Make snow

Monday, November 21, 2011

ទប់ទល់​ជាមួយ​ការ​ឈឺក្រពះ​

ឈឺក្រពះ​ជា​ជំងឺ​ទូទៅ​នា​ពេល​សព្វថ្ងៃ​នេះ ។ ជំងឺ​នេះ​ធ្វើឱ្យ​យើង​ពិបាកទ្រាំ​យ៉ាងខ្លាំង​ក្នុងការ​ទទួលទាន ហើយក៏​មិន​ងាយស្រួល​ក្នុង​ការព្យាបាល ។​ ខាងក្រោម​នេះ​ជា​វិធានការ​៧ មាន​ប្រសិទ្ធភាព​គ្រាន់បើ​ដើម្បី​ទប់ទល់ពេល​អ្នក​ឈឺក្រពះ​ ៖
១-​ប្រើប្រាស់​ល្បាយ​ទឹកឃ្មុំ
ប្រសិន​អ្នក​ត្រូវ​ជំងឺ​ក្រពះ​ធ្វើទុក្ខបុកម្នេញ​សម្បើម​អស្ចារ្យ ចូរ​ធ្វើ​ល្បាយខាងក្រោម​នេះ និង​ប្រើប្រាស់​រាល់ថ្ងៃ​ ៖ លាយ​មួយ​ស្លាបព្រា​ទឹកឃ្មុំ បូក​១​ស្លាប ព្រា​ទឹក បូក​២​ស្លាបព្រា​ទឹកខ្មេះ​ផ្លែ​ប៉ោម លាយ​ចូលគ្នា​ឱ្យ​សព្វ​និង​ផឹក​រាល់ថ្ងៃ​មានប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​ រាល់​បញ្ហា​ខាង​ផ្លូវ​ពោះវៀន ។​
២-​បរិភោគយ៉ា​អួ​មួយ​កែវ
យ៉ា​អួ​មួយ​កែវ​ក្នុងពេល​ឈឺក្រពះ​ក៏​មាន​ឥទ្ធិពល​យ៉ាង​ល្អ​ដើម្បី​បន្ថយ ឈឺចាប់​។ ប្រសិន​ការ​ឈឺក្រពះ​របស់​អ្នក​មាន​មូលហេតុ​ដោយសារ​ភាព​បាត់ តុល្យភាព​បាក់តេរី​ធម្ម​ជាតិ​រស់នៅ​ក្នុង​ពោះវៀន​នោះ យ៉ា​អួ​ជា​ជម្រើស​ដ៏​ល្អ ប្រសើរ​មួយ ។​
៣-​ទំពា​ស្ករ​គ្រាប់​ខ្ញី ឬ​ផឹក​តែ​ខ្ញី
ខ្ញី​ជា​ជម្រើស​ឥតខ្ចោះ​ដើម្បី​ធ្វើឱ្យ​អន់​ឈឺ ។ ទន្ទឹម​នោះ ផឹក​តែ​ខ្ញី ឬ បរិភោគ​ស្ករ​គ្រាប់​ខ្ញី នៅ​បន្ថយ​បាន​អា​ការៈចង់​ក្អួត​ពេល​ជិះ​រថភ្លើង រថយន្ត ឬ​ចាញ់កូន ។​ប្រើប្រាស់​ខ្ញី​ស្រស់​ក្នុងករណី​ទាំងនេះ​គឺ​ល្អ​បំផុត ។​
៤-​ប្រើ​ថ្នាំ​រំលាយ​អាហារ
ទល់​លាមក ដើរតួនាទី​យ៉ាង​ធំ​ក្នុង​ការបង្ក​ជាការ​ឈឺក្រពះ ។ ពេលនេះការប្រើប្រាស់​ថ្នាំ​រំលាយ​អាហារ​អាច​ធ្វើឱ្យ​ធូរស្បើយ​ស្ថានការណ៍ ។ ចូរ​ស្វែងយល់​យោបល់​វេជ្ជបណ្ឌិត​អំពី​ប្រភេទ​ឱសថ​ដែល​អ្នក​នឹង​ប្រើប្រាស់ ។​
៥-​ប្រើប្រាស់​ភេសជ្ជៈ​មាន​ហ្គាស
ផឹក​ភេសជ្ជៈ​មាន​ហ្គាស​នឹង​ដោះស្រាយ​ចំពោះ​មុខ​បានការ​ឈឺក្រពះ​ ដ៏ខ្លាំងក្លា ។ ប៉ុន្តែ​ចំពោះ​មនុស្ស​ធម្មតា ក្រោយពេល​ប្រើប្រាស់​ច្រើន​ហួស ប្រភេទ​ទឹក​នេះបែរ​ជា​បង្ក​ អាការៈភើ ខ្យល់​និង​ធ្វើឱ្យ​ក្រពះ​ពិបាក​ទ្រាំ​ជាង ។​
៦-​ប្រើ​ស្ករ​គ្រាប់​ជីរ​ត្រចៀក​ដំរី
ជីរ​ត្រចៀកដំរី​ជា​ឱសថ​ព្យាបាល​ឈឺពោះ​នោះ ប្រហែល​នរណា​ក៏​បាន​ដឹង តែ​វា​នៅ​មាន​បន្ថែម​ផលប្រយោជន៍​មួយទៀត​គឺ​ធ្វើឱ្យ​ធូរ​ស្រាក​ ការឈឺចាប់បណ្តាល​ពី​ជំងឺ​ក្រពះ។ រួម​ជាមួយ​ស្ករ​គ្រាប់​ជីរ​ត្រចៀក​ដំរី អ្នក​ក៏​អាច​ប្រើប្រាស់ស្លឹក​ជីរ​ត្រចៀកដំរី​ស្រស់​ដាំ​ពុះ​និង​លាយ​បន្ថែម​ ទឹកឃ្មុំ​បន្តិច ។ ប្រភេទ​តែ​នេះ​នឹងជួយ​ធ្វើឱ្យ​អន់​ការ​ឈឺក្រពះ ។​
៧-​ផឹកទឹក​ត្រជាក់​លាយ​ជាមួយ baking soda បន្តិច
ក៏​ដូចជា​ប្រភេទ​ទឹក​ផ្អែម​ដទៃទៀត​លាយ baking soda ជាមួយ​ទឹកត្រជាក់​បន្តិច​ផឹក​ភ្លាម​ពេល​លេចចេញ​ការ​ឈឺក្រពះ ក៏​ជួយ​អ្នក​បន្ថយ​ការឈឺបានដែរ ៕

No comments:

Post a Comment