពាធ​ឈាម​ ដោយ​កាត់​បន្ថយ​កម្រិត​អុក​ស៊ី​នី​ទ្រិក ចេញ​ពី​ស្រ​ទាប់​សរសៃ​ឈាម​។
លោក​សា​ ស្រ្ត​ចារ្យ​មហា​វិទ្យា​ល័យ ក្នុង​ទី​ក្រុង​ឡុង​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ពិសា​ភេស​ជ្ជៈ​ផ្អែម និង​អំបិល​ច្រើន​ ងាយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ អ្នក​ដែល​ធាត់​ពេក​ គឺ​ជា​ហេតុ​ផល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង សូម​ជ្រើស​រើស​ភេស​ជ្ជៈ​គ្មាន​ជាតិ​ស្ករ ដូច​ជា​ទឹក​ដែល​ជា​ភេសជ្ជៈ​សំខាន់​បំផុត។

No comments:

Post a Comment