Make snow

Monday, November 21, 2011

ការ​ថើប​ ល្អ​ចំពោះ​សុខ​ភាព​ និង​សម្ព័ន្ធ​ភាព​

អ្នក​ស្រាវ​ជ្រាវ​ ពី​សាកល​វិទ្យា​ល័យ​តិក​សាស់​សហរដ្ឋ​អាមេរិច​ បាន​ឲ្យ​ដឹងថា​ ការ​ថើប​ គឺ​ជា​ការ​ជំរុញ​ខួរ​ក្បាល​ឲ្យ​កើត​មាន​សេចក្ដី​សុខ​ តាម​ធម្មជាតិ។
លោក​ សេរីល ខឺ​រសេន​បូម​(sheril kirshenbaum) អ្នក​ស្រាវ​ជ្រាវ និង​អ្នក​និពន្ធ​សៀវ​ភៅ​ស្ដី​អំពី​"វិជ្ជានៃ​ការ​ថើប"​ បាន​ឲ្យ​ដឹង​ថា​ ការ​ថើប​ គឺ​ជា​វិធី​សាក​ល្បង​សារ​ធាតុ​តាម​ធម្មជាតិ​ ដែល​នឹង​ជួយ​អោយ​មនុស្ស​អាច​ដឹង​ថា​ខ្លួន​បាន​គូ​គ្រង​ល្អ​ឬ​ទេ? ដោយ​សារ​ការ​ថើប​ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ជិត​ស្និទ្ធ​នឹង​គ្នា​ រហូត​ដល់​អាច​ស្រូប​យក​ខ្យល់​ដង្ហើម​របស់​គ្នា​ទៅ​វិញ​ទៅ​មក​បាន។
អ្នក​ ស្រាវ​ជ្រាវ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​ថើប​សរសៃ​ឈាម​ខួរ​ក្បាល​ នឹង​ពង្រីក​ខ្លួន​ ធ្វើ​ឲ្យ​បាន​ទទួល​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​ ដក​ដង្ហើម​បាន​វែង​ ជីពចរ​លោត​បាន​ល្អ​ជាង​មុន។ ក្រៅ​ពី​នេះ​ ការ​ថើប​ ក៏​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​អ័រ​ម៉ូន​ អុកស៊ីតូស៊ី(Oxytocin)ឬ​អ័រម៉ូននៃ​ក្ដីស្រលាញ់​ ជួយ​បង្កើត​ទំនាក់​ទំនង​ខាង​សង្គម​ និង​ទំនាក់​ទំនង​រវាង​បុគ្គល​បាន​។
ប៉ុន្តែ​ ការ​ថើប​បែប​មិន​ត្រឹម​ត្រូវ​ ឬ​ខុស​ប្រ​ក្រតី​នឹង​បណ្ដាល​ឲ្យ​កើត​មាន​អ័រ​ម៉ូន​នៃ​ភាព​តាន​តឹង​ ខ័រ​ទីសូល​(Cortisol)និង​អាច​បំ​ផ្លាញ​ទំនាក់​ទំ​នង របស់​អ្នក​ទាំង​ពីរ​បាន៕

No comments:

Post a Comment