ដើម្បីសុខភាពកាយចិត្តល្អ អ្នកជំនាញបានណែនាំឱ្យយើងឆាប់ចូលគេងពីក្បាលព្រលប់។
លោកវេជ្ជបណ្ឌិត ផូល អេបស្ថាយន៍
ប្រធានគ្រប់គ្រង់មជ្ឈមណ្ឌលសុខភាព
និងបរិដា្ឋនពិភពលោកនៃមហាវិទ្យាល័យ ហាវ៉ាដ បានណែនាំថា
មនុស្សយើងគួរតែឆាប់ចូលគេងពីក្បាលព្រលប់បន្តិច ដើម្បីសុខភាព
និងការពារជំងឺធាត់។
លោកមានប្រសាសន៏ថា យោងតាមទិន្នន៍យផ្នែករោគសាស្រ្ដឃើញថា ការគេងតិចតូចធ្វើឱ្យអ័រម៉ូនមានការប្រែប្រួល។
អ័រម៉ូនដែលប្រែប្រួលនោះគឺ លេបធីន និង ក្រេលីន ។ ការគេងតិច
ធ្វើឱ្យលេបធីនបញ្ជូនសញ្ញា '' ឆ្អែត" ទៅខួរក្បាលតិចតួច
ហើយធ្វើឱ្យក្រេលីនបញ្ជូនសញ្ញា"ឃ្លាន" ទៅខួរក្បាលកាន់តែច្រើន
ដែលធ្វើឱ្យមនុស្សគេងតិចតួច ឫអត់ងងុយបរិភោគអាហារគ្មានសំថៃ
ដែលជាមូលហេតុនៃជំងឺធាត់។
ចំណែកការគេង សម្រាកគ្រប់គ្រាន់
មានចំណែកធ្វើឱ្យយើងមានអារម្មណ៍ថា ឆ្អែត
ឫឃ្លានទៅតាមការពិតជាក់ស្ដែង
ពុំមែនហូបប៉ុណ្ណាក៏មិនចេះឆ្អែតនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ការគេងតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ
ដោយលោកវេជ្ជបណ្ឌិតណែនាំឱ្យយើងហាត់ប្រាណ៦០នាទីក្នុងមួយថ្ងៃផង
៕
No comments:
Post a Comment